ពិសេសភាពនៃកុលាលភាជន៍បៀនហ្វ័រ (Bien Hoa)

ពិសេសភាពនៃកុលាលភាជន៍បៀនហ្វ័រ (Bien Hoa)


ភូ​មិ​កុលាលភាជន៍​បៀន​ហ្វ័រ​ (Bien Hoa)ស្ថិត​នៅក្បែរ​ទន្លេ​ដុង​ណាយ​ (Dong Nai) ដែលមានអាយុ​កាល​ជាង​៣០០ឆ្នាំ ល្បី​ឈ្មោះ​ដោយ​មាន​ភូមិ​កុលាលភាជន៍​ធំចំនួន២​ នោះគឺ​ភូមិ​តឹន​វ៉ាន (Tan Van) និង ម្តុំ​កុលាលភាជន៍សាលាវិចិត្រសិល្បៈ​អនុវត្ត​​បៀន​ហ្វ័រ​ (Bien Hoa)មកដល់សព្វថ្ងៃ​ នៅ​តែអត្ថិភាព​ និង វឌ្ឍនភាព​ដដែល​។ ទីនេះ​គឺជាទីកន្លែងចាប់​​ប្រភពរបស់​​​ភូមិ​កុលាលភាជន៍ នៃ​ភូមិភាគខាងត្បូង​​ល្បីរន្ទឺ​ដូចជា​ ខេត្ត​ប៊ិញយឿង​ (Binh Duong) កុលា​ល​​ភាជន៍ធូធីម​ (Thu Thiem)។ល។

សតវត្សរ៍​ទី១៧ ជនចំណាកស្រុក​ជនជាតិវៀតណាម​ និង ជនជាតិ​ចិនចូល​មក​កាប់​​ឆ្ការបង្តើត​​ភូមិ​នៅ​តំបន់ដី​ដុង​ណាយ​ (Dong Nai) ហើយ​ជាង​កុលាលភាជន៍​មករស់នៅ​ កោះ​គូឡាវ​ផោ​ (Cu Lao Pho) បង្កើត​បាន​ជា​ឡ​កុលាលភាជន៍​​ ផលិតបាន​ផលិតផលចម្បង​ដូចជា​ លូ ពាង ។ល។ ស្ថាននាមមួយ​ចំនួន​ដូចជា​៖ កំពង់​មៀងសាញ​ (Mieng Sanh) ព្រែក​ឡហ្គូម (Lo Gom) នៅ​កោះ​គូឡាវផោ​ (Cu Lao Pho) សឱ្យ​ឃើញ​ថា​របរ​​ធ្វើ​កុលាលភាជន៍​​​មានវត្តមាន​នៅទីនេះ​។​ 

 

ដើមសតវត្សរ៍​ទី​២០ របរ​កុលាលភាជន៍​បាន​រីក​ចម្រើន​ខ្លាំង​នៅ​ស្រុក​បៀន​ហ្វ័រ (Bien Hoa)​។ ប៉ុន្តែ​រហូតមកដល់​ឆ្នាំ១៩០៣ ពេល​ដែលសាលា​បង្រៀន​វិជ្ជាជីវៈ​បៀន​ហ្វ័រ​ (Bien Hoa)បច្ចុប្បន្ន​ជា​សាលា​ឧត្តមសិក្សា​វិចិត្រ​សិល្បៈ​តុបតែង​ខេត្ត​ដុង​ណាយ​ (Dong Nai) ដែលបាន​​ជនជាតិ​បារាំង​បង្កើត របរកុលាលភាជន៍​ស្រុក​បៀន​ហ្វ័រ​ (Bien Hoa) ឈាន​ចូល​វគ្គ​សំខាន់ថ្មីមួយ​​ ក្នុង​បទដ្ឋាន​វិវត្តន៍​នៃ​​កុលាលភាជន៍​បៀន​ហ្វ័​រ បានកំណត់ត្រា​ដោយ​កត្តាវិចិត្រសិល្បៈ​។ ផលិតផល​កុលាលភាជន៍​បៀន​ហ្វ័រ​ (Bien Hoa) សម្បូរបែប​ខាងសោភណ បាន​រំលេច​ដោយ​​​ថ្វី​ដៃ និង ​ពេទកោសល្យ​នៃ​សិប្បករម្នាក់​ៗ គឺផ្សេងៗ​គ្នា។ អ្នកខ្លះ​មាន​ឥទ្ធិពល​មកពី​វិចិត្រ​សិល្បៈ​​កុលាលភាជន៍​ភូមិភាគ​ខាង​ជើង ឬជនជាតិចិន ជនជាតិ​​ខ្មែរ នៅគ្រប់​ទិសទី​ ដូចនេះ​ការធ្វើ​កុលាលភាជន៍​កាន់តែពិពិធ​ជាង​ តាំងពី​ក្បាច់រចនា​ ដល់រូបភាព​។​

 

ដើម្បីមាន​លក្ខណៈ​ពិសេស​នៃ​និន្នាការ​​កុលាលភាជន៍​បៀន​ហ្វ័រ ​(Bien Hoa) គឺ​ត្រូវ​ពឹង​ផ្អែក​លើកត្តា​ជា​ច្រើន​។ បច្ចេកទេស​លាយ​ថ្នាំកាចា​ គឺ​ជា​វគ្គសំខាន់​បំផុត ពីព្រោះ​នេះជា​វគ្គ​ដែល​នឹង​សម្រេចបាន​ការ​រំលេច​​ពណ៌នៅលើ​ផលិតផល​។ ការ​ជ្រលក់ថ្នាំកាចា ​ក៏ជា​វគ្គសំខាន់​ ត្រូវ​ធ្វើ​ដោយការស្ទាត់ជំនាញ​​ ស្មើដៃ ពុំនោះទេ ប្រសិនបើញ័រ​ដៃ​ផលិតផល​នឹង​ត្រូវ​វៀចកោង​ មិនប្រក្រតី​។ វត្ថុធាតុ​ធ្វើ​ថ្នាំកាចា​ក៏ជាកត្តាសំខាន់​មួយ​បែប​ដែរ​។ ជួប​ប្រទះ​ថ្នាំកាចា​អាក្រក់ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​​វិចិត្រភាព​នៃ​ផលិតផ​ល។ ហេតុនេះ​ មូលដ្ឋាន​ផលិត​​កុលាលភាជន៍​ចាញ់ឈ្នះគ្នា​ មិនត្រឹមតែម៉ូដរចនាប៉ុណ្ណោះ នៅទាំងចាញ់ឈ្នះ​ទាំង​ទឹក​ថ្នាំកាចា​ទៀត​ផង​។ យ៉ាង​នេះ មូលដ្ឋាន​ផលិតកុលាលភាជន៍​​នីមួយ​ៗ សុទ្ធតែ​រក្សារូបមន្តបច្ចេកទេសលាយ​ថ្នាំ​កាចា​ សម្រាប់កុលាលភាជន៍​សម្ងាត់​ដោយ​ឡែក​របស់ខ្លួន​​។ ក្រៅពីនោះ​ វគ្គ​ដុត​ក៏ជា​វគ្គសំខាន់ដែរ​ ពីព្រោះ​វា​សម្រេច​នូវ​ជោគវាសនា​នៃមូលដ្ឋាន​ផលិត។ ជាង​ដុត​ត្រូវជា​អ្នក​មាន​បទពិសោធន៍ច្រើន​ ពួកគាត់​កំណត់បាន​សីតុណ្ហភាពជាក់លាក់​​ដោយ​កែវ​ភ្នែក​ ហើយតាមរយៈនោះ អាច​សម្រួល​សីតុណ្ហភាព​ឱ្យ​សមស្របនៅក្នុង​ឡដុត​។

