បណ្ដាប្រទេសអាស៊ីអាគ្នេយ៍បង្កើនកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ
ជាមួយនឹងភូមិសាស្ត្រចម្រុះមានដីគោក កោះផង អាស៊ីអាគ្នេយ៍ទទួលរងនូវគ្រោះធម្មជាតិធ្ងន់ធ្ងរបំផុត។ ដើម្បីបង្កើតតំបន់ដែលមានសុវត្ថិភាព បណ្តាប្រទេសអាស៊ានបានត្រឹមអាចរួមគ្នាចែករំលែក និងបង្កើនកិច្ចសាហការដើម្បីទប់ស្កាត់នឹងគ្រោះមហន្តរាយធម្មជាតិ។
នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី គឺជាតំបន់ដែលងាយនឹងមានទឹកជំនន់ ធ្លាក់ស្រុតឆ្នេរសមុទ្រ និងឆេះព្រៃឈើ។ ប្រទេសថៃកំពុងរងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុលើវិស័យជាច្រើន ត្រូវធនទ្រាំនឹងកម្ដៅ និងគ្រោះរាំងស្ងួត។ ប្រសិនបើកម្រិតទឹកសមុទ្រកើនឡើងប្រហែល ២ ម៉ែត្រ នឹងប៉ះពាល់ដល់ប្រជាជនចំនួន ២៨% និង ៥២% GDP។ រីឯប្រទេសឥណ្ឌូនេស៊ីវិញ កម្រិតទឹកសមុទ្រកើនឡើងជះឥទ្ធិពលលើតំបន់ធ្យូងភក់ធំៗ ដែលប្រើសម្រាប់ផលិតប្រេងដូង។
ដូចគ្នានោះដែរ ប្រទេសវៀតណាម ជាទីតាំងនៃទិន្នផលកសិកម្មមានតួនាទីសំខាន់នៅក្នុងតំបន់វាលទំនាបដីសណ្តទន្លេគឺវឡុង (Cuu Long) និងទន្លេហុង (Hong) កម្រិតទឹកសមុទ្រកើនឡើង២ ម៉ែត្រនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន។ ទន្ទឹមនឹងនេះ យោងតាមទិន្នន័យផ្កាយរណប តំបន់ឆ្នេរសមុទ្រម៉ាឡេស៊ីក៏មិនអាចគេចផុតដែរ។
យោងតាមរូបភាពពីផ្កាយរណបបានបង្ហាញថា ហានិភ័យឆេះព្រៃឈើក្នុងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ កំពុងស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ ក្នុងចំណោមនោះ មានចំណុចក្តៅប្រមាណ ៦០០ កន្លែងនៅក្នុងប្រទេសថៃ ភាគច្រើននៅលើដីព្រៃ ហើយជាង ៤០០០កន្លែងក្នុងប្រទេសកម្ពុជា។
ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាលំហអាកាស និងបច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រថៃ ក៏បានឱ្យដឹងដែរថា ខេត្ត Kanchanaburi នៃប្រទេសថៃ គឺជាខេត្តដែលករណីអគ្គិភ័យកើតមានច្រើនបំផុត ចំនួន ១១០ ករណី។ ក្រៅពីប្រទេស ថៃ ផ្កាយរណបបានកត់ត្រាចំណុចក្តៅចំនួន ៤.០៥៦ នៅប្រទេសកម្ពុជា ចំណុចក្តៅចំនួន ៩៧៩ នៅប្រទេសមីយ៉ាន់ម៉ា ចំណុចក្តៅចំនួនចំនួន ៦២២ នៅប្រទេសឡាវ និងចំណុចក្តៅចំនួន ១៦៦ កន្លែងនៅប្រទេសវៀតណាម។
បម្រែបម្រួលអាកាសធាតុ និងស្ថានភាពឡើងកម្ដៅនៃហាសមុទ្រដោយសាមនុស្សបង្កើត កំពុងបង្កើនប្រេកង់ និងភាពធ្ងន់ធ្ងរនៃបាតុភូតអាកាសធាតុអាក្រក់ ដូចជាព្យុះ Yagi ជាដើម។ យោងតាមអង្គការយូនីសេហ្វ (UNICEF) កុមារចំនួន ៦លាននាក់ នៅអាស៊ីអាគ្នេយ៍ត្រូវបានរងផលប៉ះពាល់ដោយព្យុះនេះ ដោយសារជួបលំបាកក្នុងការប្រើប្រាស់ទឹកស្អាត ការអប់រំ ការថែទាំសុខភាព អាហារ និងទីជម្រក។
បច្ចុប្បន្ននេះ ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍កំពុងស្នើប្រទេសហូឡង់ ដើម្បីស្វែងរកដំណោះស្រាយទប់ទល់នឹងជំនោរឡើងខ្ពស់ និងទឹកជំនន់ដោយសារបម្រែបម្រួលអាកាសធាតុ។ ពីព្រោះប្រទេសហូឡង់មានបទពិសោធន៍រាប់សិបឆ្នាំ ក្នុងការគ្រប់គ្រងទឹក ជាមួយនឹងគោលបំណង់ចង់ជួយកាត់បន្ថយការចំណាយរាប់ពាន់លានដុល្លារសម្រាប់ប្រព័ន្ធគ្រោះមហន្តរាយទឹកជំនន់ និងការខូចខាតដែលប្រជាជននៅទីនេះត្រូវទទួលរង។
បើយោងតាមអ្នកសង្កេតការណ៍ ការពិសោធន៍របស់ប្រទេសហូឡង់ជាមួយនឹងអគារបណ្តែតទឹក និងវិធីការពារឆ្នេរសមុទ្រអាចជួយដាក់ចេញទិសដៅសម្រាប់ការខិតខំប្រឹងប្រែងទប់ស្កាត់នឹងជំនោរខ្ពស់របស់អាស៊ីអាគ្នេយ៍។
ក្នុងចំណោមគំនិតផ្តួចផ្តើមដែលបានប្រើប្រាស់នៅក្នុងប្រទេសហូឡង់គឺរបងរាំងព្យុះ Maeslant ដែលមានទីតាំងនៅជិតកំពង់ផែ Rotterdam ទីដែលការពារឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសហូឡង់អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។ របងនេះស្វ័យប្រវត្តិទាំងស្រុក ហើយនឹងបិទដោយស្វ័យប្រវត្តិនៅពេលដែលកម្រិតទឹកសមុទ្រកើនឡើងលើសពី ១,៥ ម៉ែត្រ ហើយការពារផ្ទៃដីប្រហែល ៤០% ស្ថិតក្រោមនីវ៉ូទឹកសមុទ្រ។ របងរាំងព្យុះស្រដៀងនេះមួយទៀតក្នុងពិភពលោកគឺស្ថិតនៅក្នុងទីក្រុង Saint Petersburg របស់រុស្ស៊ី។
លើសពីនេះ គណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (ACDM) ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ បានបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ រួមមានស្ថាប័ននៃអង្គការសហប្រជាជាតិ អង្គភាពហិរញ្ញវត្ថុពហុភាគី និងអង្គការក្រៅរដ្ឋាភិបាល។ ការខិតខំប្រឹងប្រែងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ACDM ក្នុងការសម្របសម្រួលជាមួយប្រទេសផ្សេងទៀត ដើម្បីកសាងលទ្ធភាពស្តារឡើងវិញក្រោយពីគ្រោះមហន្តរាយកើតឡើងក្នុងតំបន់។
អាស៊ីអាគ្នេយ៍គឺជាកន្លែងមួយដែលងាយរងផលប៉ៈពាល់ធ្ងន់បំផុតនៃបម្រែបម្រួលអាកាសធាតុ ទោះបីជាសកម្មភាពរបស់ ACDM បាននាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងតំបន់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទនៃហានិភ័យនៃគ្រោះធម្មជាតិកើនឡើង គង់មានបញ្ហាប្រឈមនៅខាងមុខនៅឡើយ។ ដោយការសម្របសម្រួលជាមួយគ្នា ក្នុងស្មារតីអាស៊ានតែមួយ ការឆ្លើយតបរួមមួយ អាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ហើយឆ្ពោះទៅមុខ ដើម្បីក្លាយជាអង្គការឈានមុខគេក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។/.
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន
ប្រែសម្រួលដោយង្វៀនយ៉ាង