ស្ត្រីវៀតណាម - ពីការផ្តល់អំណាច ដល់ការណែនាំអភិវឌ្ឍ
នៅក្នុងបរិបទ ដែលវៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ស្ត្រីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបង្ហាញឲ្យគេឃើញយ៉ាងច្បាស់លាស់នូវតួនាទីរបស់ពួកគេមិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកបង្កើតការអភិវឌ្ឍយ៉ាងសកម្ម ផងដែរ។ តាំងពីអប់រំ និងសេដ្ឋកិច្ច រហូតដល់ការចូលរួមក្នុងការកសាងគោលនយោបាយ វឌ្ឍនភាពរបស់ស្ត្រីឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសមភាពយេនឌ័រ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីវៀតណាមកាន់តែម្ចាស់ការ ក្នុងការចាប់យកឱកាស ដើម្បីអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ។ លទ្ធភាពទទួលបានការអប់រំ ការងារ និងធនធានសង្គមរបស់ពួកគេបានពង្រីក ង្កើតលក្ខខណ្ឌឱ្យពួកគេចូលរួមកាន់តែស៊ីជម្រៅក្នុងសេដ្ឋកិច្ច និងជីវភាពសង្គម។ តាំងពីការផ្តើមអាជីវកម្ម ធ្វើអាជីវកម្ម រហូតដល់វិទ្យាសាស្ត្រ និងបច្ចេកទេវិទ្យា ស្ត្រីវៀតណាមកំពុងបង្ហាញសមត្ថភាព និងតួនាទីរបស់ពួកគេបន្តិចម្តងៗ នៅក្នុងដំណើរការអភិវឌ្ឍ។
ក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធគោលនយោបាយស្តីពីសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីវៀតណាម កំពុងត្រូវបានកែលម្អឥតឈប់ឈរ។ បទញ្ញត្តិគតិយុត្តកាន់តែបង្កលក្ខណៈងាយស្រួលដល់ស្ត្រី ក្នុងការចូលរួមក្នុងក្បាលម៉ាស៊ីនដឹកនាំ ការគ្រប់គ្រង ក៏ដូចជាការចូលរួមមតិក្នុងដំណើរការកសាង និងអនុវត្តគោលនយោបាយ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីធានានូវសិទ្ធិចូលរួម និងសិទ្ធិអភិវឌ្ឍរបស់ស្ត្រីក្នុងសង្គមទំនើប។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ត្រីវៀតណាមបានចាប់យកឱកាសអភិវឌ្ឍន៍ដ៏គ្រប់ជ្រុងជ្រោយ។ ការទទួលបានការអប់រំ ការងារ និងធនធានសង្គមបានពង្រីក ដែលបង្កើតលក្ខខណ្ឌ ដើម្បីពួកគេឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងសេដ្ឋកិច្ច និងជីវិតសង្គម។
ទន្ទឹមនឹងសមិទ្ធផលទាំងនេះ វៀតណាមក៏បានយកចិត្តទុកដាក់លើការការពារស្ត្រីចំពោះបញ្ហាប្រឈមថ្មីៗ តាំងពីអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើមូលដ្ឋានយេនឌ័រ រហូតដល់ហានិភ័យក្នុងលំហអ៊ីនធឺណិត។ ការពង្រឹងគោលនយោបាយសុខុមាលភាព ការការពារសុខភាព និងសិទ្ធិបន្តពូជសម្រាប់ស្ត្រី ដែលបានបង្ហាញពីវិធីសាស្ត្រនៃការចូលរួមដោយគ្រប់ជ្រុងជ្រោយ ក្នុងការធានាសិទ្ធិមនុស្ស។
សព្វថ្ងៃនេះ ស្ត្រីវៀតណាមមិនត្រឹមតែជាអ្នកទទួលផលពីគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាអ្នករួមចំណែកយ៉ាងសកម្ម ចំពោះដំណើរការអភិវឌ្ឍផងដែរ។ ការកើនឡើងនៃសមាមាត្រស្ត្រីចូលរួមក្នុងស្ថាប័នដែលបានប្រជាជនបោះឆ្នោតជ្រើសរើស និងតំណែងជាអ្នកដឹកនាំ ដែលបង្ហាញពីតួនាទីដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់ស្ត្រីក្នុងជីវិតនយោបាយ និងសង្គម។ ជាមួយនឹងវឌ្ឍនភាពទាំងនេះ ស្ត្រីវៀតណាមកំពុងរួមចំណែក ក្នុងការបង្កើតសង្គមបរិយាបន្ន យុត្តិធម៌ និងអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ ប៊ិចវ៉ឹន - រូបថត៖ VNP













