ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី
នៅកិច្ចប្រជុំពិសេស អបអរសាទរខួបអនុស្សាវរីយលើកទី៥០ ទំនាក់ទំនងអាស៊ាន និង អូស្ត្រាលី ប្រព្រឹត្តទៅនាខែមីនាកន្លងហើយ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន និង អូស្ត្រាលីសម្តែងភាពគាប់ចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនង និង សមិទ្ធផលសហប្រតិបត្តិការ។ ដើម្បីចូលរួមចំណែកសហប្រតិបត្តិការអាស៊ាន និង អូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ចូលរួមកិច្ចប្រជុំ និងថ្លែងសុន្ទរកថា ស្នើរបកគំហើញចំនួន៣ បង្កើន ៣ និងចូលរួម៣ ក្នុងនោះមានតស៊ូបង្កើនទ្វេដងតម្លៃពាណិជ្ជកម្ម ក្នុងអំឡុងពេល ១០ ឆ្នាំខាងមុខ។
ជាពិសេស ចាប់តាំងពីពេលគូភាគីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ឆ្នាំ២០១៤ ហើយបង្កើនឡើងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឆ្នាំ២០២១ ទំនាក់ទំនងទ្វេភាគី មានជំហានដើរឡើងច្បាស់លាស់។ អូស្ត្រាលីជាដៃគូសន្ទនាដំបូង ហើយក៏ជាដៃគូមួយក្នុងចំណោមដៃគូដំបូងបង្អស់ បង្កើតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចំពោះអាស៊ាន។ ទំនាក់ទំនងគូភាគី កំពុងអភិវឌ្ឍយ៉ាងសកម្ម នៅលើគ្រប់វិស័យដូចជា វិស័យនយោបាយ - សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ - សង្គម និង សហប្រតិបត្តិការអភិវឌ្ឍ។
ក្នុងនោះ ឆ្នាំ២០២២ តម្លៃពាណិជ្ជកម្មទ្វេទិស សម្រេចបានជាង ១០១ ពាន់លានដូល្លាអាមេរិក កើនជិត ២០% បើប្រៀបនឹងឆ្នាំ២០២១។ វិនិយោគបរទេសផ្ទាល់ មកពីប្រទេសអូស្រ្តាលី ចូលមកអាស៊ាន សម្រេចជាង២ពាន់លានដូល្លាអាមេរិក កើនជិត៦,៥ដង បើបៀបនឹងឆ្នាំ២០២១ ជិតសម្រេចដល់កម្រិត មុនមានជំងឺកូវិដ - ១៩។
សំណេះសំណាលអំពីទិសដៅអភិវឌ្ឍទំនាក់ទំនងក្នុងពេលខាងមុខ គូភាគីឯកភាពខិតខំប្រឹងប្រែងបង្កើតបម្រែបម្រួលខ្លាំង ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគតាមរយៈការពង្រាយប្រសិទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន - អូស្រ្តាលី - New Zealand (AANZFTA) ទើបតែបានលើកកម្ពស់ និង កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ទន្ទឹមនោះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជានវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល បង្វែបៃតង បង្វែថាមពល ពាណិជ្ជកម្មអេឡិត្រូនិច តភ្ជាប់។ល។ ក្លាយជាកម្លាំងចលករកំណើនថ្មី សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច។
