ផ្ទះឆ្លាត Lumi វៀតណាម - ផលិតផលច្នៃប្រឌិតពីប្រាជ្ញាវៀតណាម

ផ្ទះឆ្លាត Lumi វៀតណាម - ផលិតផលច្នៃប្រឌិតពីប្រាជ្ញាវៀតណាម

ក្នុងរយៈពេល ១០ ឆ្នាំនៃការអភិវឌ្ឍន៍ និងកសាងម៉ាកយីហោផ្ទះឆ្លាត Lumi វៀតណាមបានអះអាងថា វាជាសហគ្រាសធំឈានមុខគេ នៅប្រទេសវៀតណាម ក្នុងការផលិតឧបករណ៍ផ្ទះ​ឆ្លាត និងនាំចេញឧបករណ៍​ផ្ទះឆ្លាតជាបណ្តើរៗ នៅទូទាំងពិភពលោក។

ផលិតផល "ផលិតនៅក្នុងវៀតណាម"

ក្នុងឆ្នាំ ២០១១ និស្សិតបីនាក់គឺ លោក ង្វៀន​តួន​អាញ (Nguyen Tuan Anh) លោក ង្វៀន​ ឌឹក​តាយ (Nguyen Duc Tai) និង លោក ដាម​ ឌឹក​ក្វាង (Dam Duc Quang) ដែលជាសមាជិកនៃក្រុម Robocon BK-TNT ដែលសិក្សានៅ​ផ្នែក​ស្វ័យប្រវត្តកម្ម K៥០ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយបានរួមគ្នាបង្កើតគំនិតច្នៃប្រឌិត​ថ្មីសម្រាប់ផ្ទះឆ្លាតវៃ។ ដើម្បី​​ការ​បញ្ចូល​បញ្ញា​សិប្បនិមិត្ត​ទៅ​ក្នុង​ការ​អនុវត្ត​ក្នុង​ជីវិត និង​បំណង​ចង់​ធ្វើ​ឱ្យ​ផ្ទះ​ឆ្លាត​វៃ​ក្លាយទៅ​ជា​ស្តង់ដារដ៏សាររវន្ត​​នៃ​ការ​រស់​នៅ​នា​ពេល​អនាគត។ ក្រុមហ៊ុន Lumi វៀតណាម បានបង្កើតឡើងដែលដូចជាការបញ្ជាក់ពីសេចក្តីប្រាថ្នារបស់បញ្ញវន្តវៀតណាម ក្នុងដំណើរច្នៃប្រឌិតផ្ទះ​ឆ្លាតជាផ្ទះបច្ចេកវិទ្យាដែលមានតែក្នុងក្តីស្រមៃរបស់ប្រជាជនវៀតណាមប៉ុណ្ណោះ។ 

លោក ង្វៀន​ ឌឹក​តាយ (Nguyen Duc Tai) នាយកប្រតិបត្តិក្រុមហ៊ុន Lumi វៀតណាម បានចែករំលែកថា ក្នុងឆ្នាំ ២០១១ នៅលើពិភពលោកមានប្រទេសមួយចំនួនមានផ្ទះឆ្លាតវៃ ប៉ុន្តែនៅប្រទេសវៀតណាម ប្រជាជនមិនដែលធ្លាប់បានឮពីនិយមន័យនេះ ឬ​បានឮពីវាហើយ ប៉ុន្តែ​គេក៏មិនដែលប្រើដែរ។ នៅពេលនោះ ស្មាតហ្វូន iPhone ៣ បានចាប់ផ្តើមប្រើប្រាស់ហើយ ដែលនាំមកចំណេះដឹងថ្មីដល់អ្នកប្រើប្រាស់បានស្គាល់ពីបច្ចេកវិទ្យាប៉ះ​ តាមរយៈការប៉ះនិងអូសអេក្រង់។ ដូច្នេះហើយ ក្រុមវិស្វករនៃក្រុមហ៊ុន Lumi មានគំនិតបង្កើតអ្វីមួយដែលអាចអនុវត្តបច្ចេកវិទ្យានេះ។ កុងតាក់ Sensor គឺជាផលិតផលដំបូងរបស់ក្រុមហ៊ុន Lumi វៀតណាម ហើយក៏ជាព្រលឹងនៃដំណោះស្រាយផ្ទះឆ្លាតវៃដំបូងគេដែលដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាមផងដែរ។

លោក ង្វៀន ឌឹកតាយ (Nguyen Duc Tai) បាន​ចែក​រំលែក​ថា​៖ «​យើង​បានដាក់​ចេញ​ផែន​កាដែល​ត្រូវទាក់ទង​អតិថិជន​ចំនួន ៤ នាក់ ជា​រៀងរាល់ថ្ងៃ​ ដើម្បី​​ណែនាំ​ផលិតផលថ្មី​។ ផ្ទះ​ឆ្លាតវៃ Lumi នៅតែ​ជានិយមន័យ​​ថ្មី​ពេក​ក្នុង​ប្រទេស​វៀតណាម​ នៅពេល​នោះ ដោយហេតុ​នេះ យើងបាន​លក់​ផលិតផល​ដោយ​ក្ដី​ស្រឡាញ់ និង​​ជំនឿ​ថា ​ផលិតផល​បច្ចេកវិទ្យរបស់​យើងនឹងនាំមកនូវគ្រឹះ​ស្ថាន និងដំណោះស្រាយដ៏ល្អបំផុតសម្រាប់ម្ចាស់គេហដ្ឋាន។ បន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការសាងសង់ទីផ្សារ រហូត​ដល់ឆ្នាំ ២០១៥ ក្រុមហ៊ុន Lumi វៀតណាមបានពង្រីកប្រព័ន្ធលក់ អ្នកចែកចាយ និងចាប់ផ្តើមការបញ្ជាក់ម៉ាកយីហោនៅឯការតាំងពិព័រណ៍ Vietbuild ក៏ដូចជាការផ្សាយ​ពាណិជ្ជកម្មផលិតផល នៅគេហទំព័រពាណិជ្ជកម្មអន្តរជាតិដូចជា Alibaba Amazon...

ក្រុមហ៊ុន Lumi បាននាំមុខគេនូវនិន្នាការបច្ចេកវិជ្ជាថ្មីរបស់ពិភពលោក ដោយបញ្ជាក់ពីទីតាំងរបស់ខ្លួនជាមួយនឹងបណ្តាផលិតផលដែលមានសមត្ថភាព​ប្រើប្រាស់​ក្នុងប្រព័ន្ធអេកូឡូស៊ីអន្តរជាតិឈានមុខគេដូចជា Apple, Google, Amazon ជាដើម។ ដោយ​ហេតុ​នេះ អ្នក​ប្រើ​អាចគ្រប់គ្រងឧបករណ៍ឆ្លាតនៅក្នុងផ្ទះតាមរយៈជំនួយការនិម្មិត Siri ធ្វើសមកាលកម្មការគ្រប់គ្រងជាមួយ ផលិតផល Apple តាមរយៈ iPhone, iPad, Apple Watch ។ ក្រុមហ៊ុន Lumi ផលិតផលិតផលចំនួន ៦៥ ដូចជា៖ កុងតាក់ Sensor ឧបករណ៍បញ្ជាកណ្តាល សោទ្វារឆ្លាតវៃ អំពូល LED ឆ្លាតវៃ វាំងននឆ្លាតវៃ ឧបករណ៍បញ្ជាឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េដ ម៉ូឌុល រន្ធ... ហើយនេះគឺជាប្រព័ន្ធ SmartLighting ។ របកគំហើញរបស់ Lumi គឺបានបង្កើតបន្ទះអេឡិចត្រូនិចស្តង់ដារអន្តរជាតិ ដែលអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចំនួន ១០៤ ជុំវិញពិភពលោក។

នៅឆ្នាំ ២០២២ ក្រុមហ៊ុន Lumi បានប្រកាសពីផលិតផលថ្មីដែលត្រូវបានបង្កើតឡើងពីគ្រឹះស្ថានដែលមានស្រាប់ ដោយនាំមកនូវជម្រើសចម្រុះកាន់តែច្រើនដល់អ្នកប្រើប្រាស់ដូចជា Camera Ai, Smart Lighting, WallPad, Smartlook ជំនាន់​ទី ២,.... ជារៀងរាល់ឆ្នាំក្រុមហ៊ុនចំណាយ ១១ - ១៤% នៃប្រាក់ចំណូល ដើម្បីវិនិយោគក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ផលិតផល។ នេះក៏ជាកិច្ចការសម្រាប់វិស្វករក្នុងការអនុវត្តគម្រោងថ្មី ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ និងកែលម្អផលិតផលឱ្យកាន់តែមានគុណភាព។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Lumi កំពុងវិនិយោគលើរោងចក្រថ្មីមួយដែលរំពឹងថានឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុននេះសម្របសម្រួលជាមួយសាកលវិទ្យាល័យ FuNix ដើម្បីធ្វើឱ្យកម្មវិធីបណ្តុះបណ្តាល Smarthome ក្លាយទៅជាមុខវិជ្ជាដែលបង្រៀននៅសកលនេះ ។ ម៉្យាងទៀត ក្រុមហ៊ុននេះបានសហការជាមួយមហាវវិទ្យាល័យឧស្សហកម្ម ថៃង្វៀន (Thai Nguyen) សម្ពោធបន្ទប់​ស្រាវជ្រាវ និងអភិវឌ្ឍន៍ Smarthome- IoT ដែលរួមចំណែកបណ្តុះបណ្តាលវិស្វករ Smarthome នាពេលអនាគតសម្រាប់ប្រទេស។

លោក Leslie នាយកក្រុមហ៊ុន Innotel Solutions ដែលជាក្រុមហ៊ុនចែកចាយផលិតផល​ផ្ទះ​ឆ្លាតនៃ Lumi វៀតណាម នៅប្រទេសសិង្ហបុរី បាននិយាយថា “ផ្ទះឆ្លាត Lumi របស់វៀតណាមផ្តល់​ឱ្យខ្ញុំនូវមធ្យោបាយងាយស្រួលមួយ ដើម្បីនាំ​ចូលផលិតផលទៅកាន់ទីផ្សារ នៅពេលដែលអ្នកជាម្ចាស់គ្រឹះស្ថានបច្ចេកវិទ្យាយ៉ាងរឹងមាំ និងដំណើរការផលិត​ជិតជុំ​គ្នាពីការស្រាវជ្រាវ ការបង្កើត ការផលិតទាំងអស់គឺផ្អែក​ទៅ​លើប្រាជ្ញាវៀតណាម ដៃវៀតណាម”៕

top