សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) អតីត​នាយក​សារមន្ទីរជាតិពន្ទុវិជ្ជា​​​​វៀតណាម​ ជា​​អ្នក​ធ្វើ​ “បដិវត្ត” ក្នុងការ​តាំងបង្ហាញនៅសារមន្ទីរ​ជាតិវៀត​ណាម​។​ រូបថត៖ វៀតគឿង​

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។ ដើម្បី​មាន​ទី​ជំហរដូចសព្វថ្ងៃ​ ជិក្នុងរយៈពេលត​៣ទសវត្សរ៍​​មុន​ មាន​មនុស្សម្នាក់​បាន​បើក​ផ្លូវ​ បដិវត្ត​​ សកម្មភាព​សារមន្ទីរ​នៅវៀតណាម​។ លោកគឺ​សាស្ត្រារចារ្យ​រង បណ្ឌិត ង្វៀន​ វ៉ាន់ហ្វី (Nguyen Van Huy)។ 

អ្វីៗដែលជាដំបូង​​។ល។​

តាម​សម្តី​​​​សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) សារមន្ទីរជា​ការ​រចនា​វប្បធម៌​ដ៏សំខាន់មួយ​ ជា​ទីកន្លែង​រក្សា​ឯកសារ​វត្ថុតាង​ ​ដែលមាន​តម្លៃ​ ចួលរួម​សកម្ម​ភាពការពារ​ និងពង្រីក​កេរដំណែល​វប្បធម៌ប្រវត្តិសាស្រ្ត​​​របស់​ប្រជាជាតិ​។ ក៏ប៉ុន្តែ​ត្រឡប់​ទៅ​កាន់​​វេលា​ជិត​៣ទសវត្សរ៍​មុន​ សារមន្ទីរ​នៅវៀតណាម ​ត្រូវប្រឈម​នឹង​ស្ថានភាព​អាប់អួរ​ គ្មានមនុស្ស​​ចូល​មកទស្សនា​។ ហេតុនេះ ​លំបាកបំផុត​​ដែល​សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) បារម្ភ ​នៅខណៈ​ពេលនេះ គឺ​ ធ្វើ​ដូចម្តេច​​ ឲ្យសារមន្ទីរ​ជាតិពន្ទុវិជ្ជា​​ ក្រោយពេល​បង្កើត​ មិនត្រូវ​​ទទួលរង​​វាសនា​ដូចបែប​នេះ​។​

ឆ្នាំ​១៩៨៧ តាមរយៈ​មូលនិធី​សម្របសម្រួល​ វៀតណាម​លើកដំបូងទទួល​ក្រុមអ្នក​វិទ្យាសាស្រ្ត​សង្គម​មកពីប្រទេស​អាមេរិក​ អញ្ជើញ​មកទស្សនកិច្ច​នៅវៀតណាម​ បើក​ចេញ​ឱកាស​​សហការ​រវាង​វៀតណាម​និង​អាមេរិក​។ ដំណើរ​​ទស្សនកិច្ច​នេះ ជា​ឧបនិស្ស័យ​មួយ​ ជួយ​សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) យល់​ដឹង​អំពី​មជ្ឈដ្ឋាន​សារមន្ទីរ​ពិភពលោក​។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ ក្នុង​ដំណើរ​បង្កើត​គម្រោងការ​​អំពី​សារមន្ទីរជាតិ​ពន្ទុវិជ្ជា​​ សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) បាន​ទៅទស្សនកិច្ច​ និង​ធ្វើការ​ជាមួយ​​អ្នក​ធ្វើ​​ការ​នៅ​សារមន្ទីរ​ ​នៃប្រទេស​បារាំង អាមេរិក និងជប៉ុន​​ ទទួល​​បាន​គតិ​ថ្មី​បំផុត​ អំពី​សារមន្ទីរ​​លើ​ពិភពលោក​។​

