រដូវផ្កាឈូកនៅទីក្រុងហ្វេ (Hue)
ទីក្រុងហ្វេ (Hue) ឈានចូលក្នុងនៅរដូវក្តៅ។ ស្មៅ និងដើមឈើមានពណ៌បៃតងខៀវស្រងាត់ ។ ទឹកទន្លេការពារ ដែលហូរជុំវិញបន្ទាយ និងរាជវាំង បានបង្កើតទេសភាពអស្ចរ្យនូវ សម្រស់ផ្កាឈូកពណ៌ផ្កាឈូកក្រអូប ដែលបង្ហាញភាពស្រស់ស្អាត និងខ្ពង់ខ្ពស់ឧត្តុង្គឧត្តម។
ផ្កាឈូកពណ៌ផ្កាឈូកនៃទីក្រុងហ្វេ (Hue) គឺជាពូជផ្កាឈូក ដែលមានផ្កាតូចៗ ដើមស្ដើង ស្រស់ស្អាត ឆើតឆាយ និងមានក្លិនក្រអូបស្រាល។ មិនត្រចេះត្រចង់ដូចផ្កាឈូកនៅភាគខាងជើង ឬធំដូចផ្កាឈូកនៃខេត្ត ថាបមឿយ (Thap Muoi) នៅភាគខាងត្បូងទេ ផ្កាឈូកទីក្រុងហ្វេ (Hue) មានទំហំតូច ស្អាត និងប្លែកៗ ។ ពីយូរលង់មកនេះហើយ ប្រជាជននៅទីក្រុងហ្វេ មានសុភាសិតមួយថា "ពេលផ្កាឈូកនៅឆ្ងាយពីបឹង បឹងនឹងរីងស្ងួត”។ នេះទើបស្ដែងឱ្យឃើញពីទឹកចិត្តនៃផ្កាឈូកហ្វេ ដ៏ជ្រាលជ្រៅ ជំពាក់ចិត្ត និងនឹកអាល័យយ៉ាងក្រៃលែង។ អាល័យរហូតដល់ថ្នាក់ពេលបែកគ្នា នឹកគ្នា ផ្កាឈូកក៏ក្រៀមស្វិត បឹងក៏រីងស្ងួត ប្រៀបដូចជាមនោសញ្ចេតនាប្ដីប្រពន្ធ ដែលមិនអាចបែកឃ្លាតពីគ្នាបានឡើយ។
នៅរដូវក្តៅ នៅពេលមកទស្សនាទីក្រុងហ្វេ ក្រៅពីការគយគន់ទន្លេហឿង (Huong) និងភ្នំងឺ (Ngu) ព្រមទាំងការមកទស្សនាសម្រស់បុរាណ និងដ៏ឧឡារិកនៃប្រាសាទ វិមានតម្កល់ និងសាលធំ តើអ្នកមិនអាចរំលងការដើរលេងកម្សាន្តតាមដង ភ្នំងឺ (Ngu) ដើម្បីគយគន់ ផ្កាឈូកពណ៌ផ្កាឈូកនៃរាជធានីបុរាណ ដើម្បីរីករាយនឹងក្លិនក្រអូបស្រាលៗ ដែលបក់បោកតាមខ្យល់ពេលល្ងាច ឬក្លិនក្រអូបដ៏គួរឱ្យទាក់ទាញ នៅក្នុងពេលព្រឹកព្រលឹម។
ការគយគន់ផ្កាឈូក ក៏ជាការកម្សាន្តដ៏ពិសេសមួយ របស់ប្រជាជនហេ្វ (Hue) ផងដែរ។ ប្រជាជនហ្វេ មានភាពរ៉ូមែនទិក ប៉ុន្តែពួកគេនៅតែរក្សាពិធីសាសនា ប្រពៃណីគ្រួសារ និងទស្សនវិជ្ជា ផងដែរ។ ដូច្នេះ របៀបគយគន់ផ្កាឈូករបស់ប្រជាជនហ្វេ (Hue) ក៏មានភាពពិសេសមួយចំនួនផងដែរ។ ពេលខ្លះគ្រាន់តែគយគន់ត្របកនៃផ្កាឈូកស្រពោន កេសរផ្កាឈូកពណ៌លឿងបក់បោកតាមខ្យល់ ឬស្លឹកឈូកស្រពោនក្រៀមក្រំ បន្សល់ទុកនូវស្នាមលំនាំប្លែកៗ នៅលើផ្ទៃទឹក ក៏គ្រប់គ្រាន់ធ្វើឱ្យពួកគេរំភើបញាប់ញ័រ គិតគូរ និងផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើននៃជីវិត។ ពីនោះមក ពួកគេក៏បានដាក់ឈ្មោះដែលពោរពេញដោយនិមិត្តរូប ដូចជា៖ វាសនាមនុស្ស, ការពុកផុយ ភាពមិនអមតៈ ផ្កាឈូករីកប៉ុន្មានដង ឬគំនូរលើផ្ទៃបឹង...។
អត្ថបទ និងរូបថត៖ថាញ់ហ័រ/VNP

























