លីសឺន (Ly Son)៖ កោះមួយមានទីតាំងភូមិសាស្ត្រដ៏សំខាន់ ដែលកំពុងសម្រេចបានសេចក្តីប្រាថ្នានូវប្រទេសសមុទ្រដ៏រឹងមាំ

លីសឺន (Ly Son)៖ កោះមួយមានទីតាំងភូមិសាស្ត្រដ៏សំខាន់ ដែលកំពុងសម្រេចបានសេចក្តីប្រាថ្នានូវប្រទេសសមុទ្រដ៏រឹងមាំ

ពីស្រុកកោះមួយទៅជាតំបន់សេដ្ឋកិច្ចពិសេសសមុទ្រដ៏ឈាន​មុខ​គេ

ចាប់ពីថ្ងៃទី  ១ ខែកក្កដា ឆ្នាំ ២០២៥ ដោយផ្អែកលើការរួមបញ្ចូលគ្នានៃស្រុក លីសឺន ចាស់ ស្របតាមសេចក្តីសម្រេច​​​លេខ 202/2025/QH15​ របស់រដ្ឋសភា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសលីសឺន (Ly Son) មិនមែនគ្រាន់តែជា​ការផ្លាស់ប្តូរឈ្មោះ ឬរចនាសម្ព័ន្ធរដ្ឋបាលនោះទេ ប៉ុន្តែជាកម្លាំងចលករជាយុទ្ធសាស្ត្រ  ដើម្បីតំបន់នេះបញ្ចេញ
សក្តានុពលផ្ទៃក្នុងទាំងអស់របស់ខ្លួន។ ក្បាល​ម៉ាស៊ីនរដ្ឋបាល បាន​បង្រួម តាម​គំរូអាជ្ញាធរពីរថ្នាក់ ដោយធ្វើឲ្យដំណើរការ​សេវាសាធារណៈកាន់តែប្រសើរឡើង កាត់បន្ថយបែបបទ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីលើកកម្ពស់ការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គម ខណៈពេលដែលពង្រឹងការការពារជាតិ និងសន្តិសុខ ដើម្បីការពារអធិបតេយ្យភាព
សមុទ្រ និងកោះនានា។

Nghi lễ thả thuyền câu trong Lễ Khao lề thế lính Hoàng Sa ở đảo Lý Sơn. Ảnh: Thông Thiệnt/ Báo ảnh Việt Nam

កោះ លីសឺន ដែលមានទីតាំងយុទ្ធសាស្ត្រចម្ងាយ ១៥ ម៉ាយសមុទ្រ ពីដីគោក មានផ្ទៃដី ១០ គីឡូម៉ែត្រការ៉េ រួមទាំងកោះធំ និងកោះតូច មានប្រជាជនជាង ២៥០០០ នាក់។ កោះនេះទទួលមរតកតម្លៃពិសេសៗយ៉ាងពេញលេញ៖ ប្រព័ន្ធភ្នំភ្លើងធម្មជាតិបុរាណ ដែលទស្សនាវដ្តីForbe (សហរដ្ឋអាមេរិក) ជ្រើសរើស និងជាប់ចំណាត់ថ្នាក់ក្នុង Top 10 ឆ្នេរស្អាតបំផុត ក្នុង​ប្រទេសវៀតណាម (នាឆ្នាំ ១០ ២០១៩) កេរដំណែល​វប្បធម៌ ស្វាហ្វ៊ីញ (Sa Huynh) មានអាយុរាប់ពាន់ឆ្នាំ; និងវប្បធម៌សមុទ្រដ៏ជ្រាលជ្រៅជាមួយនឹងពិធីបួងសួង និងរំលឹកវិញ្ញាណក្ខន្ធទាហាន​ ហ្វ័ងសារ (Hoang Sa) - បេតិកភណ្ឌវប្បធម៌អរូបីជាតិ; ការដាំខ្ទឹមសនៅកណ្តាលសមុទ្រ; និងប្រពៃណីរបស់កងទ័ព ហ្វ័ង​សា (Hoang Sa) ដែលជាប់ទាក់ទងនឹងការការពារអធិបតេយ្យភាពជាតិ​។

 

 