រំលឹក​ដល់​ដំណើរ​បំពេញ​ការសិក្សា​នៅ​សារមន្ទីរ​ជប៉ុន​ សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) ចែក​រំលែក​ថា​ ក្នុងរយៈពេល​១៥ថ្ងៃនោះ ដូចជា​វគ្គបណ្តុះបណ្តាល​មួយ​នៃ​សកលវិទ្យា​ល័យ​អំពី​សារមន្ទីរ​។ ហើយ​ ការ​បដិវត្ត​ ក្នុង​ការតាំងបង្ហាញ​ក្នុង​សារមន្ទីរ​ បាន​លោក​អនុវត្តក្រោយ​ពីបញ្ចប់ដំណើរ​សិក្សា​នោះ​​។​

នៅ​ឆ្នាំ​១៩៩៥ សារមន្ទីរជាតិ​ពន្ទុវិជ្ជា​វៀតណាម​ បានសម្ពោធឆ្លង​ដាក់ឱ្យប្រើប្រាស់ និង​ទទួល​ភ្ញៀវ​ជា​ផ្លូវការ​។ ខណៈ​​នោះ ជាលើកដំបូង​ ដែលមហាជន​វៀតណាមបាន​ចូល​ទស្សនា​សារមន្ទីរ​មួយ​ ដែល​បាន​​បណ្តា​​ជនជាតិ​​ឧទ្ទេសនាម​អំពី​វប្បធម៌​ ភាសារបស់​ពួកគេ​ តាម​រយៈ​ clip បង្កើត​ដោយ​​វោហា ឬ​តាម​រយៈ​ការសម្តែង​។ល។​

ក៏ជា​លើក​ដំបូង​ ដែលសារមន្ទីរ​មួយ​មាន​មណ្ឌល​តាំងបង្ហាញ​​នៅ​ក្រៅ​លំហ​អាកាស​។​ នោះ​គឺ​ផ្ទះ​របស់​បណ្តា​ជនជាតិ​ នៅ​គ្រប់ភូមិភាគទឹក​ដី​។ល។ លើកដំបូង​ ដែលប្រជាជន​មាន​សិទ្ធិ​បង្កើត​រចនា​ ​ជ្រើសរើស​ដោយ​ដៃផ្ទាល់​នូវ​រូបភាព​ វត្ថុតាង​នៃ​ជនជាតិ​ខ្លួន ​ដើម្បី​ដាក់តាំង​ ឧទ្ទេសនាម​ជូន​ភ្ញៀវទេសចរ​។ ហើយ​ក៏ជា​លើក​ដំបូង ​នៅ​ក្នុង​សារមន្ទីរ​មួយ ​មាន​បន្ទប់​ពិសោធន៍​សម្រាប់​កុមារ​ មាន​សារមន្ទីរ​ខ្នាតតូច​ធ្វើ​ដោយ​បច្ចេកវិទ្យា​ 3D។ល។​

ការកកើតនៃសារមន្ទីរ​ជាតិ​ពន្ទុ​វិជ្ជាជាមយយនឹងអ្វីដែលជា​ លើកដំបូង​ យ៉ាងច្រើន​ បាន​ធ្វើឱ្យ​មជ្ឈដ្ឋាន​​សារមន្ទីរ​​នៅវៀត​ណាម​ ត្រូ​វ​បង្វែ​ទស្សនាទាន​ ត្រូវ​សំឡឹង​សាឡើងវិញនូវ​​របៀប​ដំណើរការ​នៃសារមន្ទីរ​​របស់ខ្លួនក្នុងពេលអនាគត​​។ សារមន្ទីរ​ជាតិ​ពន្ទុវិជ្ជា​បាន​​ក្លាយ​ជា​បាតុភូត ​​និងនាំមុខ​នៃការធ្វើ​ បដិវត្ត ក្នុង​ការ​តាំងបង្ហាញ​ក្នុង​​សារមន្ទីរ​ នាំ​សារមន្ទីរ​វៀតណាម​ បង្វែ​​ពី អចលនា​ ទៅ​ ចលនា​។​

