រដ្ឋធានីហាណូយ (Ha Noi) - ទីក្រុងបេតិកភណ្ឌរបស់ប្រទេសវៀតណាម
ជាមួយនឹងប្រវត្តិសាស្ត្រជាង ១០០០ ឆ្នាំ ហាណូយ (Ha Noi) ជារដ្ឋធានីវប្បធម៌ ទីក្រុងបេតិកភណ្ឌនិងជាទីក្រុងដើម្បីសន្តិភាព។ ទឹកដីនេះមានប្រព័ន្ធបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងពិសេសដែលត្រូវបានបង្កើតឡើង និងពង្រឹងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ បច្ចុប្បន្ននេះ រដ្ឋធានី ហាណូយ(Ha Noi) នាំមុខប្រទេសអំពីចំនួនបេតិកភណ្ឌវប្បធម៌រូបី និងអរូបី មានរាប់ពាន់កេរដំណែលប្រវត្តិសាស្ត្រ ពិធីបុណ្យ និងភូមិសិប្បកម្ម ក្នុងនោះភាគច្រើនគឺបេតិកភណ្ឌត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។
នៅឆ្នាំ ២០២៤ រដ្ឋធានី ហាណូយ (Ha Noi) បានប្រារព្ធខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២៤)។ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ក្នុងខែតុលា រដ្ឋធានីនេះបានរៀបចំនូវព្រឹត្តិការណ៍វប្បធម៌ពិសេសជាច្រើនដែលទាក់ទងនឹងទីតាំងសំខាន់ៗ និងបេតិកភណ្ឌល្បីៗរបស់រដ្ឋធានី ហាណូយ (Ha Noi) ដូចជា ហ័ងថាញ ថាំងឡុង (Hoang Thanh Thang Long) វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) ហូហ្គឺម (Ho Guom) វិថីបុរាណ វិមានកម្កល់សពលោកប្រធាន ហូជីមិញ (Ho Chi Minh) កេរដំណែលប្រវត្តិសាស្ត្រពន្ធនាគារ ហ័រឡ (Hoa Lo)... រួមជាមួយនឹង tour ដំណើរទេសចរណ៍ជាច្រើនស្វែងយល់នូវបេតិកភណ្ឌដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។
លោកស្រី Stella Ciorra ប្រធានសមាគមន៍មិត្តភ័ក្តិរបស់បេតិកភណ្ឌវៀតណាម (Friends of Vietnam Heritage – FVH) រស់នៅក្នុងរដ្ឋធានីហាណូយ (Ha Noi) អស់រយៈពេលជាង ២៥ ឆ្នាំ បាននិយាយថា គាត់ស្រឡាញ់រដ្ឋធានី ហាណូយ (Ha Noi) ខ្លាំងណាស់ និងស្រឡាញ់ប្រជាជននៅទីនេះដែលមានភាពរួសរាយរាក់ទាក់ ចូលចិត្តផ្លូវដែលគ្របដណ្តប់ម្លប់ដើមឈើ និងជាពិសេស បេតិកភណ្ឌដែលមានលក្ខណៈមនុស្សធម៌និងប្រវត្តិសាស្ត្ររបស់ប្រជាជនហាណូយ (Ha Noi)។ ដូច្នេះ ដើម្បីផ្សព្វផ្សាយរូបភាព “ហាណូយ (Ha Noi) - គោលដៅបេតិកភណ្ឌវៀតណាម” ដល់មិត្តភក្តិអន្តរជាតិ ជារៀងរាល់ឆ្នាំ FVH រៀបចំដំណើរទេសចរណ៍ហាណូយ (Ha Noi) ចំនួន ៤០ ដើម្បីឲ្យភ្ញៀវទេសចរបរទេសមានឱកាសស្វែងយល់ពីភាពស្រស់ស្អាតនៃបេតិកភណ្ឌរាជធានី ហាណូយ (Ha Noi)។
