សាស្រ្តាចារ្យរង បណ្ឌិត ដូ ឡេនហុងទូ (Do Lenh Hung Tu) ឯកទេសសេណារីយ៉ូភាពយន្តទូរទស្សន៍
ដើម្បីភាពយន្តវៀតណាម អាចមានជំហរទីតាំងនៅលើផែនទីភាពយន្តពិភពលោក ត្រូវមានការបណ្តាក់យុទ្ធសាស្រ្ត ដែលមានសារសំខាន់ នេះគឺជាទស្សនាទានរបស់សាស្រ្តាចារ្យរង បណ្ឌិត សិល្បៈវិទ្យា វិចិត្រករ ដូ ឡេញហុងទូ (Do Lenh Hung Tu)ពេលលោកទើបទទួលតំណែងជាប្រធានសមាគមភាពយន្តវៀតណាម។
ក្ដីកង្វល់ចំពោះភាពយន្តវៀតណាម សម័យកាលបច្ចេកវិទ្យា 4.0
យោងតាមសាស្រ្តាចារ្យរង បណ្ឌិត ដូ ឡេញហុងទូ (Do Lenh Hung Tu) ភាពយន្តគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយ ដែលនាំយកវប្បធម៌បញ្រ្ជាបចូលពិភពលោកដោយឆាប់រហ័ស។ ជាជាក់ស្ដែង ភាពយន្តបុរាណជាច្រើនរបស់ចិន កូរេខាងត្បូង។ល។ ទើបតែបានបញ្ចាំងជាសកលនៅវៀតណាម ប្រហែលជាមិនលើសពី៣ទសវត្សរ៍ចុងក្រោយនេះទេ ប៉ុន្តែអន្តរកម្មរបស់វាចំពោះការយល់ដឹងប្រវត្តិសាស្រ្ត វប្បធម៌របស់ប្រជាជនវៀតណាម ចំពោះប្រទេសទាំងពីរនេះ មានទំហំបង្គួ ដោយគ្មានសៀវភៅ ឯកសារ ឬវិធីពន្យល់ណាមួយ ធ្វើសម្រេចបាន។
តឹកតាំងនេះសឱ្យឃើញថា តាមរយៈភាពយន្ត ប្រទេសមួយអាចបើកទ្វារ ឧទ្ទេសនាមជាមួយនឹងពិភពលោក អំពីទឹកដី ធម្មជាតិ ទេសភាពរួមនឹងទំនៀមទម្លាប់ លក្ខណៈវប្បធម៌ អត្តសញ្ញាណដោយឡែក ព្រមទាំងនាំមកជូនទស្សនិកជនប្រការមួយ “ស្តាប់មួយរយដង មិនស្មើបានឃើញម្ដង”។
តាមរយៈផ្ដោតមនោសញ្ចេតនាលើសិល្បៈស្តាប់-មើល តម្លៃវប្បធម៌បានសាយភាយ ជម្រាបដោយភាពយន្តរហូតដល់រាល់មុខសញ្ញាទស្សនិកជន។ តាមរយៈនោះ ភាពយន្តនីមួយៗ ដែលមានគុណភាព តែងតែនាំមកជូនអ្នកទស្សនានូវអារម្មណ៍ មេរៀនគុណធម៌ បដិសណ្ឋារកិច្ច និងតម្លៃវប្បធម៌ដោយរបៀបមួយយ៉ាងរហ័ស និងមានកម្រិតសកល។
ហេតុនេះ តាមលោកហុងទូ (Hung Tu) ការផ្សារភ្ជាប់នឹងសាលថតភាពយន្ត និង ទូរទស្សន៍ជាមួយទេសចរណ៍ វប្បធម៌ ប្រើប្រាស់បរិបទភាពយន្តគំរូ ដែលបានទស្សនិកជនពេញចិត្ត តាំងពីមុនរហូតដល់សព្វថ្ងៃតែងតែជាកម្លាំងរុញច្រាន និង គោលដៅនៃប្រទេសនានា ខឿនភាពយន្ត និងទូរទស្សន៍ជាច្រើន។ “នេះក៏ជាមេរៀនសម្រាប់អ្នកធ្វើភាពយន្តនៅវៀតណាម។ នោះមិនត្រឹមតែរបៀបមួយ នាំយកវប្បធម៌ខិតជិតអ្នកទស្សនាក្នុងស្រុក ថែមទាំងជារបៀបមួយ ដើម្បីនាំយកភាពយន្តទៅបានឆ្ងាយ កំណត់ត្រាព្រឹត្តិការណ៍ដោយឡែកចំពោះទស្សនិកជនពិភពលោក” លោកហុងទូ (Hung Tu) សង្កត់ធ្ងន់។
