“ប្រណីតភាពវៀតណាម” លើត្បូងគជ់

“ប្រណីតភាពវៀតណាម” លើត្បូងគជ់

អ្នក​ប្រមូលផ្តុំ​ ហុង​ត្រាង (Hong Trang)  (ហាណូយ) មាន​មនោសញ្ចេតនា​ចម្លែកមួយ​មកលើ​ត្បូងគជ់​។ អ្នកនាង​​បាន​ផ្សារភ្ជាប់​ចិត្ត​ប្រមូល​ផ្តុំ​ត្បូង​គជ់​ជាង​១៥ឆ្នាំ​។ ផ្តើម​​ពីការ​ប្រមូល​ផ្តុំ​​ត្បូង​គជ់​ ហុង​ត្រាង​ (Hong Trang) បាន​​ខិតខំធ្វើ​ប្រដាប់តុបតែង ​សម្រាប់ត្បូង​គជ់​ ឱ្យ​ក្លាយ​ជា​គ្រឿង​អាលង្ការតាក់​​តែង​សម្ផស្ស ​សម្រាប់មនុស្ស​គ្រប់​រូប​។ ប៉ុន្មាន​ឆ្នាំថ្មីៗនេះ អ្នកនាង​​​បាន​ខិតខំ​ស្រាវ​ជ្រាវ​ប្រមូល​ផ្តុំ​​ត្បូង​គជ់​រាប់ពាន់​ដុំ​ ក្រោម​ប្រធាន​បទ​ ប្រណីតភាព​​វៀតណាម​​ដាំលើ​ត្បូង​គជ់។​

ដើម្បី​មាន​ផលិតផល​ត្បូង​គជ់​ ហុង​ត្រាង (Hong Trang) ​បាន​សហការ​នឹង​អ្នក​ប្រមូលផ្តុំ​ សិល្បករ​បរទេស​ ដើម្បីអាច​យក​ធ្វើ​ជា​កម្មសិទ្ធិនូវ​​ផលិតផល​ត្បូង​គជ់​ពិសេស​ទាំងនេះ​។​

អ្នក​នាង​ហុងត្រា (Hong Trang) ​មាននិស្ស័យ​នឹង​ត្បូង​គជ់​ តាំង​ពី​អាយុ​១៨ឆ្នាំ ខណៈពេលដែល​​​អ្នក​នាង​​បាន​ជីដូន​ខាង​ម្តាយ​ជូន​កងដៃ​​ត្បូង​គជ់ជាអំណោយ​​ដំបូង​បង្អស់​។​ ផ្តើមពីនោះមក ចំណេះដឹង​ខាង​ត្បូងគជ់​របស់​អ្នកនាង​ ​បានសន្សំបន្តិច​ម្តង​ៗ​។ អ្នក​នាង​​​ចាប់​​ផ្តើម​សិក្សា​ពី​​អ្នកដែល​​មានចំណង់​ចំណូល​ចិត្ត​ដូចគ្នា​ អំពី​ប្រភព​ដើម​នៃ​ត្បូង​គជ់​ និង​ផល​ប្រយោជន៍​​របស់​មនុស្ស ​ពេល​ប្រើប្រាស់​ត្បូង​គជ់​​ធ្វើ​ជាអាលង្ការ​។​

ជាមួយបទពិសោធន៍​​ និងការស្វែងយល់​ជាច្រើន​ឆ្នាំ​ អ្នកនាង​​ ហុងត្រាង​ (Hong Trang) បាន​សហការ​​នឹង​អ្នក​ប្រមូល​ផ្តុំ​ សិប្បករ ​មកពី​ប្រទេស​មីយ៉ានម៉ា ជាទីកន្លែង​មានរ៉ែ​ត្បូង​​គជ់​ល្បី​​ឈ្មោះ​។ ជាមួយនឹង​​ប្រវត្តិ​ចំណាស់​​ភ្ជាប់​តម្លៃ​ប្រពៃណីជាច្រើន​។ រហូតដល់​បច្ចុប្បន្ន​ ឆ្លងកាត់​​ភាព​អាបឱន​ រុង​រឿង​ នៃប្រវត្តិសាស្រ្ត​ ត្បូង​គជ់​របស់​​មីយ៉ាន​ម៉ា​ នៅតែ​​បាន​​ក្រុមអភិជន​ស្វែងរក​​យ៉ាង​ខ្លាំង​។ អ្នកនាង ហុង​ត្រាង (Hong Trang) ​ក៏មិន​អាច​ឃ្លាត​ឆ្ងាយ​​ពី​ប្រការនេះ​​ដែរ​។ អ្នកនាង​​​ជោគជ័យ​ក្នុង​ការ​បញ្ជូន​ ប្រណីតភាព​វៀតណាម​ បញ្ចូល​​ព្រលឹង​សន្ធិត​លើ​ផលិតផល​ត្បូង​គជ់​ ដោយ​ក្បាច់​ចម្លាក់​រូបភាព​​មានតម្លៃ​ចំពោះ​វៀតណាម​ និង ផ្សព្វផ្សាយ​តម្លៃវប្បធម៌​រូបី​​របស់វៀតណាម​ ទៅដល់​អ្នក​ដែល​ចូល​​ចិត្ត​ស្រឡាញ់​ត្បូង​គជ់​ ឧទ្ទេសនាម​វៀតណាម​​ដោយ​​របៀប​មនុស្ស​សាស្រ្ត​ ទំនើប​ ប៉ុន្តែ​​នៅ​​រក្សា​បាន​​ពណ៌​ប្រពៃណី ​តាម​រយៈ​រឿង​រ៉ាវ​អំពី​ត្បូង​គជ់​។​ ពីនោះ​ អ្នក​ស្រឡាញ់​ត្បូង​គជ់​ ទោះបី​​ជនជាតិវៀតណាម​ ឬជនជាតិ​បរទេស​រស់នៅ​ប្រទេស​វៀតណាម​ ក៏​មាន​​ទស្សនៈ​ស្និទ្ធស្នាល​ និង​បើកទូលាយ​ជាង​​ចំពោះ​ត្បូង​គជ់​។​


លេចធ្លោ​​ក្នុង​កម្រង​ប្រមូល​ផ្តុំ​របស់​អ្នកនាងគឺ​ ផ្កាឈូក ជា​ប្រភេទបុប្ផាតំណាង​ជាតិ​​​នៃប្រទេស​​វៀតណាម​។ អ្នកនាង​​និង​ជាង​ចម្លាក់​​ដ៏មានថ្វី​ដៃ​ ធ្វើ​បាន​ជោគជ័យ​​ពេល​យក​ផ្កាឈូក​​គជ់​ ជូន​ទៅដល់​​ដៃ​មិត្តភក្តី​អន្តរជាតិ​ លោកស្រី​ Camille Lavirotte (ជនជាតិ​បារាំង​)។ តាម​​រយៈ​កម្រង​​ប្រមូលផ្តុំ​របស់ខ្លួន​ អ្នកនាង​ឧទ្ទេសនាម​​ជូន​លោកស្រី​ ដឹង​​អំពី​ផ្កាជាតិ​​របស់​វៀតណាម​ ឬ​តាមរយៈ​​ខ្សែករ​ black-jade បាន​ឆ្លាក់យ៉ាង​ប្រណីត​រូបភាព​ព្រះម៉ែគង់​ស៊ីអ៊ីន​ ឧទ្ទេសនាម​អំពី​ទំនុក​ចិត្ត​របស់​ជនជាតិវៀតណាម​ ជំនឿ​ទៅលើ​អំពើសុចរិត ឬតាមរយៈ​រូបភាព​នាគ​ជានិមិត្តរូប​នៅសម័យ​រាជការ​លី​ (Ly)  ដើម្បី​ពណ៌នា​អំពី​ប្រវត្តិសាស្រ្ត​វៀតណាម​។ លោកស្រី​ Camille Lavirotte ចូល​ចិត្ត​ពេល​ស្តាប់​រឿងរ៉ាវ​ ទ្រឹស្តី​ជីវិត​ បង្កប់នៅ​ខាងក្រោយ​ផលិតផល​នីមួយ​ៗ​ ដែលធ្វើ​ចេញ​ពី​ត្បូង​គជ់​។​

អ្នកនាង​​ធ្លាប់​ទទួល​ភ្ញៀវ​ជនជាតិ​ដាយណឺម៉ាក់​ លោក Erich Muller ​ហើយ​​បកស្រាយ​ជូន​​លោក​អំពី​អត្ថន័យ​មេ​​បន្តោង​ខ្សែក​​សុខ​សាន​ ធ្លាប់បាន​ធ្វើ​តាម​កាក់ប្រាក់​បុរាណវៀតណាម​ ឬរូបភាព​ប្រាសាទ​៩ជាន់​ ធ្វើតាម​ប្រាសាទ​នៅ​ទីសក្ការ ង៉ូក​សឺន (Ngoc Son)​។ល។​


គ្រឿង​អាលង្ការ​គ្រប់ប្រភេទ​ បានធ្វើ​ពី​​ត្បូង​គជ់​ អ្នកនាង​គួបផ្សំ​នឹង​​កង​ដៃ​ ខ្សែក ក្រវិល​ ស្នៀត​​សក់​។ល។​ ទុកជា​​កម្រង​ប្រមូល​ផ្តុំ​របស់ខ្លួន ​មួយថ្ងៃកាន់តែសម្បូរបែប​​។ កង​ដៃ​រូប​​ហង្ស​ទឹប​មាស​ ផ្កាឈូក​​ទឹប​ប្រាក់​ មេបន្តោងខ្សែក ​បាន​ចម្លាក់​រូប​ផ្សិត​ ក្រវិល​​ត្បូង​បាន​​ធ្វើ​តាម​រូបភាព​បាញ់ចឹង​ (Banh Chung) ​ប្រពៃណី នៅថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​​ ទាំងអស់សុទ្ធតែ​​បាន​​សិស្បករ​ យកចិត្ត​ទុកដាក់​អស់ពី​ចិត្ត​ ទៅលើក្បាច់​​ចម្លាក់​​ប្រណីត​ និង​ផ្ចិត​ផ្ចង់​លើ​ស្លាកស្នាម​លម្អិត​។​

អ្នកនាង​ ហុង​ត្រាង (Hong Trang) ​ចែករំលែក​ថា៖ ប្រជា​ប្រិយ​ដូនតា​មាន​ឃ្លា​ថា​ គ្រួសារ​មានត្បូង​គជ់​ក្នុងផ្ទះ​ប្រាកដ​ជា​សម្បូរ​ស្តុងស្តម្ភ​ - អ្នកពាក់ត្បូងគជ់​លើ​ខ្លួន​ប្រាកដ​ជា​ជោគជ័យ​​។ ហេតុនេះ​អ្នកនាង​តែង​ខិត​ខំ​ប្រមូលផ្តុំ​សម្រាប់​ខ្លួន​ នូវ​ត្បូង​គជ់​ដែលមាន​លក្ខណៈ​ព្រលឹង​ជនជាតិវៀតណាម​សុទ្ធសាធ​ ដើម្បី​ផ្សព្វផ្សាយ​តម្លៃ​វប្បធម៌​វៀតណាម​ ជាមួយ​នឹង​មិត្តភក្តិ​ក្នុងស្រុកនិង​អន្តរជាតិ​ រួមនឹង​​អ្នក​មាន​ចំណូល​ចិត្ត​ប្រមូល​​ត្បូង​គជ់​ជា​​ដោយ​ឡែក​ និង​ក្នុង​វប្បធម៌​រូបីជាទូទៅ​។ 





រៀង​រាល់​ថ្ងៃ​ អ្នកនាង ហុង​ត្រាង (Hong Trang) ​នៅតែ​ព្យាយាម​ប្រមូល​ផ្តុំ​ និង​រចនា​ចេញ​ត្បូង​គជ់​ សម្រាប់​បន្ទប់​​​តាំងពិព័រណ៍​ត្បូង​គជ់ដោយ​ឡែក​របស់​ខ្លួន មួយ​ថ្ងៃកាន់តែ​សម្បូរ​បែប​ជាង​។ អ្នកនាង​និយាយថា​ នៅពេល​ខាងមុខ នឹង​រៀប​ចំ​ពេលរួម​​ប្រាស្រ័យ​ត្បូង​គជ់​ សម្រាប់​អ្នក​ចូល​​ចិត្ត​ស្រឡាញ់​ត្បូង​គជ់​ សំណេះសំណាលគ្នា​ ដូចជាស្នាដៃ​​សិល្បៈ​ផ្សារភ្ជាប់នឹង​​ជីវភាព​រស់នៅ​រៀង​ៗខ្លួន​។ តាម​រយៈនោះ​ អ្នក​នាង​ ហុងត្រាង​ (Hong Trang) នឹង​រចនា​កម្រង​​ត្បូងគជ់​ច្រើនជាង​នេះទៅទៀត​ បង្ហាញ​ពី​ក្តីសុបិន​ បំណង​ប្រាថ្នា​របស់​យុវ​ជន​វៀតណាម​ នៅលើ​​មាគ៌ា​ផ្តើម​​ធុរកិច្ចថ្មី​៕​

អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ ខាញឡុង​
ប្រែសម្រួល៖ រីកើង​


top