សិល្បការិនី Constança Arouca សិក្សាស្រាវជ្រាវអំពីរូបភាពពិធីតបគុណនៅវៀតណាម

សិល្បការិនី Constança Arouca សិក្សាស្រាវជ្រាវអំពីរូបភាពពិធីតបគុណនៅវៀតណាម

លោកស្រី Constança Arouca ជាសិល្បការិនី​ ជា​អ្នក​សិក្សាស្រាវ​ជ្រាវ​ជនជាតិ​ព័រទុយហ្គាល់​ម្នាក់ ​កំពុងដំណើរការ​គម្រោង​ ​សិក្សា​ស្រាវជ្រាវ​អំពី​រូបភាព​ពិធី​តបគុណ​ នៅប្រទេស​វៀតណាម​តាម​​រយៈ​គំនូរ​។ គំនូរ​​របស់​សិល្បការិនី ​បាន​និង​កំពុង​បន្ត​​គូរឆ្លុះបញ្ចាំង​គំហើញ​ថ្មីមួយ​ អំពី​ជីវភាព​រស់នៅ​​ជនជាតិ​វៀតណាម​ ​ចំពោះការបូជា​ ពិធីតបគុណ​ដល់បុព្វការីជន​របស់​ខ្លួន​។ល។​

សិល្បការិនី​ អ្នក​សិក្សាស្រាវជ្រាវ​ជនជាតិ​ព័រទុយហ្គាល់​​ លោកស្រី Constança Arouca កំពុងដំណើរការ​​គម្រោង​ “សិក្សាស្រាវ​ជ្រាវ​អំពីរូបភាព​​តបគុណ ​នៅ​វៀតណាម​តាម​រយៈគំនូរ​”​។​

មុនពេល​ធ្វើ​ដំណើរ​មកដល់​ប្រទេស​វៀតណាម​ លោកស្រី Constança Arouca ធ្លាប់​បាន​​​សិក្សា​ស្រាវ​​ជ្រាវ​ ​អំពីវប្បធម៌​វៀតណាម ​តាម​រយៈ​ឯកសារ​នៅតាម​​សារមន្ទីរ​ Orient, Lisbon ព័រទុយហ្គាល់​​។ ចាប់ពី​ឆ្នាំ២០១៧ លោកស្រី ​ក៏មាន​គម្រោង​ស្រាវជ្រាវ​អំពីគំនូរ ​​និងបដា ​​​នៅ​វៀតណាម​។

ដើម្បី​អនុវត្ត​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ អំពីរូបភាព​តបគុណ​នៅវៀតណាម​ តាមរយៈ​ការ​គូរ​ជាសមូហភាព​ (២០២១ - ២០២៥) លោកស្រី Constança Arouca បានសហការ​នឹង​ NOVA FCSH - សកលវិទ្យាល័យ​ NOVA Lisbon - សកលវិទ្យាល័យ​មនុស្សសាស្រ្ត​ (Lisbon ព័រទុយហ្គាល់​​) និង CRIA - មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​មនុស្សសាស្រ្ត​ (Lisbon ព័រទុយហ្គាល់) ។ VICAS - វិទ្យាស្ថាន​ស្រាវ​ជ្រាវ​វប្បធម៌​សិល្បៈ​​ជាតិវៀតណាម​ ជា​ដៃគូ​នៃគម្រោង​នេះ។ ​ស្នាដៃស្រាវ​ជ្រាវ​អំពី​រូបភាព​ពិធី​តបគុណ​នៅវៀតណាម​ តាមរយៈ​​ការ​គូរជា​សមូហភាព​ឧបត្ថម្ភដោយ FCT- មូលនិធី​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​ព័រទុយហ្គាល់​​។​

ជាមួយ​តួនាទី​ជា​សិល្បការិនី​ វិចិត្រករ​ម្នាក់ លោកស្រី Constança Arouca ជាមួយ​​នឹង​គម្រោង​​របស់​ខ្លួន​ បាន​​ចូល​រួម​បើកទូលាយ​ទំនាក់ទំនង​រួម​ប្រាស្រ័យ​វប្បធម៌ ​រវាង​ប្រទេស​វៀត​ណាម និង​ ព័រទុយហ្គាល់។ តាម​រយៈ​​វិចិត្រសិល្បៈ​ លក្ខណៈ​សម្រស់​ប្រពៃណី​ នៃពិធី​តបគុណ​នៅវៀតណាម​ បាន​ធ្វើត្រាប​តាម​លក្ខណៈ​សម្បត្តិ​ពិត​បំផុត​ ជួយ​ឱ្យ​​មិត្តភក្តិ​អន្តរជាតិឈ្វេង​​​យល់​​អំពី​វប្បធម៌​វៀតណាម​ ដោយ​របៀប​មួយ​ដែល​ងាយ​យល់​​បំផុត​។​

 


នៅ​ឆ្នាំ២០១៩ លោកស្រី​ Constança Arouca  ធ្វើ​ដំណើរ​មកកាន់ប្រទេស​វៀតណាម​ ដើម្បី​ស្វែងយល់​ និង​ស្វែងរក​ទិន្នន័យ​​ស្រាវ​ជ្រាវ​សម្រាប់​គម្រោង​។ ដំណើរ​ចុះទៅ​កម្មសិក្សាជាក់ស្តែង​ដំបូង​​នៅវៀតណាម​ បាន​នាំមក​ជូន​​លោកស្រីនូវ​​​ចំណាប់អាម្មណ៍​បំផុស​គំនិត​ជា​ច្រើន​​។ លោក​ស្រី​​ទៅ​ទស្សនា ​វ៉ាន់​មេវ​ - ក្វឹកទឺយ៉ាម​ (Van Mieu Quoc Tu Giam) មើល​​គំនូរ​​នៅ​សារមន្ទីរ​វិចិត្រសិល្បៈ​​វៀតណាម ស្វែងយល់​អំពី​វប្បធម៌​វៀតណាម​នៅ​សារមន្ទីរ​ជនជាតិ​ រួច​ហើយ​លោក​ស្រី​ធ្វើ​ដំណើរ​​ទៅកាន់​ខេត្ត​បាក់និញ  (Bac Ninh) ក្រុងហ្វេ​ ជំនួប​​ប្រជាជន​ ចូល​កៀក​នឹង​​ពិធីតបគុណ​ ទំនៀម​ទម្លាប់​ប្រចាំថ្ងៃ​​របស់​អ្នកស្រុក​។ លោកស្រី​​កត់ត្រាទុក​ ដើម្បីតាមរយៈនោះ​​បង្កើត​បាន​ជាគំនិត​​គូរ​គំនូរ​។ សិល្បការិនី​ Constança Arouca ឱ្យ​ដឹងថា​៖ ប្រជាជន​វៀតណាម​​មានប្រពៃណី​កតញ្ញូ ផឹកទឹកនឹក​ប្រភព​ រលឹក​ដល់​បុព្វការីជន​របស់​ខ្លួន​ តាម​រយៈ​ពិធីបូជា​ និង​ដុត​ប្រាក់ខ្មោច​។ លោក​ស្រី​បាន​ទៅ​ដល់​ខេត្ត​បាក់និញ (Bac Ninh) ​និង​ក្រុង​ហ្វេ​ ជា​មូលដ្ឋាន​ពីរ​ដែល​ផលិត​គ្រឿងបូជា​ច្រើនបំផុត​ តាមរយៈ​នោះ​លោកស្រី​​ស្វែងយល់បាន​អំពី​ពិធី​ របៀប​ផលិតកម្ម​​របស់​​អ្នកស្រុក​ មើល​ពួកគាត់​ចរាចារណ៍​​ទំនិញ​ចេញទៅ​ទីផ្សារ​ដោយ​របៀប​ណា។


ក្នុងអំឡុង​ពេល​៦ខែ សិក្សាស្វែងយល់​នៅប្រទេស​វៀតណាម​ លោកស្រី​បាន​គូរពង្រាយ​រូប​គំនូរ​នៅលើ​សៀវភៅ​បង្កាន់ដៃរបស់​ខ្លួន​ ទិន្នានុលេខ​បដា​​ លោកស្រី​បាន​សំណេះសំណាល​ជាមួយ​នឹង​​​អ្នកស្រុក​ ផ្តើមពី​នោះ​បាន​ធ្វើឱ្យ​លេចធ្លោ​រូបភាព ​អំពីពិធី​តបគុណ​ក្នុង​ជីវភាព​រស់នៅ​របស់ប្រជាជន​​វៀតណាម​។ ក្នុងអំឡុងពេល​រស់នៅ​ទីក្រុង​ហាណូយ​ លោកស្រី Constança Arouca សហការ​ជាមួយ​​នឹង​ Heritage Space រៀប​ចំ​ធ្វើ​សិក្ខាសាលា​ ណែនាំ​យុវវ័យ​គូរ​អំពី​ជីវភាព​រស់នៅ​នៃអ្នកក្រុង​ហាណូយ​។ យក​បរិបទ​ផ្សារ​ហោម​ (Hom) លោកស្រី Constança Arouca និង​មិត្ត​ភក្តិ​ហាណូយ ​រួមធ្វើ​ដំណើរមកដល់​ទីនេះ​ សង្កេតមើល​​សង្វាក់​រស់នៅ​ រួម​បញ្ចេញ​គំនិត​ ធ្វើ​សម្រេច​ស្នាដៃ​។ នេះក៏ជា​របៀបមួយ ​សម្រាប់​សិល្បការិនី Constança Arouca ផ្សារភ្ជាប់ស្និទ្ធស្នាល​ជាមួយនឹ​ងប្រជាជន​វៀតណាម​។ សង្ឃឹមថា​​ដល់ឆ្នាំ​២០២៥ លោកស្រី​ Constança Arouca នឹង​សម្រេចគម្រោងនេះ​។ ​ស្នាដៃស្រាវ​ជ្រាវ​របស់​លោកស្រី​ គឺជា​អំណោយ​​​ផ្តល់ជូន​សហគមន៍​វៀតណាម​ និង​ឧទ្ទេសនាម​ដល់មិត្តភក្តិ​អន្តរជាតិ​នូវ​លក្ខណៈ​សម្រស់​​វប្បធម៌​វៀតណាម​ តាម​រយៈ​រូបភាពនៃ​ពិធីតបគុណ​៕


សិល្បការិនីConstança Arouca កើត​ឆ្នាំ១៩៧៦ ជា​អនុបណ្ឌិត​នរវិទ្យា​ ចក្ខុ​វប្បធម៌​។ ចាប់ពី​ឆ្នាំ​២០១៧ - ២០២០ លោកស្រី​បាន​ធ្វើ​សម្រេច​គម្រោង​ស្រាវ​ជ្រាវ​អំពី​គំនូរ​ និង​បដា​​នៅវៀតណាម​។ នៅ​ឆ្នាំ២០២២ សិល្បការិនី  Constança Arouca បាន​ចូល​រួម​វគ្គសិក្សា​ភាសា​វៀតណាម​កម្រិត​១ - វគ្គ​រៀន​ភាសា​នៅ SOAS ​ (សកលវិទ្យាល័យ​ស្រាវ​ជ្រាវ​អាហ្វ្រិក​ និង​លោក​ខាងកើត - ​សកលវិទ្យាល័យ​ឡុងដ៍)។​

 អត្ថបទ៖ ប៊ិច​​វឹន​ រូបថត៖ ថាញ​​យ៉ាង​ ឯកសារ​

ប្រែសម្រួល៖ រីកើង​

 


top