ភាពប្រណីតនៃក្បាច់គុន សឺនដុងឡាកហុង (Son Dong Lac Hong)

ភាពប្រណីតនៃក្បាច់គុន សឺនដុងឡាកហុង (Son Dong Lac Hong)

ថ្មី​ៗនេះ​ តាម​ការ​ណាត់​​ ខ្ញុំ​បាន​ទៅ​​ជួប​គ្រូ​គុន ​ប៊ូយ ​ម៉ាញ​ទឿង​ (Bui Manh Tuong) នៅ​ សាលា​គុនអ៊ីវ៉ដាវ - Y Vo Dao​មាន​អាសយដ្ឋាន​នៅ​លេខ​​៦៨ ផ្លូវ​ង៉ុក​ធ្វី​ (Ngoc Thuy) ស្រុក​ឡុង​បៀន (Long Bien) ហាណូយ​។ ខាង​ក្នុង​​សាលា​គុន​​ប៉ះចំភ្នែកខ្ញុំ​ គឺ​លោក​គ្រូគុន​ម្នាក់មានវ័យ​ក្មេង​ ទឹក​មុខ​ស្លូត​បូតនិង​​ស្និទ្ធស្នាល។ គ្រូគុន​ស្វាគមន៍​ខ្ញុំ​ដោយ​ទឹក​មុខ​ញញឹម​ស្និទ្ធស្នាល​ ជាមួយ​នឹង​កាយ​វិការ​ចាប់​ដៃ​ពោរពេញដោយកម្លាំងយ៉ាងមាំនៃ​​អ្នក​ហាត់​គុន​ម្នាក់​។ ប​ង​គឺ​គ្រូគុន​ ​ប៊ូយ​ ម៉ាញ​ទឿង​ (Bui Manh Tuong) ប្រធាន​តំណាង​បក្ស​​គុន ​សឺន​ដុង​ឡាក​ហុង​ (Son Dong Lac Hong) និង​ជា​សមាជិក​នៃ​អគ្គសមាគម​អភិវឌ្ឍ​ក្បាច់​គុន​ពិភពលោក​។

គ្រូគុន ​ប៊ូយ​ ម៉ាញ​ទឿង​ (Bui Manh Tuong)ប្រធាន​តំណាង​បក្សគុន​សឺន​ដុង​ឡាក​ហុង​(Son Dong Lac Hong) នៅប្រទេស​វៀតណាម​។​ រូបថត៖ ខាញឡុង​

គ្រូគុន ​ប៊ូយ​ ម៉ាញទឿង​ (Bui Manh Tuong) មាន​ឪពុក​ជាគ្រូគុន​ បង​ធ្លាប់​ហាត់​គុន​តាំងពី​អាយុ​៥ឆ្នាំ​។ បច្ចុប្បន្ន​​ បងបាន​ផ្សារ​ភ្ជាប់​នឹង​ក្បាច់​គុនជាង៣០ឆ្នាំកន្លង​ ហើយ​កំពុង​បង្កើត​ពង្រីក​បក្ស​គុន​ សឺន​ដុង​ឡាក​ហុង​ (Son Dong Lac Hong) ឱ្យ​មាន​ភាព​រីក​ចម្រើន​។ បក្ស​គុន​ សឺន​ដុង​ឡាកហុង​ (Son Dong Lac Hong) មាន​ដើម​កំណើត​ចេញ​ពី បក្ស​គុន​សៅលិញ​សឺន​ដុង (Thieu Lam Son Dong) ​វៀតណាម​។ បក្សគុន​ សឺន​ដុង​ឡាកហុង (Son Dong Lac Hong) ​​បាន​បំបែក​ចេញ​ពី​បក្សគុន​មួយ​នេះ នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ២០១០។ សមាគម​ក្បាច់​គុន​​ហាណូយ​ទទួល​ស្គាល់​បក្សគុន​ នៅ​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ២០១០ បង្ហាញ​វត្តមាន​នៅភូមិ​ក្បាច់​គុន​វៀតណាម​ នៅថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១១។ វិហារបូជនិយដ្ឋាន​គ្រូដើម​​របស់​បក្សគុន​ នៅលេខ​៤៩៩ ផ្លូវ​ង្វៀន​ខ្វាយ​ (Nguyen Khoai) ហាណូយ​ ដឹក​នាំដោយ​គ្រូ​ ផាម​ ស្វឹន​ទុង (Pham Xuan Tung) ជាអ្នក​​បង្កើតឡើង​។ គ្រូគុន​ ប៊ូយ​ ម៉ាញទឿង​ (Bui Manh Tuong) ជាសិស្សគណ​នៃ​គ្រូ ​ផាម​ ស្វឹន​ទុង ​(Pham Xuan Tung) (អ្នក​បង្កើត​បក្សគុន​សឺនដុងឡាកហុង - Son Dong Lac Hong) នៅ​ប្រទេសវៀតណាម​។​

