មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាករ កីឡាការិនី dancesport នៅប្រទេសវៀតណាម

មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាករ កីឡាការិនី dancesport នៅប្រទេសវៀតណាម

ដោយបំណងបង្កើតបរិស្ថាន​អស្ចារ្យ​សម្រាប់​ទេពកោសល្យ​វ័យ​ក្មេង​វៀតណាមអភិវឌ្ឍ ដើម្បីឈានឲ្យទាន់តំបន់ ​និង​ពិភពលោក មជ្ឈមណ្ឌល​កីឡាសិល្បៈPro G Academy ​បាននិង​កំពុង​ក្លាយ​ជា​កន្លែង​បណ្តុះ​បណ្តាលសម្រាប់​យុវវ័យ​កីឡា dance sport hiphop ដែល​ដណ្តើម​មេដាយ​ជាច្រើន​ ក្នុង​បណ្តាការប្រកួតថ្នាក់ជាតិ​ និង​អន្តរជាតិ។

បាន​បង្កើត​ ​តាំងពី​ខែ​កញ្ញា​ ឆ្នាំ២០១៣ ដំបូង​ នេះគ្រាន់តែជាមជ្ឈមណ្ឌលតូចមួយសម្រាប់បណ្តុះបណ្តាល ​ hiphop និង​ dance sport សម្រាប់​កុមារ​មាន​អាយុពី ៥​ ដល់ ១៥ ឆ្នាំ។ ភាពជោគ​ជ័យ​តភ្ជាប់​នឹង​ភាព​ល្បី​ល្បាញ​​ នៅ​ពេលដែល​ទេពកោសល្យនៃ​មជ្ឈមណ្ឌល​ Pro Dance បានបញ្ជាក់ខ្លួនឯងបន្តិចម្តងៗ នៅក្នុងកម្មវិធីទូរទស្សន៍ដែលមានឈ្មោះដូចជា កីឡាករ ដាំង​គ្វឹន (Dang Quan) កីឡាការិនី បាវ​ង៉ុក (Bao Ngoc)  កីឡាការិនី យ៉ាលីញ (Gia Linh) កីឡាករ យ៉ាបាវ (Gia Bao) (Vietnam's Got Talent) កីឡាការិនី អៀនញី (Yen Nhi) (របាំអស្ចារ្យ​សម្រាប់កុមារ) កីឡាការិនី យ៉ាញឹ (Gia Nhu) (ទេពកោសល្យពិសេសរបស់​កុមារ) កីឡាការិនី មី​ត្រាម​ (My Tram) កីឡាការិនី ហាមី (Ha My) ... ឬជាកិត្តិនាមនៃ dancer កុមារបាន​ចូល​រួមប្រកួត លើឆាកអន្តរជាតិ ដូចជា៖ កីឡាករ អាញ​ឌឹក(Anh Duc) កីឡា យ៉ាញឺ (Gia Nhu) កីឡាការិនី យ៉ាលីញ (Gia Linh) កីឡាករ យ៉ាបាវ (Gia Bao) កីឡាការិនី ធឹគី (Thu Ky) កីឡាករ តួន​លីញ (Tuan Linh) កីឡាករ ដាយ​ងៀ (Dai Nghia)... 


ដល់ឆ្នាំ ២០១៦ មជ្ឈមណ្ឌល Pro Dance ត្រូវបានប្តូរឈ្មោះទៅជា Pro G Academy ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេពកោសល្យវ័យក្មេងឈានមុខគេមួយ​ នៅក្នុងប្រទេសវៀតណាម។

រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលកីឡាសិល្បៈ Pro G Academy បច្ចុប្បន្នត្រូវបានបែងចែកជាពីរផ្នែក។ មានកន្លែង​សម្រាប់​ប្រជាជននៅក្នុងតំបន់ប្រជុំជន ភាគច្រើនជាមនុស្សវ័យចាស់មក​ហាត់​ ដើម្បីបង្កើនសុខភាពរបស់ពួកគេ។ ប៉ុន្តែ​ផ្នែក​សំខាន់ៗ នៃមជ្ឈមណ្ឌល Pro G Academy គឺផ្តោតលើការបណ្តុះបណ្តាលទេពកោសល្យវ័យក្មេងរបស់វៀតណាម ដើម្បីចូលរួមប្រកួតក្នុងស្រុក និងអន្តរជាតិ។ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាកររាំវ័យក្មេងសម្រាប់ប្រទេសវៀតណាមនេះ មជ្ឈមណ្ឌល Pro G Academy នឹងបែងចែកជា ៤ ដំណាក់កាលនៃការបណ្តុះបណ្តាលពីមូលដ្ឋាន រហូតដល់ក្លាយជាកីឡាកររាំដែលអាចប្រកួតប្រជែងប្រកួតក្នុងស្រុក និងក្រៅប្រទេស។

នៅក្នុងថ្នាក់មូលដ្ឋាន សិក្ខាកាមនឹងរៀនក្នុងរយៈពេលប្រហែល ៣ ខែ​។ កុមារនឹងត្រូវបានបណ្តុះបណ្តាលឱ្យឃើញពីរបៀបដើរ និងរាំយ៉ាងណា។  ក្រៅពីនេះ គ្រាដំបូងសិក្ខាកាមទើប​ហាត់តែងមានភាពខ្មាស់អៀន ដូច្នេះភាគច្រើននឹងផ្តោតលើការបង្កើនទំនុកចិត្តរបស់ពួកគេ នៅពេលឈរតែម្នាក់ឯងនៅក្នុងហ្វូងមនុស្ស។


បន្ទាប់ពី ៣ខែ សិក្ខាកាមនឹងត្រូវបានធ្វើតេស្ត ប្រសិនបើពួកគេប្រឡងជាប់ ពួកគេនឹងត្រូវបានឈានឡើងថ្នាក់ ខ្ពស់ជាង។ នៅពេលដែល​ពួកគេចូលរៀនថ្នាក់កម្រិតខ្ពស់ សិក្ខាកាមនឹងរៀនកាន់តែស៊ីជម្រៅអំពីបច្ចេកទេស ដើម្បីរាំឱ្យបានស្អាតជាងមុន។ ដើម្បីក្លាយជាកីឡាករអាជីព សិក្ខាកាមត្រូវចំណាយពេលវេលាពី  ៤ - ៥ ឆ្នាំ ដើម្បីរៀនដោយរយៈពេលជាមធ្យមគឺពី ២ - ៣ ដងក្នុងមួយសប្តាហ៍។ ការសម្រប​ខ្លួន​យ៉ាង​ឆាប់រហ័សក្នុងប្រកួតប្រជែង អាស្រ័យលើទេពកោសល្យ និងការហឹ្វក​ហាត់របស់មនុស្សម្នាក់ៗ គ្មានដំណើរការបណ្តុះបណ្តាលជាក់លាក់នោះទេ។ កីឡាករភាគច្រើនចូល​រួម​ក្នុងប្រកួតប្រជែងដែលបានរៀនក្នុង​មជ្ឈមណ្ឌល Pro G Academy ចាប់ពីពេល​ដែល​ពួកគេ​មានអាយុ ៤ ដល់ ១៨ ឆ្នាំ។


កីឡាការិនី dance sport ឆ្នើម គ្វីញ​ត្រាង (Quynh Trang) ដែលជា ស្ថាបនិកនៃមជ្ឈមណ្ឌល Pro G Academy បាននិយាយថា សព្វថ្ងៃនេះសិល្បៈរាំត្រូវបានទទួលស្គាល់ថាជាមុខកីឡាមួយ ហើយត្រូវបានបញ្ចូលជាវិញ្ញាសាប្រកួតកីឡា ថ្នាក់ជាតិ។ ដូច្នេះហើយម​ជ្ឈមណ្ឌល Pro G Academy ក៏ជាកន្លែងបណ្ដុះបណ្ដាលកីឡារាំវ័យក្មេងរហូតដល់ពេល​ដែល​ពួក​គេ​មានអាយុគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែង ដែលនឹងត្រូវជ្រើសរើសដោយមន្ទីរ​ ស្ថាប័នជ្រើសរើស ធនធានមនុស្សសម្រាប់ការប្រកួតប្រជែង។


ខ្ញុំសង្ឃឹមថា នឹងនាំយកទេពកោសល្យវៀតណាមឈានទាន់ អន្តរជាតិ ក៏ដូចជាអញ្ជើញកីឡាករ​រាំបរទេសល្បីល្បាញ​មកវៀតណាមបង្រៀនប្អូនៗ ដើម្បីឱ្យកីឡាកររាំវៀតណាមមួយថ្ងៃកាន់តែច្រើនដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ នេះ​ក៏​ជា​មធ្យោបាយ​សម្រាប់​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​វិជ្ជមាន​ចំពោះការរាំ »។​ កីឡាការិនីឆ្នើម គ្វីញ​ត្រាង (Quynh Trang) បាន​ចែករំលែក។

រហូតមកដល់ពេលនេះ មជ្ឈមណ្ឌល Pro G Academy បានបណ្តុះបណ្តាលកីឡាររាំ ចូលរួមក្នុងបណ្ដាពិធីប្រឡងពានរង្វាន់ និងមេដាយមាសក្នុងការប្រកួតក្នុងស្រុក ដូចជា មហោស្រពកីឡាវៀតណាម ពានរង្វាន់កីឡាកររាំ dancesport បើកទូលាយទូទាំងប្រទេស Sea Game


អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ​ឡុង​និង​ឯកសារ ប្រែសម្រួលដោយង្វៀន​យ៉ាង

 


top