ពង្រីកសេដ្ឋកិច្ចឯកជនក្លាយជា «កម្លាំងចលករសំខាន់បំផុត»
មកទល់នឹងពេលនេះ ប្រទេសទាំងមូលមានសហគ្រាសជិត ១លាន កំពុងដំណើរការក្នុងខឿនសេដ្ឋកិច្ច។ សេដ្ឋកិច្ចឯកជនស្រូបយកប្រមាណ ៥០% GDP ដំណាក់កាល ២០១៧ - ២០២៤ តំបន់សេដ្ឋកិច្ចឯកជនប្រើប្រាស់ពលករជាមធ្យមជាង ៤៣,៥លាននាក់ ស្មើ ៨២% ចំនួនពលករមានការងារធ្វើក្នុងខឿនសេដ្ឋកិច្ច។ នៅឆ្នាំ ២០២៤ សេដ្ឋកិច្ចឯកជនបានរួមចំណែក ៥៦% ដើមទុនវិនិយោគក្នុងសង្គមទាំងមូល រួមចំណែកជាង ៣០% ចំណូលថវិការដ្ឋសរុប និងប្រហែល ៣០% ទំហំនាំចូល - នាំចេញសរុប។ ជាពិសេស សេដ្ឋកិច្ចឯកជនគឺជាតំបន់មានភាពស្វាហាប់ក្នុងនវានុវត្តន៍បច្ចេកវិទ្យា ការបង្កើតផលិតផលថ្មី និងសេវាកម្ម។ កងជួរសហគ្រិនកំពុងរីកចម្រើនខ្លាំងឡើង។
យោងតាមលោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ទោះបីជាសេដ្ឋកិច្ចឯកជនមានការរួមចំណែកសំខាន់ៗជាច្រើនក៏ដោយ ក៏នៅតែមានការកង្វះខាត កម្រិត ពង្រីកមិនទាន់អស់សក្ដានុពល ថាមពលផ្ទៃក្នុង និងមិនទាន់បានរួមចំណែកយ៉ាងសក្ដិសមដល់សេដ្ឋកិច្ចជាតិទាំងបរិមាណ និងទំហំ...
“សេចក្តីសម្រេចចិត្តលេខ ៦៨ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំជូនសហគមន៍សហគ្រាស គ្រួសារអាជីវកម្ម និងប្រជាជនទាំងមូល៖ រដ្ឋនឹងបង្កើត សហគ្រាសជាស្នូល អភិវឌ្ឍសេដ្ឋកិច្ចឯកជន គឺជាយុទ្ធសាស្ត្រយូរអង្វែង មិនមែនជាវិធានការបណ្តោះអាសន្ន។”
លោកបណ្ឌិត វ៉ ទ្រីថាញ់ (Vo Tri Thanh) អតីតនាយករងវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម នាយកវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រម៉ាកយីហោ និងការប្រកួតប្រជែង
ហេតុដូច្នេះ សេចក្តីសម្រេចលេខ ៦៨-NQ/TW បានដាក់ចេញនូវទស្សនៈដឹកនាំចំនួន ៥ ដែលមានលក្ខណៈរបកគំហើញ ៖ បញ្ជាក់សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ចជាតិ (១) អភិវឌ្ឍសេដ្ឋកិច្ចឯកជនឱ្យឆាប់រហ័ស និរន្តរភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់ គឺជាភារកិច្ចស្នូល បន្ទាន់ និងជាយុទ្ធសាស្ត្រក្នុងរយៈពេលវែង (២) លុបបំបាត់ទាំងស្រុងនូវការយល់ដឹង គំនិត និងអាកប្បកិរិយាលំអៀងចំពោះសេដ្ឋកិច្ចឯកជន (៣) បង្កើតបរិយាកាសធុរកិច្ចតម្លាភាព ធានានូវលទ្ធភាពប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ជំរុញស្មារតីផ្តើមធុរកិច្ច ធ្វើមានស្របច្បាប់ រួមចំណែកដល់ប្រទេសជាតិ (៤) ពង្រឹងតួនាទីដឹកនាំរបស់បក្ស ការបង្កើតរបស់រដ្ឋ ដោយយកសហគ្រាសជាស្នូល ជាប្រធានបទ លើកតម្កើង លើកទឹកចិត្ត និងអភិវឌ្ឍកងជួរសហគ្រិនខ្លាំងពូកែ (៥)។
