ភូគ្វី (Phu Quy) - “គ្រាប់ត្បូងវៀតណាម” នៅព្រឹត្តិការណ៍ JGW 2026

ភូគ្វី (Phu Quy) - “គ្រាប់ត្បូងវៀតណាម” នៅព្រឹត្តិការណ៍ JGW 2026

 


ក្នុងចំណោមអង្គភាពតាំងពិព័រណ៍ប្រមាណ ៣០០០  មកពី  ប្រទេស និងដែនដីចំនួន ៤៦ នៅឯព្រឹត្តិការណ៍ Jewellery & Gem WORLD Hong Kong 2026 ដែលបានប្រារព្ធឡើង នៅទីក្រុងហុងកុង (ចិន) កន្លែងមួយដែលមានឈ្មោះថា ភូគ្វី (Phu Quy) បានលេចចេញឡើង ដោយការដាក់តាំងមាស ប្រាក់ និងរឿងរ៉ាវពីវប្បធម៌វៀតណាម។ ចាប់ពីរឿងព្រេងរបស់  ជឺដុង​ទឺ -ទៀន​យុង” (Chu Dong Tu -Tien Dung)  រូបភាពសត្វនាគវៀតណាម រហូតដល់សិល្បៈរាជវាំងហ្វេ (Hue) និងគំនូរប្រជាប្រិយហាងត្រុង (Hang Trong)… វត្ថុដើមដើមពីវប្បធម៌ ត្រូវបានផ្លាស់ប្តូរទៅជាភាសាគ្រឿងអលង្ការសហសម័យ ដើម្បីចូលរួមក្នុងការសន្ទនាជាមួយពិភពលោក។

កន្លែងដាក់តាំងរបស់វៀតណាមនៅឯព្រឹត្តិការណ៍ JGW

បណ្តាស្តង់អន្តរជាតិនៅឯព្រឹត្តិការណ៍ JGW 2026បង្ហាញពីវិធីផ្សេង​ៗ ដើម្បីបង្កើតចំណាប់អារម្មណ៍ដល់អ្នកទិញ។

នៅក្នុងស្តង់ Fine Design របស់ក្រុមហ៊ុន Mian Teck Jewelry Export មកពីប្រទេសថៃ បានដាក់តាំងស្នៀកសក់ Gemstone Flower Basket ធ្វើពីមាស 18K និងផ្លាទីន ស្ថិតនៅកណ្តាល។ ការរចនាតាមបែប Art Deco បានរួមផ្សំនឹងកន្ត្រកផ្កាធ្វើពីពេជ្រ ដែលមានរចនាសម្ព័ន្ធធរណីមាត្រ ជាមួយនឹងផ្កាកុលាបផ្កាថ្ម ស្លឹកធ្វើពី sapphire, ruby និងត្បូងមរកតបៃតង​។ ការរចនាមួយទៀតរបស់ក្រុមហ៊ុននេះ បានប្រើប្រាស់ត្បូងមរកតបៃតង ឆ្លាក់ ដែល​មានទំហំ 10.59 ការ៉ាត់ បានដាក់នៅចន្លោះរវាងក្ងោកពីរក្បាល ដែលរំលឹកពីសិល្បៈឥណ្ឌា-មូហ្គល

ក្រុមហ៊ុន On Tung មកពីទីក្រុងហុងកុង (ចិន) បានជ្រើសរើសត្បូងថ្មJadeite ជាចំណុចកណ្តាល។ ចំណុចលេចធ្លោនៃស្តង់នេះខ្សែកអង្កាំត្បូងថ្មី Jadeite  ធម្មជាតិមាន​ចំនួន ៣៩ គ្រាប់  ដែលមានទំហំតូចថយចុះជាលំដាប់។ សហគ្រាសរូបនេះបានឱ្យដឹងថា ពួកគេមានបទពិសោធន៍ ៣០ ឆ្នាំ ក្នុងការប្រមូលទិញត្បូងថ្ម Jadeite ឆៅគុណភាពខ្ពស់ នៅប្រទេសមីយ៉ាន់ម៉ា។ ដូច្នេះ រឿងរ៉ាវរបស់ស្តង់ពិព័រណ៍នេះ  ត្រូវបានបង្កើតឡើងនៅលើជំនាញខាងវត្ថុធាតុដើម និងបទពិសោធន៍ក្នុងវិស័យចង្អៀតមួយនេះ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Orchistra Inc. បានទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងគ្រាប់ត្បូងដ៏ពិសេសៗ៖ បន្តោងខ្សែក  sapphire Ceylonមិនទាន់កែច្នៃទម្ងន់ 82.88 ការ៉ាត់ លើខ្សែកពេជ្រ និងសេរ៉ាមិចពណ៌ស; ចិញ្ចៀនដែលដាំត្បូងruby Mozambique “Crimson Red” មិនទាន់កែច្នៃ; រួមជាមួយ​នឹងការរចនា toi et moi រួមផ្សំនឹង sapphire Myanmar មានទម្ងន់ 5 ការ៉ាត់ និងពេជ្រកាត់ តាមបែបបុរាណទម្ងន់ 4 ការ៉ាត់។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន LJ West Diamonds មកពីទីក្រុងញូវយ៉ក បានបង្ហាញពេជ្រពណ៌ធម្មជាតិដ៏កម្រ រួមទាំងចិញ្ចៀនដាំពេជ្រពណ៌ខៀវ Fancy Intense ទំហំ 1.44 ការ៉ាត់ មានភាពបរិសុទ្ធ IF (គ្មានស្នាមខាងក្នុង) ដែលបានដាក់ស្ថិតនៅចន្លោះរវាងពេជ្រពណ៌ផ្កាឈូក - ពណ៌ស្វាយចំនួនពីរគ្រាប់។ ពេជ្រពណ៌ខៀវនេះ មានរូបរាងដូចផ្លែសារីទម្ងន់ 5 ការ៉ាត់ និងកម្រាងគ្រឿងអលង្ការ ដែលបំផុសគំនិតពីផ្កាអ័រគីដេ ដែលប្រើពេជ្រពណ៌​ផ្កាឈូក Argyle

