ផ្ទះបុរាណនៅភូមិឡុកអៀន (Loc Yen)

ផ្ទះបុរាណនៅភូមិឡុកអៀន (Loc Yen)


​បុរាណមួយ​ក្នុង​ចំណោម​ផ្ទះបុរាណ​ទាំង​៨ ដែលនៅ​សេសសល់ក្នុង​​ភូមិ​ឡុក​អៀន (Loc Yen) ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ភូមិ​ឡុក​អៀន​ (Loc Yen)ស្ថិត​នៅ​ជ្រលង​ភ្នំស្រស់ស្អាត​មួយ នៃ​​តំបន់ទំនាបកណ្តាល​តំបន់ភ្នំ​​ ក្នុង​ឃុំ​តៀន​កាញ​ (Tien Canh) ស្រុក ​តៀន​ភឿក​ (Tien Phuoc) ខេត្ត ​ក្វាងណាម​(Quang Nam)។ ទីនេះ​ សព្វថ្ងៃនៅ​រក្សាបាន​ផ្ទះ​បុរាណ​ចំនួន​៨ខ្នង​ ដែល​​មាន​អាយុ​ពី​១០០ឆ្នាំ រហូតដល់​១៥០ឆ្នាំ​​ឡើង​ទៅ​។ ផ្ទះ​បាន​សាងសង់​​ដោយ​ឈើ​ខ្នុរ​​តែ​ម្យ៉ាង​គត់ ជា​ប្រភេទ​​ឈើ​ហូប​ផ្លែដែល​​មាន​នៅ​តាម​មូលដ្ឋាន​​ជាច្រើន​ រចនា​​តាម​បែប​ផ្ទះ​បី​ល្វែង​បន្ទុំ​ចែង​ពីរ​ ​ប្រពៃណី​នៃ​អ្នក​ស្រុក​ក្វាង​ណាម​ (Quang Nam)។ តាមកាលវេលា​​ ផ្ទះ​បុរាណ​​នៅ​ភូមិ​ឡុក​អៀន (Loc Yen) នៅតែ​រក្សា​បាន​ដូចសភាពដើម​ រក្សាសម្រស់នៃពេលវេលា​ និង ស្លាកស្នាម​វប្បធម៌​នៃអ្នកស្រុក​ក្វាងណាម​ (Quang Nam) ក្លាយ​ជា​ទីកន្លែង​ពេញ​ចិត្ត​នៃ​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​។ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩ ភូមិ​ឡុក​អៀន​ (Loc Yen) ​បាន​រៀប​ចំណាត់ថ្នាក់ជា​​កេរដំណែល​ជាតិ​ និង ជា​ភូមិ​បុរាណមួយ ​ក្នុង​ចំណោម​ភូមិ​បុរាណ​ស្អាត​​បំផុត​​វៀតណាម​។​

ភូមិ​ឡុង​អៀន​ (Loc Yen) ជា​តំបន់​ដី​ “ប្រសូត​​​ក្រោយ​”​ តាម​​​ដំណើរចំណាកស្រុក​​បើក​ទូលាយ​ព្រំដែន​​​ទៅ​ភាគខាងត្បូង​នៃ​​ស្តេច​ក្រាញ់ង្វៀន​​។ ភូមិ​ឡុក​អៀន​ (Loc Yen) បាន​កកើត​នៅ​ពាក់កណ្តាលសតវត្សរ៍​ទី​១៨ ពេលដែល​​ក្រុមមនុស្ស​ពី​តំបន់ខេត្ត​​ថាញហ្វ័រ​ (Thanh Hoa) ខេត្ត​​ងែអាន (Nghe An) ​​តាម​​​ដំណើរ​សេ្តចក្រាញ់​ង្វៀន​ ចូល​​មកកាប់ឆ្ការ​បង្កើត​ភូមិ ​នៅ​តំបន់​វាល​ទំនាប​មាត់​សមុទ្រ​​នៃភូមិ​ភាគ​កណ្តាល​ រយៈនោះ​​តម្រូវ​ការ​ឱ្យ​មាន​​​ភូមិ​ឋាន​រស់នៅកើត​ឡើង​​ ហើយ​ស៊ី​​​ទៅ​ទិសខាងលិច​​ស្រុក​ក្វាងណាម​ (Quang Nam)​។​

