បុរស១០X បង្កើតលំនាំយន្តហោះស្លាបស្មើរាប់រយគ្រឿង
វ៉ ហ្វាងហ៊ីវ (Vo Hoang Hieu) កំពុងជានិស្សិតឆ្នាំទី២ជំនាញមេកានិក នៅសកលវិទ្យាល័យធារាសាស្រ្ត។ ហ៊ីវ (Hieu) រៀបរាប់ថា តាំងពីឆ្នាំរៀនថ្នាក់ទី៨ បងចេះ និង លេងយន្តហោះខ្នាតតូចទៅហើយ។ ក៏ប៉ុន្តែសម័យកាលនោះ ហ៊ីវ (Hieu) ទើបតែដឹងស្គាល់ និងធ្វើយន្តហោះផ្ទាល់ដៃ ហើយក៏បរាជ័យជាច្រើនលើក ដោយមិនអាចហោះហើរលើអាកាសបាន។ ឆ្លងកាត់ពេលវេលាលេង និង កែច្នៃយន្តហោះខ្នាតតូច មកដល់សព្វ ហ៊ីវ (Hieu) ធ្វើបានយន្តហោះជាង១០០គ្រឿង ដែលមានច្រើនម៉ូដពិសេសៗដូចជា Boeing 787, 777 ឬ ប្រភេទយន្តហោះចម្បាំងដូចជា Su 37, Su 27, F22។ល។
ឆ្លងកាត់បរាជ័យជាច្រើនលើកច្រើនសា រហូតដល់យន្តហោះលើកទី១៦ ទើបហ៊ីវអាចធ្វើឱ្យវាហោះហើរបានលំនឹងនៅលើវេហារ។ យន្តហោះខ្នាតតូច បានបុរស១០X ធ្វើអំពីស្នោ និង បិទស្គុតរូបភាពពីខាងក្រៅ។ “ប្រភេទយន្តហោះទាំងអស់ សុទ្ធតែបានគាត់ស្រាវជ្រាវតាមអ៊ីនធើណែត និង គូរពង្រាយដោយខ្លួនឯង។ ប្រភេទយន្តហោះនេះ តែងបានបម្រួញចុះតូច ត្រូវតាមអត្រារបស់វា ក្រោយមកប្រើកម្មវិធីក្រាហ្វីកកែសម្រួលឱ្យបានដូចច្បាប់ដើមបំផុត ហើយអនុវត្តធ្វើយន្តហោះ” ហ៊ីវរៀបរាប់ថា។
ហ៊ីវ (Hieu) បានបោះបង់ចោលយន្តហោះទាំងស្រុងជាច្រើនលើកច្រើនសាដែរ រួចធ្វើសាជាថ្មីវិញ ពីព្រោះដើម្បីយន្តហោះមួយគ្រឿងអាចហោះហើរលើអាកាសបាន ត្រូវផ្អែកលើកក្តាជាច្រើន តាំងពីខ្យល់ រហូតដល់កម្រិតលំនឹង។ល។ “ដូចជាប្រភេទយន្តហោះ F22 ដែលខ្ញុំបានចំណាយពេលវេលាច្រើនបំផុត សម្រាប់ធ្វើវា តែមិនអាចហោះហើរកើត។ ម្យ៉ាងទៀតដោយសារកម្រិតលំនឹងនៃយន្តហោះ ប្រសិនបើធ្ងន់ក្បាល ឬកន្ទុយ ក៏មិនអាចហោះហើរបាន ប្រសិនបើមិនធ្វើត្រឹមត្រូវផ្នែកលម្អិតណាមួយ យន្តហោះនឹងត្រូវប៉ាំងក្រឡាប់ ក៏មិនអាចហោះហើរបានដែរ” ហ៊ីវ (Hieu) ឱ្យដឹងបន្ថែម។
ដើម្បីធ្វើបានយន្តហោះមួយគ្រឿង អ្នកលេងថ្មីត្រូវចំណាយប្រាក់ប្រហែល២ ទៅដល់៣លានដុង ក្នុងនោះមានចំណាយប្រាក់សម្រាប់ម៉ាស៊ីន គ្រឿងសម្រួលល្បឿន ថ្មសាក គ្រឿងបញ្ជា និង សម្បកស្នោ។ល។ “ចំពោះអ្នកលេងថ្មី គួរគប្បីជ្រើសយកប្រភេទយន្តហោះធម្មតា អាចទិញស្រាបនៅទីផ្សារ ដោយតម្លៃប្រហែល៤ ដល់៥លានដុង។ ប្រសិនបើអ្នកលេងថ្មី ចង់ធ្វើដោយខ្លួនឯង ដើម្បីយកបទពិសោធន៍ និង បន្ថយតម្លៃទីផ្សារ ប៉ុន្តែប៉ុន្តែទាមទារភាពផ្ចិតផ្ចង់ជាង” ហ៊ីវ (Hieu) រៀបរាប់។