ស្តង់ទាំងនេះបង្កើតភាពល្បីល្បាញ តាមរយៈភាពកម្រនៃវត្ថុធាតុដើម ទំហំនៃត្បូង សិប្បកម្ម ឬសោភ័ណភាព ដែលត្រូវបានពួកគេទទួលស្គាល់។ នៅក្នុងបរិបទនេះ ជម្រើសរបស់ក្រុមហ៊ុន ភូគ្វី (Phu Quy) គ្រុប បានលេចចេញយ៉ាង​ច្បាស់លាស់៖ ដាក់រឿងរ៉ាវរបស់ប្រទេសវៀតណាមជាស្នូល បន្ទាប់មកប្រើប្រាស់ការរចនា និងការកែច្នៃគ្រឿងអលង្ការសហសម័យ ដើម្បីរៀបរាប់រឿងរ៉ាវនោះទៅកាន់ភ្ញៀវអន្តរជាតិ។

(បូកសរុបចេញពី JGW ខែកញ្ញា ឆ្នាំ២០២៦ Show Daily/JNA និង ឯកសារ​របស់ក្រុមហ៊ុន HKTDC)

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា មជ្ឈមណ្ឌល Hong Kong Convention and Exhibition Centre (HKCEC)  មានភ្ញៀវ​មកទស្សនា​កាន់​តែច្រើន បន្ទាប់ពី​ប៉ុន្មាន​ម៉ោង​ទើប​បើក​ទ្វារ។ មនុស្សជាច្រើន ដែលកាន់ប័ណ្ណចូលទស្សនា ក្រុមហ៊ុនផលិត អ្នករចនា និងអ្នកតំណាងម៉ាកយីហោ មកពីប្រទេសជាច្រើន បានសម្រុកទៅកាន់តំបន់តាំងពិព័រណ៍ជាបន្តបន្ទាប់។ ការចាប់ដៃគ្នា ការផ្លាស់ប្តូរនាមប័ណ្ណ និងការសន្ទនាបានកើតឡើងនៅពីមុខទូកញញចក់ដាក់តាំងគ្រឿង​អលង្ការ ដែលមានពន្លឺភ្លឺចែងចាំង មកពីមាស ពេជ្រ ត្បូងមានតម្លៃ និងកម្រងគ្រឿងអលង្ការដែលទើបបញ្ជូន​ដល់ទីក្រុង​ ហុង​កុង នាពេលថ្មីៗ។

នេះជាថ្ងៃដំបូង​នៃការបើកជាផ្លូវការ មជ្ឈមណ្ឌលតាំងពិព័រណ៍ HKCEC ដែលជាផ្នែកមួយ ក្នុងក្របខណ្ឌព្រឹត្តិការណ៍ Jewellery & Gem WORLD Hong Kong 2026 (JGW September) ។ ពីរថ្ងៃមុន ដំណាក់កាលដំបូងនៃព្រឹត្តិការណ៍ JGW បានចាប់ផ្តើម នៅការតាំងពិព័រណ៌ AsiaWorld-Expo ជាមួយនឹងបណ្តាស្តង់ ដែលដាក់តាំង​ និង​ឧទ្ទេសនាមនូវពេជ្រ ត្បូងពណ៌ គុជ និង​សម្ភារៈមានតម្លៃ។ ​ទីតាំង​ពិព័រណ៌ទាំងពីរ
រួមបញ្ចូលគ្នា ដើម្បីបង្កើតជាកន្លែងជួញដូរ ដែលមានអ្វីៗ គ្រប់យ៉ាងចាប់ពីវត្ថុធាតុដើម រហូតដល់គ្រឿងអលង្ការ ឧបករណ៍ និងបច្ចេកវិទ្យាគ្រឿង
អលង្ការ។

នៅក្នុងមណ្ឌល Premier ស្តង់របស់ក្រុមហ៊ុន ភូគ្វី (Phu Quy) គ្រុប  ត្រូវបានរចនាឡើង តាមបែបបើកចំហ ដែលរៀបចំលើផ្ទៃដី​ជិត ៣០ ម៉ែត្រការ៉េ។ គំនូរមួយផ្ទាំងរបស់វិចិត្រករ ផាមម៉ាយចូវ (Pham Mai Chau) ជាវត្ថុមួយ សម្រាប់ការបែងចែកលំហ ម៉្យាងទៀតបង្កើតអត្តសញ្ញាណ ដែលទទួលស្គាល់ស្តង់នេះ។