សម្រស់ត្រកាល​នៃ​ផ្ទះបុរាណ​ បង្កើត​ភាព​ទាក់ទាញ​ចំពោះ​ភ្ញៀវ​ទេសចរ​ ពេល​ធ្វើ​ដំណើរ​មកដល់​តំបន់​ទំនាប​កណ្តាល​នៃ​តំបន់ភ្នំ​ស្រុក​ក្វាងណាម (Quang Nam)​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ប្រការ​ពិសេស​នៅភូមិ​ឡុងអៀន​ (Loc Yen) គឺ​អ្នកភូមិ​យក​​​​ថ្ម​ក្នុង​​តំបន់​​ទៅ​​កសាង​អណ្តូង​ សាងសង់សាលា​ ខ្លោង​ទ្វារ​ ទីលាន​សាលា​ ផ្លូវ​​ចូល​ភូមិ​ ។ល។ តាម​ភ្លៀង​​ខ្យល់​យូរទៅ​ ស្លែង​តោង​ថ្ម​បង្កើត​បាន​ជា​បរិយាកាស​​ភូមិ​បុរាណ ដែល​​ពោរពេញទៅ​​ដោយ​​លក្ខណៈ​ពិសេស​ដោយឡែក​ នៃ​តំបន់​ទំនាបកណ្តាល​នៃតំបន់ភ្នំ​។ គ្រឹះធារ​ពោលគឺ​ថ្ម​នៃ​​តំបន់ទំនាប​កណ្តាល​នោះ ពួកគាត់​​សាងសង់បាន​​ផ្ទះ​ឈើយ៉ាង​​ប្រណីត​។ ​ផ្ទះភាគ​ច្រើន​សាងសង់​បែរ​មុខទៅ​វាលស្រែ​ ខ្នង​ផ្អែក​ភ្នំ​ ពី​ផ្ទះ​ចេញ​ទៅថ្នល់​ ច្រើនតែ​​​ត្រូវ​ធ្វើ​​ដំណើរ​ឆ្លងកាត់​​ច្រក​ចេញ​ចូល​មួយ ដែល​កម្រាល​​ដោយ​ថ្ម ​បត់បែន​​​មាន​ជាន់ថ្នាក់​គួរឱ្យ​ជាប់ចិត្ត​ និងពិសេសបំផុត​គឺនា​រដូវ​ភ្លៀង​ ស្មៅ និង សែ្ល​ដុះ​​ខៀ​វ​ស្រងាត​គ្រប​ពេញ​ជញ្ជាំង​ថ្ម។

ផ្ទះបុរាណ​ជា​បរិយាកាស​រស់នៅ ​និង រក្សា​អនុស្សាវរីយ៍​របស់​​អ្នកភូមិ​ឡុក​អៀន (Loc Yen) ​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

ឆ្លងកាត់​រាប់សិប​ឆ្នាំ​ គ្រឿងបង្គំ​ឈើ​ខាង​ក្នុង​ផ្ទះ​នៅ​មាន​សភាព​រឹង​មាំ​ស្អាត​ ជាមួយនឹង​ក្បាច់​ចម្លាក់​​ប្រណីត​។ ផ្ទះ​បុរាណ​ភូមិ​ឡុកអៀន (Loc Yen) ​​មិនត្រឹមតែ​មានតម្លៃ​​ខាង​រូបី​ សព្វថ្ងៃ ​នៅ​​​ជា​បរិយាកាស​រស់នៅ​របស់​អ្នក​ភូមិ​ ទាំងជា​ទី​បន្ទុក​​បរិយាកាស​​វប្បធម៌​​មួយ ប្រវត្តិសាស្រ្ត​​កម្រនៃវង្សត្រកូល​ ភូមិ​ស្រុក​។​

ផ្ទះ​បុរាណ​ធំបំផុត​ ស្អាត​បំផុត​នៅ​ក្នុងភូមិ មាន​អាយុ​កាល​ប្រហែល​ជិត​២០០ឆ្នាំ ជាផ្ទះ​បងប្អូន​លោក​ង្វៀន ឌិញ​ស៊ូវ​ (Nguyen Dinh Suu)​។ ឮថា​បានសាងសង់មុន​ឆ្នាំ​១៩៧៥ ប្រធានាធិបតី​សាយហ្គន​ ងោ ឌិញ​យេម​ (Ngo Dinh Diem) ​ធ្លាប់​សួរទិញ​​ពីរលើក​ ប៉ុន្តែ​ម្ចាស់ផ្ទះបដិសេដ​មិន​លក់​។

បច្ចេកទេស​ចម្លាក់​ប្រណីត​នៅលើ​បង្គំ​ផ្ទះ​បុរាណ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

សាស្រ្តាចារ្យ​ ស្ថាបត្យករ​ ហ្វាង​ ដាវ​គិញ (Hoang Dao Kinh) ​​លើក​ដំបូង ​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​ឡុក​អៀន​ (Loc Yen) ​​លោកមាន​ចំណាប់​អារម្មណ៍​ថា​៖ “ប្រសិនបើ​ មនុស្ស​មក​ដល់​​មូលដ្ឋាន​​នេះ​ មកជាមួយ​​នឹង​ភូមិ​នេះ​ គេ​​នឹង​​ស្គាល់​បាន​ភ្លាមនូវតំបន់​​ឆ្ងាយ​ដាច់ស្រយាលនេះ​ នៅមាន​បែប​ផ្ទះ​ដែលបានសាងសង់​មុន​នេះ​រាប់រយ​ឆ្នាំ​ អត្ថិភាព​យ៉ាង​ប្រណីត​ទាំង​រចនាសម្ពន្ធរហូតដល់ការតុប​តែង​ ទាំងភាព​ចំណាស់​នៃស្ថាបត្យកម្ម​ផង​ ពិតជា​គួ​រ​ឱ្យ​ភ្ញាក់ផ្អើល​។ ប្រសិនបើ​យើង​រក្សា​បាន​ភូមិ​ឡុក​អៀន​ (Loc Yen) ​យើង​នឹង​មាន​អាសយដ្ឋាន​ទាក់ទាញ​ទេសចរណ៍​មួយ​ នៅ​តំបន់​ដី​ពាក់កណ្តាលភ្នំ​នេះ​៕

ផ្ទះ​បុរាណ​ភូមិ​ឡុក​អៀន (Loc Yen) ​នៅ​ទាំងបរិយាកាស​សកម្ម​ភាព​វប្បធម៌​ទាក់ទាញ សម្រាប់​បម្រើ​​ភ្ញៀវទេសចរ​ទៀតផង។  រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​

អត្ថបទ​ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top