ម៉ុកហឿង (Moc Huong)៖ ពិសេសភាពរុក្ខជាតិឱសថវៀតណាមសម្រាប់សម្រស់និរន្តរភាព

ម៉ុកហឿង (Moc Huong)៖ ពិសេសភាពរុក្ខជាតិឱសថវៀតណាមសម្រាប់សម្រស់និរន្តរភាព

ម៉ុកហឿង (Moc Huong) ប្រៀប​បាន​នឹង​ជំនោរថ្មី​បរិសុទ្ធ​ជាមួយនឹងផលិត​ផលិតផល​ថែរក្សា​សម្ផស្សបរិសុទ្ធ​វៀតណាម​ពីរុក្ខជាតិ។  ម៉ុក​ហឿង (Moc Huong)  គឺ​ជា​រឿង​មួយ​និយាយអំពី​ការ​គោរព​តម្លៃ​ប្រពៃណី មោទនភាព​ចំពោះ​ធនធាន​ដ៏សម្បូរ​បែប​របស់​ប្រទេស​វៀតណាម និង​បំណង​ប្រាថ្នា​ចង់ថែរក្សាសម្ផស្សប្រកបដោយនិរន្តរភាព​សម្រាប់​ប្រជាជន​វៀតណាម​។

ដំណើរ​មកជាមួយរុក្ខជាតិក្នុង​តំន់

ស្ថាបនិក លោកស្រី ហ័ង​ធិថាញហៀន (Hoang Thi Thanh Huyen) ​បាន​​ចែករំលែក​ថា​៖ “ពេល​សម្រាល​កូន ខ្ញុំ​បានបោះបង់ចោលនូវ​ដំបូន្មាន​ដ៏​មាន​តម្លៃ​ពី​ជីដូន​ជីតា​ មិនតម មិន​ជឿ​លើ​បទពិសោធន៍​ប្រជាប្រិយ​។  លទ្ធផល គឺជា​សុខភាព​ និង​ស្មារតី​របស់​ខ្ញុំ​កាន់តែ​ខ្សោយបន្តិច​ម្តង​ៗ។ ដល់ពេល​ដែល​ខ្ញុំ​គិត​ថា​​អស់​សង្ឃឹម​ហើយ ខណៈពេលដែលវេជ្ជសាស្ត្រ​ទំនើប​ក៏មិន​អាច​ជួយ​ខ្ញុំ​បាន​ តែសំណាង​ល្អណាស់​ ខ្ញុំ​បាន​ជួប​គ្រូពេទ្យបុរាណ ដែល​មានចំណេះដឹងជ្រៅជ្រះ។

តំបន់ដាំរុក្ខជាតិឱសថតាម​ស្តង់ដារសរីរាង្គ​របស់​ម៉ុកហឿង(Moc Huong)

ប្រសាសន៍​គ្រូពេទ្យបានដាស់រំឭកខ្ញុំ៖  «រុក្ខជាតិ​វៀតណាម​កើត​មក​ ដើម្បី​ថែរក្សា​សុខភាពប្រជាជន​វៀតណាម​ ព្រោះ​រាងកាយ និងអាកាសធាតុ​របស់​យើង​ខុស​ពី​លោក​ខាងលិច​»។

ចាប់​​​ពី​​ពេល​នោះ​​មក​ បងស្រី  ថាញហៀន (Thanh Huyen) បាន​​សម្រេច​ចិត្ត​​ស្វែង​រក​​ថាមពល​​នៃ​​ធម្មជាតិ​​។ ការប្រើប្រាស់រុក្ខជាតិ តាម​បែប​បុរាណ​ដូចជា​ សំបកក្រូចថ្លូង​សម្រាប់​កក់​សក់  ខ្ញី​ ​រមៀត និងស្លឹកដើមផ្កាទឹក​ឃ្មុំ​សម្រាប់​ទារក​ត្រាំខ្លួន និង​ងូតទឹក  ​ដែល​នាំមក​ការផ្លាស់ប្តូរ​ដ៏អស្ចារ្យ​។ សុខភាព​របស់​គាត់​បាន​ធូរស្រាល​ជា​បណ្តើរ​ៗ​ ហើយ​កូន​ៗ​របស់​​គាត់កាន់តែ​មាន​សុខភាព​ល្អ​ និង​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម​។

 

បទពិសោធន៍​ផ្ទាល់​ខ្លួន​ទាំងនោះ​ បាន​ពង្រឹង​ជំនឿ​ដ៏​មុតមាំ​របស់​បងស្រី ថាញហៀន (Thanh Huyen)។ គាត់​បាន​បញ្ជាក់​ថា​ “ខ្ញុំយល់​​ឃើញថា​ រុក្ខជាតិ​វៀតណាម​មិន​ត្រឹម​តែ​ល្អ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ជា​ កំណប់ទ្រព្យ​ដ៏មានតម្លៃនៃមាតុភូមិ។ ប៉ុន្តែ ដើម្បីឱ្យ “កំណប់ទ្រព្យ” ទាំងនោះ ពង្រីកប្រសិទ្ធភាព ពួកវាចាំបាច់ត្រូវបានដាំ​​ក្នុង​តំបន់ដ៏សមស្រប និង​ប្រើប្រាស់​តាម​វិធីសាស្រ្ដត្រឹមត្រូវ​”។

បណ្ដាតម្លៃ​​ប្រពៃណី​ «​កំណប់​​ទ្រព្យ​​» របស់​​វៀតណាម​​កំពុងតែ​សាបសូន្យ​​ទៅជា​​បណ្តើរៗ​។ ដោយក្តី​បារម្ភ​នោះ​ បាន​ជំរុញ​ឱ្យម៉ុក​ហឿង​ (Moc Huong)​ កើតមាន​ឡើង  - ​ពាណិជ្ជសញ្ញាគ្រឿង​កែសម្ផស្សបៃតង​ក្នុង​ស្រុក​ មិន​ត្រឹមតែ​ផលិតបាន​ផលិតផល​កែសម្ផស្ស​ពី​រុក្ខជាតិប៉ុណ្ណោះទេ ថែមទាំង​ជា​ដំណើរ​​ការ​អភិរក្ស​ និង​ផ្សព្វផ្សាយនូវពិសេសភាព​ថ្លៃថ្នូរ​ ដែល​បុព្វការីជនបានបន្សល់មក ។

ពិសេសភាពថ្លៃថ្នូររបស់​វៀតណាម​ ​ក្នុងផលិតផល ម៉ុកហឿង (Moc Huong) នីមួយៗ

ដោយត្រីវិស័យ “គ្រឿង​កែសម្ផស្ស​ក្នុង​ស្រុក​” ម៉ុកហឿង (Moc Huong) បាន​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ការ​ប្រើប្រាស់​វត្ថុ​ធាតុដើម​ធម្មជាតិ​ដោយ​និរន្តរភាព​ រួមផ្សំ​ជាមួយ​នឹង​ដំណើរ​ការ​ផលិត​យ៉ាង​ម៉ត់​ចត់​។ ចាប់​ពី​ការ​ជ្រើសរើសវត្ថុធាតុដើម​ដោយ​ប្រុង​ប្រយ័ត្ន​ រហូត​ដល់​ដំណើរ​ការ​ចម្រោះ​ លាយ និង​វេចខ្ចប់​ ទាំងអស់​ត្រូវបាន​​គ្រប់​គ្រង​យ៉ាង​តឹងរ៉ឹង​ និងឆ្លើយតបនឹងស្តង់ដារ​សុវត្ថិភាព​ និង​គុណភាព​ដ៏​តឹង​រឹង​បំផុត​។

ផលិតផល ម៉ុកហឿង(Moc Huong) ផ្តោតលើការថែរក្សារាងកាយឱ្យបានគ្រប់ជ្រុងជ្រោយ និងសុវត្ថិភាព។

ប្រព័ន្ធផលិតផល​ថែរក្សា​សក់​របស់​ម៉ុកហឿង (Moc Huong) ល្បី​ល្បាញដោយសាប៊ូ​កក់សក់​ផ្លែ black locust សាប៊ូជម្រះសក់យ៉ាង​ត្រជាក់ ទឹក​បំប៉ន​សក់ធ្វើពីសំបកក្រូចថ្លុង ក្លិនក្រអូប... ជួយ​សម្អាត​សក់​ និង​ស្បែក​ក្បាល​តាម​បែប​ធម្មជាតិ​ ចិញ្ចឹម​សក់​ឱ្យ​រឹងមាំ រលោង និង​កាត់​បន្ថយ​ការ​ជ្រុះ​។

ផលិតផលមួយ​ចំនួនផ្សេងដូចជា ​សាប៊ូតែ​បៃតង​លាង​មុខ​ ទឹក​ផ្កាកុលាប​ ម៉ាស​រមៀត​ ក្រែម​បំប៉ន​ស្បែក​ពីរុក្ខជាតិ​មាន​តម្លៃ​ ជួយ​ឱ្យ​ស្បែក​ស្អាត​ រក្សា​តុល្យភាព​សំណើម​ ធ្វើ​អោយ​ស្បែក​ភ្លឺថ្លា​ និង​ជួយ​​ដោះស្រាយបញ្ហា​ស្បែក​តាម​បែប​ធម្មជាតិ​។

ជាមួយនឹងបាវចនៈ "គ្រឿងកែសម្ផស្សបៃតង​ក្នុង​ស្រុក" ម៉ុកហឿង (Moc Huong) បណ្ដាក់ចិត្តទាំងអស់ក្នុងការទាញយកវត្ថុធាតុដើមធម្មជាតិដោយ​និរន្តរភាព រួមផ្សំជាមួយនឹងដំណើរការផលិតយ៉ាងម៉ត់ចត់ ធានារក្សាបាននូវ​ភាពថ្លៃថ្នូរ​នៃរុក្ខជាតិ។
.

ម៉ុកហឿង (Moc Huong) ក៏​ពង្រីក​ការផលិតនូវផលិតផល​ផ្សេង​ទៀត​ដូចជា​ សាប៊ូងូតទឹកធ្វើពីរុក្ខជាតិ សាប៊ូ​ធម្មជាតិ​ ប្រេង​សុទ្ធសាធ​... ទាំងអស់​ត្រូវបានសិក្សា​ដោយ​ទស្សនៈ​ "បៃតង" និង "​ក្នុង​ស្រុក" ដោយបំណង​ថែទាំ​រាងកាយ​យ៉ាង​គ្រប់ជ្រុង​ជ្រោយ និងសុវត្ថិភាព។


ពិសេសភាព​បំផុត​របស់​ម៉ុក​ហឿង (Moc Huong) គឺ​ “​មូលដ្ឋានីយកម្ម​” ​ស៊ីជម្រៅ​ក្នុង​ធាតុផ្សំ​នីមួយៗ​ ដោយ​មិន​អាស្រ័យ​ទៅលើ​វត្ថុធាតុដើម​ ដែល​នាំចូល។ ម៉ុក​ហឿង (Moc Huong) មាន​ទំនុក​ចិត្តប្រើប្រាស់រុក្ខជាតិ​ដែល​ធ្លាប់​ស្គាល់​ ជិតស្និទ្ធ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​វៀតណាម​។ នេះ​មិន​ត្រឹមតែ​កាត់​បន្ថយ​ប្រាក់​ចំណាយ​ក្នុងការផលិតកម្មតែប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​បង្កើត​រឿង​រ៉ាវអំពីម៉ាកយីហោព ដែល​ពោរពេញទៅដោយអត្តសញ្ញាវៀតណាម ជាភាពប្រៀប​មួយក្នុងការប្រកួតប្រជែង​ពិសេស។

 




ម៉ុក​ហឿង (Moc Huong) លើស​ពី​ម៉ាកយីហោ​គ្រឿងកែសម្ផស្ស​ នោះគឺ​ជា​​ដំណើរការ​ស្វែងរកតម្លៃ​​ដើម​ ជា​ការ​តភ្ជាប់​យ៉ាង​ជិតស្និទ្ធ​រវាងមនុស្ស និង​ធម្មជាតិ​ ជា​មោទនភាព​នៃ​សម្រស់​វៀតណាម​៕
ផលិតផលពិសេសមួយ​ចំនួន របស់ម៉ុកហឿង(Moc Huong)។

 

 

អត្ថបទ៖ ថាវវី / VNP- រូបថត៖ ម៉ុកហឿងផ្តល់ ប្រែសម្រួលដោយង្វៀនយ៉ាង

 

 


top