ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង GCC
កិច្ចប្រជុំបណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC) បានធ្វើឡើងនាពាក់កណ្តាលខែតុលា នៅរដ្ឋធានី Riyadh (ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត) ក្នុងបរិបទពិភពលោក និងតំបន់មានការប្រែប្រួលជាច្រើន។ ប៉ុន្តែកិច្ចប្រជុំនេះបានទទួលជោគជ័យដ៏ត្រចះត្រចង់ កត់សម្គាល់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភសំខាន់ និងជាកម្លាំងជំរុញការតភ្ជាប់តំបន់ទាំងពីរ។
បន្ទាប់ពីរយៈពេល ៣៣ឆ្នាំនៃការបង្កើតទំនាក់ទំនង នេះជាលើកដំបូងដែលអាស៊ាន និង GCC បានរៀបចំកិច្ចប្រជុំកំពូលមួយ។ ការដែលវៀតណាមចូលរួមក្នុងកិច្ចប្រជុំកំពូលនេះមានអត្ថន័យសំខាន់ រួមជាមួយនឹងបណ្តាប្រទេសអាស៊ានបានបង្ហាញកិត្យានុភាព ឯករាជ្យភាព សាមគ្គីភាព និងការអភិវឌ្ឍ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងអង្គការសំខាន់ៗទាំងពីរឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឈូងសមុទ្រ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំអាស៊ាន និង GCC បានពិភាក្សា ត្រួតពិនិត្យឡើងវិញ និងតម្រង់ទិសអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ាន-GCC; ការផ្លាស់ប្តូរអំពីស្ថានភាពក្នុងតំបន់ និងពិភពលោក; បានទទួលស្គាល់ និងអនុម័តឯកសារសំខាន់ៗ នៃកិច្ចប្រជុំ ក្នុងនោះទទួលស្គាល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង GCC ក្នុងដំណាក់កាល ២០២៤ - ២០២៨ ។
ថ្នាក់ដឹកនាំបានអះអាងថា ពួកគេបានយកចិត្តទុកដាក់លើទំនាក់ទំនងរវាងបណ្ដាអង្គការខាងលើទាំងពីក្នុងតំបន់នីមួយៗ ចាប់តាំងពីការបង្កើតទំនាក់ទំនងនាឆ្នាំ ១៩៩០ ដោយផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដែលមានអាយុកាលរាប់សតវត្សនៃតំបន់ទាំងពីរ។
អាស៊ានវាយតំលៃខ្ពស់ថា បណ្ដាប្រទេសសមាជិក GCC ទាំងអស់សុទ្ធតែបានចូលរួមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងស្វាគមន៍សហព័ន្ធអារ៉ាប់អេមីរ៉ាត(UAE) ឱ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ចាប់ពីឆ្នាំ ២០២២ ។
កិច្ចប្រជុំនេះក៏បានអនុម័តសេចក្តីប្រកាសរួម ដោយឆ្លុះបញ្ចាំងពីលទ្ធផលនៃការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងដាក់ចេញទិសដៅអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងអាស៊ាន - GCC នាពេលខាងមុខ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍ។
ប្រឈមមុខនឹងការលំបាកដ៏ស្មុគស្មាញ ក្នុងស្ថានភាពពិភពលោក និងតំបន់បច្ចុប្បន្ន ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្ត គោរពច្បាប់ និងគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមចំណែកយ៉ាងប្រសិទ្ធភាពដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។បណ្តាប្រទេសក៏បានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។
បណ្តាប្រទេសក៏បានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។

នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ (Pham Minh Chinh) បានថ្លែងសន្ទរកថាអំពីការលើកកម្ពស់នូវសារៈសំខាន់នៃកិច្ចប្រជុំកំពូលលើកដំបូងរវាងអាស៊ាន និង GCC ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ GCC សម្រាប់អាស៊ាន។ ទន្ទឹមនឹងនោះ លោក ផាម មិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា អាស៊ាន និង GCC ចាំបាច់ត្រូវរួមដៃគ្នា ដើម្បីជំរុញឆន្ទៈពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួន ប្រើប្រាស់យ៉ាងរលូនធនធានអភិវឌ្ឍ និងអនុវត្តសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព ដោយមានការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត ដើម្បីធ្វើសកម្មភាពយ៉ាងប្តូរផ្តាច់ នាំកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឆ្ពោះទៅរកការទម្លុះទម្លាយភាពទល់ច្រកនាពេលខាងមុខ ហើយក្លាយជាចំណុចភ្លឺនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។/.
អត្ថបទ៖ កាសែតរូបភាពវៀតណាម - រូបថត៖VNA
បច្ចេកទេសនិងក្រាហ្វិក៖ត្រាងញុង
ប្រែសម្រួលដោយង្វៀនយ៉ាង