សន្លឹកឆ្នោតដំបូងពោរពេញដោយទំនុកចិត្ត ពីឃុំកោះមិញចូវ (Minh Chau) នៃរដ្ឋធានីហាណូយ

សន្លឹកឆ្នោតដំបូងពោរពេញដោយទំនុកចិត្ត ពីឃុំកោះមិញចូវ (Minh Chau) នៃរដ្ឋធានីហាណូយ

អ្នកបោះឆ្នោតនៅក្នុងឃុំកោះមិញចូវ  (Minh Chau)កាន់សន្លឹកឆ្នោតពោរពេញដោយទំនុកចិត្ត និងក្តីសង្ឃឹម។ រូបថត៖ កុង​ដាត / VNP

ឃុំមិញចូវ (Minh Chau) មានទីតាំងស្ថិតនៅកណ្តាលទន្លេហុង (Hong) ចម្ងាយពីកណ្តាលរដ្ឋធានីហាណូយមិនសូវឆ្ងាយពេគ ប៉ុន្តែលឃុំនេះមានភូមិសាស្ត្រពិសេស ដូច្នេះការដឹក​ជញ្ជូន​ក៏មានលក្ខណៈពិសេស  និង​ធ្វើដំណើរលើទន្លេ​។ នេះគឺជាឃុំកោះតែមួយគត់ នៃរដ្ឋធានី ហាណូយ (Ha Noi) ដែលមានប្រជាជនរាប់ពាន់នាក់ ភាគច្រើនប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វ​។ នៅថ្ងៃបោះដែលបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។បរិយាកាសនៅក្នុងតំបន់មានភាពសប្បាយរីករាយ ម៉ឺងម៉ាត់ ស្របតាមបទប្បញ្ញត្តិ  និងធានាសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត។

ឃុំកោះមិញចូវ (Minh Chau) នៅព្រឹកព្រលឹមថ្ងៃទី ១៥ ខែមីនា ជាថ្ងៃដែលឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។

មុនថ្ងៃបោះឆ្នោត អាជ្ញាធរឃុំ និងក្រុមរៀបចំការបោះឆ្នោតបានបញ្ចប់ការរៀបចំតាមផែនការ។ ការិយាល័យបោះឆ្នោត ត្រូវបានបង្កើតឡើង នៅមជ្ឈមណ្ឌលវប្បធម៌ភូមិ ឬកន្លែងជួបជុំសហគមន៍ ដើម្បីធានាភាពងាយស្រួលសម្រាប់ប្រជាជន។ បដា ពាក្យស្លោក និងទង់ជាតិត្រូវបានដាក់តាំង និង​ព្យួរ តាមបណ្តោយផ្លូវសំខាន់ៗ និងនៅក្នុងការិយាល័យបោះឆ្នោត ដែលរួមចំណែកដល់បរិយាកាសដ៏ឧឡារិកសម្រាប់ព្រឹត្តិការណ៍របស់ប្រទេសជាតិនេះ។

ដោយសារតែទីតាំងពិសេសរបស់ឃុំកោះ នេះ ដែល​ស្ថិតនៅកណ្តាលទន្លេ  ការងាររៀបចំការបោះឆ្នោត នៅ​ឃុំមិញចូវ (Minh Chau) ត្រូវបានរៀបចំផែនការយ៉ាងល្អិតល្អន់។ វិធានការសន្តិសុខ សម្រាប់ប្រអប់បោះឆ្នោត ឯកសារបោះឆ្នោត និងការធ្វើ​ដំណើរបស់ក្រុមបុគ្គលិករៀបចំការបោះឆ្នោត ត្រូវបាន រៀបចំទុកជាមុន។ បើចាំបាច់ ប្រអប់បោះឆ្នោតបន្ថែមត្រូវបានប្រើ ដើម្បីបម្រើអ្នកបោះឆ្នោតវ័យចំណាស់ អ្នកជំងឺ ឬអ្នកដែលមិនអាចមកការិយាល័យបោះឆ្នោតដោយផ្ទាល់។

ពិធីគោរពទង់ជាតិ និងពិធីបើកនៃការបោះឆ្នោតបានធ្វើឡើងនៅព្រឹកព្រលឹមនេះ ថ្ងៃទី១៥ ខែមីនា។

ចាប់ពីព្រឹកព្រលឹមនៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតជាច្រើន នៅក្នុងភូមិនានា បានមានវត្តមាននៅការិយាល័យបោះឆ្នោត។ បន្ទាប់ពីពិនិត្យមើលបញ្ជីឈ្មោះ អ្នកបោះឆ្នោត ទទួលសន្លឹកឆ្នោតរបស់ពួកគេ ហើយបានបន្តជ្រើស​រើសបេក្ខជន តាមបទប្បញ្ញត្តិ។ ដំណើរការបោះឆ្នោត ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដោយធានានូវគោលការណ៍ប្រជាធិបតេយ្យ តម្លាភាព និងភាពស្របច្បាប់។

គេដឹងថា ការិយាល័យបោះឆ្នោតឃុំកោះមិញចូវ (Minh Chau) មានអ្នកបោះឆ្នោតចំនួន ៤.៦៣០ នាក់ ដែលអ្នកបោះឆ្នោតចាស់ជាងគេ មានអាយុ ១០០ឆ្នាំ និងអ្នកបោះឆ្នោតក្មេងជាងគេ មានអាយុ ១៨ឆ្នាំ។ អ្នកបោះឆ្នោតភាគច្រើន នៅឃុំកោះមិញចូវ (Minh Chau) គឺជាកសិករ ដូច្នេះជីវិតរបស់ពួកគេជាប់ទាក់ទងនឹងវាលទំនាបទន្លេ។ ដូច្នេះ អ្នក​បោះឆ្នោតជាច្រើន បានឆ្លៀតឱកាសបោះឆ្នោតមុន ហើយត្រឡប់ទៅធ្វើការរបស់ពួកគេវិញ ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជារវល់ជាមួយការាងរប្រចាំថ្ងៃក៏ដោយ ក៏ប្រជាជននៅតែចាត់ទុកថា ការចូលរួមក្នុងការបោះឆ្នោតជាទំនួលខុសត្រូវដ៏សំខាន់មួយ របស់​ប្រជាពលរដ្ឋម្នាក់ៗ។ គ្រួសារជាច្រើន បានទៅបោះឆ្នោតជាមួយគ្នា ចាប់ពីអ្នក​បោះឆ្នោតចាស់ រហូតដល់ អ្នក​បោះឆ្នោតវ័យក្មេង ដែលចូលរួមក្នុងការបោះឆ្នោតជាលើកដំបូង។

 

ទិដ្ឋភាពដ៏រីករាយ និងរស់រវើក នៅក្នុងតំបន់ចែកសន្លឹកឆ្នោត។ រូបថត៖ កុង​ដាត / VNP
ក្នុង​រយៈពេលបោះឆ្នោត ក្រុមរៀបចំការបោះឆ្នោត នៅការិយាល័យបោះឆ្នោត បានណែនាំអ្នកបោះឆ្នោតជាប្រចាំ ឱ្យអនុវត្តតាមនីតិវិធីត្រឹមត្រូវ​។ សន្តិសុខ និងសណ្តាប់ធ្នាប់នៅការិយាល័យបោះឆ្នោតត្រូវបានរក្សាឱ្យមានស្ថេរភាព។ ហេតុនេះ ការបោះឆ្នោតមូលដ្ឋានបានដំណើរការទៅដោយរលូន ដោយគ្មានស្ថានភាពស្មុគស្មាញណាមួយឡើយ។
សេចក្តីរីករាយរបស់អ្នកបោះឆ្នោត នៅពេលពួកគេបានបោះឆ្នោត។

សម្រាប់ប្រជាជននៅឃុំមិញចូវ (Minh Chau) ថ្ងៃបោះឆ្នោតមិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមួយ ដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ពួកគេចំពោះការអភិវឌ្ឍមូលដ្ឋាន ផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឃុំកោះនេះ បានមានការផ្លាស់ប្តូរជាច្រើន ខាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សាលារៀន មជ្ឈមណ្ឌលសុខភាព និងជីវិតរបស់ប្រជាជន។ ដូច្នេះ អ្នកបោះឆ្នោតរំពឹងថា អ្នកជាប់ឆ្នោតនឹងបន្តយកចិត្តទុកដាក់ និងលើកកម្ពស់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដោយធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់កាន់តែប្រសើរឡើង។

ដំណើរការបោះឆ្នោតមានភាពសប្បាយរីករាយ  ប៉ុន្តែមានភាពម៉ឺងមាត់ សុវត្ថិភាព និងស្របច្បាប់។

ក្នុង​ពេលព្រឹកថ្ងៃនេះ  អ្នកបោះឆ្នោតភាគច្រើននៅក្នុងឃុំបានបញ្ចប់ការបោះឆ្នោតរបស់ពួកគេ។ ការិយាល័យបោះឆ្នោតបានបន្តពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយធានាថាគ្មានអ្នកបោះឆ្នោតណាម្នាក់ មិន​ចូលរួមក្នុង​ការបោះឆ្នោត តាមបទប្បញ្ញត្តិ។ ក្នុងករណីពិសេស ក្រុមរៀបចំការបោះឆ្នោត បាននាំយកប្រអប់សឆ្នោតបន្ថែមទៅកាន់កន្លែងរស់នៅរបស់អ្នក​បោះឆ្នោត ដើម្បីអនុញ្ញាតឱ្យអ្នកបោះឆ្នោតបំពេញសិទ្ធិបោះឆ្នោតរបស់ពួកគេ។

ថ្ងៃបោះឆ្នោតនៅឃុំកោះមិញចូវ (Minh Chau) បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏មានសណ្តាប់ធ្នាប់ និងម៉ឺងម៉ាត់ និងស្របតាមច្បាប់។ សន្លឹកឆ្នោតនីមួយៗ ឆ្លុះបញ្ចាំងពីការចូលរួមដោយផ្ទាល់របស់ប្រជាជននៅ ក្នុងជីវិតនយោបាយរបស់ប្រទេស និងរួមចំណែកដល់ការជ្រើសរើសបេក្ខជន ដែលតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន

 

អត្ថបទ និង​រូបថត៖ កុង​ដាត / VNP ប្រែសម្រួលដោយង្វៀនយ៉ាង


top