សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ M’nong
រួមជាមួយនឹងបណ្តាជនជាតិរស់នៅតំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen) ជនជាតិ M’nong ជាជនជាតិមួយដែលរស់នៅក្នុងតំបន់នេះ ក្នុងរយៈពេលច្រើនឆ្នាំ។ ដូច្នេះ ពួកគេនៅតែរក្សាបាននូវទំនៀមទម្លាប់ និងអត្តសញ្ញាណវប្បធម៌ប្លែកៗជាច្រើន ដែលក្នុងនោះមានសំលៀកបំពាក់ប្រពៃណីផងដែរ ។
ការត្បាញនិងដេរសម្លៀកបំពាក់ដោយខ្លួនឯងជូនដល់សមាជិកក្នុងគ្រួសារគឺជារឿងសំខាន់ណាស់សម្រាប់ស្ត្រីជនជាតិ M'nong ។ ដំណើរការនៃការកាត់ដេរសំលៀកបំពាក់មួយឈុត ចាប់ពីការរវៃសូត្រ ត្បាញក្រណាត់ ជ្រលក់ពណ៌ ជាពិសេសការដេរ ប៉ាក់ក្បួនរចនាត្រូវការចំណាយពេលវេលា និងកម្លាំងកាយជាច្រើន។ សំលៀកបំពាក់របស់នារី M'nong តែងតែពាក់សំពត់ខ្លី និងអាវដែលសមគ្នា ដែលជួយឱ្យអ្នកពាក់មានសម្រស់សុភាពរាបសារ ប៉ុន្តែនៅតែមើលទៅមានកម្លាំងខ្លាំង និងរហ័សរហួន។ ដើម្បីកាត់ដេរអាវមួយ ជនជាតិ M'nong ត្រូវមានក្រណាត់ប្រវែងប្រហែល ៣ ម៉ែត្រ។ បន្ទាប់ពីកាត់ផ្នែកមួយ ដើម្បីធ្វើដៃអាវ ក្រណាត់នៅសល់ប្រវែងប្រហែល ១,៥m ដើម្បីដេរតួអាវ។ ក្រណាត់ដេរតួអាវត្រូវបានបត់តាមបណ្តោយក្លាយទៅជាពីរភាគ ដើម្បីឱ្យតួអាវខាងក្រោយវែងជាងតួអាវខាងមុខ។ នៅផ្នត់បត់នេះ កាត់រន្ធរាងជារង្វង់ត្រូវបានបញ្ចូលក្បាល ដើម្បីពាក់អាវ។ ទន្ទឹមនឹងដំណាក់កាលខាងលើនេះ ការតភ្ជាប់ពណ៌សម្រាប់សំលៀកបំពាក់ក៏ជាកត្តាដ៏សំខាន់មួយផងដែរ ពីព្រោះពណ៌ និងក្បួនរចនានឹងជួយឱ្យសំលៀកបំពាក់រក្សាភាពស្រស់ស្អាតទាំងប្រពៃណី និងភាពទំនើប។ ដូច្នេះសម្លៀកបំពាក់នីមួយៗមានតម្លៃខាងសម្ភារៈដ៏អស្ចារ្យ។
ក្រៅពីពីលើសំលៀកបំពាក់ ស្ត្រីជនជាតិ M'nong ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសម្របសម្រួលជាមួយគ្រឿងអលង្ការ។ ជារឿយៗពួកគេពាក់ក្រវិលធំណាស់ធ្វើពីឈើ ឬប្រាក់ ខាងក្រោមព្យួរផ្កាមួយគូធ្វើពីស្ពាន់ ឬមាស និងប្រាក់ ហើយនៅខាងចុងក្រោមព្យួរក្រវិលតូចៗមួយចំនួន។ លើសពីនេះ ខ្សែក កងដៃគ្រាប់អង្កាំ ចិញ្ចៀនប្រាក់ សំរិទ្ធ ឬធ្វើស្នែងក្របី ក៏បានស្ត្រីជនជាតិ M'ong ចូលចិត្តផងដែរ។
សម្លៀកបំពាក់របស់បុរសជនជាតិ M'nong រួមមានកន្ទប និងអាវវែង។ អាវរបស់បុរសជនជាតិ M'nong មានកមូល តួរអាវមានប្រវែងស្មើស្មា និងបើកចុះក្រោមមួយផ្នែកនៃទ្រូងដោយមានឡេវអាវ។ អាវនេះមានផាយខាងក្រោយវែងជាងផាយខាងមុខបន្តិច ហើយក្បួនរចនាត្រូវបានតុបតែងនៅលើកែមអាវ។ កន្ទបត្រូវបានរុំមានរបៀបរៀបរយនៅចង្កេះ ផ្នែកខាងមុខនិងផ្នែកខាងក្រោយនៃកន្ទបមានប្រវែង ៣០-៥០ សង់ទីម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីភាពងាយស្រួលធ្វើការជារៀងរាល់ថ្ងៃ បុរសជនជាតិ M'nong តែងតែខោខ្លី និងអាវដៃខ្លី។
ក្នុងឱកាសពិធីបុណ្យនេះ ព្រឹទ្ធាចារ្យភូមិ អ្នករៀបចំពិធី អ្នកប្រាជ្ញ គ្រូសែន ស្លៀកកន្ទបផ្កានិងពាក់អាវ អ្នកវាយគង ស្លៀកកន្ទបនិងមិនពាក់អាវ ហើយស្ត្រីដែលចូលរួមក្នុងការសម្តែងបានស្លៀកផ្កា និងអាវដៃខ្លីផ្កា ដើម្បីងាយស្រួលក្នុងការលេងគង រាំ និងច្រៀង។ អ្នកចូលរួមជាបុរសស្លៀកកន្ទប ហើយស្ត្រីស្លៀកសំពត់ និងអាវ។
សព្វថ្ងៃនេះ សំលៀកបំពាក់ប្រពៃណី និងគ្រឿងអលង្ការរបស់ជនជាតិ M'nong ត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យ ពិធីប្រពៃណី ឬទទួលភ្ញៀវក្នុងគ្រួសារ៕