វៀតណាម ដែនដីមួយ ជនជាតិមួយ

វៀតណាម ដែនដីមួយ ជនជាតិមួយ

ភ្ញៀវទេសចរទស្សនា​តាំងពិព័រណ៍ "វៀតណាម ដែនដីមួយ ជនជាតិមួយ" នៅអគារ​វប្បធម៌ និងសិល្បៈ លេខ៥២ មហាវិថី Paul Alduy ទីក្រុង Perpignan (ប្រទេសបារាំង)។ រូបថត៖ ឯកសារ

អង្គតាំងពិព័រណ៍រូបភាព “វៀតណាម​ ដែនដីមួយ ជន​ជាតិមួយ” ឧទ្ទេសនាម​​ស្នាដៃចំនួន៤៥ របស់​អ្នកកាសែត ឡេ វ៉ាន់មិញ ប្រធានតំណាងកាសែតរូបភាពវៀតណាមប្រចាំទីក្រុងហូជីមិញ។ ពិធីតាំងពិព័រណ៍នេះ បានប្រារព្ធឡើង​នៅអគារវប្បធម៌ និងសិល្បៈ (លេខ៥២ មហាវិថី Paul Alduy) ក្នុង​ទីក្រុង​ Perpignan (ប្រទេសបារាំង) បាននាំមក​ជូន​សាធារណជន​នូវ​ទស្សនីយភាព​​ពិតៗ អំពីសម្រស់​ធម្មជាតិ ជីវភាពរស់​នៅរបស់មនុស្ស និងសន្ទុះនៃការអភិវឌ្ឍ របស់ប្រទេសវៀតណាម។

អ្នក​កាសែត ឡេ វ៉ាន់មិញ បានចាប់ផ្តើមអាជីពជាអ្នកសារ​ព័ត៌មាន​រូបថត នៅកាសែតរូបភាព​វៀត​ណាម​ តាំងពីឆ្នាំ២០០៦។ ក្នុងរយៈពេល២០ឆ្នាំ​កាន់កាមេរ៉ា លោក​បានធ្វើដំណើរឆ្លងកាត់​តំបន់ជាច្រើន​ពាសពេញប្រទេសវៀតណាម ចាប់ពីភូមិស្រុកតំបន់​ភ្នំភាគខាងជើង ភាគកណ្តាល មិនថាក្ដៅ មិនថាខ្យល់ ឬភ្លៀងព្យុះឡើយ រហូតដល់​តំបន់វាលទំនាបទន្លេ​មេគង្គ និង​បណ្តាកោះដាច់​ស្រយាល​នានា។

ព្រឹត្តិការណ៍នេះ រៀបចំដោយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវភាសាបារាំង មហាវិទ្យាល័យ (CUEF) នៃសាកល​វិទ្យាល័យ Perpignan Via Domitia (ប្រទេស​បារាំង) ក្នុង​ក្របខណ្ឌ​នៃកម្មវិធី​ “ជំនួប​សហគមន៍​និយាយ​ភាសា​បារាំង) (Rendez-vous des francophonies)។ ការតាំងពិព័រណ៍នេះ ក៏មានគោលបំណងលើកតម្កើង​រូបភាពស្ត្រី​វៀតណាម ស្ត្រី​រវាង​ប្រទេសទាំងពីរបារាំង - វៀតណាម និងស្ត្រី​ក្នុង​វិស័យ​វិទ្យាសាស្ត្រផង​​ដែរ។

តាម​អ្នកកាសែត ឡេ វ៉ាន់មិញ រាល់ដំណើរ គឺជាឱកាសមួយ​ដើម្បីកត់ត្រា​នូវកាលៈ​ទេសៈ​នៃ​ជីវិតប្រចាំថ្ងៃ លក្ខណៈ​វប្បធម៌​ដ៏វិសេសវិសាល និង​បន្លាស់ប្តូរ​របស់ប្រទេសជាតិ។ តាមរយៈរូបថត​ទាំងនេះ លោក​មានបំណងឧទ្ទេសនាម​​ដល់មិត្តភក្តិអន្តរជាតិ ​អំពីប្រទេស​វៀតណាម​មួយដែល​សម្បូរទៅ​ដោយអត្តសញ្ញាណ មនុស្ស​មានភាពរាក់ទាក់ និង​កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ក្នុង​​ដំណើរការអភិវឌ្ឍ និង​សមាហរណកម្ម។

ស្នាដៃ​របស់អ្នកកាសែត ឡេ វ៉ាន់មិញ បានចុះផ្សាយយ៉ាងទូលំទូលាយ នៅលើស្នាដៃ​បោះពុម្ពផ្សាយជា ៥ភាសា និង​គេហទំព័រជា ១០ភាសារបស់កាសែតរូបភាពវៀតណាម ដែលរួមចំណែក​ផ្សព្វផ្សាយរូបភាព នៃប្រទេសវៀតណាមដ៏ទាក់ទាញ រស់រវើក និង​រាក់ទាក់ចំពោះ​​មិត្ត​​អ្នកអាន​ទូទាំងពិ​ភពលោក៕

កាសែតរូបភាពវៀតណាម​ គោរព​ឧទ្ទេសនាម​ជូន​មិត្ត​អ្នកអាន​ នូវ​ស្នាដៃ​ពិសេស​របស់​អ្នក​កាសែត​ ឡេ វ៉ាន់មិញ នៅ​អង្គតាំងពិព័រណ៍​រូប​ថត៖ “វៀតណាម​ ដែនដីមួយ ជនជាតិ​មួយ​”៖

 
ស្នាដៃ៖ វាលបន្ទះថាមពលពន្លឺព្រះអាទិត្យលាតសន្ធឹង នៅក្រោមបង្គោលកង្ហារខ្យល់ដ៏ខ្ពស់ស្កឹមស្កៃ បង្កើតមុខមាត់ថ្មីសម្រាប់ដែនដីដែលមានពន្លឺថ្ងៃ និងខ្យល់បក់និញធ្វឹន (Ninh Thuan) (បច្ចុប្បន្នស្ថិតក្នុងខេត្តខាញ់ហ្វា - Khanh Hoa)។ រូបថត៖ ឡេមិញ​/កាសែតរូបភាពវៀតណាម
 
 
 
 
  • អត្ថបទ៖ ត្រឹនហៀវ  រូបថត៖ ឡេមិញ/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង

top