លោក Hiroaki និងការស្តារនីតិសម្បទាអ្នកជំងឺនៅខេត្ត ក្វាងទ្រី (Quang Tri)

លោក Hiroaki និងការស្តារនីតិសម្បទាអ្នកជំងឺនៅខេត្ត ក្វាងទ្រី (Quang Tri)

ជាអ្នក​បច្ចេកទេសខាងស្តារនីតិសម្បទា លោក Kawamura Hiroaki បាន​ស្ម័គ្រចិត្ត​មក​និង​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​ក្វាង​ទ្រី (Quang Tri)។ ជំនះ​ឧបសគ្គ​ភាសា ជីវភាពរស់​នៅ ជំងឺរាតត្បាត លោក​ចង់​ជួយ​អ្នក​ជំងឺ​ជាច្រើន​នាក់ និង​ចែក​រំលែក​បទពិសោធជាច្រើន​ដល់​គ្រូពេទ្យ​វៀតណាម។ 

អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​ជប៉ុន Kawamura Hiroaki មក​ពីទីក្រុង Sapporo ខេត្ត Hokkaido នៃប្រទេស​ជប៉ុនបាន​ស្ម័គ្រចិត្ត​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​ពហុព្យាបាល​ខេត្ត ក្វាង​ទ្រី(Quang Tri)។

ក្នុង​បន្ទប់​ដេក​សម្រាក​នៅ​ផ្នែក​ស្តារនីតិសម្បទានៃមន្ទីរពេទ្យ​​ពហុព្យាបាល​ខេត្ត​  ក្វាង​ទ្រី(Quang Tri) អ្នក​ស្ម័គ្រចិត្ត​ Kawamura Hiroaki បាន​ជួយ​​អ្នក​ជំងឺ ផាម​ធី​ង៉ា (Pham Thi Nga) យក​អាវធំ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការហាត់​ដើរ។ កំពុងធ្វើ​ការផង​ កំពុង​និយាយ​ផង លោក Hiro ​លុតជង្គង់​មួយ​ជើង ​ដើម្បី​ជួយ​លោកស្រី ង៉ា (Nga) ពាក់​អាវ​របស់​គាត់ បន្ទាប់​មក​យក​ដំបង​ដើរ​ឲ្យ​លោកស្រី ង៉ា (Nga)។ គាត់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​ភាព​សប្បាយ​រីក​រាយ ស្ទាត់ អ្នក​នៅ​ក្រៅ​ប្រហែល​​គិត​ថា ​ពួក​គេ​ជា​ម្តាយ​និង​កូន​ប្រុស។ ប៉ុន្តែ លោក Hiro - ក៏ដូចជារបៀបដែលបុគ្គលិកពេទ្យ និងអ្នកជំងឺទាំងអស់នៅទីនេះហៅគាត់ - គឺជាអ្នកស្ម័គ្រចិត្តមកពីប្រទេសជប៉ុនដែលបាន​ចាត់​ពីកម្មវិធី JICA

ខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ និងអ្នកជំងឺនៅទីនេះ។ ពេល​ជួប​គេ ​ខ្ញុំ​មានភាព​សប្បាយ​ចិត្ត​ណាស់ ​មនុស្សគ្រប់​គ្នា​ញញឹម​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ចិត្ត​ពេល​មក​ធ្វើ​ការ។ ការគាំទ្រពីថ្នាក់ដឹក​នាំនិងសហការីរបស់ខ្ញុំ ពីមនុស្សគ្រប់គ្នាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំឱ្យបានច្រើន»

