សមមិត្ត តូ ឡឹម (To Lam) កាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិបបក្ស នីតិកាលទី១៤
នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤ បានបើកកិច្ចប្រជុំលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសការិយាល័យនយោបាយ គណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស និងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិបបក្ស។ គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤ បានបោះឆ្នោតជ្រើសរើសជាឯកច្ឆ័ន្ទ សមមិត្ត តូ ឡឹម (To Lam) អគ្គលេខានៃគណៈកម្មាធិការមជ្ឈិបបក្ស នីតិកាលទី១៣ ដើម្បីបន្តកាន់តំណែងជាអគ្គលេខនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤។