លេងយន្តហោះខ្នាតតូចមានទំហំខ្នាត និង ល្បឿនខុសពីគ្នា។ ហ៊ីវ (Hieu) ធ្លាប់បង្កើតយន្តហោះ ពេលដំឡើងម៉ាស៊ីន យន្តហោះអាចហោះហើរដោយល្បឿនខ្ពស់បំផុត១៨២គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រភេទយន្តហោះប្រតិកម្ម ដែលមានល្បឿនមធ្យម១០០ - ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដើម្បីធ្វើសម្រេចប្រភេទយន្តហោះខ្នាតតូចមួយ យោងតាមប្រភេទយន្តហោះនីមួយៗ នឹងត្រូវចំណាយពេលពី៣ថ្ងៃ ចំពោះអ្នកជំនាញធ្វើច្រើនដង ប្រសិនបើអ្នកលេងថ្មី អាចចំណាយពេលរាប់ខែឯណោះ។ អ្នកលេងយន្តហោះខ្នាតតូច មានគ្រប់វ័យទាំងអស់ តាំងពីយុវជន រហូតដល់អ្នកពេញវ័យ។ យោងតាមសេដ្ឋកិច្ច និង ចំណូលចិត្តម្នាក់ៗ នឹងមានការជ្រើសប្រភេទយន្តហោះដែលសមស្របសម្រាប់ខ្លួន។
ដើម្បីត្រៀមសម្រាប់ថ្ងៃហោះហើរ ហ៊ីវ (Hieu) តែងវាស់មើលថ្មសាកនៅសល់ប៉ុន្មាន ហើយការហោះហើរមួយលើកៗ បានត្រឹមតែ៣ដល់៤នាទី។ ចំពោះអ្នកជំនាញហោះហើរពេលវេលាអាចប៉ានស្មានបាន តែចំពោះអ្នកលេងថ្មី ត្រូវដំឡើងបន្ថែមឧបករណ៍ប្រកាសចំណុះថ្មសាក។
ដោយសារយន្តហោះមានល្បឿនលឿន ដូចនេះអ្នកបើកបរត្រូវផ្តោតអារម្មណ៍ខ្លាំង នៅអំឡុងពេល៣ដល់៤នាទី។ គ្រាន់តែធ្វេសប្រហែសបន្តិច នឹងអាចមានគ្រោះថ្នាក់គួរឱ្យសោកស្តាយ សំខាន់បំផុតគឺអ្នកបើកបរ មិនគួរឃ្លាតភ្នែកពីយន្តហោះ នៅពេលហោះហើរលើអាកាសទេ។
ជើងហោះហើរចុះចត់ប្រកបដោយសុវត្ថិភាពម្តង ស្ងប់អារម្មណ៍ម្តង ចំពោះភូមិសាស្រ្តសណ្ឋានចង្អៀន ក៏ដូចជាខ្យល់ធំ ការចុះចត់មិនងាយស្រួលនោះទេ។ ចំពោះហ៊ីវ (Hieu) អ្នកលេងយន្តហោះយូរឆ្នាំ មិនមែនចុះចត់លើកណាក៏មានសុវត្ថិភាពដែរ។ ភាគច្រើន បុរសកើតឆ្នាំ២០០២នេះ មានបទពិសោធន៍ដោះស្រាយរាល់ឧបទ្ទវហេតុ ពេលហោះហើរយន្តហោះខ្នាតតូចនេះ៕
អត្ថបទ៖ កុងដាត រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម