មរតកនៃពន្លឺថ្ងៃ និងសមុទ្រ
ពីខាងក្រោយគ្រាប់អំបិលពណ៌ស គឺជាញើសរបស់ប្រជាកសិករផលិតអំបិលច្រើនជំនាន់ និងជារបរសិប្បកម្មប្រពៃណីមួយ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសមុទ្រ អាកាសធាតុ ព្រមទាំងវប្បធម៌ម្ហូបអាហារវៀតណាម។
អំបិលគឺជាមុខរបរប្រពៃណីមួយនឿយហត់បំផុតរបស់ប្រជាជនវៀតណាម។ ភាពពិសេសនៃមុខរបរនេះ គឺសេចក្តីសប្បាយរីករាយ ប៉ុន្តែតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងអាកាសធាតុតឹងតែង។ ខណៈពេលដែលមនុស្សជាច្រើនរកវិធីជៀសវាងពន្លឺព្រះអាទិត្យ កសិករធ្វើអំបិលចង់បានថ្ងៃក្តៅខ្លាំង ដើម្បីឱ្យអំបិលឆាប់ស្ងួត និងទទួលបានគុណភាពល្អបំផុត។
ជាធម្មតាការងារធ្លាប់បានចាប់ផ្តើមមុនពេលថ្ងៃរះ ហើយអូសបន្លាយរហូតដល់ថ្ងៃត្រង់ នៅពេលដែលសីតុណ្ហភាពនៅលើវាលស្រែអំបិលអាចឡើងដល់ ៤០ - ៤៥°C។ ចំហាយក្ដៅពេលរសៀលចាំងចុះ ហើយពន្លឺចែងចាំងចុះវាលស្រែអំបិលពណ៌ស ហើយចាំងបញ្ច្រាស់ទៅលើមុខ ធ្វើឱ្យស្បែករបស់អ្នកធ្វើអំបិលពេលណាក៏ខ្មៅដែរ។ ប៉ុន្តែពេលមានភ្លៀងធ្លាក់ចុះត្រឹមតែមួយមេ អាចបង្ហូរបាត់អស់នូវកម្លាំងពលកម្មពេញមួយថ្ងៃ។
របរធ្វើអំបិលរបស់ប្រជាជនវៀតណាម បង្ហាញពីការសម្របខ្លួនយ៉ាងប៉ិនប្រសប់ទៅនឹងលក្ខខណ្ឌធម្មជាតិតាមបន់នីមួយៗ។ នៅភាគខាងជើង និងតំបន់ខាងជើងនៃភាគកណ្តាល ជាកន្លែងដែលព្រះអាទិត្យមិនក្ដៅខ្លាំងពេកពេញមួយឆ្នាំ ប្រជាជននៅខេត្តនិញប៊ិញ (Ninh Binh) ថាញ់ហ័្វរ (Thanh Hoa) និងង៉េអាន (Nghe An) ប្រើបច្ចេកទេសហាលខ្សាច់។ ទឹកសមុទ្រត្រូវបានបញ្ជូនចូលទៅក្នុងវាលខ្សាច់ ដើម្បីឱ្យអំបិលចាប់ជាប់នឹងគ្រាប់ខ្សាច់តូចៗ បន្ទាប់មកគេច្រោះ យកទឹកប្រៃខាប់បំផុត ហើយហាលបន្ថែមទៀតនៅលើវាលស្រែដី។ គ្រាប់អំបិលរលោង និងរសជាតិប្រៃស្រាល សមស្របនឹងការផលិតទឹកត្រីបែបប្រពៃណី។
រីឯងតំបន់ខាងត្បូងនៃភាគកណ្តាល និងភាគខាងត្បូងដែលមានអាកាសធាតុក្តៅខ្លាំង និងខ្យល់សមុទ្រពេញមួយឆ្នាំ គេពង្រីកវិធីហាល់ទឹកវិញ។ នៅតំបន់ល្បីៗដូចជា កាណា (Ca Na) ហនខយ (Hon Khoi) (ខេត្ត ខាញ់ហ្វ័រ (Khanh Hoa)), សាហ្វិញ (Sa Huynh) (ខេត្ត Quang Ngai) និង បាវលៀវ (Bac Lieu) (ខេត្ត កាម៉ៅ (Ca Mau)) ទឹកសមុទ្រត្រូវបានបញ្ចូលឆ្លងកាត់ក្រឡាស្រែជាច្រើនដើម្បីសម្ងួតបន្តិចម្តងៗ មុនពេលក្លាយជាគ្រាប់អំបិលធំៗ ពណ៌ស និងស្ងួត។
អំបិលមិនត្រឹមតែជាគ្រឿងទេសចាំបាច់ប៉ុណ្ណោះ ប៉ុន្តែថែមទាំងក្លាយជាផលិតផលពិសេសនៃតំបន់ជាច្រើនទៀតផង។ អំបិល សាហ្វិញ (Sa Huynh) និងអំបិល បាវលៀវ (Bac Lieu) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ព្រមទាំងរួមចំណែកបង្កើតរសជាតិនៃម៉ាកទឹកត្រីល្បីៗដូចជា ណាមអ៊ូ (Nam O) ភូគ្វឹក (Phu Quoc) និង ផានធៀត (Phan Thiet)។
បច្ចុប្បន្ននេះ ភូមិសិប្បកម្មជាច្រើនបានអនុវត្តបច្ចេកវិទ្យាហាលលើតង់កៅស៊ូ អភិវឌ្ឍ “ផ្កាអំបិល” អំបិលឱសថ និងរួមផ្សំនឹងទេសចរណ៍បទពិសោធន៍។ វាលស្រែអំបិលនៅ សាហ្វិញ (Sa Huynh) ឬ ហនខយ (Hon Khoi) មិនត្រឹមតែជាកន្លែងផលិតប៉ុណ្ណោះ នៅទាំងក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេស្សចរ និងអ្នកថតរូបដែលចង់ស្វែងយល់ពីសម្រស់ពលកម្មដ៏សាមញ្ញ នៃតំបន់ឆ្នេរសមុទ្រវៀតណាមទៀតផង៕
អត្ថបទ៖ ត្រឹន ថាញ់យ៉ាង- រូបថត៖ តឹតសឺន ថាញ់យ៉ាង និងកុងដាត
ប្រែសម្រួល៖ រីកើង

















