អាថ៌កំបាំងមីសឺន (My Son)
នៅកណ្ដាលព្រៃភ្នំយីស្វៀន (Duy Xuyen) ខេត្តក្វាងណាម (Quang Nam) នៃភូមិភាគកណ្ដាលវៀតណាម មានប្រជុំស្ថាបត្យកម្មបុរាណ យ៉ាងអាថ៌កំបាំង និង ពិសេស បានវាយតម្លៃប្រហាក់ប្រហែលនឹងរមណីយដ្ឋានប្រាសាទល្បីឈ្មោះនៅអាស៊ីអាគ្នេយ៍ដូចជា អង្គរវត្ត (កម្ពុជា) Borobudur (ឥណ្ឌូនេស៊ី), Pagan (មីយ៉ានម៉ា), Wat Phou (ឡាវ), Prasat Hin Phimai (ថៃ)។ នោះគឺជាបេតិកភណ្ឌពិភពលោក តំបន់ប្រាសាទមីសឺន (My Son) ជាមជ្ឈដ្ឋានវប្បធម៌ សាសនា ជំនឿ និង ស្ថាបត្យកម្មចម្ប៉ាបុរាណធំបំផុត នៅប្រទេសវៀតណាម។
តំបន់ប្រាសាទនេះ មានអាយុកាលចន្លោះពីសតវត្សរ៍ទី៤ ដល់សតវត្សរ៍ទី១៣ នៃគ្រឹស្តសករាជ បានកសាងដោយឥដ្ឋ ជាមួយនឹងសសរថ្ម និងរងឥទ្ធិពលខ្លាំងក្លានៃស្ថាបត្យកម្មឥណ្ឌា។ ទីនេះបានចាត់ទុកជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលសំខាន់នៃសាសនាហិណ្ឌូ នៅតំបន់អាស៊ីអាគ្នេយ៍ នាបុរាណកាល។
ក្នុងប្រវត្តិសាស្រ្ត តំបន់ប្រាសាទមីសឺន (My Son) ត្រូវរងការបំផ្លាញជាច្រើនលើកដោយសង្រ្គាម។ បច្ចុប្បន្ន ផ្អែកលើលទ្ធផលស្រាវជ្រាវ ភាគច្រើនអ្នកស្រាវជ្រាវតែងលើកឡើងថា ភាគច្រើនប្រាសាទធំៗនៅមីសឺន (My Son) បានជនជាតិចាមកសាងទុកសម្រាប់បូជាព្រះសិវៈ អាទិទេពកំពូលនៃសាសនាហិណ្ឌូ ជាសាសនាពេញនិយមនៅអនុទ្វីបឥណ្ឌា និងតំបន់ខ្លះនៃអាស៊ីអាគ្នេយ៍ក្នុងយុគសម័យមជ្ឈិមសម័យ។
ហេតុដូច្នេះហើយ មនុស្សបានរកឃើញរូបសំណាកថ្ម លិង្គ-យោនីជាច្រើននៅទីនេះ ដែលជានិមិត្តសញ្ញានៃព្រះសិវៈ ធ្លាប់បានគោរពបូជានៅក្នុងប្រាសាទហិណ្ឌូ។
ជាពិសេស ប្រការមួយក្នុងចំណោមប្រការចម្លែក ដែលកើតឡើងនាំពិបាកយល់បំផុត នោះគឺបច្ចេកទេសកសាងប្រាសាទ។ មកដល់សព្វថ្ងៃ ទោះបីមានគំហើញជាច្រើនបានបំភ្លឺ ហាក់ដូចជាគ្មាននរណាម្នាក់បកស្រាយពេញលេញនូវរបៀបអ្នកបុរាណប្រើប្រាស់វត្ថុធាតុអ្វី ធ្វើដោយរបៀបណា ដើម្បីភ្ជាប់ឥដ្ឋដ៏រឹងមាំនៅក្នុងបទដ្ឋានកសាង។
បើតាមការសង្កេតមើល ចន្លោះស្រទាប់ឥដ្ឋ ហាក់ដូចជាគ្មានវត្ថុអ្វីមួយដែលភ្ជាប់ឥដ្ឋដូចជាកែវ បាយអរ ដូចធ្លាប់ដែលបានឃើញនោះទេ ប៉ុន្តែដុំឥដ្ឋនៅតែជាប់គ្នាល្អឥខ្ចោះ រហូតដល់ស្ទើរតែគ្មានចន្លោះប្រហោងណាមួយឡើយ។ ហើយប្រការពិបាកយល់នោះ រហូតដល់សព្វថ្ងៃ នៅតែជាអាថ៌កំបាំងមួយ គ្មានចម្លើយ។
ជាមួយនឹងតម្លៃធំធេង អំពីវប្បធម៌ ប្រវត្តិសាស្រ្ត ស្ថាបត្យកម្ម ។ល។ ឆ្នាំ១៩៩៩ តំបន់ប្រាសាទមីសឺន (My Son) បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។
ជាង ២៥ឆ្នាំកន្លងទៅ ផ្តើមពីតំបន់ប្រាសាទត្រូវបោះបង់ចោល ផ្លាស់ប្ដូររូបរាងប្រែក្លាយជាអាសយដ្ឋានទេសចរណ៍ល្បីឈ្មោះ នៅខេត្តក្វាងណាម (Quang Nam) ដោយឡែក លើខ្សែបន្ទាត់បេតិកភណ្ឌភូមិភាគកណ្តាលជាទូទៅ៕
- អត្ថបទ៖ ថាញហ្វ័រ រូបថត៖ ថាញហ្វ័រ និង តឹតសឺន