ជាមួយ​ទស្សនាទាន​ នាំយក​សារមន្ទីរ​ក្លាយ​ជា​ទីកន្លែង “អប់រំ​ពិសោធន៍” សម្រាប់បច្ឆាជន​​នឹង​ជាអ្នកសម្រេច​ជោគវាសនា​ នៃ​កេរដំណែល​ និងអនាគតប្រទេស​​ សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) បាន​ពិគ្រោះ​ទម្រង់​រូប​ភាព​សារមន្ទីរ​ជាច្រើននៅវៀតណាម​តាម​ទិស​ដៅ​នោះ​។ រូបថត៖ វៀតគឿង​។​

ផ្សាយ​ជំនោរ​វាយោ​ថ្មីសម្រាប់​សកម្មភាព​សារមន្ទីរ​នៅវៀតណាម​

នៅឆ្នាំ​២០០៨ បន្ទាប់ពី​ចូលនិវត្តន៍​ សាស្រ្តាចារ្យ​រង បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) ត្រូវបាន​ថ្នាក់ដឹកនាំ​សារមន្ទីរ​នារី​វៀតណាម​អញ្ជើញចូល​រួម​​ពិគ្រោះ​។ ក្រោយ​រយៈពេលជាង​២ឆ្នាំ​ ក្រោមការ​ជំនួយ​នៃ​​សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) សារមន្ទីរ​នារីវៀតណាម​ រៀបចំបាន​ប្រព័ន្ធ​តាំង​បង្ហាញ​ ហ្វឹកហាត់​ ។ល។ នៅឆ្នាំ​២០១០ សារមន្ទីរ​នារីវៀតណាម​មានមុខមាត់ថ្មី​ ផ្លាស់ប្តូរទាំងស្រុងតាំអពី​សារជាតិ​។​

ការតាំងបង្ហាញ​​នៅសារមន្ទីរ​នារីវៀតណាម​ក្រោយ​មក បាន​អ្នក​ជំនាញ​ មហាជន​វាយ​តម្លៃខ្ពស់​ អំពី​ភាព​វិចិត្រសិល្បៈ​ មាន​ពណ៌សម្បុរ​សម្បូរ​បែប​។ សារមន្ទីរ​នាំមក​ដង្ហើម​ជីវិត​ល្អជាង​ ពេល​ផ្តោត​ឆ្លុះបញ្ចាំង​រឿង​រ៉ាវ​ជីវិត​ប្រចាំ​ថ្ងៃ​សហសម័យ​ ដូចជា​នារី​ក្នុងគ្រួសារ​ នារី​ក្នុងប្រវត្តិសាស្រ្ត​ ក្នុងសង្គម​ ឬ​រឿងរ៉ាវ​ បញ្ហា​អំពី​យ៉ែន​ឌើ​ ដែល​សង្គម​កំពុង​យកចិត្តទុកដាក់​ ព្រួយ​បារម្ភ​។ តាម​រយៈ​រឿង​រ៉ាវ​នារី​ យើង​យល់បាន​ចំណែកមួយ​នៃសង្គម​វៀតណាម​។ នោះ​គឺតម្លៃ​ថ្មី​ដែល​សារមន្ទីរ​នារី​វៀតណាម​ធ្វើបាន​ក្រោមការ​ពិគ្រោះ​នៃ​សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy)។​


