វត្ត ដៀតាងភីឡាយទឺ (Dia Tang Phi Lai Tu) - ទីទេសចរណ៍វប្បធម៌ចេតភាព
វត្ត ដៀតាងភីឡាយទឺ (Dia Tang Phi Lai Tu) (ឈ្មោះដើម ហៅថាវត្តដុង Dung) នៅឆ្ងាយពីរដ្ឋធានីហាណូយប្រហែល៧០គីឡូម៉ែត្រ ដែលមានភូមិសាស្រ្តហ៊ុងស៊ុយអារាមផ្អែកខ្នងទៅនឹងភ្នំ សងខាងមានរូបសណ្ឋានដូចរូបនាគនៅខាងឆ្វេង រូបខ្លានៅខាងស្តាំ ជាមួយនឹងវត្ថុបុរាណពិសិដ្ឋ ដែលមានលក្ខណៈប្រវត្តិសាស្រ្ត។ តាមសម្តីរបស់ចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិស្រុក វត្តដុង (Dung) បានកសាងនៅសតវត្សរ៍ទី១១ ដោយមានទ្រង់ទ្រាយជាង១០០ល្វែង។ ចន្លោះពេលមួយ ស្តេច ត្រឹន ងែតុង (Tran Nghe Tong) បានយានចូលមកវត្តដុង (Dung) គង់នៅលាក់ខ្លួនស្វែងរកធម៌ ហើយទីនេះក៏ធ្លាប់បាន ស្តេច ទឺដឹក (Tu Duc) យាងចូលមកធ្វើកិច្ចបួងសួងសូមបុត្រដែរ។
នៅខែធ្នូ ឆ្នាំ២០១៥ ព្រះចៅអធិការ ថិច មិញក្វាង (Thich Minh Quang) និមន្តមកកាន់វស្សា បួសរៀន កសាង និងផ្លាស់ឈ្មោះវត្តទៅជាវត្ត ដៀតាងភីឡាយទឺ (Dia Tang Phi Lai Tu) មានន័យថា ដាយានឌឺងពូសា (ទីតានស៊ូលាស) និមន្តមកដល់ទីនេះ ឬក៏មិនដែលនិមន្តមកដល់ទីនេះទាល់តែសោះ។ ទីកន្លែងណាដែលព្រះពោធិ៍សត្វដាយានឌឺងពូសា មិននិមន្តឡប់មកវិញ មានន័យថាទីនោះក្លាយជាដែនព្រះពុទ្ធជាម្ចាស់។
ទីតាំងវត្តនៅលើកំពូលខ្ពង់រាប ទីលានទូលាយ រាបស្មើ ផ្លូវចូលវត្តធំទូលាយ ស្រស់ស្អាត។ ក្រោយ១ម៉ោងធ្វើដំណើរតាមឡាន ចេញពីរដ្ឋធានីហាណូយ នឹងទៅដល់វត្តមួយ ដែលមានស្ថាបត្យកម្មស្អាត បរិយាកាសស្ងប់ស្ងាត់បំផុតនៅខេត្តហាណាម (Ha Nam)។
ភ្ញៀវទេសចរលើកដំបូងមកដល់វត្តអារាម នឹងមិនអាចមិនភ្ញាក់ផ្អើលបាន ដោយសារទីលានចូលវត្តក្រាលដោយថ្មក្រួសស ជំនួយឱ្យក្រាលថ្មក្រហម ដូចជាវត្តអារាមដទៃទៀត។ ការរៀបចំតុបតែងវត្តកាន់តែពិសេសឡើង។
នៅមុខមណ្ឌលល្វែងទីសក្ការបូជាអតីតព្រះចៅអធិការ មានរង្វង់មូល១២ជាន់ បានគូរនៅលើទីលាន តំណាងឱ្យវាសនាទាំង១២ របស់មនុស្សលោក។ ថ្មក្រួសសមានអត្ថន័យស្មើនឹងការសមាធិ។ ដើរកម្សាន្តក្នុងសួនវត្ត សំឡឹងថ្មក្រួសស ធ្វើឱ្យចិត្តមនុស្សមានអារម្មណ៍រូចចាកផុតមន្ទិល។ ដូចនឹងការរៀបចំវត្តអារាមប្រពៃណីជាច្រើន អគារបូជាត្រៃរតនៈជាអគារធំបំផុត។ ក្នុងនោះ រូបសំណាកដាយានឌឺងពូសា (ទីតានស៊ូលាស) បញ្ចេញភាពស្ងប់ស្ងាត់ បន្ទុំលើស្ថាបត្យកម្មប្រគំទៅដោយពណ៌ប្រផេះ ពណ៌លឿង ពណ៌ស ធ្វើជាមូលដ្ឋាន។
នៅខាងឆ្វេងអគារបូជាត្រៃរតនៈ ជាអគារសម្រាប់បូជាព្រះចៅអធិការទាំង១២អង្គ។ ក្រៅពីនោះ នៅមានអគារតូចសម្រាប់បូជាព្រះម៉ែគង់ស៊ីអ៊ីន អនាថបណ្ឌិត និងព្រះអនន្ទ។ មណ្ឌលអគារសម្រាប់ព្រះសង្ឃនិងពុទ្ធបរិសទ្យ នៅក្នុងវត្ត។ មណ្ឌលឆទាន ជាទីសម្រាប់ព្រះសង្ឃនិងពុទ្ធបរិសទ្យ ស្តាប់ព្រះចៅអធិការសម្តែងព្រះធម៌ ជារៀងរាល់ថ្ងៃ និងជាទីសម្រាប់កិច្ចបួសរៀនទូទៅ។ មណ្ឌលអគារភ្ញៀវ សម្រាប់ទទួលភ្ញៀវទេសចរចតុទិស និងអ្នកចូលរួមវគ្គសិក្សានៅក្នុងវត្ត។
មិនត្រឹមតែជាទីបូជាដ៏ពិសិដ្ឋ វត្តអារាមនៅជាទីកន្លែងសកម្មភាពចេតភាពរបស់ប្រជាជននៅក្នុងតំបន់ ទីកន្លែងស្វែងយល់ជីវិត នាំមនុស្សទៅជាមួយនឹងតម្លៃមូលដ្ឋានបំផុតនៃពុទ្ធសាសនា នាំមកនូវភាពស្ងប់ស្ងាត់ ចិត្តស្ងប់។ល។ នៅបរិវេណវត្ត អ្នកនឹងបានឃើញសួនចម្ការឈើហូបផ្លែ រុក្ខជាតិឱសថ បន្លែ។ល។ ទាំងអស់សុទ្ធតែបានថែទាំដោយព្រះសង្ឃ និងពុទ្ធបរិសទ្យ។ ក្រោមជើងភ្នំ វត្តមានសាងសង់ទីកន្លែងសម្រាប់ដាំផ្សិត ទំហំ២០ម២ សម្រាប់ផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ធ្វើម្ហូបអ្នកបួស។ រីឯអ្នកដែលចូលចិត្តអានសៀវភៅ បំផុតគឺសៀវភៅបំប៉នសតិអារម្មណ៍ នេះគឺជាឋានសួគ៌ជាមួយនឹងសៀវភៅល្អៗ រៀបដាក់ពេញជញ្ជាំងអគារ។ ទន្ទឹមនោះ អ្នកក៏អាចដើរកម្សាន្តក្នុងសួនវត្ត ពិសាតែឬគយគន់ផ្កាអ័រគីដេ នៅខាងក្រោយអគារបូជាអតីតព្រះចៅអធិការ។
ធ្វើដំណើរមកដល់ទីនេះ ហាក់ដូចជាភាពទុក្ខកង្វល់ អារម្មណ៍ស្មុគស្មាញ បានរលាយបាត់សូន្យ ជំនួសទៅវិញដោយអារម្មណ៍ស្រស់ស្រាយ ចិត្តឥតកង្វល់ ដូចជាវង្វេងផ្លូវទៅដល់ឋានសួគ៌អញ្ជឹង៕
ភូមិសាស្រ្តនិងការណែនាំផ្លូវ៖
ចេញពីរដ្ឋធានីហាណូយ ភ្ញៀវទេសចរនឹងធ្វើដំណើរប្រហែល៧០គីឡូម៉ែត្រ។ ផ្លូវងាយស្រួលធ្វើដំណើរ ប្រសិនបើអ្នកបើកបរដោយខ្លួនឯង ចំណាយពេលតែ១ម៉ោង ចេញពីផ្លូវល្បឿនលឿនកូវហ្គែ (Cau Gie) - ខេត្តនិញប៊ិញ (Ninh Binh) ទៅកាន់ភូលី (Phu Ly) - ខេត្តហាណាម (Ha Nam) (ផ្លូវជាតិលេខ១A)។ ប្រសិនបើអ្នកធ្វើដំណើរតាមឡានក្រុង ភ្ញៀវទេសចរត្រូវទៅចំណត់ឡាន យ៉ាបបាត (Giap Bat) ខណ្ឌហ្វាងម៉ាយ (Hoang Mai) ហាណូយ ឬចំណត់ឡានមីឌិញ (My Dinh) (ហាណូយ) ធ្វើដំណើរតាមផ្លូវហាណូយ - ខេត្តនិញប៊ិញ (Ninh Binh) (ផ្លូវជាតិលេខ១Aចាស់)។
អនុវត្ត៖ ខាញឡុង កុងដាត
ប្រែសម្រួល៖ រីកើង