នៅម្ខាង ផលិតផលប្រាក់ "នាគវៀតណាម" របស់ក្រុមហ៊ុន ភូគ្វី (Phu Quy) គ្រុប ដែលលេចធ្លោលើផៃខាងក្រោយលាបពណ៌ខ្មៅ។ នាគ - និមិត្តរូបមួយ ដែលធ្លាប់ស្គាល់ ក្នុងវប្បធម៌វៀតណាម​ - ត្រូវបានរចនា តាមរបៀបសាមញ្ញបំផុត ដោយផ្តោតលើស្លាកស្នាម និងរូបរាង។ រូបភាពសត្វនាគនេះ លេចឡើង លើផលិតផលប្រាក់ជាច្រើនរបស់ក្រុមហ៊ុន ភូគ្វី (Phu Quy) គ្រុប។

នៅម្ខាងទៀត ការរចនានៃកម្រងគ្រឿងអលង្ការ " ជំនួបជុំ“  ត្រូវបានបង្ហាញនៅលើផ្ទៃខាងក្រោយលាបពណ៌ក្រហម។ ដោយការបំផុសគំនិត ពីរឿងរ៉ាវ ជឺដុងទឺ -ទៀនយុង” (Chu Dong Tu -Tien Dung) កម្រងគ្រឿងអលង្ការធ្វើពីមាស 18K មិនគ្រាន់តែបង្ហាញរឿងព្រេងនេះឡើងវិញទេ ប៉ុន្តែប្រើរូបភាពនៃទន្លេ រលក ខ្សាច់ និងការជួបជុំ ទៅជាស្នាមចម្លាក់នៅលើគ្រឿងអលង្ការ។

មណ្ឌលតាំងពិព័រណ៍គ្រឿងអលង្ការ នៅមជ្ឈមណ្ឌល Hong Kong Convention and Exhibition Centre បានបើកជាផ្លូវការ នៅថ្ងៃទី១៦ ខែកញ្ញា ដែលជាផ្នែកមួយក្នុងក្របខណ្ឌ Jewellery & Gem WORLD Hong Kong 2026 ។

ក្នុងការតាំងពិព័រណ៍មួយ ដែលមានស្តង់ជាច្រើនទាក់ទាញចំណាប់អារម្មណ៍ ដោយការដាក់តាំងពេជ្រពណ៌ ត្បូងថ្ម ត្បូងមានទម្ងន់រាប់សិបការ៉ាត់ ឬការរចនា ដែលបង្ហាញបច្ចកេទេសកែច្នៃ ក្រុមហ៊ុន ភូគ្វី  គ្រុប បានជ្រើសរើសវិធីសាស្រ្តផ្សេង៖ ការប្រើប្រាស់រឿងរ៉ាវវប្បធម៌វៀតណាម ដើម្បីតភ្ជាប់ផលិតផល និងបង្កើតអត្តសញ្ញាណពិសេសនៃស្តង់របស់ក្រុមហ៊ុននេះ។

តើក្រុមហ៊ុន ភូគ្វី(Phu Quy) គ្រុប នាំមកអ្វីខ្លះដល់ពិភពលោក?

ក្រុមហ៊ុន ភូគ្វី (Phu Quy) គ្រុប កំពុងនាំយកផលិតផលសរុចំនួន ៣៥ ស្ថិត​ក្នុង​ ៧ ក្រុម ដែលនាំយកទៅកាន់ព្រឹត្តិការណ៍ JGW Hong Kong 2026High Jewellery ជំនួបជុំ លេចចេញពីបេតិកភណ្ឌ សត្វ​នាគវៀតណាមភូគ្វី ភូគ្វីបាវង៉ឹ(Bao Ngan) សត្វពិសិដ្ឋិភូគ្វី ភូគ្វី Vajara Collection និង​ និមិត្តរូបដ៏ពិសិដ្ឋក្នុងង​ព្រះពុទ្ធសាសនា។

ក្រៅពីកម្រងគ្រឿងអលង្ការ ជំនួបជុំក្រុមផលិតផលសិល្បៈធ្វើពីប្រាក់ បង្ហាញពីវិធីសាស្រ្តជិត​ខិតដល់បេតិកភណ្ឌវៀតណាម។

 

ព្រឹត្តិការណ៍ JGW ខែកញ្ញា ឆ្នាំ 2026 - កន្លែងជួបជុំនៃខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអលង្ការសកល

ព្រឹតិ្តការណ៍ Jewellery & Gem WORLD Hong Kong 2026 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែកញ្ញា នៅទីតាំងពីរកន្លែង ក្នុងទីក្រុង​ហុងកុង (ប្រទេសចិន) ដែល​មាន​ការចូលរួមរបស់អង្គភាព​តាំងពិព័រណ៌ចំនួន ៣០០០ មកពីប្រទេសនិង​ដែន​ដីចំនួន ៤៦។

ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែកញ្ញា AsiaWorld-Expo រៀបចំការតាំងពិព័រណ៍ចំនួនបីលើថ្មពណ៌ ពេជ្រ និងត្បូងមានតម្លៃខ្ពស់ គុជ និងវត្ថុធាតុដ៏មានតម្លៃ។ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកញ្ញា មជ្ឈមណ្ឌលHong Kong Convention and Exhibition Centre បានរៀបចំការតាំងពិព័រណ៍ចំនួនបី ដែលដាក់តាំងគ្រឿងអលង្ការ ការរចនាលំដាប់ខ្ពស់ ការវេចខ្ចប់ ឧបករណ៍ ម៉ាស៊ីន និងបច្ចេកវិទ្យាគ្រឿងអលង្ការ។

របៀបរៀបចំ "ការតាំងពិព័រណ៍មួយ ទីកន្លែងពីរ" ជួយអ្នកទិញកាន់តែខិតជិតដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីវត្ថុធាតុដើម រហូតដល់ផលិតផលដែលត្រៀមរួចជាស្រេច ដើម្បីយក​ទៅ​លក់នៅទីផ្សារ។

ក្រៅពីការតាំងពិព័រណ៍ និងពាណិជ្ជកម្ម ការតាំងពិព័រណ៍នាឆ្នាំនេះក៏មានសន្និសីទ GEM+ ស្តីពីទីផ្សារត្បូងពណ៌; ពានរង្វាន់ NextGen Coloured Gem Excellence Awards នឹង​ជូ​ន​ដល់ក្រុមហ៊ុនកំពុងរីកចម្រើន; រួមជាមួយ Sublime Shine 2.0 ដែលជាការតាំងពិព័រណ៍បច្ចេកវិទ្យាកែច្នៃលោហៈ ដែលធ្វើឡើង ដោយមានការចូលរួមពីក្រុមប្រឹក្សាមាសពិភពលោក និង Platinum Guild International។ គណៈកម្មាធិការរៀបចំក៏បានប្រើប្រាស់ឧបករណ៍ស្វែងរកអង្គភាពតាំងពិព័រណ៍ ដែលដំណើរការដោយ AI ជួយអ្នកទិញបង្កើតបញ្ជីឈ្មោះ និង​កំណត់យ៉ាងឆាប់រហ័ស្តង់សមស្របនឹងតម្រូវការ ។

(ប្រភព៖ Informa arkets/JewelleryNet)


រូបសំណាក ភូគ្វីសិង្ហ ដែលមានទម្ងន់ ១ គីឡូក្រាម ដែល​បាន​កែច្នៃពីប្រាក់សុទ្ធ 999  ត្រូវបានបំផុសគំនិត ដោយលំនាំសិល្បៈដ៏ល្អរបស់ហ្វេ (Hue)។ រូបសំណាក ភូគ្វីសត្វសេះ ធ្វើពីប្រាក់សុទ្ធ 999 និង​មានទម្ងន់ ១ គីឡូក្រាម  ដែល​យក​រូបភាពសត្វសេះ នៃគំនូរប្រជាប្រិយ ហាងត្រុង (Hang Trong) -ជាប់ពាក់ព័ន្ធនឹងគោលគំនិតនៃភាពរុងរឿង សិរីរុងរឿង និងភាពជោគជ័យ​។

ផលិតផលទាំងនេះ បង្ហាញពីទិសដៅច្បាស់លាស់៖ ជំនួសឱ្យការចាត់ទូក​ថា បេតិកភណ្ឌគ្រាន់តែជាធាតុតុបតែង ភូគ្វី (Phu Quy) បញ្ចូលរូបភាព លំនាំ និងរឿងរ៉ាវប្រពៃណីបញ្ចូលក្នុងការរចនា ការបង្កើតរូបរាង និងដំណើរការកែច្នៃ។

ឧទាហរណ៍មួយទៀតគឺក្រុមផលិតផល ដែលបំផុសគំនិតពីផ្កាមួយ​ប្រភេទ ក្នុងសិល្បៈរាជវាំង ហ្វេ (Hue)។ លំនាំនេះត្រូវបានលេចឡើងនៅលើចានប្រាក់ និងមេដាយ ផ្ទៃមុខត្រូវបានកែច្នៃ ដើម្បីបង្កើតភាពផ្ទុយគ្នា រវាងផ្នែករលោង និងផ្នែកមិន​ដិតច្បាស់។ នៅពេលដែលពន្លឺផ្លាស់ប្តូរ ប្រាក់ក៏បង្កើតបាននូវផលប៉ះពាល់ដល់ចក្ខុវិញ្ញាណខុសៗគ្នាផងដែរ។

វិធីសាស្រ្តនេះស្របនឹងអ្វី ដែលលោក ត្រឹនហ្វ័ងអាញ់ (Tran Hoang Anh) នាយកផ្នែកម៉ាកយីហោ និងផលិតផលនៃក្រុមហ៊ុន ភូគ្វី គ្រុប  បានចែករំលែក មុនពេលការតាំងពិព័រណ៍៖ តម្លៃនៃផលិតផលគ្រឿងអលង្ការអន្តរជាតិ មិនត្រឹមតែស្ថិតនៅក្នុងការរចនារបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងបច្ចេកទេសកែច្នៃ សមាមាត្រ វត្ថុធាតុដើម ការនិទានរឿង និងរបៀបដែលផលិតផលត្រូវបានទីផ្សារពេញនិយមផងដែរ។
 

យោងតាមលោក លោក ត្រឹន ហ្វ័ងអាញ់ (Tran Hoang Anh) ដែរ ប្រតិកម្មរបស់អ្នកទស្សនាអន្តរជាតិ នៅថ្ងៃដំបូង បានផ្តល់សញ្ញាគួរឱ្យកត់សម្គាល់មួយ។ ដំបូងឡើយ មនុស្សជាច្រើននាក់ ត្រូវបានទាក់ទាញដោយរូបរាង ផ្ទៃមុខ និងការរចនានៃគ្រឿង​អលង្ការ មុនពេលដឹងថា កម្រង​គ្រឿង​អលង្ការមានប្រភពមកពីរឿងព្រេងវៀតណាម។

លោកបានមានប្រសាសន៍ថា គួរឱ្យចាប់អារម្មណ៍ណាស់ ពេលស្វែងយល់នូវ​រឿងរ៉ាវនៅពីខាងក្រោយ ពួកគេបានដឹងថា ការរចនា ដែលហាក់ដូចជាទំនើបទាំងនេះ ប៉ុន្តែមានប្រភពមកពីរឿងព្រេងអំពីស្នេហា របស់វៀតណាម

យោងតាមលោករូបនេះ ម៉ាកយីហោវៀតណាមមិនចាំបាច់ធ្វើតាមភាសារបស់បណ្តាម៉ាកយីហោអន្តរជាតិដ៏ល្បីល្បាញ ដើម្បីទទួលស្គាល់នោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀតគឺ ផ្តោតទៅលើអ្វី ដែលបង្កើត
​អត្តសញ្ញាណរបស់យើង
ពីប្រពៃណីវប្បធម៌ និងសម្ភារៈក្នុងស្រុក រហូតដល់សិប្បកម្មប្រពៃណី បន្ទាប់មកគឺការផ្លាស់ប្តូរ ដោយ​គំនិតរចនាបែបសហសម័យ។

កម្រងគ្រឿងអលង្ការ "ជំនួបជុំ" ទាញយកការបំផុសគំនិតពីរឿងរ៉ាវរបស់ “ជឺដុងទឺ -ទៀនយុង” (Chu Dong Tu -Tien Dung) ដោយប្រែរូបភាពនៃទន្លេ រលក និងខ្សាច់ទៅជាការរចនាលើគ្រឿងអលង្ការមាស 18K។

ទុកឱ្យការរចនាបញ្ចេញសំឡេងជាមុន

បញ្ហាប្រឈមមុខមួយក្នុងចំណោមបញ្ហាប្រឈមមុខនានា សម្រាប់ផលិតផល ដែលបំផុសគំនិតពីវប្បធម៌ គឺធ្វើដូចម្តេច ដើម្បីឱ្យរឿងរ៉ាវក្នុងស្រុក មិនក្លាយជារបាំង សម្រាប់អ្នកទស្សនាអន្តរជាតិ។ នៅស្តង់ដាក់តាំងរបស់ ភូគ្វី វិធីសាស្ត្រដែលត្រូវបានជ្រើសរើស គឺទុកឱ្យការរចនាទាក់ទាញជាមុនសិន ហើយរឿងរ៉ាវវប្បធម៌នឹងលាតត្រដាងខាងក្រោយ។

លោក ណាំ (Nam) អាយុ ២៨ ឆ្នាំ ជាភ្ញៀវទស្សនា ជនជាតិវៀតណាម​ម្នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូង បានឱ្យដឹងថា លោកបានមកទស្សនា ការតាំងពិព័រណ៍នេះ ៤-៥ ដងហើយ​។ អ្វីដែលធ្វើឱ្យលោកចាប់អារម្មណ៍ជាដំបូង គឺរបៀបដែលសហគ្រាសវៀតណាមមួយ បានវិនិយោគលើស្តង់តាំងពិព័រណ៍ និងដាក់បង្ហាញផលិតផល ក្នុង​ការតាំងពិព័រណ៌ដែល​មាន​ការចូលរួមពីម៉ាកសញ្ញាអន្តរជាតិនានា។

កម្រងគ្រឿងអលង្ការ "ជំនួបជុំ" ទាញយកការបំផុសគំនិតពីរឿងរ៉ាវរបស់ “ជឺដុងទឺ -ទៀនយុង” (Chu Dong Tu -Tien Dung) ដោយប្រែរូបភាពនៃទន្លេ រលក និងខ្សាច់ទៅជាការរចនាលើគ្រឿងអលង្ការមាស 18K។ 

លោក ណាំ (Nam) បានចែករំលែកថា៖ «ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀប ដែលជនជាតិវៀតណាមវិនិយោគលើស្តង់ ​​​យ៉ាង​​អស្ចារ្យតាមបែបនេះ។ ខ្ញុំបានទៅទស្សនាការតាំងពិព័រណ៌នេះ ៤-៥ ដងហើយ និងឃើញថា គ្រឿងអលង្ការវៀតណាម មិនចាញ់ផលិតផលអន្តរជាតិនោះទេ។ ខ្ញុំចាប់អារម្មណ៍បំផុតជាមួយរូបចម្លាក់សត្វសេះ។ ប្រទេសនីមួយៗ មាន និយមន័យផ្សេងៗគ្នាអំពី ភាពជោគជ័យ។ រូបភាពសេះធ្វើពីប្រាក់មួយក្បាលនេះ មានភាពស្ងប់ស្ងាត់ និងសេរីភាព ខុសពីរូបភាព "សត្វសេះនាំជោគជ័យ" ដែលគេតែងតែឃើញនៅប្រទេសដទៃទៀត»

សម្រាប់លោកស្រី ហ្វ័ង ត្រាហឿង (Hoang Tra Huong) តំណាងក្រុមហ៊ុនមាសប្រាក់ វ៉ាន​ស្វឹន (Van Xuan) មាន​ការរំភើបចិត្ត នៅពេល​ដែល​គាត់ឈរនៅខាងមុខ គ្រឿងអលង្ការមាសរបស់ ភូគ្វី  នៅទីក្រុង ហុងកុង។ លោកស្រីបានចាត់ទុកថា ភាពថ្លៃថ្នូរ ល្អិតល្អន់នៃផលិតផលបានធ្វើឱ្យគាត់ «មានមោទនភាពយ៉ាងខ្លាំង នៅពេលដែលមើលឃើញគ្រឿងអលង្ការវៀតណាមមានវត្តមាន នៅលើទីផ្សារអន្តរជាតិ»

ប្រតិកម្មទាំងនោះមិនទាន់តំណាងឱ្យទីផ្សារទាំងមូល ហើយមិនទាន់គ្រប់គ្រាន់ ដើម្បីចេញសន្និដ្ឋានអំពីសមត្ថភាពពាណិជ្ជកម្មនៃកម្រង​គ្រឿងអលង្ការមួយឡើយ។ ប៉ុន្តែនៅក្នុងការតាំងពិព័រណ៍ B2B មួយ ការដែលអតិថិជនឈប់សម្រាក ទស្សនា សួរសំណួរ និងចង់ដឹងពីរឿងរ៉ាវនៅពីខាងក្រោយផលិតផល គឺជាជំហានដំបូង ដើម្បីឱ្យការជួបជុំមួយអាចបំប្លែងទៅជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការ។

នោះក៏ជាអត្ថន័យនៃព្រឹត្តិកាណ៍ JGW សម្រាប់សហគ្រាស ដែលចូលរួមផងដែរ៖ ផលិតផលមិនត្រឹមតែត្រូវបានគេគយគន់ នៅពេលដាក់តាំងក្នុងទូកញ្ចក់ដាច់ដោយឡែកមួយប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានដាក់នៅជិតគ្រឿង​អលង្ការរាប់ពាន់ផ្សេងទៀត និងទទួលការវាយតម្លៃដោយផ្ទាល់ពីអ្នកជំនាញក្នុងវិស័យនេះ។

កម្រងគ្រឿងអលង្ការ "ជំនួបជុំ" ទាញយកការបំផុសគំនិតពីរឿងរ៉ាវរបស់ “ជឺដុងទឺ -ទៀនយុង” (Chu Dong Tu -Tien Dung) ដោយប្រែរូបភាពនៃទន្លេ រលក និងខ្សាច់ទៅជាការរចនាលើគ្រឿងអលង្ការមាស 18K។

តើវិធីសាស្រ្តរបស់ក្រុមហ៊ុន ភូគ្វី គ្រុប មានលក្ខណៈស្រដៀងនឹងប្រទេសជប៉ុនយ៉ាងដូចម្តេច?

ក្នុងចំណោមផលិតផលគួរឱ្យកត់សម្គាល់ ដែលGemstone Today ឧទ្ទេសនាម ក្នុង​ព្រឹត្តិការណ៍ JGW 2026   Pui In Catherine Siu បានផ្សំអូប៉ាល់ភ្លើង ជាមួយពេជ្រដាំលើស្នៀតសក់ Desire - UnboundAusty Lee បានដាក់តាំងត្បូងmelo ត្បូង conch sapphire padparadscha, sapphire ពណ៌ និងពេជ្រក្នុងការរចនា The Flora of MaconTinelli & C Srl ណែនាំនាឡិកាមាស 18K ដែលផលិតដោយដៃ នៅ Valenza ដែលជាមជ្ឈមណ្ឌលគ្រឿងអលង្ការដ៏ល្បីល្បាញមួយរបស់ប្រទេសអ៊ីតាលី

ប៉ុន្តែភាពស្រដៀងនឹងរបៀបកែច្នៃគ្រឿងអលង្ការរបស់ ភូគ្វី (Phu Quy) មកពីប្រទេសជប៉ុន។

អ្នករចនា Keiko Ito ត្រូវបានណែនាំកម្រងគ្រឿងអលង្ការ Nature’s Spiral  និងរួមផ្សំជាមួយគុជ Akoya ត្បូងពណ៌ និងត្បូងraden- បច្ចេកទេសឆ្លាក់ពីសំកគុជខ្យងលើផ្ទៃមុខ ដែលជាប្រពៃណីយូរអង្វែងនៅ ក្នុងសិល្បៈតុបតែងជប៉ុន។

ទិដ្ឋភាពគួរឱ្យកត់សម្គាល់ មិនត្រឹមតែស្ថិតនៅក្នុងវត្ថុធាតុដើមដ៏មានតម្លៃនោះទេ។ អ្នក​រចនា Keiko Ito បានបញ្ចូលសិប្បកម្មប្រពៃណីពីប្រទេសជប៉ុនចូលទៅក្នុងការរចនាសហសម័យ ដើម្បីផលិតផលអាចនាំយក​ទៅ​លក់នៅទីផ្សារអន្តរជាតិ និងអ្នកទស្សនាអាចមើលឃើញប្រភពដើម​របស់​វា​។

នេះក៏ជាទិសដៅដែលភូគ្វី បានជ្រើសរើស ក្នុង​ព្រឹត្តិការណ៍ JGW 2026 ផងដែរ។ ខណៈពេលដែលអ្នក​រចនា Keiko Ito បញ្ចូលបច្ចេកទេសឆ្លាក់ raden របស់ជប៉ុន បញ្ចូលក្នុងគ្រឿងអលង្ការ។ ក្រុមហ៊ុន ភូគ្វី គ្រុប ប្រើប្រាស់ពីសម្ភារៈខ្មុក គំនូរប្រជាប្រិយ ហាងត្រុង (Hang Trong) សិល្បៈនៃរាជវាំង ហ្វេ (Hue) និងរឿងរ៉ាវរបស់ ជឺដុងទឺ -ទៀនយុង” (Chu Dong Tu -Tien Dung) ដើម្បីបង្កើតភាសាពិសេស សម្រាប់ផលិតផលមាស និងប្រាក់របស់វៀតណាម។

វិធីសាស្រ្តទាំងពីរនេះខុសគ្នាទាំងវត្ថុធាតុដើម និងទម្រង់ ប៉ុន្តែពួកគេ​មាន​ចំណុចរួមមួយ៖ ប្រពៃណីមិនត្រូវបានបញ្ចូលក្នុងគ្រឿង​អលង្ការទេ ប៉ុន្តែក្លាយជាផ្នែកសំខាន់មួយនៃទស្សនវិជ្ជានូវរចនា។

ដូច្នេះសំណួរមិនមែនគ្រាន់តែជារបៀបធ្វើឱ្យផលិតផលមួយ ត្រូវបានពិភពលោកទទួលយកទេ ប៉ុន្តែថែមទាំង៖ នៅពេលដែលវាឈានឆ្ពោះទៅកាន់ទីផ្សារសកល តើផលិតផលនោះអាចរៀបរាប់យ៉ាងច្បាស់ថាវាមកពីណា?

(ប្រភព៖ Gemstone Today, “Jewellery and Gem World Hong Kong 2026: Dates, Venue and Visitor’s Guide”)


ផលិតផលមួយ​ចំនួន​របស់​ភូគ្វី ដែល​យក​ការបំផុសគំនិតពីសិល្បៈ និងបេតិកភណ្ឌរាជវាំងហ្វេ (Hue)វៀតណាម។

លើកទីពីរ ផ្នត់គំនិតខុសគ្នា

បើសិន​ជាការចូលរួមលើកដំបូង ក្នុង​ព្រឹត្តិការណ៍ JGW គឺជាឱកាសមួយ ដើម្បីសង្កេត និងសិក្សាអំពីទីផ្សារអន្តរជាតិ រីឯការវិលត្រឡប់មកលើកនេះវិញ ត្រូវបានក្រុមហ៊ុន ភូគ្វី កំណត់ថា នោះជាគោលដៅសកម្មជាងមុន។

ស្តង់ឆ្នាំនេះត្រូវបានបង្កើតឡើងក្នុងស្មារតីនៃវិចិត្រសាលបើកចំហ។ ផលិតផលមិនត្រឹមតែត្រូវបានបែងចែកជាប្រភេទមាស និងប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានរៀបចំជាក្រុមនិទានរឿងផងដែរ។ "ការជួបជុំ" និង "លេចចេញពីបេតិកភណ្ឌ" មានកន្លែងដាច់ដោយឡែក សម្រាប់អ្នក
ទស្សនា ដើម្បីគយគន់រចនាជាមុនសិន បន្ទាប់មកស្វែងយល់ពីវប្បធម៌មូលដ្ឋាន។

រូបសំណាកសត្វសេះ ភូគ្វី (Phu Quy) ដែលធ្វើពីប្រាក់សុទ្ធ999 និងមានទម្ងន់ ១ គីឡូក្រាម ដោយការប្រើប្រាស់រូបភាពសត្វសេះ នៅក្នុងគំនូរប្រជាប្រិយបុរាណ។

លោក ត្រឹន ហ្វ័ងអាញ់ (Tran Hoang Anh) បានមានប្រសាសន៍ថា "យើងចង់ផ្លាស់ប្តូរពីការរង់ចាំអតិថិជនមើលផលិតផលរបស់យើងទៅជាការបង្កើតកន្លែងសកម្ម ដែលធ្វើឱ្យពួកគេចង់បោះជំហានចូលទៅខាងក្នុង ស្វែងយល់ និងចាប់ផ្តើមការសន្ទនា"។

វិធីសាស្រ្តសកម្មនេះក៏ត្រូវបានឆ្លុះបញ្ចាំង តាមរយៈរបៀបដែលក្រុមហ៊ុនខិតជិតដល់អតិថិជន អ្នកចែកចាយ និងដៃគូសក្តានុពលផងដែរ។ ជំនួបនៅឯ JGW អាចបើកកិច្ចសហប្រតិបត្តិការជាច្រើនកម្រិត៖ ការស្វែងរកប្រភពវត្ថុធាតុដើម ការចែកចាយ ការរចនា បច្ចេកវិទ្យា ដំណើរការ B2B OEM/ODM។ សម្រាប់ដៃគូមួយ ចំណុចចាប់ផ្តើមអាចជាសមត្ថភាពក្នុងការចែកចាយផលិតផល។ ចំពោះដៃគូមួយទៀត វាអាចជាការរចនាថ្មីសម្រាប់ទីផ្សាររបស់ពួកគេ។

រូបសំណាកសត្វសេះ ភូគ្វី (Phu Quy) ដែលធ្វើពីប្រាក់សុទ្ធ999 និងមានទម្ងន់ ១ គីឡូក្រាម ដោយការប្រើប្រាស់រូបភាពសត្វសេះ នៅក្នុងគំនូរហាងត្រុង (Hang Trong) ប្រជាប្រិយបុរាណ។

ពីទស្សនៈទូលំទូលាយ ព្រឹត្តិការណ៍​ JGW ក៏ជា "ការសាកល្បង" សម្រាប់ម៉ាកយីហោ ដើម្បីវាយតម្លៃសមត្ថភាពរបស់ពួកគេនៅក្នុងបរិបទអន្តរជាតិ។ ចាប់ពីគុណភាពផលិតផល និងវិធីសាស្រ្តដាក់តាំង រហូតដល់ឯកសារលក់ និងអន្តរកម្មរបស់​អតិថិជន កត្តាទាំងអស់អាចក្លាយជាស្តង់ដារ សម្រាប់អាជីវកម្ម ដើម្បីវាយតម្លៃដោយខ្លួនឯង និងលើកកម្ពស់ស្តង់ដាររបស់ពួកគេ។

ចំពោះ ភូគ្វី (Phu Quy) គោលដៅគឺលើសពីការលក់គ្រឿងអលង្ការ ឬការស្វែងរក​ការបញ្ជាទិញ។ សហគ្រាសមានគោលបំណងកសាងរូបភាពនៃម៉ាកយីហោលោហៈដ៏មានតម្លៃរបស់វៀតណាម ដែលមានសមត្ថភាពអភិវឌ្ឍការរចនាផ្ទាល់ខ្លួន ខណៈពេលដែលក៏ស្វែងរកទំនាក់ទំនងដែលអាចប្រែក្លាយទៅជាសមត្ថភាព ផលិតផល និងតម្លៃថ្មីសម្រាប់ភាគីទាំងពីរ​។ មតិប្រតិកម្មដោយផ្ទាល់ ពីទីផ្សារអន្តរជាតិក៏ជាប្រភពទិន្នន័យ ដើម្បីភូគ្វី (Phu Quy) បន្តកែលម្អផលិតផលរបស់ខ្លួន បន្ទាប់ពីការតាំងពិព័រណ៍។

លោក ណាំ (ស្លៀកអាវពណ៌ស ឈរនៅកណ្តាល) ជាអ្នកទស្សនាវៀតណាមម្នាក់ ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានចែករំលែកចំណាប់អារម្មណ៍របស់គាត់ចំពោះផលិតផលរបស់ ភូក្វី បន្ទាប់ពីបានទៅទស្សនាស្តង់ ។

ក្នុងចំណោមបណ្តាអង្គភាពតាំងពិព័រណ៍ប្រមាណ ៣០០០ នៅក្នុងព្រឹត្តិការណ៍ JGW 2026 ភូគ្វី គឺជាអាសយដ្ឋាន។ ប៉ុន្តែក្នុងលំហមួយ មានអង្គភាពតាំងពិព័រណ៍រាប់ពាន់ផ្សេងទៀត ដូច្នេះសំណួរអំពីអត្តសញ្ញាណកាន់តែច្បាស់ ជាងពេលណាៗទាំងអស់។

មាស ប្រាក់ ឬត្បូងមានតម្លៃមិនមានសញ្ជាតិទេ។ ពេជ្រមួយគ្រាប់ ដុំមាស ឬដុំប្រាក់ អាចត្រូវបានជួញដូរលើទូទាំងពិភពលោក ដែលស្របតាមបទដ្ឋានស្តង់ដារកាន់តែចុះសម្រុង​គ្នា។ អ្វីដែលពិបាកចម្លងគឺស្ថិតនៅក្នុងអ្វី ដែលមនុស្សបង្កើតបន្ថែមលើសម្ភារៈនេះ ដៃ សិប្បកម្ម ការចងចាំ សោភ័ណភាព និងវប្បធម៌។

លោកស្រី ហ្វ័ង ត្រាហឿង (Hoang Tra Huong) បានគយគន់កម្រងគ្រឿងអលង្ការវៀតណាម ដែលបានដាក់តាំងបង្ហាញ ក្នុងការតាំងពិព័រណ៍។

ដូច្នេះ បញ្ហាប្រឈមសម្រាប់គ្រឿងអលង្ការវៀតណាម នៅពេលឈានចូលទីផ្សារពិភពលោក ប្រហែលជាមិនមែនគ្រាន់តែបង្កើតផលិតផលដ៏ស្រស់ស្អាតនោះទេ។ គ្រឿងអលង្ការរាប់ម៉ឺន បញ្ចេញភ្លឺចែងចាំង នៅក្នុងទីក្រុងហុងកុង ប្រការដែលពិបាកជាងនេះទៅទៀតនោះ គឺការធ្វើឱ្យអ្នកដើរកាត់យ៉ាងប្រញាប់ប្រញាល់ និងឈប់មើលម្តងទៀត ហើយចង់សួរថា តើវត្ថុនេះមកពីណា?

 

 

ខ្លឹមសារ៖ ធៀនហឿង

រូបថត ក្រុមហ៊ុន ភូគ្វី គ្រុប

បច្ចេកទេស និងក្រាហ្វិក៖ ហឿងថាវ / VNP

 


top