ប្រព័ន្ធ​ហ្វឹកហាត់​នៃបក្សគុន ​សឺនដុងឡាកហុង (Son Dong Lac Hong) បាន​បែងចែក​ជា​ប្រព័ន្ធ​វិទ្យាសាស្រ្ត​រៀប​ចំ​តាម​បទដ្ឋាន​ហ្វឹកហាត់​ ពី​ទាប​រហូតដល់​ខ្ពស់​ សមស្រប​នឹង​អាយុ​ វណ្ណៈ​របស់​អ្នក​រៀនក្បាច់គុណ។ បក្សគុន​មាន​ប្រព័ន្ធ​មូលដ្ឋាន​គ្រប់គ្រាន់​ដូចជា៖ ក្បាច់ជំហាន​​ដើរ​ ក្បាច់​ឃុំ​រង​ ក្បាច់​ជើង ប្រព័ន្ធ​ក្បូន​ខ្នាត អាវុធ ហាត់​ជាដៃគូ ហាត់​​ធាតុ​ខាងក្នុង ​និង​ខាងក្រៅ​ ហាត់ធាតុ​បំប៉ន​ ប្រព័ន្ធ​ខ្សែក្រវាត់​។ ជាពិសេស​ សឺនដុងឡាកហុង (Son Dong Lac Hong) លើក​កម្ពស់​៖ ចិត្ត​ - គុណ​ធម៌​ និង​សីលធម៌។​


គ្រូគុន​​ ប៊ូយ ​ម៉ាញ​ទឿង​ (Bui Manh Tuong) រៀប​រាប់​ថា៖ ប្រព័ន្ធ​ក្បាច់​គុន​របស់​បក្សគុន​សឺនដុងឡាកហុង (Son Dong Lac Hong) បាន​កសាង​នៅលើ​មូលដ្ឋាន​ធាតុ​ញីឈ្មោល​ ធាតុ​ប្រាំ​ យក​ទន់ទប់​​រឹង​ អនុវត្ត​តាម​ទ្រឹស្តី​នៃ​ក្បាច់​គុន​បុរាណ​លោក​ខាង​កើត​ ផ្អែកលើ​មូលដ្ឋាន​ក្បាច់​ធាតុ​ប្រាំ​។ នាគ​ ពស់ ខ្លា​ ខ្លារខិន​ ចំពុះសត្វក្រៀល​។ ក្នុង​នោះ​ក្បាច់​​ខ្លា​ជំនាញ​ហាត់ពត់​ឆ្អឹង​បង្កើត​កម្លាំង​កាយ​។ ក្បាច់​ខ្លា​រខិន​ជំនាញ​ហាត់​កម្លាំង​សាច់​ដុំ​ ល្បឿន​ហកលោត​។​ ក្បាច់​នាគ​ជំនាញ​ហាត់​សសៃ​ឱ្យ​មានកម្លាំង​រឹងមាំ​ រស់រវើក​។ ក្បាច់​ចំពុះ​​សត្វ​ក្រៀល​​ជំនាញ​ហាត់​រក្សាលំនឹង​ ភាព​អត់ធ្មត់​។ អក្សរទាំង​៤ សឺនដុងឡាកហុង (Son Dong Lac Hong) បង្ហាញ​ចេញ​ពី​ក្បាច់​គុន​សឺន​ដុង​ (Son Dong) តែងតែ​​ស្ថិតនៅ​ក្នុង​ឈាម​ជ័រ​ ឡាកហុង​ (Lac Hong) (កូន​នាគ​ចៅទេវតា)​ មានន័យ​ថា សិស្សគណនៃបក្សគុន​តែង​យក​មាតុភូមិ​ធ្វើ​ជាផ្ទះ​"។​​

បក្សគុន ​សឺនដុងឡាកហុង (Son Dong Lac Hong) មាន​កា​រប្រមូលផ្តុំ​ភាព​ប្រណីត​៖ ក្បាច់​អក្សរ តន្រ្តី ក្បាច់គុន និងសមាធិ សព្វថ្ងៃ​កំពុង​រក្សា​ និង​អភិវឌ្ឍ​លក្ខណៈ​វប្បធម៌​ប្រពៃណី​របស់វៀតណាម​ ជាមួយនឹង​បែប​ក្បាច់​គុន​ដូចជា​ ក្បាច់ការពារ​ខ្លួន ក្បាច់​ប្រយុទ្ធ ក្បាច់​សម្តែងប្រឡង​​ ក្បាច់​គុន​ភាពយន្ត​ និង​ហាត់​ធាតុ​ព្យាបាល​ជំងឺ​។ល។

គ្រូគុន ​ប៊ូយ​ ម៉ាញ​ទឿង​ (Bui Manh Tuong) ជា​អ្នក​កំពុង​បង្រៀន​ និង​បើកទូលាយ​បក្សគុន​។ បង​មិនត្រឹមតែ​ជា​គ្រូបង្វឹកប៉ុណ្ណោះទេ​​ នៅទាំងជា​អ្នក​ចូល​រួម​ប្រឡង​សម្តែង​នៅ​តាម​កម្មវិធី​​ប្រឡង​ក្បាច់គុន​ មហាសន្នបាតកីឡា ​នៅវៀតណាម ​និង​អន្តរជាតិ​ផង។ គាត់ទទួលបាន​​​សមិទ្ធផល​ជាច្រើន​​ជូន​បក្ស​ ជាពិសេស​បាន​សហសម្ពន្ធ​ក្បាច់គុន​​ ជូន​បណ្ណ​សរសើរ​​ដោយ​មាន​គុណ​បំណាច ​​ចូល​រួម​ឧទ្ទេសនាម​ក្បាច់​គុន​ប្រពៃណី​វៀតណាម​ ​​ក្នុងអង្គមហាសន្នបាត​១០០០​ឆ្នាំ​​រាជវាំងថាំងឡុង​ ហាណូយ​។ នៅ​ឆ្នាំ២០១៩ គ្រូគុន ​ប៊ូយ​ ម៉ាញទឿង ​(Bui Manh Tuong) បំបែក​ឯតទគ្គកម្ម​ ដោយ​យកជំនះ​១៣៩​គីឡូក្រាមថ្ម​​ granite​ ដិត​ជាប់​លើ​រាង​កាយ​ ដោយ​កម្លាំងធាតុ​ បំបែក​ឯតទគ្គកម្ម​ខាង​ឧទ្ទេសនាម​​លើ​កម្មវិធី​ ភ្នាល់លើកនេះ​នរណាឈ្នះ នៅ​ប៉ុស្តិ៍​ទស្សន៍​វៀតណាម ​(VTV3)។ ក្នុងឆ្នាំដដែល​នោះ គាត់​​បាន​បង្កើត សាលាគុន​អ៊ី​វ៉ដាវ (Y Vo Dao Quan) ជាទីកន្លែង​ហាត់​ក្បាច់គុន​ បង្រៀន​ក្បាច់​គុន​ និង​ផ្សព្វផ្សាយ​ភាព​ប្រណីត​នៃក្បាច់គុន ​សឺនដុង​ឡាក​ហុង​ (Son Dong Lac Hong) នៅវៀតណាម។​


បច្ចុប្បន្ន​ បក្សគុន ​សឺនដុងឡាកហុង (Son Dong Lac Hong) មាន​សាលាគុន​ ក្លឹប​ និង​សិស្សគណ​​ប្រមាណ​១០០០នាក់ពាសពេញ​ទូទាំងប្រទេស ក្នុងនោះ​ប្រមូល​ផ្តុំ​ច្រើន​នៅ​តាម​ខេត្ត​៖ ខេត្ត​ហឹង​អៀន​ (Hung Yen) ហាយ​យឿង (Hai Duong) ហាយ​ផុង (Hai Phong) ថាញ​ហ្វ័រ (Thanh Hoa) ក្វាង​និញ​ (Quang Ninh) និង​ដៀន​បៀន​ (Dien Bien)។ល។ ដោយ​មាន​មេលំហាត់​សម្បូរបែប ​​និង​ស្នៀត​គុន​រាប់​១០០០ស្នៀត បក្សគុន ​សឺន​ដុង​ឡាកហុង (Son Dong Lac Hong) ធ្លាប់ទទួល​បាន​រង្វាន់​ជាច្រើន ​នៅ​តាម​កម្មវិធី​ប្រឡង​ក្បាច់​គុន​វៀតណាម​។ គ្រូគុន​ ​ប៊ូយ​ ម៉ាញ​ទឿង​ (Bui Manh Tuong)  ​រៀប​រាប់​ បំណង​នៅពេល​វេលា​ខាង​មុខ​របស់គាត់គឺ អាច​នាំ​យក​ក្បាច់​គុន​នេះ ចូល​ក្នុងប្រព័ន្ធ​សាលា​រៀន​ ដើម្បីជួយ​សិស្ស​សាលា​​ហាត់​បំប៉ន​សុខភាព ​និង​បញ្ញា​៕​

អត្ថបទ៖ ប៊ិចវឹន​ រូបថត៖ ខាញ​ឡុង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​



top