ស៊ឺហាវកាញ (Su Hao Canh) - ពណ៌នារឿងសហគ្រាសក្នុងស្រុកទៅកាន់អន្តរជាតិ
ជាង២ទសវត្សរ៍កកើតនិងអភិវឌ្ឍន៍ ស៊ឺហាវកាញ (Su Hao Canh) ជាពាណិជ្ជសញ្ញាមួយ បានបង្កើតនៅខេត្តថៃប៊ិញ (Thai Binh) បច្ចុប្បន្នមិនត្រឹមតែមានវត្តមាននៅតាមសំណង់ជាច្រើនក្នុងស្រុក នៅទាំងបាននាំចេញទៅពិភពលោក។
ឆ្នាំ២០០១ ស៊ឺហាវកាញ (Su Hao Canh) បានបង្កើតនៅតំបន់ឧស្សាហកម្មតៀនហាយ (Tien Hai) ខេត្តថៃប៊ិញ (Thai Binh) ប្រកបមុខរបរផលិតកម្ម និង អាជីវកម្មដំបូង គឺជាផលិតផលសេរ៉ាមិចអនាម័យលំដាប់ខ្ពស់ ថ្មសេរ៉ាមិច កាចា frit កាចា Frui សេរ៉ាមិចវិចិត្រសិល្បៈ និងកាចាពណ៌បម្រើផលិតកម្ម។
លោក តូ ស្វឹនកាញ (To Xuan Canh) នាយកក្រុមហ៊ុន៖ “ខ្លួនខ្ញុំធ្លាប់ជាពលករម្នាក់ ដូច្នេះរូបខ្លួនយល់ច្បាស់អំពីការទុក្ខលំបាករបស់ពលករ ហេតុនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន ត្រូវខិតខំធានាការងារ និង កម្រិតប្រាក់ចំណូលសម្រាប់ពលករ ដើម្បីពួកគាត់ស្ងប់ចិត្តផ្សារភ្ជាប់នឹងក្រុមហ៊ុន បង្កើតបានផលិតផលគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការខ្ពស់ នៅលើទីផ្សារបរទេសពិបាក”។
ដំណាក់កាល ស៊ឺហាវកាញ (Su Hao Canh) បានបង្កើតឡើង ចំពេលទីផ្សារវៀតណាម បានវាយតម្លៃថា ជាទីផ្សារសក្តានុពលមានកម្រិតកំណើន អភិវឌ្ឍន៍ ជាមួយនឹងប្រភពដើមទុនបរទេស ហើយឱកាសពាណិជ្ជកម្មសន្សឹមៗបើកទ្វារ។ សំឡឹងឃើញឱកាសនេះ ក្រុមហ៊ុនបានផ្តោតយុទ្ធសាស្រ្តចូលការអភិវឌ្ឍក្រុមបុគ្គលិក បច្ចេកទេសថ្វីដៃខ្ពស់ អភិវឌ្ឍន៍ម៉ូដម៉ា រូបរាង ឆ្លើយតបនឹងតម្រូវការទីផ្សារល្អជាង។ ក្រៅពីនោះ ក្រុមហ៊ុនក៏កំណត់បច្ចេកវិទ្យា ជាកត្តាសំខាន់មួយ ជួយឱ្យផលិតផល អាចកៀកជិតនឹងទីផ្សារបរទេស។ ប្រកបដោយមុខព្រួញពីរ គឺបុគ្គលិកនិងបច្ចេកវិទ្យា ក្រុមហ៊ុនបានបង្កើតបានផលិតផលសេរ៉ាមិច បំពាក់ពាណិជ្ជសញ្ញា HC បានអ្នកប្រើប្រាស់ក្នុងស្រុកនិងអន្តរជាតិទទួលស្គាល់។
ផលិតផលសេរ៉ាមិចអនាម័យរបស់ក្រុមហ៊ុន ឆ្លើយតបនឹងតម្រូវការអំពីស្តង់ដារTCVN ISO 9001:2008 សម្រេចស្តង់ដារគុណភាពអ៊ឺរ៉ុប ទទួលបានលិខិតបញ្ជាក់អំពីការគ្រប់គ្រងគុណភាព ISO 9001:2000 រួមនឹងពានរង្វាន់ បណ្ណសរសើរ មេដាយមាស និងពានរង្វាន់ចំនួនពីរ ផ្កាយមាសទឹកដីវៀតណាមឆ្នាំ២០០៤ និងផ្កាយមាសទឹកដីវៀតណាមឆ្នាំ២០០៨។
ផលិតផលសេរ៉ាមិចប្រើប្រាស់ប្រចាំថ្ងៃ ស៊ឺហាវកាញ (Su Hao Canh) តែងបានផ្លាស់ប្តូរថ្មី អំពីរូបរាងនិងបច្ចេកវិទ្យាទំនើប តាមទាន់ការអភិវឌ្ឍមិនឈប់ឈរ ក្នុងវិស័យគ្រឿងសង្ហារិម សំណង់ និងតម្រូវការប្រើប្រាស់ពិពិធ នៃអ្នកប្រើប្រាស់។ ក្រៅពីទីផ្សារក្នុងស្រុក ផលិតផលរបស់ក្រុមហ៊ុន មានវត្តមាននៅលើទីផ្សារជាច្រើនដូចជា ទ្វីបអ៊ឺរ៉ុប ទ្វីបអាស៊ី អាមេរិកឡាតិន។ល។
ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនបានវិនិយោគខ្សែសង្វាក់ទំនើប បាននាំចូលទាំងស្រុងមកពីប្រទេសអាល្លឺម៉ង់ និងបច្ចេកវិទ្យា Bone China មកពីប្រទេសអង់គ្លេស សម្រាប់ផលិតចេញផលិតផល Bone China មិញចូវ (Minh Chau) គុណភាពលើសលុប និងមានភាពថ្មីទាំងស្រុងចំពោះទីផ្សារវៀតណាម។ ផលិតផលទាំងនេះ បន្ទាប់ពីពេលនាំចេញទៅកាន់ទីផ្សារ តែងទទួលបានសញ្ញាសកម្មចេញពីអ្នកប្រើប្រាស់។ ក្រុមហ៊ុនក៏បានបើកទូលាយទ្រទ្រាយផលិតកម្ម បង្កើនបរិមាណផលិតកម្មឡើងដល់ ៥០០.០០០ ផលិតផលក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងទីផ្សារក្នុងស្រុកនិងអន្តរជាតិ។
ផលិតផល Bone China មីញចូវ (Minh Chau) បានវាយតម្លៃ សុវត្ថិភាពនឹងសុខភាពគ្រួសារ ហើយមានតម្លៃធូរបើប្រៀងនឹងផលិតផលមួយចំនួន ដែលមានប្រភេទដូចគ្នា។ ផលិតផលចាន ចានទៀប Bone China លំដាប់ខ្ពស់ ចាត់ទុកជាផលិតផលថ្មីមួយ នៅទីផ្សារវៀតណាម។ Bone China ជាផលិតផលបង្កើតដោយផេះឆ្អឹងសត្វចម្រុះ គួបផ្សំនឹងវត្ថុធាតុផ្សេងៗដូចជា kaolin, Feldspar។ល។
Bone China បានធ្វើឡើងដោយភាពប្រុងប្រយត្ន ផ្ចិតផ្ចង់ជាងផលិតផលសេរ៉ាមិចធម្មតា ពេលដុតដោយសីតុណ្ហភាពខ្ពស់ រំលាយអស់ជាតិពុលដូចជាលោហធាតុធ្ងន់ ដែលធ្លាប់មាននៅក្នុងកុលាលភាជន៍។ ប្រភេទផលិតផល Bone China មិញចូវ (Minh Chau) គ្មានបន្ទុកជាតិសំណ និង លោហធាតុធ្ងន់ រូបរាងស្អាត រឹងមាំ។ បច្ចុប្បន្ន ប្រភេទផលិតផលនេះ កំពុងបានប្រើប្រាស់ជាច្រើន នៅតាមភោជនិយដ្ឋាន សណ្ឋាគារ និងគ្រួសារ ហើយបាននាំចេញទៅកាន់ទីផ្សារពិបាកលើពិភពលោក ដូចជាប្រទេសនៅទ្វីបអ៊ឺរ៉ុប និងជប៉ុន ផលិតផលគុណភាពអន្តរជាតិ បានផលិតនៅតំបន់ឧស្សាហកម្មតៀនហាយ (Tien Hai) នៅឃុំដុងកឺ (Dong Co) ស្រុកតៀនហាយ (Tien Hai) ខេត្តថៃប៊ិញ (Thai Binh)។
កកើតនិងអភិវឌ្ឍន៍អំឡុងពេល២១ឆ្នាំ ក្រុមហ៊ុនស៊ឺហាវកាញ (Su Hao Canh) កំពុងអំណះអំណាងបានពាណិជ្ជសញ្ញា មួយថ្ងៃកាន់តែឆ្ពោះទៅកាន់ការស្រូបយកទីផ្សារក្នុងស្រុកនិងនាំចេញ។ ផ្តើមពីក្រុមហ៊ុនក្នុងស្រុកមួយ ក្រុមហ៊ុនស៊ឺហាវកាញ (Su Hao Canh) កំពុងអំណះអំណាង និង លើកកម្ពស់ពាណិជ្ជសញ្ញាវៀតណាមចេញទៅទីផ្សារអន្តរជាតិ បំពាក់លើផលិតផលគុណភាព made in Vietnam នាំចេញអន្តរជាតិ៕
អត្ថបទ៖ ថាវវី រូបថត៖ កុងដាត
ប្រែសម្រួល៖ រីកើង