ផលិតផល​កុលាលភាជន៍​នៃនិន្នាការ​​កុលាលភាជន៍​បៀន​ហ្វ័រ (Bien Hoa)។​

ប្អូន​ ហឿ ថៀន​ភុក​ (Hua Thien Phuc) (អាយុ​១៨ឆ្នាំ) ជា​ស្រទាប់យុវជន​ស្នង​បន្ត នៃឡដុត​កុលាលភាជន៍​បុរាណ​ ផុង​សឺន​ (Phong Son) នៅ​ឃុំ​តឹន​វ៉ាន (Tan Van) ស្រុក​បៀន​ហ្វ័រ (Bien Hoa) រៀប​រាប់ថា​៖ “របរ​កុលាលភាជន៍​ជា​មុខរបរ​ប្រពៃណី​នៃគ្រួសារ​ ប្អូន​ចង់រក្សា​ប្រពៃណី​គ្រួសារខ្លួន​ បន្ត​អភិវឌ្ឍឡើង​ឱ្យ​មនុស្ស​ជាច្រើន​ស្គាល់ដល់និន្នាការ​​កុលាលភាជន៍​​​បៀន​ហ្វ័រ​ (Bien Hoa) ថែមទៀត​​ មុខរបរ​ធ្វើ​កុលាលភាជន៍​នេះ​ ទាមទារ​អ្នកធ្វើត្រូវ​មានភាពផ្ចិត​ផ្ចត់​ ប្រត្យក្ស​ ហេតុនេះ​ប្អូន​ត្រូវធ្វើ​  ស្វែងយល់ និង​ចំណាយ​ពេល​យ៉ាង​ច្រើន​ ប្អូនត្រូវ​បង់កម្លាំង​យ៉ាងយូរ​ ទើប​បាន​មាមីង​ធ្លាប់ដើរ​មុន​ គាត់បង្រៀន​ជូន​ ដូចនេះ​តាំងពី​អាយុ​៦ឆ្នាំ​ ប្អូន​បាន​ចេះ​ស្មូន​ច្បូត​កុលាលភាជន៍ទៅហើយ​។​

 

តាម​អ្នកឯកទេស​ស្រាវ​ជ្រាវ​អំពី​កុលាលភាជន៍​បៀន​ហ្វ័រ​ (Bien Hoa) ដើម្បី​ធ្វើបាន​ថ្នាំកាចា​ពណ៌​ខៀវ​ស្រូវ​ចេញផ្កា​ ដំបូង​សិប្បករត្រូវ​ប្រើប្រាស់​វត្ថុធាតុដើម​នៅតំបន់ទន្លេប៊ែ (Be) ថ្មសនៅខេត្ត​អានយ៉ាង​ (An Giang) កំបោលកានឡុង​ (Cang Long) រួមនឹង​ធ្យូង​ចំបើង​ ធ្យូង​ឱស ធ្យូង​អង្កាំ កម្ទេសស្ពាន់ ម្សៅ​ពណ៌​ ទើបបង្កើត​បាន​ជា​ពណ៌​ដោយឡែក​នៃកុលាលភាជន៍​បៀន​ហ្វ័រ​ (Bien Hoa)។​

 

​​កុលាលភាជន៍​បៀន​ហ្វ័រ (Bien Hoa) មិនត្រឹមតែ​មានតម្លៃប្រវត្តិសាស្រ្ត​ត្រចះត្រចង់​ នៅទាំង​ជា​ “បេតិកភណ្ឌ​វប្បធម៌​” នាសម័យអតីតកាល​​មួយដ៏​​រុង​រឿង​ នៃ​តំបន់​ដី​ភូមិ​ភាគខាងត្បូងវៀតណាម​ទៀតផង៕


  • អត្ថបទ និង រូបថត៖ ថុង​ហាយ
  • ប្រែសម្រួល៖ រីកើង

top