បដិវត្តន៍បង្រួមក្បាលម៉ាស៊ីនដឹកនាំ "បង្រួម - រឹងមាំ - សុពលភាព - ប្រសិទ្ធភាព"

បដិវត្តន៍បង្រួមក្បាលម៉ាស៊ីនដឹកនាំ "បង្រួម - រឹងមាំ - សុពលភាព - ប្រសិទ្ធភាព"


ប្រទេស​កំពុង​ឈរ​នៅ​មាត់​ទ្វារ​នៃ​ប្រវត្តិសាស្ត្រ​ឈាន​ចូល​យុគសម័យ​ថ្មី​វៀតណាម​ប្តេជ្ញា​ពង្រឹង​រចនាសម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​នៃ​ប្រព័ន្ធ​នយោបាយ​ប្រកបដោយ​ភាព​រលូន និង​ប្រសិទ្ធភាព ​ដើម្បី​បង្កើត​កម្លាំង​ចលករ​ថ្មី និង​ប្រសិទ្ធភាព​ថ្មី សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​លើក​កម្ពស់​ជីវភាព​សម្ភារៈ និងស្មារតី​របស់​ប្រជាជន។
រដ្ឋ​សភា​បាន​អនុម័ត​ច្បាប់​វិសោធនកម្មលើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ ការ​រៀបចំ​បណ្តា​ស្ថាប័ន​នៃ​រដ្ឋសភា​។ រូបថត៖ យ័នតឹន - VNA

ក្នុង​អត្ថបទ​ស្តីពី​ ការកសាង​ប្រព័ន្ធ​នយោបាយ​ដែល​មាន​ចំណងជើង​ថា "បង្រួម - រឹងមាំ - សុពលភាព - ប្រសិទ្ធភាព" លោក​អគ្គលេខាបក្ស តូឡឹម (To Lam) បាន​សង្កត់​ធ្ងន់​ថា នៅ​គ្រប់​ដំណាក់កាល​នៃ​បដិវត្តន៍​ បក្ស និងរដ្ឋ​វៀតណាមតែងតែ​យក​ចិត្ត​ទុក​ដាក់​​ពិសេស​ចំពោះ​ការ​លើក​កម្ពស់​សមត្ថភាព​ដឹកនាំ សមត្ថភាព​កាន់​អំណាច​ និង​កម្លាំង​ប្រយុទ្ធ​របស់​បក្ស បង្កើន​ប្រសិទ្ធភាព​នៃ​សកម្មភាព​របស់​ប្រព័ន្ធ​នយោបាយ។ បើ​ធៀប​នឹង​ការ​ផ្លាស់ប្តូរធំៗ​របស់​ប្រទេស​ បន្ទាប់ពី ៤០ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរថ្មី ការ អភិវឌ្ឍរបស់នីតិរដ្ឋសង្គមនិយម  និងសមិទ្ធិផល​វិទ្យាសាស្ត្រ​  និង​បច្ចេកវិទ្យា​។ ទោះ​បី​ជា​ការ​រៀប​ចំ​ប្រព័ន្ធ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​នៃ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​វៀត​ណាម​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ថ្មី​ចំពោះ​ក្នុង​ផ្នែក​ខ្លះ​ហើយ​ក៏​ដោយ​ ក៏​ប៉ុន្តែ​វា​នៅតែ​ធ្វើ​តាម​គំរូ​ ដែល​បាន​រចនា​ឡើង​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​នៅបញ្ហា​ជា​ច្រើន​មិន​សម​ស្រប​នឹង​លក្ខខណ្ឌ​ថ្មី​ទៀត​​ ដែល​វា​ផ្ទុយ​នឹង​ក្រិត​ក្រម​នៃ​ការ​អភិវឌ្ឍ​ និង​បង្កើត​បញ្ហា​ "ការ​និយាយ​មិន​ដើរ​ទន្ទឹម​នឹង​ការ​ធ្វើ​"។

