វិថីឱសថបុរាណឡានអ៊ុង (Lan Ong) - កេរដំណែលរបរឱសថ
ចាប់ផ្តើមនៅថ្ងៃចុងសប្តាហ៍ ខែឧសភា ឆ្នាំ២០២៤ ភ្ញៀវទេសចរក្នុងស្រុក និង បរទេស អាចអញ្ជើញទៅទស្សនាបរិយាកាសអង្គតាំងពិព័រណ៍ ឧទ្ទេសនាមអំពីរបរឱសថបុរាណឡានអ៊ុង (Lan Ong)នៅសាលប្រជុំភុកកៀន (Phuc Kien) លេខ៤០ ផ្លូវឡានអ៊ុង (Lan Ong) ហាណូយ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវប្បធម៌ផ្សព្វផ្សាយកេរដំណែលវៀតណាម បានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំអំណរខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ ទិវារំដោះរដ្ឋធានី ថ្ងៃទី១០ ខែតុលា និង ខួបអនុស្សាវរីយ៍លើកទី៣០០ឆ្នាំ ទិវាថ្ងៃកំណើតរបស់លោក ហាយថឿងឡានអ៊ុង (Hai Thuong Lan Ong) (ឡេ ហូវត្រាក់- Le Huu Trac) - គ្រូដើមនៃមុខរបរថ្នាំឱសថបុរាណវៀតណាម)។
វិចិត្រករ ង្វៀន ថេសឺន (Nguyne The Son) អភិបាលសិល្បៈនៃអង្គតាំងពិព័រណ៍វិថីឱសថបុរាណឡានអ៊ុង (Lan Ong) រៀបរាប់ថា៖ វិថីឱសថបុរាណមានប្រវត្តិរាប់រយឆ្នាំ ហើយតែងជាចំណាប់អារម្មណ៍សិល្បៈ សម្រាប់អ្នកបង្កើតកេរដំណែល។ ជាច្រើនឆ្នាំបន្តបន្ទាប់ ប្រតិបត្តិគម្រោងអភិរក្សកេរដំណែលវប្បធម៌ហាណូយ បងក្តុកក្តួរក្នុងចិត្ត សង្ឃឹមថាទីតាំងវិថីឡានអ៊ុង (Lan Ong) នឹងមានសកម្មភាពជាច្រើនក្នុងមួយសប្តាហ៍ ហើយទទួលបានការគាំទ្រពីសំណាក់ប្រជាជន ព្រមទាំងព្រួតដៃអភិរក្សរបរឱសថបុរាណនៅតាមដងវិថីនេះ។
មិនត្រឹមតែជាជំនោរអារម្មណ៍ មនោសញ្ចេតនាហាណូយ របស់វិចិត្រករ ង្វៀន ថេសឺន (Nguyen The Son) នោះទេ ប្រជាជនរដ្ឋធានីហាណូយ សុទ្ធតែមានរួមក្តីសប្បាយ ពេលឃើញក្រុងហាណូយ បណ្តាក់បរិយាកាសតាំងពិព័រណ៍មុខរបរឱសថបុរាណ ឧទ្ទេសនាមដល់សហគមន៍ នេះក៏ជាទីតាំងស្វែងយល់អំពីវប្បធម៌កេរដំណែលហាណូយ។ ផ្អែកលើរឿងរ៉ាវប្រវត្តិអតីតកាល និង បច្ចុប្បន្នកាល វិចិត្រករ ង្វៀន ថេសឺន (Nguyen The Son) បានជម្រើសស្នាដៃ និង រចនាតំបន់អង្គតាំងពិព័រណ៍រួមមានពីរផ្នែក៖ ផ្នែកទី១ គឺបរិយាកាសតាំងស្នាដៃរូបថត តាមដំណាក់កាលប្រវត្តិនៃវិថីភុកកៀន (Phuc Kien) ឡានអ៊ុង (Lan Ong) ថ្នាំចិនសែបុរាណ ផ្នែកទី២ គឺរឿងរ៉ាវនៃសហគមន៍អ្នកស្រុកនៅទីប្រជុំជននេះ តាំងពីការលក់ថ្នាំ ផ្សំច្នៃថ្នាំឱសថបុរាណ រហូតដល់ផ្គត់ផ្គង់ឱ្យទីផ្សារ។ ភ្ញៀវទេសចរ មកជាមួយនឹងបរិយាកាសតាំងថ្នាំឱសថបុរាណឡានអ៊ុង (Lan Ong) នៅបានយល់អំពីប្រវត្តិសាស្រ្ត យល់អំពីរឿងរ៉ាវ និង មុខរបរធ្វើថ្នាំ។ ទីនេះ មានសៀវភៅកម្រជាច្រើន នៃខឿនឱសថបុរាណវៀតណាម ដូចជា សៀវភៅរបស់ គ្រូពេទ្យ ហាយថឿងឡានអ៊ុង (Hai Thuong Lan Ong) ទន្ទឹមនោះទីនេះនៅមានតាំងបង្ហាញឧបករណ៍ច្នៃឱសថ គ្រប់ស្រទាប់ ជាមួយនឹងឱសថបុរាណ ថ្នាំចិនសែ ។ល។ កំពុងតាំងលក់នៅទីនេះ។
