រឿង “បាតុភូត” ក្រុមល្ខោន លេង៉ុក (Le Ngoc)

រឿង “បាតុភូត” ក្រុមល្ខោន លេង៉ុក (Le Ngoc)

រូបថតសិល្បករ​ប្រជាជន​ លេង៉ុក  (Le Ngoc) (ខែមិថុនា ឆ្នាំ២០២៤)។ រូបថត៖ វៀតគឿង​/កាសែតរូបភាពវៀតណាម​

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ  មានល្ខោននិយាយ​មួយ​ដែលនៅ​ទីនោះ ពេល​មាន​រឿង​សម្តែង​ថ្មីម្តងៗ​ អ្នកទស្សនា​តែង​អញ្ជើញ​មកទស្សនា​ណែនណាន់​តានតាប់​ សំបុត្រក៏លក់ដាច់ដែរ​។ នោះគឺ​ជា បាតុភូតកម្រមានចំពោះ​ស្នាដៃ​វប្បធម៌​ប្រពៃណីមួយ​ ដែលធ្លាប់​មានទីជំហរត្រូវ​​ធ្លាក់ចុះ​ នៅ​ក្នុងដួង​​ចិត្ត​​អ្នកទស្សនា​។ ក្រុម​ល្ខោន​ លេង៉ុក​ (Le Ngoc)(សិល្បករ​ប្រជាជន លេង៉ុក ​- Le Ngoc ជាស្ថាបនិក​​) ​ល្ខោន​សង្គមូបនីយកម្ម​ដំបូងបង្អស់​ ​នៃភូមិភាគខាងជើងវៀតណាម​​ បាន​ក្លាយ​ជា​ចំណុច​ភ្លឺ​​នៃ​​ក្តីសង្ឃឹម​ស្តារឡើងវិញ ​នូវ​ស្នាដៃ​វប្បធម៌​ប្រពៃណី​ ដែល​ពោរពេញទៅ​​ដោយ​​អត្តសញ្ញាណវៀតណាម​។​

បាតុភូតក្រុម​ល្ខោន​ លេង៉ុក​ (Le Ngoc)

ឆ្នាំ២០១៩ ក្រុម​ល្ខោន​លេង៉ុក (Le Ngoc) ​បើក​សម្តែងបង្ហាញ​រឿង ជីភែវ​ (Chi Pheo) និង ធីនើ (Thi No) ល្ខោន​​​ទទួលបាន​ភាពកក់ក្តៅ​ពី​​សំណាក់ទស្សនិកជន​ សម្តែង​​១០០រាត្រី សំបុត្រលក់ដាច់ទាំង១០០រាត្រី​។ ជាពិសេស នៅក្នុង​ឆ្នាំនេះដែរ​ ​ ​រឿងល្ខោន​​បាន​សម្តែង​​នៅ​អគារ​ Ghione របស់ប្រទេស​អ៊ីតាលី ជាស្នាមគំនូស​ គូស​បញ្ជាក់​ការ​នាំ​យក​សិល្បៈល្ខោន​និយាយ​វៀតណាម ​ទៅកាន់ទ្វីប​អ៊ឺរ៉ុប​។​

រយៈ​ពេល​២ឆ្នាំក្រោយមក​ ឆ្នាំ២០២១ រឿង​ល្ខោន​ពីររឿង​ផ្សេង​ទៀត ​នៃ​ក្រុមល្ខោន​​លេង៉ុក​ (Le Ngoc)យេមាង - ចង្រិត​ខ្មោច និង ធ្វើ​ស្តេច​ ក៏ក្លាយ​ជា​ បាតុភូត សិល្បៈល្ខោន​ ដោយ​មាន​ការ​សម្តែង​បន្តបន្ទាប់​ចំនួន​២០យប់​ សូម្បី​កៅអី​មួយក៏គ្មានទំនេរ​។ ជាពិសេស​ ឆ្នាំ២០២៣ កត់ស្គាល់​ដោយ​មានល្ខោន​រឿងជា​ច្រើនរបស់​ក្រុមល្ខោន​លេង៉ុក​ (Le Ngoc) បាន​សម្តែង​ច្រើនជាង​គេ​ ក្នុង​ការ​​​ចូល​រួម​ប្រឡង​ និង សកម្មភាព​សម្តែង​នៅ​​បរទេស​។ ជាក់ស្តែង​​ ល្ខោនរឿង ​ ងូបៀន - បំប្លែងទាំង៥​ និង យេមាង - ចង្រិត​ខ្មោច បានចូលរួមសម្តែង ​នៅ​សប្តាហ៍​មហោស្រព​វប្បធម៌អរូបី​ចិន​ និង អាស៊ាន​ (សម្តែងនៅខេត្ត​ណាន់នីង), ​ល្ខោនរឿង​ មង្គលការ​​កណ្តុរញី​ ចូល​រួមសម្តែង​​នៅមហោស្រព​វប្បធម៌​កុមារ​អាស៊ី (AFCC) ឆ្នាំ២០២៣​ ក្នុង​ប្រទេសសិង្ហបុរី​, ​ល្ខោនរឿង​ សំបុត្រទី​៧២ និង ឡូយ​វូ​ - Loi Vu ចូល​រួម​សម្តែង នៅពិធីរំលឹកខួប​លើកទី ១០ ឆ្នាំ នៃទិវា​សប្តាហ៍​វប្បធម៌​​អាស៊ាន និង ចិន (ខេត្ត​ណាននីង​) ព្រមទាំង​​ដណ្តើម​បាន​​មេដាយ​មាសទៀតផង​។​