អ្នកស្ម័គ្រចិត្ត Kawamura Hiroaki បាន​ចែក​រំលែក


លោក Hiro បានជួយលោកស្រី ង៉ា (Nga) ទៅកន្លែងហាត់ដើរ។ លោកស្រីរូបនេះមាន អាយុ ៧០ ឆ្នាំ មកពីខេត្ត ថាញ​ហ័រ (Thanh Hoa) ប៉ុន្តែ សព្វថ្ងៃនេះគាត់រស់នៅក្នុង ខេត្ត ក្វាងទ្រី (Quang Tri) និងបានដាច់សរសៃឈាមខួរក្បាលចំនួន ២ ដងហើយ លើកទី ២ គឺនៅក្នុងខែឧសភា ២០២១ ។ ក្នុងឆ្នាំ២០២៣នេះ លោកស្រី ង៉ា (Nga) បានទទួលការព្យាបាល និងស្តារនីតិសម្បទាចំនួន ៣ ដង នៅមន្ទីរពេទ្យ ក្វាងទ្រី ( Quang Tri) ជាមួយអ្នកស្ម័គ្រចិត្ត Hiro អាយុ ៣៤ ឆ្នាំមកពីទីក្រុង Sapporo ខេត្ត Hokkaido ប្រទេសជប៉ុន។

ម៉ាស្សាដៃនិងបាតដៃឱ្យលោកស្រី ង៉ា (Nga)  បន្ទាប់មក លោក Hiro ណែនាំគាត់ឱ្យធ្វើចលនាដៃជាច្រើនរបៀប។ លោក Hiro បាននិយាយជាភាសាវៀតណាមថា "មីងត្រូវសម្រួល​សាច់ដុំ" ទោះបីជាគាត់និយាយមិនសូវ​ច្បាស់ក៏ដោយ​។ ចំពោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដែលមកទីនេះដើម្បីហាត់​និងស្តារនីតិសម្បទាដែលក្លាយទៅជាដូចកូនក្មេង ពួកគេត្រូវហាត់និយាយម្តងទៀតឬហាត់ចលនាយ៉ាងសាមញ្ញបំផុត សម្រាប់អវយវៈ។ វិធីដែលលោក Hiro តែងតែព្យាបាល​គឺការម៉ាស្សាជីពចរ ការហាត់ដើរសម្រាប់ម្តាយរបស់ខ្ញុំ ដែលបានជួយគាត់ឱ្យប្រសើរឡើងបន្ថែមទៀត។ គ្រួសារ​ខ្ញុំ​ចាត់​ទុក​លោក Hiro ​ដូច​ជាសមាជិកម្នាក់​ក្នុង​​គ្រួសារខ្ញុំ»។ កូនស្រី​របស់លោកស្រី ង៉ា (Nga) បាន​ចែក​រំលែក


បន្ទាប់ពីហាត់ឱ្យលោកស្រី ង៉ា (Nga)  លោក Hiro បានណែនាំអ្នកជំងឺផ្សេងអំពីរបៀបជិះកង់។ ជើងរបស់អ្នកជំងឺបានរអិលចេញពីឈ្នាន់ ហើយគាត់ហាក់ដូចជាអស់សង្ឃឹមជាមួយនឹងជើងដែលខ្វិននោះ  លោក Hiro បានលើក​ជើងនាង ដើម្បីដាក់​លើ​ឈ្នាន់វិញ។ ជាមួយអ្នកជំងឺគ្រប់រូប លោកHiro មានការយក​ចិត្តទុក​ដាក់និងកំប្លែង។ លោក Hiro គឺជាអ្នកស្ម័គ្រចិត្តដំបូងបង្អស់នៃកម្មវិធី JICA ដែលមកប្រទេសវៀតណាម បន្ទាប់ពីកម្មវិធីអ្នកស្ម័គ្រចិត្តត្រូវបានផ្អាក​ក្នុង​រយៈពេលជិតមួយឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត Covid- ១៩ ។