ក្នុងនិន្នាការសមាហរណកម្ម សង្គមូបនីយកម្ម សកម្មភាពភាពយន្តនានា ដែលកំពុងប្រព្រឹត្តទៅយ៉ាងផុសផុល ពិសេសគឺភាពយន្តឯកជន បានចូលរួមផ្សព្វផ្សាយឧទ្ទេសនាមភាពយន្តវៀតណាម ជាមួយនឹងទស្សនិកជនក្នុងស្រុកនិងអន្តរជាតិ។ រួមជាមួយនឹងនោះ ប្រភេទភាពយន្តឯករាជ ឬនៅហៅថាចរន្តភាពយន្តដែលអ្នកនិពន្ធទទួលបានផ្លែផ្កាជាច្រើន នៅមហោស្រពភាពយន្តអន្តរជាតិ។
សម្បត្តិស្នាដៃ
កើតក្នុងគ្រួសារមានប្រពៃណីខាងវិស័យវេជ្ជសាស្រ្ត ប៉ុន្តែ ដូ ឡេញហុងទូ (Do Lenh Hung Tu) បែរជារំលេចទេពកោសល្យ ដើរតាមផ្លូវសិល្បៈវិញ។
នៅឆ្នាំ១៩៧១ ដូ ឡេញហុងទូ (Do Lenh Hung Tu) ប្រឡងជាប់ចូលសាលាឧត្តមសិក្សាវិចិត្រសិល្បៈវៀតណាម។ បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ១៩៧៦ លោកទៅធ្វើការនៅកម្មន្តសាលរចនាវិចិត្រសិល្បៈ នៃក្រុមហ៊ុនភាពយន្តវៀតណាម។
ផ្តើមពីថ្ងៃនោះមក លោកមានស្នាដៃវិចិត្រសិល្បៈ ចូលរួមតាំងពិព័រណ៍វិចិត្រសិល្បៈហាណូយនៅឆ្នាំ១៩៧៧ ១៩៧៨ ១៩៧៩។ នៅឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៨៥ ដូ ឡេញហុងទូ (Do Lenh Hung Tu) ជាប់ការសិក្សាជំនាញខាងវិស័យវិចិត្រកររចនាវិចិត្រសិល្បៈភាពយន្ត - ទូរទស្សន៍នៅសកលវិទ្យាល័យជាតិ ភាពយន្តសហភាពសូវៀត។
បញ្ចប់ការសិក្សាត្រឡប់មកប្រទេសវិញ លោកក្លាយជាគ្រូបង្រៀននៅសាលាភាពយន្តវៀតណាមនៅទីក្រុងហូជីមិញ។ លោកបន្តសិក្សាពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងវិចិត្រសិល្បៈនៅឆ្នាំ២០០៨ ក្រោមប្រធានបទ៖ តួនាទីវិចិត្រករក្នុងការរចនារូបភាពភាពយន្ត បន្ទាប់មកសិក្សាកម្មវិធីស្រាវជ្រាវថ្នាក់បណ្ឌិត។ លោកហុងទូ (Hung Tu) ទទួលសញ្ញាបត្របណ្ឌិតវិចិត្រសិល្បវិទ្យា ជំនាញខាងទ្រឹស្តីនិងប្រវត្តិវិចិត្រសិល្បៈឆ្នាំ២០១៥ ក្រោមប្រធានបទ “មធ្យោបាយសម្តែងសិល្បៈបង្កើតរូបភាព ក្នុងស្នាដៃភាពយន្ត”។ នៅឆ្នាំ២០១៩ លោកហុងទូ (Hung Tu) បានតែងតាំងជាសាស្រ្តាចាររង។
ចាប់តាំងពីនេះ លោកហុងទូ (Hung Tu) បានធ្វើការជាមួយតួនាទីផ្សេងៗ នៅមុខវិជ្ជាសិល្បៈទី៧។ ជាជាក់ស្ដែង លោកបានចូលរួមជាវិចិត្រកររចនាវិចិត្រសិល្បៈភាពយន្ត ជាមួយតួនាទីជាវិចិត្រករសំខាន់ សម្រាប់ភាពយន្តដូចជាផ្កា Hǎi táng បេះដូងមិនសម្ងំដេក ខឹងសំបារ អ្នកសម្តែងម៉ូដរបស់ខ្ញុំ ពាក្យលាក្រោមភ្លៀង ស្នាមថើបដំបូងនៃជីវិត។ល។ លោកបន្តធ្វើជាអ្នកនិពន្ធសេណារីយ៉ូ រៀបរៀង និងដឹកនាំសម្ដែងភាពយន្តឯកសារមួយចំនួន។
ជាពិសេសតួនាទីជាអ្នកនិពន្ធ សាស្រ្តាចារ្យរង ដូ ឡេញហុងទូ (Do Lenh Hung Tu) ទទួលបានភាពជោគជ័យធំ ដោយមានសៀវភៅ២ក្បាល ជំនាញបង្កើតរូបភាពរចនាវិចិត្រសិល្បៈភាពយន្ត (រោងពុម្ពវប្បធម៌ព័ត៌មាន) ទទួលបានរង្វាន់ស្លាបខ្លែងប្រាក់ឆ្នាំ២០០៩ និង សិល្បៈបង្កើតរូបភាពក្នុងការនិពន្ធភាពយន្ត (រោងពុម្ពវិចិត្រសិល្បៈ) ទទួលបានរង្វាន់ស្លាបខ្លែងមាសឆ្នាំ២០១៥។
ក្រោយច្រើនឆ្នាំធ្វើការស្រាវជ្រាវ បង្រៀន ជាមួយនឹងបទពិសោធន៍និពន្ធសេណារីយ៉ូភាពយន្ត សាស្រ្តាចារ្យរង បណ្ឌិតដូ ឡេញហុងទូ (Do Lenh Hung Tu) បាននិពន្ធសម្រេចសៀវភៅសិល្បៈ អំពីសេណារីយ៉ូភាពយន្តវៀតណាម (រោងពុម្ពសមាគមអ្នកនិពន្ធឆ្នាំ២០២២)។ សៀវភៅបានអ្នកជំនាញមានកិត្យានុភាព ក្នុងវិស័យនិពន្ធសេណារីយ៉ូ បញ្ជាក់ជាសៀវភៅបង្កាន់ដៃមានប្រយោជន៍ សម្រាប់ការងារបណ្តុះបណ្តាល និងទាំងអ្នកបានបណ្តុះបណ្តាល ឬអ្នកអានចង់សិក្សាតាមផ្លូវនិពន្ធសេណរីយ៉ូភាពយន្តទូរទស្សន៍ទៀតផង។
ជាអ្នកផ្សារភ្ជាប់នឹងស្ថានភាពរុងរឿងថមថយ នៃភាពយន្តប្រទេសជាតិខ្លួន លោកហុងទូត (Hung Tu) តែងបារម្ភថា៖ “ដើម្បីភាពយន្តអាចអភិវឌ្ឍខ្លាំងឡើង ក្លាយជាវិស័យមួយ ក្នុងចំណោមវិស័យឧស្សាហកម្មវប្បធម៌មុខស្រួចមួយ ត្រូវមានការវិនិយោគគ្រប់វិស័យខាងយន្តការ ក៏ដូចជាសេដ្ឋកិច្ចចំពោះចរន្តភាពយន្ត ដើម្បីធានាលំហូរចរន្តសម្បូរបែបនៃភាពយន្ត ចូលរួមកំណត់ទីតាំងភាពយន្តវៀតណាមលើផែនទីភាពយន្តពិភពលោក“៕
អត្ថបទ៖ ថាវវី រូបថត៖ ថាញយ៉ាង
ប្រែសម្រួល៖ រីកើង