វៀតណាមសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦
ខណៈពេលដែលថ្ងៃចុងក្រោយនៃឆ្នាំបានឆ្លង វៀតណាមបានឈានចូលដល់ខណៈវេលាផ្លាស់ប្តូរនៃរដូវកាល ប្រទេសជាតិដែលកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ បរិយាកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៦ បានរីកសុះសាយពាសពេញទូទាំងប្រទេស។ នេះមិនត្រឹមតែជាការផ្លាស់ប្តូរពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខណៈពេលនៃការប្រមូលផ្តុំនូវជំនឿចិត្ត ក្តីសង្ឃឹម និងបំណងប្រាថ្នាឆ្ពោះទៅរកអនាគត។
ការបាញ់កាំជ្រួចយ៉ាងត្រចះត្រចង់ក្នុងឱកាសឆ្លងឆ្នាំ សួរស្តីរឆ្នាំថ្មី ឆ្នាំសកល ២០២៦ នៅតំបន់បឹង ហ្វ័នគៀម (Hoan Kiem )រដ្ឋធានីហាណូយ។ រូបថត៖ ឡេដុង - VNA
ប្រជាពលយ៉ាងច្រើនកុះករ ប្រមូលផ្តុំគ្នានៅជុំវិញបឹង ហ្វ័នគៀម (Hoan Kiem )ដើម្បីទស្សនាការបាញ់កាំជ្រួចសួស្តីរឆ្នាំថ្មី ឆ្នាំសកល ២០២៦។ រូបថត៖ខាញហ្វ័រ - VNA
បរិយាកាសសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ នៅខេត្ត ថៃង្វៀន (Thai Nguyen) ។ រូបថត៖ ត្រឹនត្រាង - VNA
កម្មវិធីសិល្បៈ សួស្តីរឆ្នាំថ្មី ឆ្នាំសកល ២០២៦ នៅឃុំព្រំដែន ថាញធុយ(Thanh Thuy) (ខេត្ត ទៀនក្វាង (Tuyen Quang))។ រូបថត៖ ឌឹកថ - VNA
ប្រជាពលរដ្ឋខេត្ត ក្វាងនីញ (Quang Ninh) ចុះផ្លូវ និងប្រមូលផ្តុំគ្នាតាមដងផ្លូវ ដើម្បីសួស្តីរឆ្នាំថ្មី ឆ្នាំសកល ២០២៦។ រូបថត៖ ថាញវ៉ឹន - VNA
ទីក្រុង ដាណាំង (Da Nang) សួស្តីរឆ្នាំថ្មី ឆ្នាំសកល ២០២៦ ដោយការប្រកួតរត់ប្រណាំងពេលយប់ "បំភ្លឺទន្លេ ហាន (Han) - រត់ឆ្ពោះទៅអនាគត"។ រូបថត៖ ត្រឹនឡេឡឹម - VNA
ការសម្តែងសិល្បៈដ៏វិសេសវិសាល ដែលបង្កប់ដោយអត្តសញ្ញាណជាតិនៅខេត្ត ឡឹមដុង (Lam Dong)។ រូបថត៖ ហ៊ុងធិញ- VNA
កម្មវិធី Countdown ឆ្នាំ ២០២៦ ទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅទីក្រុងហ្វេ (Hue) មកកម្សាន្ត និងរាប់ថយក្រោយក្នុងខណៈវេលាឆ្លងឆ្នាំ។ រូបថត៖ វ៉ាន់យុង - VNA
ប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ពាន់នាក់ ទស្សនាកម្មវិធីសម្តែងសិល្បៈនៅទីលាន ២ មេសា (ខេត្ត ខាញ់ហ្វ័រ (Khanh Hoa))។ រូបថត៖ ង្វៀនថាញ - VNA
ទស្សនិកជនរាប់ពាន់នាក់ អង្គុយពេញទីលាន ឡឹមវៀន (Lam Vien) - ដាឡាត (Da Lat) ដើម្បីទស្សនាកម្មវិធីសិល្បៈពិសេស "អបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៦"។ រូបថត៖ ង្វៀនយុង - VNA
របាំ "អ្នកទីក្រុង កឹនថើ (Can Tho)" អបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៦។ រូបថត៖ ង្វៀនហាំង - VNA