សេចក្តីសម្រេចលេខ 20-NQ/TW កំណត់គោលដៅថា រហូតដល់ឆ្នាំ ២០៣០​ ផលិតផលសរុបក្នុងតំបន់ (GRDP) របស់បណ្តាខេត្តជាប់ឆ្នេរសមុទ្រនឹងរួមចំណែកជាង ៧០% នៃផលិតផលក្នុងស្រុកសរុប ជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ១៤% នៃប្រាក់ចំណូលសរុបពីទេសចរណ៍សមុទ្រ និងកោះ។ ទន្ទឹម​នឹង​នេះ វាក៏តម្រូវឱ្យកសាងសហគមន៍ឆ្នេរសមុទ្រ និងកោះដ៏រុងរឿង និងរឹងមាំ វប្បធម៌សមុទ្រដ៏សម្បូរបែប និងប្លែក ការការពារជាតិ និងសន្តិសុខ នៅក្នុងកោះសមុទ្រ  - ទិសដៅសំខាន់ៗ ទាំងនេះ បានក្លាយជាគោលការណ៍ណែនាំ សម្រាប់សកម្មភាពទាំងអស់នៃតំបន់សេដ្ឋកិច្ចពិសេស លីសឺន។                    

ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដ៏ចម្រុះ និងប្រកបដោយចីរភាព

មិនដូចគំរូទាញយកធនធានពីមុន លីសឺន កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន ឆ្ពោះទៅរកទំនើបកម្ម ដែលតភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ច​ រួមជាមួយនឹងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ វិស័យជលផលបន្តត្រូវបានធ្វើឱ្យប្រសើរឡើង ជាមួយនឹងការគាំទ្រដល់អ្នកនេសាទ ក្នុងការផលិតនាវាថ្មី ដែលមានសមត្ថភាពធំ ដើម្បីធ្វើដំណើរទៅកាន់លំហសមុទ្រ ទាំងការការពារអធិបតេយ្យភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។  នាឆ្នាំ ២០២៥ កោះទាំងមូល មាននាវានេសាទទាំងធំទាំងតូចចំនួន ៥៤២ គ្រឿង បរិមាណជលផលក្នុង​ដំណាក់កាល ២០២០ - ២០២៥ សម្រេចបានជិត ២៩.០០០ តោន ដែលកើនឡើង ៣,៩៧% ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ គំរូចិញ្ចឹមគ្រឿង​សមុទ្រ ប្រកបដោយចីរភាព និងមិនប៉ះពាល់ដល់បរិស្ថាន កំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ដែលធានាបាននូវការអភិវឌ្ឍ ក្នុងដែនកំណត់អេកូឡូស៊ីនៃតំបន់សមុទ្រ។  ជាមួយនឹងសក្តានុពលទេសចរណ៍ដ៏ពិសេសរបស់តំបន់ កោះលីសឺនបានកំណត់ទេសចរណ៍ជាអ័ក្សកំណើនសំខាន់ ដើម្បីសម្រេចគោលដៅនៃសេចក្តីសម្រេចលេខ 20-NQ/TW។ ផែនការអភិវឌ្ឍកោះ លីសឺន​ក្លាយ​ទៅជាមជ្ឈមណ្ឌលទេសចរណ៍សមុទ្រ និងកោះ ក្នុងឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានដាក់ចេញគោលដៅនៃវិស័យ​​ទេសចរណ៍ និងសេវាកម្ម ដែលរួមចំណែក ៧០% នៃ GRDP នាឆ្នាំ ២០៤៥ ដោយស្វាគមន៍ភ្ញៀវទេសចរចំនួន ២,៥ លាននាក់ជារៀងរាល់ឆ្នាំ និងបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុកចំនួន ២៣.០០០ នាក់​។

 

 

 

ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ២០២៦ កោះលីសឺន បានស្វាគមន៍ភ្ញៀវទេសចរចំនួន ១២០.០០០ នាក់។ ក្នុងអំឡុងពេល ​ចាប់ពីខែ​មេសា​ដល់ខែកក្កដា កោះបានស្វាគមន៍ភ្ញៀវទេសចរជាមធ្យមពី ១៥០០ ទៅ ២០០០ នាក់ ជារៀងរាល់ថ្ងៃ ដែលហួសអត្រាកំណើនជាមធ្យម ក្នុងដំណាក់កាលមុន​។ បច្ចុប្បន្ននេះ តំបន់នេះមានសណ្ឋាគារ និងផ្ទះសំណាក់ជាង ១៣០ ដែលមានបន្ទប់ចម្រុះចំនួន ១២០០ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អគ្គិសនី និងទឹក ដែលបានធ្វើឱ្យប្រសើរឡើងយ៉ាងគ្រប់ជ្រុង​ជ្រោយ ដើម្បីធានាថា នឹង​ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍទេសចរណ៍ ក្នុង​រយៈ​ពេលវែង។ ដើម្បីសម្រេចបាននូវគោលដៅ ក្នុងរយៈពេលវែង ខេត្តក្វាងង៉ាយ (Quang Ngai) កំពុងអនុវត្ត​ផែនការ​សាងសង់អាកាសយានដ្ឋាន លីសឺន (Ly Son) កំពង់ផែដឹកអ្នកដំណើរអន្តរជាតិ ប្រព័ន្ធរថភ្លើងក្នុងកោះ កន្រត្តខ្សែកាបដែលតភ្ជាប់រវាងកោះធំនិងកោះតូច ជាមួយរមណីយដ្ឋានលំដាប់ខ្ពស់ ដោយប្រែក្លាយកោះលីសឺនទៅជាគោលដៅអន្តរជាតិនៅលើផែនទីទេសចរណ៍​សមុទ្រ។

