លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) អ្នកបានលះបង់មួយជីវិត ដើម្បីតភ្ជាប់ FDI
អស់រយៈពេលជិត ៤០ឆ្នាំ ផ្សារភ្ជាប់នឹង FDI លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) បានមើលឃើញ និងរួមចំណែកតំណភ្ជាប់បណ្ដាលំហូរដើមទុនបរទេស ដែលវិនិយោគដំបូង ចំពោះប្រទេសវៀតណាម។ សម្រាប់លោក នៅពីក្រោយគម្រោងនីមួយៗ គឺជាមនុស្ស និងបណ្តាទំនាក់ទំនង ត្រូវបានពង្រឹង។
អ្នកបើកផ្លូវ សម្រាប់ដើមទុន FDI
ខ្ញុំបានជួបលោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) ខណៈពេលលោកកំពុងជជែកជាមួយលោក Kim Jung In -សហគ្រិនកូរ៉េខាងត្បូងម្នាក់ បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវៀតណាម អស់រយៈពេលជាង ៣០ឆ្នាំ។ ពួកគេស្គាល់គ្នា កាលពីទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលបណ្តាសហគ្រាសកូរ៉េខាងត្បូង បានចាប់ផ្តើមវិនិយោគយ៉ាងច្រើន ចូលមកប្រទេសវៀតណាម។ បន្ទាប់ពីច្រើនឆ្នាំកន្លងទៅ ទំនាក់ទំនងរបស់ពួកគេ មិនត្រឹមតែជាតំណភ្ជាប់បណ្ដាគម្រោងរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណងមិត្តភាព បានបង្កើតក្នុងដំណើរជាសក្សី ខណៈពេលប្រទេសវៀតណាមបើកទ្វារ និងសមាហរណកម្មផង។
នោះគឺជាដំណាក់កាល ដែលវៀតណាមធ្លាប់ទាក់ទាញលំហូរដើមទុនបរទេសដំបូងៗ ជាបណ្តើរ។ ការងារពេលនោះ មិនត្រឹមតែវាយតម្លៃគម្រោង ឬផ្តល់អាជ្ញាប័ណ្ណវិនិយោគប៉ុណ្ណោះ ប៉ុន្តែថែមទាំងកសាងទំនុកចិត្ត ស្វែងយល់តម្រូវការ របស់សហគ្រាសអន្តរជាតិ និងជួយពួកគេមើលឃើញឱកាស នៅទីផ្សារដែលនៅថ្មីផង។
ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត បានក្លាយជាដៃគូវិនិយោគសំខាន់ របស់វៀតណាមជាបណ្តើរៗ។ រួមជាមួយនឹងលំហូដើមទុនវិនិយោគ គឺបណ្តាតំបន់ឧស្សាហកម្ម រោងចក្រ ខ្សែសង្វាក់ផ្គត់ផ្គង់ និងឱកាសការងារផងដែរ។ ការរួមចំណែករបស់លោក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាម-ជប៉ុន ត្រូវបានទទួលស្គាល់ ដោយគ្រឿងឥស្សរិយយសព្រះអាទិត្យរះ ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុនប្រគល់ជូន ក្នុងឆ្នាំ២០១៨។
ប៉ុន្តែសម្រាប់លោក អ្វីដែលគួរឱ្យចងចាំមិនមែនជាកិត្តិនាម។ នោះគឺការ ដែលអ្នកវិនិយោគរកឃើញឱកាសសមស្របនៅប្រទេសវៀតណាម សហគ្រាសមួយដោះស្រាយបានបញ្ហារបស់ខ្លួន ហើយបណ្ដាទំនាក់ទំនង ដែលបានតភ្ជាប់អាចបន្តអភិវឌ្ឍ។
បន្តតំណភ្ជាប់តាមរយៈការស្រាវជ្រាវ
ចាកចេញពីការងារគ្រប់គ្រងរដ្ឋ លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) បានបង្កើត Vietnam Desk ដើម្បីបន្តផ្តល់ការប្រឹក្សាយោបល់ និងតភ្ជាប់សហគ្រាស វិនិយោគិនវៀតណាមជាមួយដៃគូអន្តរជាតិ គាំទ្រពួកគេស្វែងយល់ពីទីផ្សារ ជ្រើសរើសទីតាំង និងពង្រាយគម្រោង។
បន្ទាប់ពីចូលនិវត្តន៍ លោកនៅតែបន្តធ្វើការ ជួបជាមួយសហគ្រាស ប្រឹក្សា និងសរសេរ។ ក្នុងប៉ុន្មានឆ្នាំផ្សារភ្ជាប់ជាមួយ FDI ក្លាយជាប្រភពឯកសារមានតម្លៃអំពី ដំណើរការ ដែលវៀតណាមបើកទ្វារ និងធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ លោកបានរៀបចំបទពិសោធន៍ជាប្រព័ន្ធ តាមរយៈស្នាដៃជាច្រើន ដូចជា៖ "ទិដ្ឋភាពទូទៅរយៈពេល ២០ ឆ្នាំ នៃការវិនិយោគបរទេសនៅវៀតណាម” “ FDI- រូបិយប័ណ្ណមុខពីរ FDI និងតម្រង់ទិសទាក់ទាញបច្ចេកវិទ្យាខ្ពស់ និង FDI- ភារកិច្ចគូក្នុងបរិបទថ្មី" ។ សៀវភៅ “ FDI- ភារកិច្ចគូក្នុងបរិបទថ្មី” បានឈ្នះរង្វាន់លេខពីរ នៃពានរង្វាន់សៀវភៅជាតិឆ្នាំ២០១៨។
ឆ្នាំនេះ លោកបណ្ឌិត ផាន ហ៊ឺវថាំង កំពុងសម្រេចនូវ និក្ខេបបទថ្នាក់បណ្ឌិតអំពី FDI នៅសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន ដោយរំពឹងថានឹងការពារ នាខែមករា ឆ្នាំ ២០២៧។ ក្នុងការិយាល័រយធ្វើការរបស់លោក មានក្រាហ្វិក កត់ត្រានូវការអភិវឌ្ឍនៃលំហូរដើមទុន FDI ចូលមកវៀតណាម តាមដំណាក់កាលនីមួយៗ។ នៅពេលខ្ញុំសួរគាត់ តើហេតុអ្វីលោកមិនព្យួរគំនូរទេសភាព ឬរូបថតផ្ទាល់ខ្លួន លោកបានចែករំលែកថា៖ «ខ្ញុំមើលក្រាហ្វិកទាំងនោះ ដើម្បីមើលឃើញការអភិវឌ្ឍរបស់ប្រទេសជាតិ មើលឃើញដំណើររីកចម្រើន ក្នុងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិជាមួយវៀតណាម។ ហើយមើលទៅទីនោះ ដើម្បីឃើញថា ខ្លួនត្រូវតែបន្តធ្វើការទៀត»។
ប្រហែលនោះក៏ជាអ្វី ដែលសាមញ្ញបំផុត ដើម្បីនិយាយអំពីលោកបណ្ឌិត ផាន ហ៊ឺវថាំង ។ តួលេខនៃដើមទុន FDI សម្រាប់រូបលោក មិនត្រឹមតែជាទិន្នន័យនៃអតីតកាល ថែមទាំងជាស្ពានកំពុងបន្តបានតភ្ជាប់ជាមួយមិត្តភក្តិ សហគ្រាស និងវិនិយោគិនអន្តរជាតិ៕
អត្ថបទ ៖ ប៊ីច វ៉ឹន រូបថត៖ ត្រឹន ថាញ់យ៉ាង/VNP ឯកសារ