មិនត្រឹមតែមានលោកស្រី Stella Ciorra ប៉ុណ្ណោះទេ លោក Emmanuel Cerise នាយកទីភ្នាក់ងារគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិតំបន់ប៉ារីសប្រចាំនៅវៀតណាម (Paris Région Expertise-Vietnam - PRX-Vietnam) ដែលជាស្ថាបត្យករម្នាក់ស្រឡាញ់វប្បធម៌ហាណូយ (Ha Noi)។ គាត់បានរស់នៅក្នុងរដ្ឋធានីនេះ ជិត ១៥ ឆ្នាំ និងបានរួមចំណែកជាច្រើនក្នុងការជួយរដ្ឋធានី ហាណូយ (Ha Noi) ជួសជុលឡើងវិញបេតិកភណ្ឌជាវីឡាបារាំងបុរាណ លោកបានចែករំលែកថា៖ “វីឡាបារាំងបុរាណបានជួសជុលឡើងវិញដែលបានរួមចំណែកក្នុងការបង្ហាញឡើងវិញនូវស្លាកស្នាមប្រវត្តិសាស្ត្រ វប្បធម៌ និងស្ថាបត្យកម្មនៃរដ្ឋធានី ហាណូយ (Ha Noi) ក្នុងអតីតកាល។
សំណង់ស្ថាបត្យកម្មបារាំងដែលបន្សល់ទុកនៅក្នុងរដ្ឋធានី ហាណូយ (Ha Noi) ដូចជាវីឡាលេខ ៤៩ ផ្លូវ ត្រឹនហ៊ឹងដាវ (Tran Hung Dao) សាលមហោស្រពធំ ស្ពាន ឡុងបៀន (Long Bien) ... មានភាពស្និទ្ធស្នាល ហើយមានភាពស្រដៀងគ្នារវាងខឿនវប្បធម៌បារាំង និងវៀតណាម។ សំណង់ស្ថាបត្យកម្មទាំងនេះ គឺជាបេតិកភណ្ឌវប្បធម៌ពិសេស ដែលត្រូវថែរក្សា និងជួសជុលឡើងវិញ ដើម្បីមិនត្រឹមតែក្លាយទៅជាគោលដៅកេរដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងនេះជាលំហរវប្បធម៌ច្នៃប្រឌិត និងរៀបចំការតាំងពិពណ៌ និងដំណើរទេសចរណ៍សិល្បៈ ឬសកម្មភាពសហគមន៍...»។
ហាណូយ (Ha Noi) ត្រូវបានស្គាល់ថាជា “ទីក្រុងបេតិកភណ្ឌ” ដែលមានបេតិកភណ្ឌមានតម្លៃប្រវត្តិសាស្ត្រដ៏យូរលង់ ប៉ុន្តែក៏ផ្ទុកនូវសោភណ្ឌភាពវប្បធម៌របស់ប្រជាជន ត្រាងអាន (Trang An) ផងដែរ។ ក្នុងនោះមានបេតិកភណ្ឌមនុស្សជាតិដែលបានលើកតម្កើងដោយអង្គការ UNESCO ដូចជា៖ បេតិកភណ្ឌ ហ័ងថាញថាំងឡុង (Hoang thanh Thang Long) បេតិកភណ្ឌពិធិបុណ្យ យ៉ង (Giong) បេតិកភណ្ឌចម្រៀង កាទ្រូ ( Ca tru) និងបេតិកភណ្ឌសិលាចារឹកបណ្ឌិតក្នុងរាជកាល ឡេ (Le) - ម៉ាក់ (Mac) នៅមហាវិទ្យាល័យវ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu Quoc tu giam) …
លើសពីនេះ ពេលនិយាយដល់រដ្ឋធានី ហាណូយ (Ha Noi) គេនឹងលើកឡើងនូវកេរដំណែលប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិល្បីៗដូចជា ហូហ្គឺម (Ho Guom) វ៉ាន់មៀវ - ក្វឹកទឺយ៉ាម (Van Mieu Quoc tu giam) …វត្តសសរស្តម្ភមួយ វត្ត ត្រឹនក្វឹក (Tran Quoc) វត្ត ក្វានសឹ (Quan Su) ប្រាសាទ វ៉យភុក (Voi Phuc) ប្រាសាទ បាចម៉ា (Bach Ma) ប្រាសាទ ក្វានថាញ ( Quan Thanh) ប៉មរួ (Rua) - ប្រាសាទង៉ុកសើន (Ngoc Son) វត្ត ហឿង (Huong) វត្ត តីភឿង (Tay Phuong) វត្ត ថី (Thay) កេរដំណែលប្រវត្តិសាស្ត្រ កូល័រ (Co Loa) កេរដំណែលប្រវត្តិសាស្ត្រលោកប្រធានហូជីមិញ (Ho Chi Minh) ...
