ផុងញ៉ា(Phong Nha) ជាប់ចំណាត់ថ្នាក់ក្នុង top គោលដៅរមណីយដ្ឋានសម្រាកលំហែកាយ ដែលជិតស្និទ្ធនឹង ធម្មជាតិបំផុត ក្នុងតំបន់អាស៊ី

ផុងញ៉ា(Phong Nha) ជាប់ចំណាត់ថ្នាក់ក្នុង top គោលដៅរមណីយដ្ឋានសម្រាកលំហែកាយ ដែលជិតស្និទ្ធនឹង ធម្មជាតិបំផុត ក្នុងតំបន់អាស៊ី

វេទិកាទេសចរណ៍អនឡាញ Agoda ទើបតែបានប្រកាសបញ្ជីគោលដៅរមណីយដ្ឋានសម្រាកលំហែកាយ ដែលជិតស្និទ្ធនឹងធម្មជាតិបំផុត ក្នុង​តំបន់អាស៊ី។ ក្នុងចំណោមនោះភូងញ៉ា (Phong Nha) (ខេត្តក្វាងទ្រី (Quang Tri)) ត្រូវបានចាត់ទុកថា ជាគោលដៅដ៏ល្អ សម្រាប់ការសម្របខ្លួនក្នុងធម្មជាតិ ការបន្ធូរអារម្មណ៍ និងស្តារថាមពលឡើងវិញ។

យោងតាម ​​Agoda ឆ្នាំ ២០២៦ បាន​មើលឃើញការកើនឡើងយ៉ាងខ្លាំងនៃនិន្នាការនៃទេសចរណ៍ ដែលតភ្ជាប់នឹងធម្មជាតិ ទេសចរណ៍បន្ធូរអារម្មណ៍ និងថែទាំសុខភាព។ នៅក្នុងបរិបទ ដែលចង្វាក់នៃជីវិតសម័យទំនើបកាន់តែមមាញឹក អ្នកធ្វើដំណើរជាច្រើននាក់ ចង់ស្វែងរកគោលដៅដែលមានទីតាំងសុខសាន្ត ទេសភាពដ៏បរិសុទ្ធ និងឆ្លងបទពិសោធន៍ ដែលជួយសម្រួលខ្លួន ស្តារឡើងវិញថាមពល។

 

ការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើទេសចរណ៍ប្រភេទនេះ ដែល​បង្ហាញពីបំណងប្រាថ្នារបស់ភ្ញៀវទេសចរ សម្រាប់ដំណើរកម្សាន្ត ដែលចិញ្ចឹមបីបាច់ទាំងរាងកាយ និង​ទាំងផ្លូវចិត្ត មិនត្រឹមតែសម្រាប់ការសម្រាកលំហែកាយ និងការលេងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ការតភ្ជាប់កាន់តែជិតស្និទ្ធនឹងធម្មជាតិផងដែរ។ ព្រៃឈើបៃតងខៀវស្រងាត់ ឆ្នេរសមុទ្រដ៏បរិសុទ្ធ និងទេសភាពភ្នំ ដែលមាន​អាកាសធាតុបរិសុទ្ធ និងក្លាយជាជម្រើសលម្អបំផុត សម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក។

 

លោក Andrew Smith អនុប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍បណ្តាញដៃគូរបស់ Agoda បានមានប្រសាសន៍ថា៖ «គោលដៅទេសចរណ៍ ដែលសម្បូរទៅដោយធនធានធម្មជាតិកំពុងនាំមកនូវបទពិសោធន៍ពិសេសៗ ដែលឆ្លើយតបនឹងនិន្នាការនៃទេសចរណ៍ថែទាំសុខភាព និងទេសចរណ៍តភ្ជាប់នឹងអេកូឡូស៊ីធម្មជាតិ កាន់តែកើនឡើង»។


មាន​ឈ្មោះក្នុង​បញ្ជីឈ្មោះនេះ ផុងញ៉ា (Phong Nha) លេចធ្លោជាមួយនឹងប្រព័ន្ធភ្នំថ្មកំបោរដ៏ធំសម្បើម ព្រៃឈើធម្មជាតិដ៏ធំទូលាយ និងបណ្តាញរូងភ្នំដ៏អស្ចារ្យ ស្ថិតក្នុងឧទ្យានជាតិ ផុងញ៉ា - កែបាំង (Phong Nha - Ke Bang) ដែលបានអង្គការ UNESCO ទទួលស្គាល់ ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក។ នេះគឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើន ដែលមានជីវៈចម្រុះ និងតម្លៃភូគព្ភសាស្ត្រពិសេស ក្នុងតំបន់អាស៊ី។ ជាពិសេស នៅទីនេះបាន​ចាត់ទុកជា “ច្រកទ្វារ” នាំទៅកាន់រូងភ្នំ សើន​ដោង (Son Doong) ដែលជារូងភ្នំធម្មជាតិធំបំផុតលើពិភពលោក និងត្រូវបានចាត់ទុកថាជាអច្ឆរិយៈធម្មជាតិដ៏ពិសេសបំផុតមួយរបស់ភពផែនដី។


មកទស្សនា ផុងញ៉ា (Phong Nha) អ្នកស្រឡាញ់ធម្មជាតិ និងអ្នកចូលចិត្តការផ្សងព្រេង អាចរៀបចំ​សកម្មភាពស្វែងយល់ដ៏ពិសេស។ ចាប់ពីការទស្សនារូងភ្នំ និងការដើរឆ្លងកាត់ព្រៃ (trekking) រហូតដល់សកម្មភាពទេសចរណ៍អេកូឡូស៊ី គោលដៅមួយនេះមាន​ការរួមផ្សំកត្តាទាំងអស់ ដើម្បីក្លាយជាកន្លែងសម្រាកលំហែកាយ និងឆ្លងកាត់បទពិសោធន៍ដ៏ល្អប្រសើរ សម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរនៃជីវិតទីក្រុងជាបណ្ដោះអាសន្ន និងសម្របខ្លួនទៅនឹងធម្មជាតិ៕

 

អត្ថបទ៖ ត្រឹន​វ៉ឹន / VNP

រូបថត៖ VNP VNA និងឯកសារ

 

 


top