តាមរយៈការតាំងពិព័រណ៍ឧទ្ទេសនាមវិថីមុខរបរ ភ្ញៀវទេសចរនៅបានចូលរួមប្រាស្រ័យជាមួយនឹងគ្រូថ្នាំ ស្វែងយល់អំពីផលិតផលឱសថ មូលដ្ឋានផលិតថ្នាំបុរាណ អង្គភាពព្យាបាលជំងឺ តាមវិធីសាស្រ្តវេជ្ជសាស្រ្តបុរាណ នៅតាមដងផ្លូវឡានអ៊ុង (Hai Thuong Lan Ong)។ គ្រូពេទ្យ ង្វៀន វ៉ាន់ហ្វ័រ (Nguyen Van Hoa) មានឱសថដ្ឋាននៅទីនេះរៀបរាប់ថា៖ លោក រួមនឹងឱសថដ្ឋានចំណាស់នៅតាមដងផ្លូវឡានអ៊ុង (Lan Ong) បានជម្រើសដោយហ្មត់ចត់នូវគ្រឿងវត្ថុ ឧបករណ៍ផ្សំថ្នាំ ដើម្បីយកមកតាំងនៅទីនេះ អាយុកាលនៃឧបករណ៍ មធ្យោបាយ នៅរយៈកាលអំឡុង១០០ឆ្នាំ។ លោកមានមោទនភាពចំពោះមុខរបររបស់ខ្លួន ស្រឡាញ់ទីប្រជុំជនដែលបានផ្សារភ្ជាប់នឹងជីវិតបុព្វហេតុរបស់លោក នៅលើដែនដីក្រុងហាណូយនេះ។
រួមជាមួយនឹងបរិយាកាសនៃការតាំងពិព័រណ៍មុខរបរថ្នាំ ប្រជាជន និង ភ្ញៀវទេសចរក៏បានពិសោធន៍ចាប់ជីពចរ គក់ច្របាច់ ចុចជីពចរ ពីគ្រោះប្រភេទថ្នាំបុរាណ ថ្នាំកម្រ ព្រឹត្តទៅដោយគ្រូពេទ្យ ដែលមានឱសថដ្ឋាននៅតាមដងផ្លូវឡានអ៊ុង (Lan Ong)។ ការតាំងបរិយាកាសពិព័រណ៍ នៅទីប្រជុំជនឱសថបុរាណឡានអ៊ុង (Lan Ong) ពីមួយជំហានទៅមួយជំហាន ស្នងបន្តភាពប្រណីតនៃឱសថបុរាណវៀតណាមនាបច្ចុប្បន្នផង ព្រមទាំងចូលរួមថែទាំសុខភាពជូនប្រជាជន និងជាទីតាំងវប្បធម៌ទេសចរណ៍កេរដំណែលមួយ ដែលភ្ញៀវទេសចរអន្តរជាតិស្រឡាញ់ចូលចិត្តស្រឡាញ់ផងដែរ។
វិថីឡានអ៊ុង (Lan Ong) មានប្រវែង១៨០ម៉ែត្រ ចំណុះសង្កាត់ហាងបូ (Hang Bo) ខណ្ឌហ្វាងគីម (Hoang Kiem) ហាណូយ។ ដងផ្លូវនេះ មានឈ្មោះគ្រូពេទ្យល្បី ឡេ ហូវត្រាក់ (Le Huu Trac) (១៧២០ - ១៧៩១) តែងហៅថា ហាយថឿនឡានអ៊ុង (Hai Thuong Lan Ong)។ មុខរបរឱសថបុរាណ លក់ថ្នាំបុរាណ ថ្នាំចិនសែ (ថ្នាំវេជ្ជសាស្រ្តបុរាណ) រីកចម្រើនខ្លាំងក្លា នៅតាមដងផ្លូវឡានអ៊ុង (Lan Ong) មានគ្រូសារចុះបញ្ជីអាជីវកម្មជិត៩០% នៅលើភូមិសាស្រ្តនេះ។ កាលដើមឡើយ ផ្លូវនេះមានឈ្មោះថា ភុកកៀន (Phuc Kien) ដោយសារមានជនជាតិចិនរស់នៅច្រើនកុះករ។ ក្រោយមកប្រជាជនវៀតណាម គ្រូពេទ្យវៀតណាមក៏ប្រកបមុខរបរឱសថនៅទីនេះ ហើយល្បីរន្ទឺ។ បន្ទាប់មក វិថីបានប្តូរឈ្មោះជា ឡានអ៊ុង (Lan Ong)។ រហូតដល់បច្ចុប្បន្ន ឱសថដ្ឋានបុរាណនៅតាមដងផ្លូវឡានអ៊ុង (Lan Ong) នៅតែលក់ដូរ និង អភិរក្សមុខរបរ ក៏ដូចជាលក្ខណៈសម្រស់វប្បធម៌នៃវិថីបុរាណហាណូយ។
អនុវត្ត៖ ត្រឹន ថាញយ៉ាង - ប៊ិចវឹន /កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង