រក្សារបរធ្វើនំបាញ់ត្រាង អានង៉ាយ (An Ngai)

រក្សារបរធ្វើនំបាញ់ត្រាង អានង៉ាយ (An Ngai)

នៅក្នុងតំបន់ ឡុងឌៀន(Long Dien)(បច្ចុប្បន្ននេះគឺឃុំ​ ឡុង​ដាត (Long Dat)) ជាកន្លែងរក្សារបាននូវ​មរតក​វប្បធម៌ជាច្រើន​នៃ​ខេត្តបារៀ - វុងតាវ (Ba Ria Vung Tau) (ចាស់) បច្ចុប្បន្នជាភូមិភាគនៃទីក្រុងហូជីមិញ(Ho Chi Minh) មុខរបរធ្វើនំបាញ់ត្រាង អានង៉ាយ(An Ngai) នៅតែ​រក្សាបានអណ្ដាតភ្លើងឆេះជារៀងរាល់ថ្ងៃ។ ចាប់ពី​ចង្ក្រានអុសបុរាណ​ រហូតដល់ឡអគ្គិសនីទំនើបៗ ប្រជាជន​​ក្នុង​តំបន់​នៅតែបន្តថែរក្សា និងលើកកម្ពស់​មុខរបរនេះ នាំនំបាញ់ត្រាង អានង៉ាយ(An Ngai) ក្លាយជាបេតិកភណ្ឌ​វប្បធម៌​អរូបីថ្នាក់​ជាតិ

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥  ភូមិសិប្បកម្មធ្វើនំបាញ់ត្រាង អានង៉ាយ (An Ngai)  ក្នុងឃុំឡុងឌៀន (Long Dien)  ទីក្រុងហូជីមិញ (បច្ចុប្បគឺឃុំតាមអាន (Tam An)  ស្រុកឡុងដាត (Long Dat)  ខេត្តបារៀ - វុងតាវ (Ba Ria Vung Tau) បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ អរូបីថ្នាក់ជាតិ។

នៅចុងខែមិថុនា ឆ្នាំ២០២៥ ភូមិភាគ ​ប្រកាសជាឱឡារិក​នូវសេចក្ដី​សម្រេចអំពី ការដាក់បញ្ចូលមុខរបរធ្វើ​នំ​បាញ់ត្រាង ​អានង៉ាយ (An Ngai) ​ចូលក្នុងបញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ នេះ​មិនត្រឹម​តែ​ជាការ​ទទួលស្គាល់ភូមិ​សិប្បកម្ម​មាន​អាយុកាលជិត ១០០ ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែវាក៏​ជាមោទនភាពសម្រាប់សិប្បករ​ ដែល​​បាន​ប្រកបមុខរបរ​ធ្វើនំបាញ់ត្រាងពេញមួយជីវិត​ផង​ដែរ​​។

ដើម្បីធ្វើបាន​នំបាញ់ត្រាងទន់ ខណៈពេលបរិភោគ​មាន​រសជាតិផ្អែម ឈ្ងុយឆ្ងាញ់ ប្រការ​ដែលសំខាន់​បំផុត​គឺការ​ជ្រើស​រើសអង្ករ។ អង្ករដែលយកមកធ្វើ​នំបាញ់ត្រាងគឺអង្ករ​ខ្សាយ។ បន្ទាប់ពីត្រាំអង្ករ គេ​យកទៅកិនជាម្សៅ ហើយលាយ​នឹង​ទឹកយ៉ាងណាធានា​បាននូវភាពខាប់ និងភាពស្អិតល្មម។

អស់រយៈពេលជាង ៤០ឆ្នាំកន្លង ប្ដីប្រពន្ធលោក ផាន វ៉ាន់ហេន (Phan Van Hen) និងលោកស្រី ផាន់ ធីញុង (Phan Thi Nhung) បច្ចុប្បន្នមានអាយុជាង ៧០ឆ្នាំហើយ នៅតែធ្វើ​នំបាញ់ត្រាង​ជាង ២០០០សន្លឹក ជារៀងរាល់ថ្ងៃនៅ ក្នុងភូមិ ​អានឡុក (An Loc) ឃុំ ឡុងឌៀន (Long Dien)(ឥឡូវនេះ គឺឃុំឡុង​ដាត (Long Dat)) ។ ការងារ​នឿយ​ហត់ ប៉ុន្តែសម្រាប់​ពួកគេ នំបាញ់ត្រាង មិនត្រឹមតែជាមុខរបរ​ចិញ្ចឹមជីវិត​ប៉ុណ្ណោះទេ ថែមទាំងជាការចងចាំ និង​ជា​មោទនភាព​ពេញមួយជីវិត​របស់ពួកគេ​ផង។

លោក ហេន (Hen) បានចែករំលែក​ដោយរំភើបចិត្ត​ថា “នំបាញ់ត្រាង អានង៉ាយ (An Ngai) ត្រូវបាន​ទទួលស្គាល់​ជា​​ភូមិ​សិប្បកម្ម ហើយឥឡូវ​ត្រូវបានដាក់​បញ្ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីថ្នាក់ជាតិ គឺជា​កិត្តិយស​ដ៏ធំធេង​មួយ។ យើង​ខ្ញុំសង្ឃឹម​​ថា​នឹងបន្តទទួ​លបានការជួយគាំទ្រ  ដើម្បីឱ្យ​ប្រជាជន​អាច​ចូល​ជា​សមាជិក​សហករណ៍ លើកម្ពស់​គុណភាព ការផលិត​ទទួលបាន​វិញ្ញាបនបត្រ OCOP កសាង​ម៉ាកយី​ហោស្ថេរភាព និងជួយជីវិត​បងប្អូន​​​ឱ្យ​ប្រសើរឡើង”។

នៅពេលធ្វើនំ សិប្បករ​ត្រូវតែ​កាន់​លាប​ទឹក​ម្សៅឱ្យរលោង និង​ស្មើគ្នា ដើម្បីទឹក​ម្សៅ​ក្លាយជាស្រទាប់​ស្តើង និងមាន​រាង​មូលតាមមាត់ឆ្នាំង​ធំ​ រួច​បិទគ្របឆ្នាំង។

នៅឃុំ ឡុងឌៀន(Long Dien) (ឥឡូវនេះ គឺឃុំឡុង​ដាត (Long Dat))   ដដែល  ចង្ក្រាននៅផ្ទះ​របស់លោកស្រី យឿង ធិអម (Duong Thi Om) ​មិនដែលដាច់អណ្ដាត​ភ្លើង អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។ រៀងរាល់ថ្ងៃ នៅប្រហែល​ម៉ោង ៤ ព្រឹក និង​ ០០ នាទី គាត់ក៏ចាប់​ផ្តើមធ្វើ​នំបាញ់ត្រាង។ ដោយមាន​ឡអគ្គិសនី ដំបូល និងទីធ្លាហាល​នំ ការងារ​ក៏​ងាយស្រួល និងស្អាត​ជាងមុន ផលិតផល​មាន​​​គុណភាពល្អ ឆ្លើយតបនឹង​តម្រូវការទីផ្សារ។ “ចាប់តាំងពីមាន​ឡអគ្គិសនីមក បរិមាណ​នំកើនឡើង នំក៏ស្អាតឡើងដែរ” - លោកស្រី អម (Om) សំណេះសំណាល។ 
កាលពីឆ្នាំ២០១៣ មុខ​របរធ្វើនំបាញ់ត្រាង អាន​ង៉ាយ  (An Ngai) ត្រូវបានទទួលស្គាល់ថា​ ជាភូមិសិប្បកម្ម​ប្រពៃណី​។ ព្រឹត្តិការណ៍ដែលភូមិសិប្បកម្ម​នេះ​ ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌអរូបីថ្នាក់ជាតិ ​បន្ត​​បញ្ជាក់​ពី​តម្លៃ​វប្បធម៌​ពិសេសរបស់មុខរបរ។ បច្ចុប្បន្ន​ភូមិ​សិប្បកម្មនេះមានជាង ១៣០ គ្រួសារ​​ចូលរួម ផលិតបាញ់ត្រាងច្រើនប្រភេទ ដូចជា​៖ នំបាញ់ត្រាង​មូរណែមខ្នាតធំ និងតូច នំបាញ់ត្រាងម្ទេស នំក្រៀបអាំង នំបាញ់ត្រាងចេក...