បន្ទាប់ពី​អនុវត្ត ក្នុងរយៈ​ពេល​ ៦ខែ ប្រព័ន្ធ​នយោបាយ​ទាំង​មូល​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ ដំណើរការ​ដោយ​ស្មារតី​ថ្មី ​និង​ល្បឿន​ថ្មី​ ដើម្បីបង្កើត​កម្លាំង​ចលនា​ថ្មី​ និង​ប្រសិទ្ធភាព​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ និង​លើក​កម្ពស់​ជីវភាព​​សម្ភារៈ​ និងស្មារតី​របស់​ប្រជាជន​។ ការិយាល័យ​នយោបាយ​ គណៈ​លេខាមជ្ឈិម​បក្ស​ បាន​ធ្វើ​ការ​ជា​បន្ទាន់​ រដ្ឋ​សភា​ - រដ្ឋាភិបាល - គណៈកម្មាធិការមជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម​ បាន​សម្របសម្រួល​ដាក់​ពង្រាយ​យ៉ាង​ខ្លាំង​ក្លា​ និង​ស៊ី​ចង្វាក់​គ្នា​ ដើម្បី​លុប​បំបាត់​បញ្ហា​រាំងស្ទះ​  និង​ឧបសគ្គ​ដែល​បង្ក​ការ​លំបាក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ សម្រាប់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​...

កន្លែងមួយនៃ​បន្ទប់គ្រប់គ្រងថ្នាក់កណ្តាល រួមមាន ម៉ាស៊ីនជាច្រើន តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ។ រូបថត៖ហ៊ុយហ៊ុង - VNA

មក​ទល់​នឹង​ពេល​នេះ​ បណ្តា​គណៈ​នៃមជ្ឈិមបក្ស​ បន្ទាប់ពី​បាន​បង្រួម​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ ដោយ​យោង​តាម​សេចក្តី​សម្រេច​ចិត្ត​លេខ​ ១៨-NQ/TW ស្តីពី​ "បញ្ហា​មួយ​ចំនួ​​ន​ស្តីពី​ការ​បន្ត​ផ្លាស់​ប្តូរ​ថ្មី និង​ការ​រៀបចំ​រចនាសម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ នៃ​ប្រព័ន្ធ​នយោបាយ​ ដែល​បាន​បង្រួម​ និង​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​" ឲ្យនៅត្រឹម​ចំ​នួន​ ៦​ ប៉ុណ្ណោះ​​ រួមទាំងគណៈចាត់តាំងមជ្ឈិមបក្ស  គណៈកិច្ចការ​ផ្ទៃក្នុង​មជ្ឈិមបក្ស​ គណៈ​ឃោសនា​អប់រំ​ និង​ចលនា​មហាជន​មជ្ឈិម​​ គណៈ​កម្មការ​ត្រួតពិនិត្យ​មជ្ឈិម​ ការិយាល័យ​មជ្ឈិម​បក្ស​ និង​គណៈ​គោល​នយោបាយ ​យុទ្ធសាស្ត្រ​មជ្ឈិម​​។

នៅ​សម័យ​ប្រជុំ​វិសាមញ្ញ​លើក​ទី​៩ រដ្ឋ​សភា​បាន​ពិចារណា​ និង​អនុម័ត​ច្បាប់​វិសោធនកម្មលើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តីពី​ ការ​រៀបចំ​បណ្តា​ស្ថាប័ន​នៃ​រដ្ឋសភា​ សេចក្តី​សម្រេចចិត្ត​ស្តីពី​ រចនាសម្ព័ន្ធ​នៃ​បណ្តាស្ថាប័ន​របស់​រដ្ឋសភា​ សេចក្តី​សម្រេចចិត្ត​ស្តីពី​ចំ​នួន​សមាជិក​នៃគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​ នីតិកាល​ទី​១៥​។  លោកអនុប្រធាន​រដ្ឋសភា​ ង្វៀន ខាកឌិញ (Nguyen Khac Dinh) បានឲ្យ​ដឹង​ថា​ មុន​នឹង​រៀប​ចំ​ រដ្ឋ​សភា​មាន​ស្ថាប័ន​ចំ​នួន​ ១៤ ក្រោយ​ការ​រៀប​ចំ​​រួចនៅត្រឹម ៩ ស្ថាប័ន ដោយ​កាត់​បន្ថយ​ស្ថាប័ន​ចំនួន​៥​  សម្រេច​បាន​អត្រា​កាត់​បន្ថយ​ ៣៧.៥% ។ ចំណែក​នាយកដ្ឋាន​ និង​អង្គភាព​ចំណុះ​ការិយាល័យ​រដ្ឋសភា​ ក្រោយ​រៀប​ចំ​​ ចំនួន​ស្ថាប័ន​ត្រូវ​កាត់​បន្ថយ​ជាង​ ៥១​%។ នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំង​ក្លា​ និង​បន្ទាន់​របស់​ស្ថាប័ន​ទាំង​ឡាយ​។

​ការ​ប្រមូលផល​ស្រូវ ​នៅ​វាលស្រែ​ឃុំ ឡុង​ឌឹក(Long Duc) (ស្រុក​ឡុងភូ (Long Phu) ខេត្ត សុកត្រាំង (Soc Trang))។ រូបថត៖ តួនភី-VNA

