មណ្ឌលសំរាកលំហែកាយ Centara Mirage មូយណែ (Mui Ne) លំដាប់ផ្កាយ៥
ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីទីក្រុង ហូជីមិញ (Ho Chi Minh) មណ្ឌលសំរាកលំហែកាយ ៥ Centara Mirage មូយណែ (Mui Ne) លំដាប់ផ្កាយគឺជាមណ្ឌលសម្រាកលំហែកាយរួមបញ្ចូលគ្នាតាមប្រធានបទ “ទីកម្សាន្តនៃអ្នកចូលចិត្តស្វែងយល់”ស្ថិតនៅឈូងសមុទ្រ ហនរើម (Hon Rom) ទីរួមខេត្ត មូយណែ (Mui Ne) ទីក្រុង ផានធៀត (Phan Thiet) ល្បីល្បាញដោយឆ្នេរខ្សាច់ពណ៌សអន្លាយវែង នាំមកជូនភ្ញៀវទេសចរណ៍នូវចំណាប់អារម្មណ៍ស្រស់ស្អាតនៃរដូវកាលប្លែកៗពីសេវាកម្ម ស្ថាបត្យកម្ម ទេសភាព ម្ហូបអាហារនិងបទពិសោធន៍ថ្មីៗ។
ទើបដាក់ឲ្យដំណើររការ នាខែតុលា ឆ្នាំ២០២១ Centara Mirage resort មូយណែ (Mui Ne) ហាក់ដូចជាជំនោរខ្យល់ថ្មីមួយបក់ចូលក្នុងភាពចម្រុះនៃរចនាបទស្ថាបត្យកម្មនៃប្រព័ន្ធសណ្ឋាគារនៅ មូយណែ (Mui Ne) ។ បំពាក់រចនាបទមេឌីទែរ៉ាណេ-អេស្ប៉ាញ ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈបរិវេណនៃមណ្ឌលសំរាកលំហែកាយនេះ។ ទទួលបានការបំផុសគំនិតនូវដំណើរការស្វែងយល់សមុទ្រ Centara Mirage resort មានបន្ទប់និងវីឡាអាងហែលទឹកចំនួន ៩៨៤ ដែលស្ថិតនៅជម្រាលចង្កេះភ្នំបែរមុខទៅកាន់សមុទ្រ បានរចនាឡើងតាមប្រធានបទ Explorer's Playground - "ទីកម្សាន្តនៃអ្នកចូលចិត្តស្វែងយល់" រួមបញ្ចូលសេវាកម្មកម្សាន្តជាច្រើន ដូចជា៖ មជ្ឈមណ្ឌលសន្និបាតដែលមានសមត្ថភាពទទួលភ្ញៀវជាង ១០០០ នាក់ រោងល្ខោននៅខាងក្រៅ ប្រព័ន្ធភោជនីយដ្ឋានម្ហូបអាហារពិសេស និងប៉មសង្កេត Faro អាចមើលឃើញទេសភាពដ៏ធំទូលាយនៃសមុទ្រខាងកើត ទទួលបទពិសោធន៍នៃការព្យាបាលសុខភាពនៅ SPA Cenvaree និង SPA Candy ដើម្បីបង្កើតដំណើរកម្សាន្តដ៏ល្អឥតខ្ចោះជាមួយក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធ។
បានរចនាសមស្របនឹងមនុស្សគ្រប់គ្នា នៅពេលភ្ញៀវមក Centara Mirage resort ប្រព័ន្ធបន្ទប់នៅទីនេះបានរចនាតាមស្ថាបត្យកម្មអេស្ប៉ាញរួមផ្សំរវាងភាពទំនើបនិងបុរាណ ដូច្នេះភ្ញៀវអាចជ្រើលរើសបន្ទប់បីប្រភេទ ៖ បន្ទប់ វីឡានិង residence ។ ម្ហូបអាហារបានបំរើក្នុង resort មានភាពចម្រុះប្រភេទ និងស្រស់ណាស់ រួមមាន ភោជនីយដ្ឋានចំនួន ៤ ដែលបំរើរចនាបទម្ហូបអាហារខុសគ្នា ពីគ្រឿងសមុទ្រ (ភោជ្ជនីយដ្ឋាន Mundo) ម្ហូបអាហារថៃ (ភោជ្ជនីយដ្ឋាន Suan Bua Thai) រហូតដល់ដល់ភេសជ្ជៈដែលមានរសជាតិពីប្រទេសអេស្ប៉ាញ (El Salon Bar) ឬពិសាភេសជ្ជៈពេលលំហែកាយក្នុងអាងហែលទឹក (Fantasia Pool Bar)... នឹងនាំមកជូនអ្នកនូវបទពិសោធន៍អំពីម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងគួរឱ្យចាប់អារម្មណ៍។
ខាងក្រៅ រួមជាមួយនឹងឧទ្យានទឹកតែងតែនាំមកនូវអារម្មណ៍ថ្មីសម្រាប់ភ្ញៀវដែលមកកាន់ Centara Mirage resort មូយណែ (Mui Ne) ។ អាងទឹកគ្មានព្រំដែនកំណត់ដែលបែរមុខទៅនឹងសមុទ្រខាងកើតបង្កើតអារម្មណ៍ថា ផ្ទៃទឹកដ៏ធំទូលាយដែលមិនអាចមើលឃើញឆ្នេរសមុទ្រ និងមានជ្រុងថតរូបដ៏ស្រស់ស្អាតផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅ Centara Mirage resort មូយណែ (Mui Ne) ភ្ញៀវទេសចរអាចជ្រើសរើសជិះរថភ្លើងដើម្បីទស្សនាស្ថាបត្យកម្មតែមួយគត់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធធាតុអាកាសត្រជាក់ត្រជុំ នៅតំបន់សមុទ្រស្រស់ស្រាយនេះ ឬភ្ញៀវក៏អាចឡើងលើប៉មសង្កេត Faro កម្ពស់ ១០០ ម៉ែត្រនៅក្នុងមណ្ឌលសម្រាកលំហែកាយ ដើម្បីរីករាយជាមួយកាហ្វេមួយពែង ខណៈពេលកំពុងប្រើកែវយឺត ដើម្បីគយគន់សមុទ្រ មូយណែ (Mui Ne) និងជីវិតប្រចាំថ្ងៃក្នុងតំបន់ គឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ផងដែរ។
បើសិនជាភ្ញៀវស្នាក់នៅ Centara Mirage resort មូយណែ (Mui Ne) ភ្ញៀវក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់កន្លែងទាក់ទាញជាច្រើន នៅជិតមណ្ឌលលំហែកាយនេះដូចជា៖ ចម្ងាយត្រឹមតែ ១ គីឡូម៉ែត្រ ដើម្បីទៅផ្សារ មូយណែ (Mui Ne) ឬចម្ងាយ ៧ គីឡូម៉ែត្រ ទៅហនរើម (Hon Rom) ចម្ងាយពីកណ្តាលទីក្រុង ផានធៀត (Phan Thiet) ប្រហែល ២០ គីឡូម៉ែត្រតែប៉ុណ្ណោះ។ នៅពេលព្រឹកព្រលឹម ភ្ញៀវអាចដើរបណ្ដោយឆ្នេរសមុទ្រ ដើម្បីស្រូបយកខ្យល់សមុទ្រស្រស់និងត្រជាក់បរិសុទ្ធ បន្ទាប់មកចូលទៅទស្សនា និង ក្រេបជញ្ជក់ជីវិតពិតរបស់អ្នកនេសាទនៅក្នុងភូមិនេសាទ មូយណែ (Mui Ne) ភ្ញៀវនឹងទិញបានអាហារសមុទ្រស្រស់ៗជាច្រើនប្រភេទ ហើយអាចកែច្នៃ និងពិសានៅឆ្នេរសមុទ្រនៃភូមិនេសាទនេះតែម្ដង។
លោកស្រី ហុង (Hong) ជាភ្ញៀវទេសចរមកពីទីក្រុង ហូជីមិញ (Ho Chi Minh) ដែលស្នាក់នៅ Centara Mirage resort មូយណែ (Mui Ne) បានវាយតំលៃថា៖ “លំហរនៅ resort ធំទូលាយណាស់ ខ្ញុំមានអារម្មណ៍ថា កន្លែងនេះមានសេវាកម្មគ្រប់មុខនិងចាំបាច់ ដូចជាកន្លែងលេងសម្រាប់កុមារ អាងហែលទឹក ស្ប៉ា ជាដើម .. សម្រាប់ដំណើរការសម្រាកលំហែកាយមួយ ។ ប្រសិនបើខ្ញុំត្រលប់មក មូយណែ (Mui Ne) ម្តងទៀត ខ្ញុំនឹងជ្រើសរើស resort នេះដើម្បីស្នាក់នៅ” ./.
អត្ថបទ៖ សើនងា រូបថត៖ ហ័ងហា ឡេមិញ ប្រែសម្រួលដោយង្វៀនយ៉ាង