ឧទាហរណ៍ផ្សេងមួយទៀត អំពី​ការផ្លាស់ប្តូរថ្មី​ប្រកប​ដោយ​ជោគជ័យ​ ចំពោះ​វិមានឯករាជ្យ​ ក្រោម​ការ​ចូល​រួម​នៃ​សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) និង​អ្នក​ឯកទេស​ មន្រ្តី​ និងបុគ្គលិកនៃ​សាលប្រជុំ​ថុង​ញឺត​ (Thong Nhat)។​ មុននេះ  ភ្ញៀវទេសចរ​មកដល់​វិមាន​ឯករាជ្យ​ តែង​ស្តាប់​បាន​ពាក្យ​បកស្រាយ​ដោយគ្មានព័ត៌មាន​សម្រាប់​ស្វែងយល់​ ប្រសិនបើ​ចង់​ស្វែងយល់ត្រូវ​ស្វែងរក​តាម​រយៈស្ថាបត្យកម្ម​ និងប្រវត្តិសាស្រ្តទីនេះ​​ដោយ​ខ្លួន​ឯង​។​ ក៏ប៉ុន្តែ​ ចាប់ពី​ឆ្នាំ​២០១៤ ក្រោមការ​ជំនួយនៃ​​សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) វិមាន​ឯករាជ្យ​មាន​ប្រព័ន្ធបកស្រាយ​ ប្រព័ន្ធ​ព័ត៌មាន​នៅ​តាម​បន្ទប់នីមួយៗ ជាមួយនឹង​ព័ត៌មាន​សម្បូរ​បែប​ រចនា​ស្អាត​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​អាច​មើល​ដោយ​ខ្លួន​ឯង ស្វែងរក​ព័ត៌មានដោយខ្លួន​ឯង​។ល។​ ជា​ពិសេស​ការតាំង​ ពី​វិមាននរោត្តម​ដល់​វិមាន​ឯករាជ្យ​​ (ខែ​មីនា ឆ្នាំ​២០១៨) សម្រេច​បាន​ជោគ​ជ័យ​ថ្មីមួយ​ ដំណើរ​ផ្លោះថ្មី​អំពី​របៀ​ប​បរិយាយរឿង​ថ្មី​ក្នុងការ​តាំងបង្ហាញ​។​ ផ្តើម​ពីការ​ផ្លាស់​ប្តូរ​នេះ វិមានឯករាជ្យ​ទាក់ទាញភ្ញៀវ​ទេសចរបាន​ច្រើន​បង្គួរ​។​


តាម​សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) ដើម្បី​សារមន្ទីរ​អាចបង្វែ​ខ្លួន​ ដំបូងបង្អស់​ត្រូវ​ផ្លាស់ប្តូរ​ទស្សនាទាន​អំពី​សារមន្ទីរ​ ផ្លាស់ប្តូរថ្មី​ របៀប​បកស្រាយ​តាំងបង្ហាញ​នៅក្នុង​សារមន្ទីរ​ សម្រាប់ទាក់ទាញ​ភ្ញៀវទេសចរ​ ជាពិសេស​គឺជំនាន់​យុវវ័យ​។​ ទន្ទឹមនោះ​ ត្រូវ​បន្តផ្លាស់ប្តូរ​គំនិត​ នាំ​សារមន្ទីរ​ក្លាយ​ជា​ទី អប់រំ​ពិសោធន៍  សម្រាប់បច្ឆាជន​​នឹង​ជាអ្នកសម្រេច​ជោគវាសនា​នៃកេរដំណែល​ និង អនាគត​ប្រទេស​។ ប្រសិន​បើ​ធ្វើ​បាន​ដូចនេះក្នុងពេលអនាគត ​វៀតណាម​នឹង​មាន​ស្រទាប់​ធនធាន​មនុស្ស​ចេះ​ស្រឡាញ់ ដឹង​ស្គាល់ វិភាគ និង​គោរព​ប្រវត្តិ​សាស្រ្ត​ កេរដំណែល​វប្បធម៌​នៃប្រជាជាតិ​។ នោះគឺជាការ​វិនិយោគ​សម្រាប់អនាគត​ប្របកដោយ​ប្រសិទ្ធភាព​ សាស្រ្តាចារ្យរង​ បណ្ឌិត​ ង្វៀន វ៉ាន់​ហ្វី (Nguyen Van Huy) បានសង្កត់ធ្ងន់​៕

អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង និ​ង ឯកសារ​

ប្រែសម្រួល៖ រីកើង​


top