នំបាញ់ត្រាង អានង៉ាយ (An Ngai)  មិនត្រឹមតែ​មានលក់នៅក្នុងទីផ្សារជនបទ និងផ្សារ​នៅទីក្រុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែនៅទាំងមានវត្តមាន​​នៅគ្រប់ខេត្ត​ទូទាំងប្រទេស​ទៀត​ផង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិសិប្បកម្មនេះ​បានក្លាយជាគោលដៅទេសចរណ៍ ដែលទាក់ទាញ​ភ្ញៀវទេសចរមកទស្សនានិង​ស្វែង​យល់​នូវ​ដំណើរការធ្វើ​នំបាញ់ត្រាងសាកល្បងធ្វើ​ប្រភេទនំនេះ និង​ទិញ​ផលិតផល​នៅ​នឹង​កន្លែង​។ មន្ទីរទេសចរណ៍​ទីក្រុង​​ហូជីមិញ​កំពុងបំពេញ​ឯកសារ ដើម្បី​ដាក់ភូមិ​សិប្បកម្ម​នេះ​ទៅក្នុង​ប្រព័ន្ធ​គោលដៅ​ផ្លូវការ ដើម្បីតំណភ្ជាប់​ដំណើរកម្សាន្ត និងបង្កើតប្រាក់ចំណូលបន្ថែ​ម​សម្រាប់​ប្រជាជន។ 

ការអនុវត្តបច្ចេកវិទ្យាក្នុងផលិតកម្ម ​មិន​បំបាត់​អត្តសញ្ញាណ​​នៃមុខរបរ​ ប៉ុន្តែផ្ទុយ​ទៅវិញ វាបាន​ជួយ​កាត់បន្ថយកម្លាំង​ពលកម្ម បង្កើន​គុណភាព ខណៈ​ពេល​ដែលនៅតែរក្សា​បានរ​សជាតិ​ប្រពៃណីដដែល។ ការ​រួម​​បញ្ចូល​គ្នាដ៏ស៊ីសង្វាក់​រវាង​បច្ចេកវិទ្យា និង​បេតិកភណ្ឌ​កំពុង​បើកទិសដៅ​​ចីរភាព​សម្រាប់​នំបាញ់ត្រាង អាន​ង៉ាយ (An Ngai) 

លើសពីផលិតផលម្ហូបអាហារមួយមុខ នំបាញ់ត្រាង អាន​ង៉ាយ (An Ngai) គឺជានិមិត្តរូបនៃភាពស្វិតស្វាញ  នៃស្មារតី "រក្សាអណ្ដាតភ្លើង" ឆ្លងកាត់ច្រើន​ជំនាន់។ ពីចង្ក្រានអុស​សាមញ្ញា​នៅតំបន់ ឡុងឌៀន (Long Dien) ចាស់ (ឥឡូវនេះ គឺឃុំឡុង​ដាត (Long Dat)) រឿងរ៉ាវអំពី​មុខរបរ​ធ្វើ នៅតែបន្តរីករាលដាល ដូចអ្វីដែល​ប្រជាជននៅទីនេះ​ព្យាយាមរក្សាព្រលឹងវប្បធម៌នៃទឹកដី ដែល​ពួកគេ​កំពុង​​​រស់នៅ៕
  • អត្ថបទ និង​រូបថត៖ ថុង​ហាយ/ VNP ប្រែសម្រួល​ដោយង្វៀនយ៉ាង

 


top