ការអភិរក្សវប្បធម៌សមុទ្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

សេចក្តីសម្រេចលេខ 20-NQ/TW សង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់វប្បធម៌សមុទ្រជាអំណាចទន់ជាតិ ហើយ លីសឺន កំពុងអនុវត្ត​ប្រការនេះយ៉ាងស៊ីជម្រៅ។ តំបន់នេះកំពុងវិនិយោគលើការអភិរក្សកេរដំណែល​ជាតិ និងបេតិកភណ្ឌវប្បធម៌អរូបី ខណៈពេលដែលផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ និងភ្ញៀវទេសចរអំពី ប្រពៃណីស្នេហាជាតិ និងឆន្ទៈទៅកាន់លំហសមុទ្ររបស់ដូនតារបស់ពួកគេ។ ទន្ទឹម​នឹង​នេះ ជីវិភាពរស់នៅរបស់ប្រជាជន កំពុងត្រូវបានលើកកម្ពស់យ៉ាងគ្រប់វិស័យ៖ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ ឈានដល់ ៥០, លានដុង/ ក្នុងឆ្នាំ ២០២៥ អត្រាគ្រួសារក្រីក្រនឹងថយចុះ ៤,% ហើយ ១០០% នៃប្រជាជនបាន​ប្រើប្រាស់ទឹកស្អាត និង​ទទួល​ការថែទាំសុខភាព  និងការអប់រំទំនើប។

 

ខេត្ត ក្វាងង៉ាយ (Quang Ngai) កំពុងបញ្ចប់គោលនយោបាយជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់កោះ លីសឺន រួម​មាន៖ ការអនុគ្រោះ​ពន្ធ ការបែងចែកដីធ្លី ការគាំទ្រប្រភពធនធានវិនិយោគសាធារណៈ និងការទាក់ទាញ​វិនិយោគិនយុទ្ធសាស្ត្រ ឱ្យចូលមកវិនិយោគលើគម្រោងទេសចរណ៍កម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធទំនើប និង​ logistics សមុទ្រ។ គោលដៅដែលបានដាក់ចេញ​ គឺប្រែក្លាយកោះលីសើន ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូមួយ ដែលមានការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុង​គ្នា រវាងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ប្រកបដោយចីរភាព ទេសចរណ៍មានគុណភាពខ្ពស់ និងការពង្រឹងការការពារជាតិ-សន្តិសុខ សមស្របជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-ទេសចរណ៍សមុទ្រកោះនៃភាគកណ្តាល និងប្រទេសទាំងមូល។ 

ក្នុងស្មារតីនៃ "សាមគ្គី - នវានុវត្តន៍ - ការផ្តាច់ប្តូរ - ប្រសិទ្ធភាព" តំបន់សេដ្ឋកិច្ចពិសេស លីសឺន កំពុងសម្រេចបានសេចក្តីប្រាថ្នាជាបណ្តើរៗ ដែលបានលើកឡើង ក្នុងសេចក្តីសម្រេចលេខ 20-NQ/TW ដោយផ្លាស់ប្តូរកោះដ៏សំខាន់ជាយុទ្ធសាស្ត្រនេះ ទៅជាប៉ូលកំណើនសមុទ្រ និងកោះទំនើប និងរីកចម្រើន ដែលរួមចំណែកដល់ការកសាងប្រទេសវៀតណាមឱ្យក្លាយជាប្រទេសសមុទ្រដ៏រឹងមាំ នា​ឆ្នាំ២០៤៥៕


ខ្លឹមសារ៖ ថុងហៃ/VNP

រូបថត៖ កុងដាត, ថុងធៀន/ VNP ង្វៀនដាំងឡឹម

top