អភិវឌ្ឍចីរភាពសេដ្ឋកិច្ចកោះសមុទ្រ

អភិវឌ្ឍចីរភាពសេដ្ឋកិច្ចកោះសមុទ្រ

ជាមួយនឹងអត្ថប្រយោជន៍នៃការមានឆ្នេរសមុទ្រប្រវែង ៣.២៦០ គីឡូម៉ែត្រ និងកោះធំ-តូចជិត ៣.០០០កន្លែង វៀតណាមបាន​ដាក់​ចេញ​គោល​ដៅក្លាយជាប្រទេសរឹងមាំដោយសមុទ្រ សម្បូរដោយសមុទ្រ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

 

បច្ចុប្បន្ននេះនៅក្នុងប្រទេសយើងមានខេត្ត ទីក្រុងចំនួន ២៨ ក្នុង​ចំណោម​ខេត្ត​ ទីក្រុងចំនួន ៦៣ ចំណុះ​មជ្ឈិមដែល​មាន​សមុទ្រ ក្នុង​នោះ​មាន​ស្រុក​មាន​ឆ្នេរសមុទ្រ ១២៥ និងស្រុកកោះចំនួន ១២ (កូតូ (Co To) វ៉ឹន​ដុន (Van Don) កាត​ហាយ ( Cat Hai) បាច​ឡុង​វី  (Bach Long Vi) កូន​ក (Con Co) ហ័ងសា (Hoang Sa) លីសើន (Ly Son) ទ្រឿងសា (Truong Sa) ភូគ្វី (Phu Quy) កូន​ដាវ (Con Dao) គៀន​ហាយ (Kien Hai) ភូគ្វឹក​ (Phu Quoc)) ។ ដោយ​មានកោះធំ និងតូចជិត ៣០០០កន្លែង ប្រទេសវៀតណាមមានធនធានរ៉ែដ៏សម្បូរបែបដូចជាលោហៈកម្រ រ៉ែទីតាញ៉ូម ខ្សាច់កញ្ចក់ រ៉ែលោហធាតុដូចជាមាស សំណប៉ាហាំង...។

ក្នុង យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាព ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានកំណត់ថា៖ វៀតណាមត្រូវតែក្លាយជាប្រទេសរឹងមាំខាងសមុទ្រ សម្បូរដោយសមុទ្រ មានការអភិវឌ្ឍប្រកបដោយចីរភាព រុង​រឿង សន្តិសុខ និងសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាពដែល​តភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ រក្សាបាននូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី

តាមរយៈនោះ ផែនការរៀបចំលំហសមុទ្រចែកចេញជា ៤ តំបន់ រួមមានតំបន់សមុទ្រ និង​តំបន់មានឆ្នេរសមុទ្រ​ខាង​ជើង (ខេត្ត​ ក្វាង​នីញ នីញ​ប៊ិញ (Quang Ninh - Ninh Binh))៖ បន្តកសាងតំបន់ ហាយ​ផុង - ក្វាង​នីញ (Hai Phong - Quang Ninh) ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ; គឺជាច្រកចេញចូល និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងដែលតភ្ជាប់នឹងកំពង់ផែអន្តរជាតិ ឡាច​ហៀន (Lach Huyen) អភិវឌ្ឍខេត្ត ក្វាង​នីញ (Quang Ninh) ឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ជាតិតភ្ជាប់ជាមួយមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិសំខាន់ៗ នៃតំបន់ និងពិភពលោក។

តំបន់​សមុទ្រ និង​តំបន់មាន​ឆ្នេរសមុទ្រនៅខាង​ជើង​នៃភាគកណ្តាល តំបន់​ចាប់ពីខេត្ត​ ថាញ​ហ័រ (Thanh Hoa) ​ ដល់​ខេត្ត​​ ប៊ិញ​ធួន (Binh Thuan)៖ អភិវឌ្ឍកំពង់ផែដឹកជញ្ជូនអន្តរជាតិទឹកជ្រៅ និងកំពង់ផែសមុទ្រឯកទេសដែលតភ្ជាប់ជាមួយតំបន់​អន្តរឧស្សាហកម្ម ប្រេង និងឧស្ម័ន និងស្មុគស្មាញអគ្គិសនី ថាមពលកកើតឡើងវិញ ឧស្សាហកម្មស្អាត អភិវឌ្ឍមជ្ឈមណ្ឌលទេសចរណ៍សំខាន់ៗ; វារីវប្បកម្ម  ការកែច្នៃគ្រឿង​សមុទ្រ សេវាកម្មភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធរបរត្រី។ 

តំបន់សមុទ្រ​និង​តំបន់​មាន​ឆ្នេរសមុទ្រ​ខាង​និរតីនៃភាគខាងត្បូង(ពីខេត្ត បារៀ  - វូង​តាវ  - ទីក្រុង​ហូជីមិញ (Ba Ria - Vung Tau - Ho Chi Minh)៖ ការអភិវឌ្ឍកំពង់ផែសមុទ្រកុងតឺន័រអន្តរជាតិ សេវាកម្មភស្តុភារនៅ​កំពង់ផែសមុទ្រ សេវាកម្មធានាសុវត្ថិភាពផ្លូវសមុទ្រ ឧស្សាហកម្មធ្វើ​អាជីវកម្ម កែច្នៃប្រេង និងឧស្ម័ន ឧស្សាហកម្មគាំទ្រ និងសេវាកម្មឧស្សាហកម្មប្រេង និងឧស្ម័ន។

តំបន់សមុទ្រ​និង​តំបន់​មាន​ឆ្នេរសមុទ្រនៅ​​ខាង​លិចនៃភាគ​ខាង​ត្បូង (ពីខេត្ត​ ទៀន​យ៉ាង -  កាម៉ាវ - គៀន​យ៉ាង) (Tien Giang - Ca Mau - Kien Giang)៖ ផ្តោតលើការកសាង និងអភិវឌ្ឍកោះ ភូគ្វឹក (Phu Quoc) ទៅជាមជ្ឈមណ្ឌលអេកូទេសចរណ៍សមុទ្រដ៏រឹងមាំ ជាប់លំដាប់អន្តរជាតិ អភិវឌ្ឍឧស្សាហកម្មឧស្ម័ន ការកែច្នៃឧស្ម័ន អគ្គិសនីឧស្ម័ន ថាមពលកកើតឡើងវិញ វារីវប្បកម្ម នេសាទនិង​កែច្នៃជលផល សេវាកម្មភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធរបរត្រី តភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់​ៗ ក្នុងតំបន់ និងពិភពលោក។

សម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានអនុម័តលើឯកសារជ្រើសរើស និងទទួលស្គាល់តំបន់ប្រជុំកោះ ហាឡុង - កាតបា (Ha Long - Cat Ba) (ស្ថិតនៅខេត្ត ក្វាង​នីញ (Quang Ninh) និងទីក្រុង ហាយផុង (Hai Phong)) ជាបេតិកភណ្ឌធម្មជាតិពិភពលោក។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ក្នុងរយៈពេលកន្លងមក ទោះបីស្ថានភាពពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ មិនមានអ្វីដូចមុន និងកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចសមុទ្រនិងកោះរបស់វៀតណាមបានរីកចម្រើន និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ប្រទេស។

ការតភ្ជាប់រវាងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងការធានាការពារជាតិ និងសន្តិសុខកាន់​តែ​សម្របសម្រួលជិតស្និទ្ធនៅគ្រប់ដំណាក់កាលទាំងអស់ ចាប់ពីផែនការរហូតដល់ការវិនិយោគ និងសកម្មភាពផលិតកម្ម និងអាជីវកម្មផ្សេងទៀត។ កងទ័ពជើងទឹក ឆ្មាំសមុទ្រ កងទ័ពការពារព្រំដែន និងអាជ្ញាធរ​ត្រួតពិនិត្យ​ការនេសាទត្រូវបានពង្រឹងសមត្ថកិច្ច និងកម្លាំងប្រយុទ្ធ។ លោក ង្វៀន​ឌឹក​ទាន់ (Nguyen Duc Toan) នាយកនាយកដ្ឋានសមុទ្រ និងកោះវៀតណាមបានសន្និដ្ឋាន​ថា ស្ថានភាពប្រយុទ្ធ​ការពារជាតិដោយ ប្រជាជនទាំងមូល និងស្ថានភាពប្រយុទ្ធរក្សាសន្តិសុខដោយប្រជាជនទាំងមូលនៅតែរក្សា និងពង្រឹងកាន់តែខ្លាំងឡើង។

ដោយមានទិសដៅត្រឹមត្រូវក្នុងគោលដៅ និងបំបែកភាពទាល់ច្រក ការប្តេជ្ញារបស់នយោបាយ សេដ្ឋកិច្ចសមុទ្ររបស់វៀតណាម​បានមាន​ការផ្លាស់ប្តូរជាក់លាក់ ដោយបើករយៈពេលថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រតាមទ្រង់រូបភាព​សេដ្ឋកិច្ចសមុទ្របៃតង។

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ VNA

ប្រែសម្រួលដោយង្វៀន​យ៉ាង

 


top