លោក Hiro បាននិយាយថា នេះជាលើកដំបូង ដែលខ្ញុំរស់នៅ និងធ្វើការបរទេស ប៉ុន្តែភាពរួសរាយរាក់ទាក់របស់ប្រជាជនក្នុងប្រទេសវៀតណាម ក៏ដូចជាការគាំទ្រក្នុងការងារពីសហការី​វៀតណាមរបស់ខ្ញុំ ធ្វើអោយខ្ញុំមានអារម្មណ៍លើកទឹកចិត្តខ្លាំងណាស់ និងពិតជារីករាយណាស់។ បន្ទាប់ពីរយៈពេល ១១ ឆ្នាំដែល​ធ្វើ​ការ​ក្នុងផ្នែកស្តារនីតិសម្បទានៅប្រទេសជប៉ុន ពេលមកដល់មន្ទីរពេទ្យក្វាងទ្រី (Quang Tri) លោក Hiro មិនត្រឹមតែបានពិនិត្យ និងស្តារីតិសម្បទាសម្រាប់អ្នកជំងឺ នៅផ្នែកស្តារនីតិសម្បទា ឬនៅ​ផ្នែក​ស្តារ​កម្លាំង​ឡើងវិញ នៅនឹងកន្លែងសម្រាប់អ្នកជំងឺធ្ងន់ធ្ងរនោះទេ លោក Hiro ក៏បានចែករំលែកជាមួយសហការីវៀតណាមនូវបទពិសោធន៍ជាច្រើនពីប្រទេសជប៉ុនដូចជា បច្ចេកទេសស្តារនីតិសម្បទាសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាលបន្ទាន់ សារៈសំខាន់នៃការចលនាយ៉ាង​ឆាប់រហ័ស របៀបអនុវត្តដែលប្រព័ន្ធធានារ៉ាប់រងសុខាភិបាល​ជប៉ុន។


លោកគ្រូពេទ្យ ផាន​ស្វឹន​ណាម (Phan Xuan Nam) - នាយករងនៃមន្ទីរពេទ្យ ក្វាងទ្រី (Quang Tri) បានកត់សម្គាល់ថា លោក Hiro បាននាំយកចំណេះដឹងរបស់គាត់ពីសុខាភិបាលទំនើបរបស់ប្រទេសជប៉ុន ការចែករំលែកនូវបទដ្ឋានថែទាំ និងចំណេះដឹងពិសេសសម្រាប់អ្នកជំងឺឱ្យជាសះស្បើយឡើងវិញឱ្យបានឆាប់ ដែលគាត់អាចធ្វើទៅបាន។ លោក​បន្ត​ថា នេះ​ជា​លើក​ទី ​២ ​ហើយ​ដែល​មន្ទីរពេទ្យ​ស្វាគមន៍​អ្នក​ស្ម័គ្រ​ចិត្ត មកពីកម្មវិធី JICAអ្នកជំងឺចូលចិត្តណាស់ នៅពេលអ្នកស្ម័គ្រចិត្តមក ហើយទន្ទឹងរង់ចាំថា ពួកគេនឹង​ហាត់​និងស្តារនិតិសម្បទាដោយ​អ្នក​ស្ម័គ្រចិត្ត​។ អាស្រ័យហេតុនេះ គ្រូពេទ្យ និងអ្នកបច្ចេកទេសវៀតណាមក៏បានរៀនសូត្របទពិសោធន៍ជាច្រើនផងដែរ។ "- លោកគ្រូពេទ្យ ណាម​ (Nam) បាននិយាយ។

កម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្តរបស់ JICA ត្រូវបានចាប់ផ្តើម នៅប្រទេសវៀតណាមក្នុងឆ្នាំ ១៩៩៥។ រហូតមកដល់បច្ចុប្បន្ន អ្នកស្ម័គ្រចិត្តជប៉ុនជាង ៧០០ នាក់បានមកប្រទេសវៀតណាម រួមទាំងអ្នកស្ម័គ្រចិត្តវ័យក្មេង និងអ្នកស្ម័គ្រចិត្តជាន់ខ្ពស់ផងដែរ។ ពួកគេធ្វើការនៅក្នុងខេត្ត និងទីក្រុងរាប់សិបកន្លែង រួមទាំងតំបន់ដាច់ស្រយាល ក្នុងវិស័យជាច្រើន ដូចជា៖ ការបង្រៀនភាសាជប៉ុន ការថែទាំសុខភាព កីឡា វប្បធម៌ និងការអប់រំ ទេសចរណ៍ ការអភិវឌ្ឍក្នុងតំបន់ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការគាំទ្រឧស្សាហកម្ម គាំទ្រអភិបាលសហគ្រាស.... រួមចំណែកអភិវឌ្ឍមនុស្ស និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម។