ទន្ទឹម​នឹង​នោះ​ ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ក្បាល​ម៉ាស៊ី​ដឹក​នាំ​របស់​រដ្ឋាភិបាល​ អាណត្តិ​ ២០២១ - ២០២៦ ត្រូវ​បាន​បង្រួម​ឲ្យនៅត្រឹម ១៤ ក្រសួង និង​ស្ថាប័ន​ស្មើ​​ក្រសួង​ចំនួន ៣ (កាត់​បន្ថយ ៥ ស្មើ​នឹង​ ២២,៧%) រួម​មាន​៖ ក្រសួង​ការពារ​ប្រទេស​ ក្រសួង​នគរបាល ក្រសួង​យុត្តិធម៌​ ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ ក្រសួង​វប្បធម៌​ កីឡា​ និង​ទេសចរណ៍​ ក្រសួង​ការ​បរទេស​ ក្រសួង​អប់រំ​ និងបណ្តុះបណ្តាល ក្រសួង​សុខាភិបាល​ ក្រសួង​ហិរញ្ញវត្ថុ​ ក្រសួង​សំណង់​ ក្រសួង​កសិកម្ម​ និង​បរិស្ថាន​ ក្រសួង​វិទ្យាសាស្ត្រ​ និង​ បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ ក្រសួង​កិច្ចការ​ជនជាតិ ​និង​សាសនា​ ការិយាល័យ​រដ្ឋាភិបាល​ អធិការកិច្ច​រដ្ឋាភិបាល​និងធនាគាររដ្ឋវៀតណាម​។

មាន​ស្ថាប័ន​ចំណុះ​រដ្ឋាភិបាល​ចំនួន​ ៥ (កាត់​បន្ថយ​ស្ថាប័ន​ចំនួន​ ៣  ស្មើ​នឹង​ ៣៧,៥%) រួមមាន​៖ បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម​ បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​​សង្គម​វៀតណាម ទូរទស្សន៍ជាតិ​វៀតណាម​ វិទ្យុសំឡេង​វៀតណាម​ ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​។ ការ​បង្រួម​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក៏​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​ការ​កាត់បន្ថយ​ក្របខ័ណ្ឌ​កម្មាភិបាល​ និង​រៀបចំ​រចនា​សម្ព័ន្ធ ​ជួរ​កម្មាភិបាល​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ និង​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​បំពេញ​ការងារ​។ ការ​កាត់បន្ថយ​ក្របខ័ណ្ឌ​កម្មាភិបាល​ គឺ​ជា​ការ​លុប​បំ​បាត់​មុខ​តំណែង​ដែល​មិន​ចាំបាច់​ កាត់​បន្ថយ​ការងារ​ដែល​គ្មាន​ប្រសិទ្ធភាព​តាមរយៈនោះ​ផ្តោត​ធនធាន​សម្រាប់​វិស័យ​សំខាន់​ៗ និង​មនុស្ស​ដែល​ពិត​ជា​សក្តិសម​ និង​សមស្រប​។​

ក្រុមហ៊ុន B'LaoFood (ទី​ក្រុង​ បាវឡុក (Bao Loc) ខេត្ត ឡឹម​ដុង (Lam Dong)) បច្ចុប្បន្ន​ជា​សហគ្រាស​កែច្នៃ​ និងនាំចេញ​កសិផល​ដ៏​ធំមួយ​ បង្កើត​ការងារ​ជូន​ពលករជាង​ ២០០ នាក់ ជាមួយ​នឹង​ប្រាក់ចំណូល ១០ លានដុង/ម្នាក់/ខែ។ រូបថត៖ វូស៊ីញ - VNA

ការ​អនុវត្ត​ជា​ដំបូង​ បាន​បង្កើត​នូវ​កម្លាំង​ចលករ​ថ្មី​សម្រាប់​ភារកិច្ច​ការពារ​ ក​សាង​ និង​អភិវឌ្ឍ​ប្រទេស​ ដោយ​ខិតខំ​បំពេញគោលដៅ​ និង​ផែនការ​ឆ្នាំ​២០២៥​ បង្កើត​កម្លាំង​ចលករ​ ដើម្បីសម្រេច​រាល់​គោលដៅ​ ដែល​បាន​កំណត់​ក្នុង​សេចក្តី​សម្រេចចិត្ត​នៃ​មហា​សន្និបាត​លើកទី ១៣ របស់​បក្ស​៕

អត្ថបទ៖ VNP រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង


top