ក្រៅពីនោះ រដ្ឋធានី ហាណូយ (Ha Noi) ក៏ជាទឹកដីមានរាប់ពាន់ពិធីបុណ្យវប្បធម៌ និងសាសនាប្រជាប្រិយប្លែកៗដ៏ទាក់ទាញដូចជា៖ ពិធីបុណ្យកូល័រ (Co Loa) (ស្រុក ដុងអាញ (Dong Anh) ពិធីបុណ្យវត្ត ហឿង (Huong) (ស្រុក មីឌឹក (My Duc)) ពិធីបុណ្យ ដុងដា (Dong Da) (ស្រុក ដុងដា (Dong Da), ពិធីបុណ្យវត្ត ថី (Thay) (ស្រុក ក្វឹកអ័យ (Quoc Oai)) ពិធីបុណ្យវត្ត តីភឿង (Tay Phuong) (ស្រុក ថាចថីត (Thach That) ពិធីបុណ្យវត្ត តាំយ៉ាន (Tram Gian) (ស្រុក ចឿងមី (Chuong My)) ប្រភេទនៃសិល្បៈ ការសម្តែងសិល្បៈប្រជាប្រិយនិងប្រពៃណីដូចជា៖ គំនូរហាងត្រុង (Hang Trong) កាទ្រូ (Ca tru) សឹម (Sam) វ៉ាន់ (Van) ការសម្តែងអាយ៉ងទឹក អាយ៉ងគោក ចែវទូក វាយស្គរយោធា វាយស្គរ រាំនិងច្រៀង អាយឡាវ (Ai Lao)... មុខរបរសិប្បកម្មប្រពៃណីល្បីៗ ដូចជា៖ ត្បាញសូត្រ វ៉ានភូក (Van Phuc) ចាក់សំរិទ្ធិ ងូស្វា (Ngu Xa) គ្រឿងសេរ៉ាមិច បាតត្រាង (Bat Trang) ម្រ័ក្សណ៍ខ្មុក ហាថាយ (Ha Thai)...; និងមុខម្ហូបឆ្ងាញ់ៗ រាប់មិនអស់របស់ប្រទេសវៀតណាមដូចជា អំបុកភូមិវ៉ង (Vong) ហ្វើ ហាណូយ (Ha Noi) នំបញ្ចុកសាច់ជ្រូកអាំង នំបញ្ចុកថាង (Thang) នំបញ្ចុកខ្យង បាញ់ត្រាងថាញ់ទ្រី (Thanh Tri) ប្រហិតត្រី ឡាវ៉ង (La Vong) នំបង្គា ហូតី (Ho Tay)...
កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីប្រគល់ពានរង្វាន់ទេសចរណ៍ពិភពលោកក្នុងតំបន់អាស៊ី និងអូសេអានី (World Travel Awards) បានប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន រដ្ឋធានី ហាណូយ (Ha Noi) មានកិត្តិយស បានទទួលពានរង្វាន់ជា “ទិសដៅវប្បធម៌ឈានមុខគេរបស់វៀតណាម” (Vietnam’s Leading City Cultural Destination)។ ទន្ទឹមនឹងនេះ ក្នុងពិធីប្រគល់ពានរង្វាន់នេះផងដែរ រដ្ឋធានី ហាណូយ (Ha Noi) បានទទួលពានរង្វាន់ “គោលដៅទេសចរទីក្រុងឈានមុខគេនៅអាស៊ី” (Asia's Leading City Destination) ជាលើកទីបី។ នេះបង្ហាញថា រដ្ឋធានី ហាណូយ (Ha Noi) មានការទាក់ទាញពិសេស ក្នុងនោះមានការរួមផ្សំ និងការរីកសាយភាពនៃតម្លៃវប្បធម៌ និងបេតិកភណ្ឌនៃរដ្ឋធានីពោរពេញដោយអរិយធម៌មួយពាន់ឆ្នាំ។
ដើម្បីលើកកម្ពស់សក្តានុពល និងភាពប្រៀបដែលមានស្រាប់ ដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងឆ្នាំ ២០២៤ មន្ទីរទេសចរណ៍ហាណូយ (Ha Noi) ផ្តោតទៅលើការរៀបចំផែនការ វិនិយោគ អភិរក្ស និងជួសជុលឡើងវិញនូវកេរដំណែលនានា ដែលទាក់ទងនឹងការលើកកម្ពស់តម្លៃបេតិកភណ្ឌ ក្នុងនោះយកចិត្តទុកដាក់លើគម្រោងសំខាន់ៗ ដូចជា ៖ កេរដំណែលប្រវតិ្តសាស្ត្រ កូល័រ (Co Loa) ហ័ងថាញថាំងឡុង (Hoang thanh Thang Long) អភិវឌ្ឍភូមិសិប្បកម្មប្រពៃណី រួមផ្សំនឹងទេសចរណ៍... ដើម្បីបង្កើតការងារប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជន និងផ្សព្វផ្សាយតម្លៃវប្បធម៌លេចធ្លោរបស់រដ្ឋធានី ហាណូយ (Ha Noi) ។