ការយកចិត្តទុក​ដាក់ និង​ការព្យាយាម​របស់លោក​ Hiro បាន​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចូល​ចិត្តគាត់​យ៉ាង​ខ្លាំង។ សាច់​ញាតិម្នាក់របស់អ្នកជំងឺមួយ​រូបដែលបានឆ្លងកាត់វគ្គព្យាបាលចំនួន ៣ ដងជាមួយ លោក Hiro បានសារភាព​ថា៖ ក្រៅពីកាលវិភាគហាត់​និង​ស្តារនីតិសម្បទា​ លោក Hiro ក៏បាន​និយាយ​សំណេះ​សំណាល​ជាមួយអ្នកជំងឺ ក្រៅម៉ោងធ្វើ​ការផងដែរ សង្កេតមើលពីរបៀបដែលអ្នក​ជំងឺហាត់ ក្នុងបន្ទប់ស្តារនីតិសម្បទា ឬមកដល់គ្រែរបស់​អ្នក​ជំងឺ ដើម្បីផ្លាស់ប្តូរ ណែនាំពួកគេអំពីវិធីហាត់​និង​នីតិសម្បទា។ អ្នកមានជំងឺសរសៃប្រសាទមួយ​ចំនួន ដែលប្រតិកម្មមិនអាចគ្រប់គ្រងបាន ប៉ុន្តែ លោក Hiro នៅតែបន្តព្យាយាមជាមួយពួកគេ។

 

ផ្ទុយ​ទៅ​វិញ លោក Hiro ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ពី​មនុស្សគ្រប់​គ្នា​ចំពោះ​គាត់។ ខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ និងអ្នកជំងឺនៅទីនេះ។ គ្រប់​គ្នា​ញញឹម​ ពេល​ជួប​ខ្ញុំ ហើយ​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ចិត្ត​ នៅពេល​មក​ធ្វើ​ការ។ ខ្ញុំក៏ទទួលបានការគាំទ្រពីថ្នាក់ដឹក​នាំ ដល់សហការី ពីមនុស្សគ្រន់​គ្នាក្នុង និងក្រៅមន្ទីរពេទ្យ ដូច្នេះខ្ញុំចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំឱ្យបានច្រើន ដែល​ខ្ញុំអាចធ្វើបានសម្រាប់ការងារនៅទីនេះ»


លោក Hiroយល់ឃើញថា មិនដូចនៅប្រទេសជប៉ុនទេ ក្រុមគ្រួសារបានចូលរួមយ៉ាងសកម្មក្នុងការស្តារនីតិសម្បទារបស់អ្នកជំងឺ ដែលមានសារៈសំខាន់ខ្លាំងណាស់ចំពោះជីវិតអ្នកជំងឺ បន្ទាប់ពីចេញពីមន្ទីរពេទ្យ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសជប៉ុន អ្នកជំងឺត្រូវបានការធានារ៉ាប់រងទូទាត់​ប្រាក់​ចំណាយ​ក្នុង​រយៈពេលច្រើន​ថ្ងៃជាង​នៅ​ប្រទេស​វៀតណាម។ អាស្រ័យហេតុនេះ លោក Hiro បានផ្តល់យោបល់ថា អ្នក​បច្ចេកទេសកាយសម្បទាអាចណែនាំគ្រួសារឱ្យផ្លាស់ប្តូររបៀបហាត់ដោយខ្លួនឯង របៀបថែទាំនៅពេលអ្នកជំងឺមានការផ្លាស់ប្តូរ ចាប់ពីនោះប្រព័ន្ធសុខាភិបាលវៀតណាមទទួលបានលទ្ធផលល្អប្រសើរ។