សេចក្តីសម្រេចចិត្តបានដាក់គោលដៅ រហូតដល់ឆ្នាំ ២០៣០ ទូទាំងប្រទេសមានសហគ្រាសចំនួន ២ លានដំណើរការក្នុងខឿនសេដ្ឋកិច្ច ២០ សហគ្រាសកម្មភាព/ប្រជាជនមួយពាន់នាក់ យ៉ាងហោចណាស់ ២០ សហគ្រាសធំចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល សេដ្ឋកិច្ចឯកជន រួមចំណែកប្រមាណ ៥៥-៥៨%GDP ៣៥ - ៤០% ចំណូលថវិការដ្ឋសរុប។ បង្កើតការងារជូនប្រមាណ ៨៤-៨៥% ចំនួនពលករសរុប។ កម្រិត សមត្ថភាពបច្ចេកវិទ្យា ការច្នៃប្រតិដ្ឋ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចឯកជនស្ថិតក្នុងចំណោមប្រទេសចំនួន ៣ ឈានមុខ ក្នុងតំបន់អាស៊ាន និងចំណោមប្រទេសចំនួន ៥ ឈានមុខ ក្នុងតំបន់អាស៊ី។
ទស្សនវិស័យរហូតដល់ឆ្នាំ២០៤៥ សេដ្ឋកិច្ចឯកជនវៀតណាមនឹងរីកចម្រើនយ៉ាងឆាប់រហ័ស ខ្លាំងក្លា និរន្តរភាព ម្ចាស់ការចូលរួមយ៉ាងក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលលោក មានសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ និងអន្តរជាតិ ខិតខំប្រឹងប្រែងរហូតដល់ឆ្នាំ២០៤៥ មានយ៉ាងហោចណាស់ ៣ លានសហគ្រាស ដំណើរការក្នុងខឿនសេដ្ឋកិច្ច រួមចំណែកប្រមាណជាង ៦០%GDP។
““សេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ បញ្ជូនសារលើកកម្ពស់ស្មារតីមោទនភាពជាតិ មហិច្ឆតាធ្វើមានស្របច្បាប់ ឆន្ទៈនវានុវត្តន៍ និងស្មារតីហ៊ានគិត ហ៊ានធ្វើរបស់សហគ្រិន សហគ្រាស និងប្រជាជនវៀតណាមម្នាក់ៗ។”
លោក ហ័ង ឌឹកថាវ (Hoang Duc Thao) អគ្គនាយកក្រុមហ៊ុនភាគហ៊ុនវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម (Busadco) ប្រធានសមាគមសហគ្រាសវិទ្យាសាស្ត្រ - បច្ចេកវិទ្យាវៀតណាម
ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឯកជន កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល បានដាក់ចេញនូវក្រុមភារកិច្ច និងដំណោះស្រាយចំនួន ៨ ដែលបង្ហាញពីស្មារតីនវានុវត្តន៍ របកគំហើញ កែទម្រង់យ៉ាងខ្លាំងក្លា ធានាប្រកាន់ខ្ជាប់របកគំហើញយុទ្ធសាស្ត្រចំនួន ៣ ស្តីពីនីតិសាស្ត្រ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ក្នុងចំណោមសេចក្តីសម្រេចចិត្តសំខាន់ៗ ចំនួន៤ របស់ការិយាល័យនយោបាយ - ដែលជាយុទ្ធសាស្ត្រចំនួន ៤ អំពី៖ អភិវឌ្ឍវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល សមាហរណកម្មអន្តរជាតិ ការងារកសាង និងអនុវត្តច្បាប់ អភិវឌ្ឍសេដ្ឋកិច្ចឯកជន៕
អត្ថបទ៖ VNP រូបថត៖VNA ប្រែសម្រួលដោយង្វៀនយ៉ាង