សិល្បករ​ប្រជាជន​ លេង៉ុក​ (Le Ngoc) តែង​ខ្លួន​ជាតួអង្គ​​អ្នក​មានចរិត​លក្ខណៈ​​ផ្សេងៗ​​ នៅ​ក្នុង​​រឿងល្ខោន​។

ល្ខោនរឿង សំបុត្រ​ទី​៧២ ជាស្នាដៃឆ្នើមមួយ​ ​នៃក្រុមល្ខោន​លេង៉ុក​ (Le Ngoc) ដែលធ្លាប់ទទួលបាន​ពានរង្វាន់​ជាច្រើន​ នៅ​​ក្នុង​មហោស្រព​ បុណ្យ​ទាន​​ក្នុង​ស្រុក​ និង បរទេស​ - ​ទើប​សម្តែង​រួចរាល់​​នៅ​រាត្រី​ទី​១៤០។ នេះ​ជា​​តួលេខបំបែក​ឯតទគ្គកម្ម​ ក្នុង​បរិបទ​លំបាក​រួម ​នៃ​ក្រុមល្ខោន​​នាបច្ចុប្បន្ន​។​

នា​ខែមេសា ឆ្នាំ២០២៤​ ​ល្ខោននិយាយ​​នេះបាន​សម្តែងនៅ​ប្រទេ​សឡាវ​។ នៅ​កំឡុង​​រយៈ​ពេល​សម្តែង​​ពីរថ្ងៃ ក្នុង​​រដ្ឋធានី​វៀន​ចន្ទ​ ល្ខោននិយាយ​​​ទាក់ទាញ​អ្នកទស្សនា​រាប់ពាន់​នាក់ បើក​ត្រដាង​ក្តី​សង្ឃឹមមួយ ​​អំពី​ការ​សម្តែង​សិល្បៈ​ល្ខោន​វៀតណាម​ សម្រាប់​ទស្សនិកជន​អាស៊ី​អាគ្នេយ៍​។​

បកស្រាយ​បាតុភូត​

ក្រុមល្ខោន​ លេង៉ុក​ (Le Ngoc) ជា​ទម្រង់ល្ខោន​សង្គមូបនីយកម្ម​ដំបូងបង្អស់​ ​នៅ​​ទីក្រុងហាណូយ​។ ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ពេល​​រោងល្ខោន​រដ្ឋ​ជួប​លំបាក​ ក្រុមល្ខោន​លេង៉ុក (Le Ngoc) ​នៅតែ​លក់ដាច់សំបុត្រ​ ​ កាលបរិច្ឆេទ​សម្តែងក៏​មមាញឹក។​

ក្រុមល្ខោន​ លេង៉ុក (Le Ngoc) បាន​បង្កើត​ចាប់តាំងពី​ឆ្នាំ២០១៣ ដោយ​មាន​ឈ្មោះហៅ​ដំបូងថា ក្លឹប​ល្ខោន​លេង៉ុក​ (Le Ngoc) ចំណុះ​រោង​ល្ខោន​និយាយ​​វៀតណាម​។ ដល់ឆ្នាំ​​២០១៦ សិល្បករ​​ប្រជាជន​ លេង៉ុក​ (Le Ngoc) ចូល​និវត្តន៍​ ក្លឹប​ល្ខោន​លេង៉ុក​ (Le Ngoc) បាន​បំបែកចេញ​ទៅ​​ជាក្រុមល្ខោនមួយ​​​ដោយឡែក​ ក្លាយ​ជាក្រុម​​ល្ខោន​និយាយ​សង្គមូបនីយកម្ម​ដំបូងបង្អស់​ នៅ​ភូមិភាគខាងជើងវៀតណាម​​ ក្រោមការ​ឧបត្ថម្ភគាំទ្រ​នៃសមាគម​សិល្បករ​ល្ខោន​វៀតណាម​ និង សម្ពន្ធសមាគម​វប្បធម៌​សហគ្រាស​វៀតណាម​។​

