ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ
ជាមួយនឹងមហិច្ឆតា និងចក្ខុវិស័យក្លាយជាពាណិជ្ជសញ្ញាផលិតផល ដែលមានប្រភពពីរុក្ខឱសថ ឈានមុខនៅវៀតណាម និងស្មើលំដាប់អន្តរជាតិ ផ្តើមពីសហគ្រាសគ្រួសារមួយ ដែលបានបង្កើតនៅឆ្នាំ១៩៩៩ ពឹងផ្អែកលើគ្រឹះស្ថាន និងភាពប្រៀបរបស់វៀតណាមខាងវិស័យវេជ្ជឱសថសាស្រ្តបុរាណ បន្ទាប់ពីពីរទសវត្សរ៍អភិវឌ្ឍ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតផលិតផលឱសថ FITO PHARMA បានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនឱសថមានកិត្យានុភាពឈានមុខនៅវៀតណាម ដែលមានផលិតផលនាំចេញទៅកាន់ប្រទេសជាច្រើនលើពិភពលោក។
FITO PHARMA ជាក្រុមហ៊ុនឱសថឈានមុខនៅមុខវៀតណាម ក្នុងការនាំចេញផលិតផលដែលមានប្រភពមកពីរុក្ខឱសថចេញទៅក្រៅប្រទេស។ ការនាំចេញរបស់ក្រុមហ៊ុនជាតឹកតាងជាក់ច្បាស់នោះគឺ កាលពីឆ្នាំ២០០២ FITO PHARMA បានរៀបចំបើកការិយាល័យតំណាងនៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន។ ឆ្នាំ២០០៣ FITO PHARMA បានរៀបចំ BVQI (ប្រទេសអង់គ្លេស) ទទួលបានលិខិតបញ្ជាក់អំពីការគ្រប់គ្រងគុណភាពតាមស្តង់ដារ ISO 9001- 2000។ ឆ្នាំ២០០៥ ពាណិជ្ជសញ្ញា Fitô របស់ក្រុមហ៊ុនបានតាំងបង្គោលនៅលើកំពូលភ្នំខ្ពស់បំផុតនៃទ្វីបអ៊ឺរ៉ុប Elbrus។ ខណៈពេលនេះ បរិមាណផលិតផលនាំចេញទៅកាន់អ៊ឺរ៉ុបខាងកើត បំបែកឯតទគ្គកម្ម ១៤ឡានកុងធើនើក្នុងមួយឆ្នាំ។ បន្តបន្ទាប់ទៀត FITO PHARMA បាននាំចេញទៅកាន់ប្រទេសបារាំង (ឆ្នាំ២០០៧) អង់គ្លេស (ឆ្នាំ២០០៩) អាមេរិក និង កាណាដា (ឆ្នាំ២០១៦)។
ជាមួយការបើកទូលាយទីផ្សារនាំចេញ FITO PHARMA ក៏បានពង្រាយលើកកម្ពស់ហេដ្ឋារចនាសម្ពន្ធរោងចក្រផលិតឱសថតាមស្តង់ដារអន្តរជាតិ។ ជាក់ស្តែង កាលពីឆ្នាំ២០១១ FITO PHARMA បានដាក់ពង្រាយគម្រោងសរីរាង្គតាមស្តង់ដារអ៊ឺរ៉ុប (សហព័ន្ធអ៊ឺរ៉ុប) USDA (អាមេរិក) និង JAS (ជប៉ុន)។ ឆ្នាំ២០១២ FITO PHARMA ទទួលបានលិខិតបញ្ជាក់រោងចក្រសម្រេចបានស្តង់ដារ GMP-WHO។ បន្ទាប់មក នៅឆ្នាំ២០២២ ក្រុមហ៊ុនបានបើកការដ្ឋានសាងសង់រោងចក្រ Fito N2 នៅខេត្តប៊ិញយឿង (Binh Duong) និង រោងចក្រ Fito N3 នៅតំបន់សេដ្ឋកិច្ច VSIP ខេត្តបាក់និញ (Bac Ninh)។
តាមសម្តីលោក ឡេ ខាក់តឹម (Le Khac Tam) ប្រធាន FITO PHARMA វៀតណាមជាប្រទេសត្រូពិក ក្តៅសំណើម ភ្លៀងច្រើន ងាយស្រួលសម្រាប់រុក្ខជាតិ និង រុក្ខឱសថលូតលាស់។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមក៏ជាប្រទេសមួយដែលមានខឿនវេជ្ជសាស្រ្តបុរាណចំណាស់។ បទពិសោធន៍ប្រើប្រាស់រុក្ខឱសថ ផ្សំថ្នាំ បានប្រមូលផ្តុំ និង ពិនិត្យផ្ទៀងផ្ទាត់ក្នុងរយៈពេលយូរឆ្នាំ ពីជំនាន់មួយទៅជំនាន់មួយ។ នោះជាមូលហេតុ ដែល FITO PHARMA ជំនាញផលិតថ្នាំបុរាណ ពឹងផ្អែកលើមូលដ្ឋានរូបមន្តថ្នាំបុរាណ សហការជាមួយនឹងអ្នកជំនាញ ខាងវិស័យវេជ្ជឱសថ ព្រមទាំង គ្រួបង្រៀនក្នុងស្រុកនិងបរទេស។ ផលិតផល FITO PHARMA ជាច្រើន បានវាយតម្លៃដោយផ្ទៀងផ្ទាត់ជាក់ស្តែងតាមបែបវិទ្យាស្ថាន មន្ទីរពេទ្យ ក្នុងស្រុកក៏ដូចជាបរទេស។