ជាពិសេសការលើកកម្ពស់ប្រៀបខ្លាំងរបស់តំបន់ផ្លូវបុរាណដែលបានចាត់ទុកថាជា “សារមន្ទីររស់” អំពីដំណើរការបង្កើត និងអភិវឌ្ឍរបស់ ថាំងឡុង - ហាណូយ (Thang Long – Ha Noi) ត្រូវបានចាត់ទុកជាអាទិភាពក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍របស់រដ្ឋធានី។ ហេតុដូច្នេះហើយ សកម្មភាពផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ជាច្រើនត្រូវបានវិនិយោគក្នុងតំបន់មួយចំនួនដូចជា៖ តំបន់ផ្លូវដើរថ្មើរជើងជុំវិញ ហូហ្គឺម (Ho Guom) ផ្សាររាត្រីនៅតំបន់វិថីបុរាណ ដំណើរទេសចរណ៍ និងស្វែងយល់អំពីមុខរបរឱសថបុរាណ នៅផ្លូវ ឡានអុង (Lan Ong) និងសកម្មភាពសិល្បៈប្រជាប្រិយនៅមជ្ឈមណ្ឌលវប្បធម៌សិល្បៈលេខ ២២ ផ្លូវ ហាងបួម (Hang Buom)... សកម្មភាពទាំងនេះមិនត្រឹមតែជួយអភិរក្សបេតិកភណ្ឌនៅតំបន់ផ្លូវបុរាណ និងលើកកំពស់ប្រៀបខ្លាំងនៃស្ថាបត្យកម្មរបស់ផ្លូវបុរាណប៉ុណ្ណោះទេ ថែមទាំងនេះជួយអភិរក្ស លើកតម្កើងតម្លៃវប្បធម៌ ជីវភាពរស់នៅ និងរបៀបរស់នៅតាមបែបប្រពៃណីដ៏យូរអង្វែងរបស់ប្រជាជនហាណូយ (Ha Noi)។
ដោយមានផែនការ និងការវិនិយោគប្រកបដោយនិរន្តរភាព និងមានចក្ខុវិស័យទូលំទូលាយនៃប្រព័ន្ធបេតិកភណ្ឌ រដ្ឋធានី ហាណូយ (Ha Noi) នឹងបន្តក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ឈានមុខគេរបស់ប្រទេស និងតំបន់ ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនកុះករ។ ក្នុងឆ្នាំ ២០២៤ ជាឆ្នាំ ដែលរដ្ឋធានី ហាណូយ (Ha Noi) ប្រារព្ធខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី ២៥ ឆ្នាំដែលបានអង្គការ UNESCO លើកតម្កើងជា "ទីក្រុងដើម្បីសន្តិភាព" វិស័យទេសចរណ៍របស់រដ្ឋធានីគ្រោងនឹងទទួលភ្ញៀវទេសចរចំនួន ២៧ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៥,៥ លាននាក់ ចំណូលសរុបពីភ្ញៀវទេសចរត្រូវបានប៉ាន់ស្មានប្រហែលជាង ១០៩ ពាន់ពាន់លានដុង។
និយាយអំពីការអភិរក្ស និងអភិវឌ្ឍប្រៀបខ្លាំងនៃបេតិកភណ្ឌរបស់ហាណូយ (Ha Noi) លោក Jonathan Baker ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ “ការផ្លាស់ប្តូររបស់រដ្ឋធានី ហាណូយ (Ha Noi) គឺជាគោលដៅវប្បធម៌នៃបេតិកភណ្ឌត្រូវបានបំភ្លឺ ហើយទទួលភ្ញៀវទេសចរមកពីគ្រប់ទិសទី ដើម្បីមកនិងជួបជុំគ្នានៅហាណូយរដ្ឋធានី ហាណូយ (Ha Noi) ។ អង្គការ UNESCO តែងតែអមដំណើរ និងគាំទ្រ រដ្ឋធានី ហាណូយ (Ha Noi) មានដំណោះស្រាយតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើនការងារក្នុងសហគមន៍មូលដ្ឋានតំបន់ជុំវិញបេតិកភណ្ឌជិត”។
អត្ថបទ៖ ប៊ិចវ៉ាន់
រូបថត៖ ថាញយ៉ាង កុងដាត ខាញ់ឡុង តឹតសើន
វៀតកឿង ទ្រីញបូ និងឯកសារ ប្រែសម្រួលដោយង្វៀនយ៉ាង