សិល្បករ​ប្រជាជន​ លេង៉ុក​ (Le Ngoc)កំពុង​ណែនាំ​ការសម្តែង​ ជូន​អ្នកសម្តែង​វ័យក្មេង​។​ រូបថត៖ ឯកសារ​តួអង្គផ្តល់ជូន​

ជាអ្នកឈានមុខផ្នែក​សង្គមូបនីយកម្ម​ល្ខោន​និយាយ​ នៅ​ដែនដី​ដែល​ទស្សនិកជន​មិនទាន់មានទម្លាប់​ចំណាយ​ប្រាក់​ដើម្បីទិញ​សំបុត្រ​ ជា​ពិសេសគឺ​ជា​ទម្រង់រូបភាព​ស្នាដៃវប្បធម៌ ​ដែលដើមឡើយ​ត្រូវ​អ្នកទស្សនា​បែរខ្នង​ សិល្បករ​ប្រជាជន​ លេង៉ុក​ (Le Ngoc) ​ជួបទុក្ខលំបាក​ជាច្រើន​ក្នុង​ដំណាក់កាល​ដំបូងនេះ​។​

បញ្ហាដំបូង​ពីរ ​ដែល​សិល្បករ​ប្រជាជន​ លេង៉ុក​ (Le Ngoc) ត្រូវ​ផ្លាស់ប្តូរ​ដើម្បីលក់សំបុត្រ​បាន​ សម្រាប់ស្នាដៃ​ល្ខោន​និយាយ ​នោះ​គឺ ​ស្រាវជ្រាវ​ចំណូលទស្សនារបស់ទស្សនិកជនបច្ចុប្បន្ន​ឡើង​វិញ​ ​ ផ្តើមពី​នោះស្វែងរក​វិធី ធ្វើថ្មី​លើស្នាដៃចាស់ ធ្វើ​ដូចម្តេចដើម្បី​សមស្របនឹង​​តម្រូវការ​​ទស្សនា​។ និយាយ​តាម​ភាសា​អាជីវកម្ម​ សិល្បករ​ប្រជាជន​ លេង៉ុក​ (Le Ngoc) គឺ​ស្វែងរក​តម្រូវការ ដើម្បី​បង្កើត​ការ​ផ្គត់ផ្គង់​សមស្របជាមួយ​នឹង​ទិសស្លោក​ តែង​ច្បាមជាប់ទស្សនិកជនជានិច្ច​

យើងខ្ញុំ​មិន​ឈររង់ចាំ​អ្នកទស្សនា​។ អ្នកទស្សនា​ឥឡូវ បំផុត​គឺ​ចំពោះ​យុវជន​មាន​របស់ទាក់ទាញអារម្មណ៍​​ច្រើន​អនេក​ ដូចនេះ ដើម្បីឱ្យ​ពួកគាត់​ងាកចិត្តមក​ទុកដាក់​ដល់​​តម្លៃ​ ដែល​ឃ្លាត​ឆ្ងាយ​ពី​ពួកគាត់​​មួយ​សតវត្សរ៍​ ជាប្រការ​មួយ​មិនងាយ​ស្រួលឡើយ សិល្បករប្រជាជន​ លេង៉ុក (Le Ngoc) រៀបរាប់​។​

ចំណាយពេលវេលា​សិក្សា​ទីផ្សារ​ សិល្បករ​ប្រជាជន​ លេង៉ុក​ (Le Ngoc) យល់ឃើញថា ចំពោះ​ទម្រង់​រូបភាព​មើល​កម្សាន្ត​រីកចម្រើន​ដូចសម័យកាលនេះ  ប្រការដែលទស្សនិកជន​ត្រូវការ​ គឺអាហារូបារម្មណ៍​មួយ​ងាយ​សាមញ្ញ តែ​ត្រូវ​ប្រណីត​។ នេះ​ជាបញ្ហាប្រឈមមួយ​​ ដោយ​សារ​មាគ៌ាស្មុគស្មាញ​ បត់បែន​ ធ្វើឱ្យកង្វះ​តម្លៃ​ប្រណីត ​នៅតែមានអត្ថិភាពដូចជា​លក្ខណៈពិសេសមួយ ​នៃល្ខោន​និយាយ​ប្រពៃណី​។ ដើម្បីដោះស្រាយ​បាន​បញ្ហាប្រឈមនេះ ក្រុមល្ខោន​លេង៉ុក​ (Le Ngoc) ត្រូវ​និទាន​រឿង​ចាស់​តាម​វិធី​​ថ្មី។​

វិធីថ្មី​ ដំបូងក្រុមល្ខោន​លេង៉ុក​ (Le Ngoc) បាន​ធ្វើ នោះគឺ​ធ្វើថ្មីលើនាដបទចាស់​ បង្ហាញ​បាន​លក្ខណៈសហសម័យ​​នៅក្នុង​នាដបទប្រជាប្រិយ​ ដែលបាន​ជម្រើស​។ បន្ទាប់ពីនាដបទថ្មី​ គឺត្រូវ​រកបាន​ក្រុម ekip ​ មួយ ​ដែលមាន​គំនិតបម្លាស់ប្តូរ​ថ្មី និង ច្នៃប្រតិដ្ឋ​ នោះគឺ​អ្នកដឹកនាំរឿង​ថ្មី​ តួសម្តែងថ្មី​។ល។ ហើយ​​ប្រធានក្រុម ekip ក៏​ត្រូវ​តែមាន​​បម្លាស់ប្តូរថ្មី​ជានិច្ចផង​ដែរ​​។

ឧទាហរណ៍​ដូចជា​រឿង​ ធ្វើស្តេចរឿង​ព្រេង​វត្តសសរមួយ​ នៅតែបរិយាយ​អំពី​តួអង្គ​ប្រវត្តិដូចជា​ យឿង​ វឹន​ង៉ា (Duong Van Nga) ឌិញ​បូលិញ (Dinh Bo Linh)​។ល។ ក៏​ប៉ុន្តែ​​ក្រុមល្ខោន​ លេង៉ុក​ (Le Ngoc) បាន​បញ្ចូលក្នុង​​ទីនេះ នូវ​សារ​ព័ត៌មាន​ ទ្រឹស្តីស៊ីជម្រៅ​ យក​អតីតកាលបរិយាយបច្ចុប្បន្ន ដើម្បី​ធ្វើ​ឱ្យ​​អ្នក​ទស្សនា​​គ្មានអារម្មណ៍​ ល្ខោននិយាយ​។​

ទន្ទឹមនឹង​ល្ខោនរឿង​​ បម្រើ​ទស្សនិកជន​​វ័យ​ចំណាស់​ លក្ខណៈអប់រំ​ជាប្រការ​ដែល​ល្ខោន​ឯកជន​នេះតែង​ទុក​ជា​ចម្បង​។ គួបផ្សំនឹង​គំនិត​ផ្លាស់ប្តូរថ្មី​ ជាមួយ​នឹង​កក្តា​អប់រំ​ ផ្សព្វផ្សាយ​សារដំណឹង ​តាមរយៈ​ល្ខោនរឿង​​នីមួយ​ៗមកលើ​កុមារ ​បាន​​ជា​មានភាពងាយ​​ស្រួល​ជាង​។ បម្រើ​កុមារ​ដើម្បី​ចិញ្ចឹម​ស្រទាប់ទស្សនិកជន​ សម្រាប់ល្ខោននិយាយ​ទៅអនាគត​ គឺជា​បេសកកម្ម​ដែលសិល្បករ​ប្រជាជន​ លេង៉ុក​ (Le Ngoc) រួមនឹង​ក្រុមល្ខោន ដែល​​​មានឈ្មោះថាលោកស្រី​ តែង​ឆ្ពោះទៅ​ក្នុង​​ដំណើរ​ស្វែងរកទស្សនិកជន​ឡើងវិញ ​សម្រាប់​ល្ខោន​និយាយ​វៀតណាម​។​

មាគ៌ាឈានមុខ​ ទោះបី​លំបាកធ្វើ​ដំណើរ​ ក៏ប៉ុន្តែ​ជាមួយនឹង​​ចក្ខុវិស័យ​ និង យុទ្ធសាស្រ្ត​សម​ស្រប​ បច្ចុប្បន្ន​​ក្រុមល្ខោន​លេង៉ុក​ (Le Ngoc) បាន​ក្លាយ​ជា​ពាណិជ្ជសញ្ញាល្ខោន​មួយ​ តែង​មានពន្លឺជានិច្ច​ និង លក់​ដាច់​សំបុត្រ​​ នៅពេល​មាន​កាលបរិច្ឆេទ​សម្តែងរឿង​ម្តងៗ​​៕​

  • អត្ថបទ៖ ថាវវី​/កាសែតរូបភាពវៀតណាម​
  • រូបថត៖ វៀតគឿង​ និង ឯកសារ​តួអង្គផ្តល់ជូន
  • ប្រែសម្រួល៖ រីកើង​

top