ផលិតផល FITO PHARMA បានផលិតផ្អែកលើចំណេះដឹង និងបទពិសោធន៍នៃវេជ្ជសាស្រ្តបុរាណ គោលការណ៍ប្រពៃណីក្នុងការផ្សំថ្នាំ និងវត្ថុធាតុដើមដែលមានប្រភពមកពីរុក្ខឱសថ គួបផ្សំនឹងសមិទ្ធិផលវិទ្យាសាស្រ្តថ្មី អនុវត្តម៉ាស៊ីន ឧបករណ៍ និងបច្ចេកវិទ្យាទំនើប បង្កើតបានផលិតផលមានគុណភាពល្អបំផុត។
លោកតឹម (Tâm) បានរៀបរាប់បន្តថា ក្រុមហ៊ុនបានសហការនឹងអ្នកវិទ្យាសាស្រ្ត និង វិទ្យាស្ថានស្រាវជ្រាវក្នុងស្រុក និងបរទេសស្រាវជ្រាវសន្និដ្ឋានគ្លីនីកផ្ទៀងផ្ទាត់ អំពីប្រសិទ្ធភាពនៃផលិតផល។ ប្រការនេះ បង្កើតបានទំនុកចិត្តធំសម្រាប់អ្នកប្រើប្រាស់ ក្នុងប៉ុន្មានឆ្នាំកន្លង ចំពោះផលិតផលដែលបំពាក់ពាណជ្ជសញ្ញា fitô ផលិតដោយFITO PHARMA ។ ផលិតផលឱសថបុរាណផលិតដោយ FITO PHARMA សព្វថ្ងៃរួមមាន៣ទម្រង់៖ ថ្នាំទឹក ថ្នាំគ្រាប់ និងថ្នាំលាបខាងក្រៅ សម្រាប់ព្យាបាលជំងឺ១១ក្រុម តាមសរាចរណ៍ណែនាំរបស់ក្រសួងសុខាភិបាលស្ដីអំពីក្រុមឱសថវេជ្ជសាស្រ្តបុរាណ។
FITO PHARMA ក៏ជាអង្គភាពបង្កើតសារមន្ទីរវេជ្ជសាស្រ្តបុរាណ (Fito Museum) មានទីស្នាក់ការពីរ តាំងនៅទីក្រុងហូជីមិញ និងទីក្រុងធ្វឹនអាន (Thuan An) ខេត្តប៊ិញយឿង (Binh Duong) សម្រាប់តាំងវត្ថុ និងឯកសាររាប់ពាន់ក្បាលពាក់ព័ន្ធវេជ្ជសាស្រ្តបុរាណវៀតណាម។ បច្ចុប្បន្ន សារមន្ទីរពីរនេះក្លាយជាទីតាំងទស្សនាមានភ្ញៀវទេសចរក្នុងស្រុក និងបរទេសចូលចិត្តជាច្រើន។
ជាមួយបេសកកម្មចូលរួមបុព្វហេតុការពារសុខភាព - ទ្រព្យសម្បត្តិមានតម្លៃបំផុតនៃមនុស្សលោក FITO PHARMA ខិតខំក្លាយជាសម្ពន្ធក្រុមហ៊ុនឈានមុខ ខាងវិស័យផលិតបណ្ដាផលិតផលពីឱសថធម្មជាតិ ថ្នាំបុរាណ អាហារការពារសុខភាព គ្រឿងសម្អាងធម្មជាតិ និងសរីរាង្គ ហើយនាំយកពាណិជ្ជសញ្ញា fito ក្លាយជាពាណិជ្ជសញ្ញាផលិតផលមានប្រភពមកពីរុក្ខឱសថលំដាប់អន្តរជាតិ៕
បានបង្កើតនៅខេត្តប៊ិញយឿង (Binh Duong) នៅឆ្នាំ១៩៩៩ ផ្តើមពីមូលដ្ឋានផលិតថ្នាំវេជ្ជសាស្រ្តបុរាណតូចមួយ នៃគ្រួសារ FITO PHARMA បានក្លាយជាក្រុមហ៊ុនឱសថមានសមត្ថភាពផលិតកម្មធំ ធានាស្តង់ដារអន្តរជាតិដូចជា GMP- WHO ស្តង់ដារផលិតអាហារសរីរាង្គអ៊ឺរ៉ុប ប្រព័ន្ធគ្រប់គ្រងគុណភាពអនាម័យសុវត្ថិភាពស្បៀងអាហារ HACCP លិខិតបញ្ជាក់ការគ្រប់គ្រងគុណភាពតាមស្តង់ដារ ISO។ល។
អត្ថបទ៖ ថាវវី រូបថត៖ ថុងហាយ និង ឯកសារ FITO
ប្រែសម្រួល៖ រីកើង