កម្មវិធីសិល្បៈ "តីនីញ (Tay Ninh) អបអរឆ្នាំថ្មី ឆ្នាំសកល២០២៦" ក្រោមប្រធានបទ "និទាឃរដូវនៃក្តីប្រាថ្នា" ប្រារព្ធឡើងយ៉ាងឱឡារិកនៅទីលាន តូក្វៀន (To Quyen) (ខេត្ត តីនីញ (Tay Ninh))។ រូបថត៖ មីញភូ - VNA
ប្រជាពលរដ្ឋប្រមូលផ្តុំគ្នាយ៉ាងកុះករ នៅមុខទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដើម្បីសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦។ រូបថត៖ ធូហឿង- VNA
ប្រជាពលរដ្ឋប្រមូលផ្តុំគ្នា នៅតំបន់កំពង់ផែ បាច់ដាំង (Bach Dang) ដើម្បីទស្សនាការបាញ់កាំជ្រួច។ រូបថត៖ ធូហឿង - VNA
ការថតរូបទុកជាអនុស្សាវរីយ៍ ក្នុងខណៈវេលាឆ្លងឆ្នាំ ឈានចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦។ រូបថត៖ ហ្វ័ងហៀវ - VNA
ភ្ញៀវទេសចរបរទេសសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ យ៉ាងសប្បាយរីករាយ នៅរដ្ឋធានីហាណូយ។ រូបថត៖ ហ្វ័ងហៀវ - VNA
ភ្ញៀវទេសចរបរទេសសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ យ៉ាងសប្បាយរីករាយ នៅរដ្ឋធានីហាណូយ។ រូបថត៖ ហ្វ័ងហៀវ - VNA
នៅតាមបណ្តាទីក្រុងធំៗ ដូចជា រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង ដងផ្លូវនៅកណ្តាលទីក្រុង ត្រូវបានតុបតែងដោយភ្លើងពណ៌ ទង់ជាតិ និងផ្កាយ៉ាងស្រស់ស្អាត។ កន្លែងសាធារណៈត្រូវបានរៀបចំយ៉ាងទំនើប ប៉ុន្តែនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌។ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរយ៉ាងមមាញឹក ដើម្បីសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ យើងអាចមានអារម្មណ៍យ៉ាងច្បាស់អំពី ប្រទេសវៀតណាមដ៏រស់រវើក បើកចំហ និងកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។ មិនថានៅតំបន់ណាក៏ដោយ បរិយាកាសសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ នៅប្រទេសវៀតណាមសុទ្ធតែឆ្លុះបញ្ចាំងពីចំណុចរួមមួយគឺ៖ សាមគ្គីភាពសហគមន៍ និងជំនឿចិត្តលើអនាគត។ ក្នុងដំណើរការធ្វើសមាហរណកម្មសកល វៀតណាមបានឈានចូលឆ្នាំថ្មីជាមួយនឹងជំហរដ៏រឹងមាំ ដោយគោរពតម្លៃប្រពៃណីផង និងម្ចាស់ការក្នុងការបើកទ្វារ ទទួលយកឱកាសថ្មីៗផង។ នេះគឺជារូបភាពមួយអំពី ប្រទេសមួយដែលកំពុងមានការផ្លាស់ប្តូរ ប្រកបដោយភាពជិតស្និទ្ធស្នាល សម្បូរបែបដោយអត្តសញ្ញាណ និងពោរពេញដោយក្តីសង្ឃឹមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ៕
បូកសរុប ដោយឡុងង្វៀន / VNP ប្រែសម្រួលង្វៀនយ៉ាង