នំវាយលក់តាមដងផ្លូវ

នំវាយលក់តាមដងផ្លូវ

នំវាយត្រូវបានគេស្គាល់ថា ជាបាញ់​ត្រាងទះ ឬ នំវាយ​ កម្ទេច គឺជាមុខម្ហូបដែលទាក់ទងជាមួយប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ប្រជាជនទីក្រុងហូយអាន (Hoi An)។ តាំងពីបុរាណមកអ្នកស្រុកតែងតែហូបម្ហូបនេះ ដើម្បី​ជំនួសត្រី​ និង​សាច់ប្រចាំថ្ងៃ យូរៗក្លាយជាមុខម្ហូបពិសេស។

មកទេសចរណ៍ទីក្រុង​ ហូយអាន (Hoi An) ដែលមានឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញពិសេសពីស្ថាបត្យកម្ម ផ្លូវបុរាណ និងជាទីស្រណោះ រួមផ្សំ​នឹងម្ហូបប្រពៃណីដ៏ឈ្ងុយឆ្ងាញ់។ បើ​សិនអ្នកចូលចិត្ត​ម្ហូប​អាហារ អ្នក​គួរតែ​ភ្លក់​នំ​វាយ នៅពេល​អ្នក​មក​លេង​ខេត្ត​ ក្វាង​ណាម (Quang Nam)

មើល​ពីខាង​ក្រៅ នំនេះគឺសាមញ្ញណាស់ ហើយការ​កែច្នៃមិនស្មុគស្មាញណាស់ដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នក​ហូបនំ​ប្រភេទនេះ អ្នកនឹងមានអារម្មណ៍ថា រសជាតិគឺមិនអាចបំភ្លេចបាន របៀបហូបចម្លែក ផ្សំនឹងពណ៌ដែលទាក់ទាញភ្នែក។ សម្រាប់​មនុស្ស​គ្រប់​រូប​នៅ​ភាគ​កណ្តាល នំគុយទាវទន់ៗ​ធ្វើ​ពី​ម្សៅ​អង្ករគឺមិនមានអ្វីប្លែកឡើយ។ ​នំ​វាយក៏បានឆ្នៃដូចនំគុយទាវនោះដែរ ប៉ុន្តែនៅ​មានភាពខុសគ្នាបន្តិច គឺនំគុយទាវនៅក្តៅ គេ​ដាក់បន្ថែម​​បាញ់​ត្រាងស្តើងពីលើ បន្ទាប់មកអាំងឲ្យក្រៀម រួចបត់ចូលគ្នា ហើយហូបតែម្ដង។

ដើម្បីបង្កើតរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់នំវាយ ខេត្ត ក្វាងណាម (Quang Nam) ត្រូវលើកឡើងអំពីទឹកជ្រលក់ដែលធ្វើ​ពីផ្អកត្រី ខ្ទឹម​ក្រហមបំពង ត្រី​កំភ្លាវ... ប្រជាជននៅទីក្រុង​ ហូយអាន (Hoi An) មានវិធីលាយទឹកជ្រលក់ខុសៗ គ្នា ទាំងសម្បូរបែប ហើយឆ្ងាញ់ពិសា បន្ថែម​ម្ទេស​បន្តិច ​ដើម្បី​បង្កើន​ភាព​ហឹរ​ពេល​ទទួលទាន។ នំវាយ ហូយអាន (Hoi An) ធ្លាប់បានហូបជាមួយ លៀសឆា សាច់ជ្រូក​ស្ងោរ និងជីក្រអូបគ្រប់មុខ។


នំវាយ ហូយអាន (Hoi An) គឺសាមញ្ញណាស់អ្នកអាចមើលឃើញនំនេះលក់នៅគ្រប់ទីកន្លែងក្នុងទីក្រុង ហូយអាន (Hoi An) ពីហាងតាមដងផ្លូវ ឬក្នុង​ច្រក​តូចៗ  រហូតដល់អ្នករែកដើរលក់តាមដងផ្លូវ ដើរទៅលក់​គ្រប់ទិស​ទីនៃផ្លូវក្នុង​ទីក្រុង​ ឬផ្លូវជនបទ។ ដើម្បីហូបនំវាយដ៏ឆ្ងាញ់ អ្នកមិនចាំបាច់ទៅភោជនីយដ្ឋានប្រណីតណាឡើយ អ្នកគ្រាន់តែមកហាងតូច ស្អាត និង​ត្រជាក់មួយ គឺអាចហូប​នំវាយនេះបានដោយឈ្ងុយឆ្ងាញ់ទៅហើយ./.

អនុវត្តដោយម៉ាយ​ថាញ​ចឿង ប្រែសម្រួល​ដោយង្វៀន​យ៉ាង

 


top