មិន​ត្រឹម​តែ​សម្របខ្លួន​​ក្នុងការងារនៅ​ប្រទេស​វៀតណាម​យ៉ាង​ឆាប់​រហ័ស​នោះ​ទេ លោក Hiro ក៏​ចូល​ចិត្ត​ជីវិត​នៅ​ទី​នេះ​ដែរ។ មុន​ពេលមក​វៀតណាម គាត់​បាន​រៀន​ភាសា​វៀតណាម​នៅ​ជប៉ុនក្នុង​រយៈពេល​ប្រហែល​មួយ​ខែ។ គាត់ក៏បានភ្លក់ម្ហូបវៀតណាមនៅប្រទេសជប៉ុន ដើម្បីត្រៀម​ខ្លួនរួច​ជាសម្រេច។ លោកបានមានប្រសាសន៍ថា ភាសាវៀតណាមពិបាក ប៉ុន្តែខ្ញុំនៅតែព្យាយាមរៀន និងនិយាយភាសាវៀតណាមជាមួយមិត្តរួមការងារ និងអ្នកជំងឺ។ "វាមិនពិបាកទេសម្រាប់ខ្ញុំក្នុងការសម្របខ្លួនក្នុង​ជីវភាពរស់នៅ នៅវៀតណាម នៅពេលដែលមិត្តរួមការងារ មិត្តភក្តិ និងអ្នកជិតខាងមានភាពរួសរាយរាក់ទាក់"។ 


លោក Hiro មិនមានពេលវេលា​ទំនេរច្រើនសម្រាប់នឹកផ្ទះឡើយ។ មានអ្នកជំងឺដែលចេញពីមន្ទីពេទ្យ នៅតែទាក់ទងជាមួយ​គាត់ ផ្ញើរសារសួរសុខទុក្ខ អរគុណគាត់ ជូន​ដំណឹង​អំពីភាពជឿនលឿន នៅពេល​គេ​​ហាត់​និង​ស្តារនីតិសម្បទាដោយខ្លួនឯង។ មានអ្នក​ជំងឺមួយ​ចំនួនបានថតវីដេអូ និងថតរូបនៅពេលដែលពួកគេកំពុងហាត់នៅផ្ទះ ហើយផ្ញើវាទៅកាន់​លោក Hiro មើល និងណែនាំពួកគេឱ្យកែតម្រូវចលនា។ អ្វីដែល លោក Hiro កំពុងធ្វើ មិនត្រឹមតែជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់បុគ្គលិកពេទ្យប៉ុណ្ណោះទេ ថែមទាំងជាក្តីស្រលាញ់ដ៏ស្មោះត្រង់ ដែលជាការតភ្ជាប់ពីបេះដូងទៅ​បេះដូង./.

ជាមួយនឹងកម្មវិធីអ្នកស្ម័គ្រចិត្ត យើងទទួលការគាំទ្រពីមនុស្សដែលមានទឹកចិត្តក្នុងការជួយ និងភ្ជាប់ទំនាក់ទំនងជាមួយ​អ្នកដទៃ។ ទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំជាង។ កម្មវិធីស្ម័គ្រចិត្តទទួលបានលទ្ធផលល្អណាស់ ជាពិសេសនៅថ្នាក់តំបន់ មូលដ្ឋាន ពួកគេជួយកសាងសហគមន៍នៅទីនោះ ហើយសហគមន៍ជាច្រើនចង់ស្វាគមន៍អ្នកស្ម័គ្រចិត្ត។ វៀតណាម​ជា​ប្រទេសមួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដំបូង​គេ​ដែល​ជប៉ុន​នាំ​អ្នក​ស្ម័គ្រ​ចិត្ត​ត្រឡប់​មក​វិញ​ ក្រោយ​ជំងឺរាតត្បាត Covid -១៩។ ក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ កម្មវិធីស្ម័គ្រចិត្តនៅវៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំង។ ឥឡូវនេះ ជនជាតិវៀតណាមជាច្រើនមកធ្វើការនៅប្រទេសជប៉ុន។ អ្នកស្ម័គ្រចិត្ដដែលត្រឡប់មកពីវៀតណាមបន្តជួយពួកគាត់ខាងភាសា ឬសម្រប​ខ្លួន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

(លោក Shimizu Akira - ប្រធានតំណាង JICA នៅវៀតណាម)

 


top