អាស៊ានស្វាគមន៍អូស្រ្តាលី ប្រកាសបំពេញបន្ថែម ២២២,៥ លានដូល្លាអូស្រ្តាលី (១៤៥លានដូល្លាអាមេរិក) សម្រាប់កិច្ចសហប្រតិបតិ្តការ ជាមួយនឹងប្រទេសនានា នៅក្នុងអនុតំបន់ទន្លេមេគង្គ បង្កើតមូលនីធិវិនិយោគតម្លៃ២ពាន់លានដូល្លាអូស្រ្តាលី និង គំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគចំពោះប្រទេសនានានៅអាស៊ាន នាពេលខាងមុខ។
គូភាគីឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ - សន្តិសុខ ការពារជាតិ សហប្រតិបត្តិការសមុទ្រ សន្តិសុខបណ្តាញ បំផុតគឺក្នុងក្របខណ្ឌយន្តការនានា វេទិកា EAS, ARF, ADMM+…។ ក៏ដូចជាជំរុញខ្លាំងសហប្រតិបត្តិការវិស័យអប់រំ បណ្តុះបណ្តាល ពលកម្ម ទេសចរណ៍ ផ្លាស់ប្តូរវប្បធម៌ រួមប្រាស្រ័យនឹងប្រជាជន ពិសេសគឺរវាងយុវជន និងថ្នាក់ដឹកនាំវ័យក្មេងនៃគូភាគី។ល។
ដើម្បីជំរុញសហប្រតិបត្តិការទ្វេភាគីក្នុងពេលខាងមុខ នាយករដ្ឋមន្រ្តី ផាម មិញជិញ (Pham Minh Chinh) ស្នើរបកគំហើញចំនួន៣ (សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ។ សហប្រតិបត្តិការអភិវឌ្ឍប្រភពធនធានមនុស្ស។ សហប្រតិបត្តិការអំពីវិទ្យាសាស្រ្ត - បច្ចេកវិទ្យា នវានុវត្តន៍ ក្នុងនោះប្រមូលផ្តុំអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល បង្វែបៃតង សេដ្ឋកិច្ចវដ្ត និងវិស័យថ្មីៗលេចធ្លោដូចជា បន្ទះ Chip សិប្បនិម្មិតបញ្ញា ស្នើស្រាវជ្រាវសមត្ថភាពចរចា កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល អាស៊ាន និងអូស្រ្តាលី) បង្កើន៣ (ទំនុកចិត្តនយោបាយ វប្បធម៌សន្ទនា និងកសាងទំនុកចិត្ត) និង ចូលរួម៣ (កសាងតំបន់សាមគ្គី និងស្វ័យភាពមួយ។ ជំរុញតំបន់គោរពច្បាប់អន្តរជាតិ និង ប្រតិបត្តិការផ្អែកលើច្បាប់។ កសាង កំណាត់រាងរចនាសម្ពន្ធតំបន់បើក បរិយាបន្ន លើកកម្ពស់ទ្វេភាគីនិយម ចំពោះអាស៊ានមានតួនាទីជាមជ្ឈមណ្ដល ជាកក្តាស្នូល ជួយប្រមូលផ្តុំ និងសម្រប់ផលប្រយោជន៍រវាងប្រទេសធំៗ)។
យោងតាមអ្នកឯកទេស Greg Earl - អតីតសមាជិកនៃគណៈកម្មការអូស្រ្តាលី - អាស៊ាន និងជាអតីតអ្នកសារព័ត៌មាន នៃតំបន់អាស៊ីអាគ្នេយ៍ នៃកាសែត “The Australia Financial Review” វៀតណាមជាដៃគូទំនុកចិត្ត សម្រាប់អូស្រ្តាលី ឆ្ពោះទៅរកការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាង ជាពិសេសគឺវៀតណាម និងប្រទេសនានានៅអាស៊ានជាទូទៅ។
“ប្រកាសចក្ខុវិស័យនៃថ្នាក់ដឹកនាំអាស៊ាន និងអូស្រ្តាលី - ដៃគូ ដើម្បីសន្តិភាព និង រុងរឿង” និង“ប្រកាស Melbourne - ដៃគូដើម្បីអនាគត” ត្រូវបានអង្គសន្និសីទអនុម័ត បានដាក់ចេញចក្ខុវិស័យអំពីអនាគត បង្កើតកម្លាំងចលករអភិវឌ្ឍទំនាក់ទំនងទ្វេភាគី នៅលើគ្រប់វិស័យទាំងអស់នាពេលខាងមុខ៕
អត្ថបទ៖ កាសែតរូបភាពវៀតណាម សរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង