នៅស្រុកកំណើតនៃកងនាវាសមុទ្រ ហ័ងសា (Hoang Sa) និងជាក្រុមគ្រប់គ្រងតំបន់សមុទ្រ បាកហាយ (Bac Hai)
តាំងទាំងបី ទ្រឿងសា (Truong Sa) (ខេត្ត ខាញហ័រ)(Khanh Hoa), លីសើន (Ly Son) (ខេត្ត ក្វាងង៉ាយ (Quang Ngai)) និង ភូគ្វី (Phu Quy) (ខេត្ត ប៊ិញធួន)(Binh Thuan) ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់រាជកាល ង្វៀន (Nguyen) ជាតំបន់សមុទ្រ និងកោះ ដែលត្រូវបានជនជាតិ វៀតណាមនេសាទ និងអះអាងថាជាអធិបតេយ្យភាពតាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃកោះទាំងបីនេះកំពុងខិតខំក្លាយជាតំបន់ភ្លឺស្វាងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ ការពារអធិបតេយ្យភាពកោះសមុទ្រ ក៏ដូចជាកំពុងខិតខប្រឹងប្រែងបំពេញការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) យោងតាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)។
ពី លីសើន (Ly Son) ឆ្ពោះទៅកាន់ ទ្រឿងសា (Truong Sa)
ជាច្រើនជំនាន់មកហើយ ប្រជានេសាទនៅស្រុកកោះ លីសើន (Ly Son) បានចាត់ទុកតំបន់នេសាទ ហ័ងសា (Hoang Sa) និង ទ្រឿងសា (Truong Sa) ជាតំបន់សមុទ្រសំខាន់សម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ។ ចាប់ពីចុងសតវត្សន៍ទី ១៦ បុព្វបុរសរបស់ពួកគេដែលជាកងជីវពលនៃកងនាវាសមុទ្រ ហ័ងសា (Hoang Sa) និងជាក្រុមគ្រប់គ្រងតំបន់សមុទ្រ បាកហាយ (Bac Hai) (បង្កើតឡើងនៅកោះ លីសើន) (Ly Son) បានគោរពតាមបញ្ជារបស់ស្តេចត្រាញ់ ង្វៀន (Nguyen) ជិះទូកទៅកាន់ប្រជុំកោះ ហ័ងសា (Hoang Sa) និង ទ្រឿងសា (Truong Sa) ដើម្បីវាស់វែងផ្លូវសមុទ្រ បោះបង្គោលអធិបតេយ្យភាព នេសាទ និងប្រមូលពន្ធលើនាវា និងទូកពីបណ្តាប្រទេសដែលឆ្លងកាត់។ សព្វថ្ងៃនេះ កូនចៅរបស់កងនាវាសមុទ្រ ហ័ងសា (Hoang Sa) និងជាក្រុមគ្រប់គ្រងសមុទ្រ បាកហាយ (Bac Hai) មាននាវានេសាទជិត ៦០០ គ្រឿង ដែលមានសមត្ថភាពម៉ាស៊ីនសរុបជាង ៧ ម៉ឺន CV ។
លោក ផាមថ័យទៀន (Pham Thoai Tuyen) អ្នកស្រុកលីសើន (Ly Son) ម្នាក់ដែលគេស្គាល់ថាជា “អ្នកដឹងនូវប្រវតិ្តសាស្រ្តជាច្រើន” អំពីប្រវត្តិសាស្ត្រ និងអធិបតេយ្យភាពនៃសមុទ្រនិងកោះ បាននិយាយថា ហ័ងសា (Hoang Sa ) និង ទ្រៀងសា (Truong Sa) ជាកម្មសិទ្ធរបស់វៀតណាម។ អ្នកនេសាទ លីសើន (Ly Son) តែងតែចាត់ទុក ទ្រឿងសា (Truong Sa) ជាផ្ទះរបស់ពួកគេ ព្រោះនេះជាកន្លែងការពារ និងទីជ្រកកោនសម្រាប់ពួកគេរាល់ការធ្វើដំណើរតាមសមុទ្រ ជាកន្លែងដែលពួកគេអាចឈប់ ដើម្បីយកម្ហូបអាហារ ទឹកស្អាត ប្រេងសាំង និងជួសជុលនាវា ពិនិត្យសុខភាព និងព្យាបាលជំងឺ ... ដើម្បីការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងយូរជាងនេះ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចាប់តាំងពី EC បានចេញសេចក្ដីប្រកាសព្រមានអំពីកាតលឿងសម្រាប់ការនេសាទនៅប្រទេសវៀតណាម (២០១៧) ខេត្ត ក្វាងង៉ាយ (Quang Ngai) និងស្រុកកោះ លីសើន (Ly Son) បានអនុវត្តយ៉ាងប្តូរផ្តាច់នូវអនុសាសន៍របស់ EC ។ កម្មវិធីជាច្រើនដូចជា "កងឆ្មាំសមុទ្រអមដំណើរប្រជានេសាទ" "កងទ័ពការពារព្រំដែនអមដំណើរប្រជានេសាទ"... ត្រូវបានដាក់ពង្រាយយ៉ាងខ្លាំង ដើម្បីណែនាំ និងផ្តល់ព័ត៌មានទាន់ពេលវេលាដល់អ្នកនេសាទអំពីតំបន់សមុទ្រដែលត្រូវបានអនុញ្ញាតនេសាទ និងតំបន់សមុទ្រមិនអនុញ្ញាតនេសាទ ក៏ដូចជា ផលវិបាកនៃការរំលោភបំពាន IUU ដើម្បីមានចំណេះដឹង និងបំណិនដល់ប្រជានេសាទ លីសើន (Ly Son) ក្នុងរាល់ការធ្វើដំណើរទៅសមុទ្រ។
ប្រជានេសាទម្នាក់ ឈ្មោះ ង្វៀនវ៉ាន់ជី (Nguyen Van Chi) និងជានាវិកធិបតីនេសាទ លេខ QNg ៩៦៥៣៩ -TS ដែលមានបទពិសោធន៍ ២០ ឆ្នាំសម្រាប់ការនេសាទក្នុងតំបន់សមុទ្រ ហ័ងសា (Hoang Sa) និង ទ្រឿងសា (Truong Sa) បាននិយាយថា “ពីមុនយើងគិតយ៉ាងសាមញ្ញថា បក្សីនៅលើមេឃ ត្រីរស់ក្នុងទឹក នៅទីណាមានត្រីច្រើន យើងបាននេសាទ ដូច្នេះជួនកាលមានស្ថានភាពនេសាទនៅតំបន់សមុទ្ររបស់ប្រទេសដទៃ។ ឥឡូវនេះ កងសមត្ថកិច្ចតែងតែផ្សព្វផ្សាយ ណែនាំអំពីបទបញ្ញតិ្តស្តីពីការនេសាទ និងការពារធនធានជលផល ដូច្នេះអ្នកនេសាទធ្វើអាជីវកម្មតែក្នុងដែនសមុទ្រនៃប្រទេសខ្លួន»។
ធ្លាប់ជាតំបន់ដែលមានបរិមាណនាវានេសាទច្រើនលេខពីរដែលរំលោភដែនទឹកបរទេសក្នុងខេត្ត ក្វាងង៉ាយ (Quang Ngai) ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំមកនេះ ស្រុកកោះ លីសើន(Ly Son) គ្មានអ្នកនេសាទណារំលោភបំពានឡើយ។ អ្នកនេសាទជាច្រើនបានឲ្យដឹងថា ចាប់តាំងពីអនុវត្តការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) តាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) នាវានេសាទចេញទៅលំហសមុទ្រត្រូវបានបើកឧបករណ៍ត្រួតពិនិត្យដំណើររបស់ពួកគេ ដើម្បីកងសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវការហាមឃាត់នេសាទនៅក្នុងដែនទឹកនៃប្រទេសដទៃ និងកត់ទិនានុលេខន៍នូវការធ្វើដំណើរ ស្វែងរកប្រភពជលផលដែលពេញលេញ និងច្បាស់លាស់។
ទន្ទឹមនឹងការជំរុញអភិវឌ្ឍការនេសាទនៅលំហសមុទ្រប្រកបដោយនិរន្តរភាព ស្រុកកោះ លីសើន (Ly Son) ក៏មានគោលនយោបាយអភិវឌ្ឍនទេសចរណ៍ដោយឈរលើភាពប្រៀបខ្លាំងទាំងពីរ៖ ទេសភាពធម្មជាតិដ៏ពិសេស និងកេរដំណែល ពិធីបុណ្យប្រពៃណីវប្បធម៌និងជំនឿដ៏ល្បីដែលទាក់ទងនឹងប្រវត្តិសាស្ត្រនៃអធិបតេយ្យភាពលើសមុទ្រ និងកោះរបស់ប្រទេសវៀតណាមដូចជា : វត្ត អ៊ឹមលីញទឹ (Am Linh tu) អារាមភូមិ អានវិញ (An Vinh) តំបន់ ផ្នូរខ្យល់ (ផ្នូរគ្មានអដ្ឋិធាតុ ដោយត្រឹមតែពឹងខ្យល់នាំព្រលឹងយុទ្ធជនមកទីនោះ) អគារដាក់តាំងវត្ថុអនុស្សាវរីយ៍ និងស្តូបកងនាវាចរសមុទ្រ ហ័ងសា (Hoang Sa) និងជាក្រុមគ្រប់គ្រងសមុទ្រ បាកហាយ (Bac Hai) ពិធីបុណ្យសម្តែងការដឹងគុណនិងគោរពវិញ្ញាណក្ខន្ធយុទ្ធជន ហ័ងសា (Hoang Sa) ...
នៅស្រុកកំណើតក្រុមគ្រប់គ្រងតំបន់សមុទ្រ បាកហាយ (Bac Hai)
ត្រឡប់ទៅសតវត្សន៍ទី ១៧ រួមជាមួយនឹងការបង្កើតកងនាវាសមុទ្រ ហ័ងសា (Hoang Sa) នៅកោះលីសើន (Ly Son) ស្តេចក្រាញ់ ង្វៀន (Nguyen) ក៏បានបង្កើតក្រុមគ្រប់គ្រងតំបន់សមុទ្រ បាកហាយ (Bac Hai) ស្ថិតក្នុងភូមិសាស្ត្រខេត្ត ប៊ិញធួន (Binh Thuan) មានមុខងារស្រដៀងគឺការនេសាទគ្រឿងសមុទ្រនិងប្រមូលផលិតផលពីប្រជុំកោះ ទ្រឿងសា (Truong Sa) កោះភូគ្វី (Phu Quy) កោះ កូនលូន (Con Lon) កោះ ហាទៀន (Ha Tien) និងបណ្តាទីតាំងស្ថិតក្នុងនៅក្នុងតំបន់ បាកហាយ (Bac Hai) ។ ក្រុមកងកម្លាំង បាកហាយ (Bac Hai) បានគ្រប់គ្រងដោយកងនាវាសមុទ្រ ហ័ងសា (Hoang Sa) ដូច្នេះក្រុមនោះមានឈ្មោះរួម កងនាវាសមុទ្រ ហ័ងសា (Hoang Sa) ជាក្រុមគ្រប់គ្រងតំបន់សមុទ្រ បាកហាយ (Bac Hai) ។
ក្រោមការដឹកនាំរបស់ស្តេចក្រាញ់ ង្វៀនភូកឃាត់ (Nguyen Phuc Khoat) (ចូលគ្រងរាជសម្បត្តិពីឆ្នាំ ១៧៣៨-១៧៦៥) រាជរដ្ឋាភិបាល ដាំងត្រុង (Dang Trong) បានរៀបចំភូមិចំនួន ១៤ និងភូមិចំនួន ១ នៅលើកោះ កោះភូគ្វី (Phu Quy) ។ ពីភូមិ ទើបបានបង្កើតក្នុងសម័យមុន សព្វថ្ងៃនេះ ភូគ្វី (Phu Quy) បានក្លាយទៅជាស្រុកកោះដ៏សម្បូរ៍រុងរឿងដែលមានប្រជាជនជិត ៣០០០០ នាក់។ បច្ចុប្បន្ននេះ កូនចៅនៃក្រុម បាក់ហាយ (Bac Hai) បានបង្កើតក្រុមនាវានេសាទនៅលហសមុទ្រដ៏ចំនួន ១៥០០ គ្រឿងដេលមានម៉ាស៊ីនសមត្ថភាព ពី ៩០ CV ឬធំជាងនេះ។ ហើយដូចបុព្វបុរសរបស់ពួកគេ ពួកគេនៅតែចាត់ទុកតំបន់នេសាទពីប្រជុំកោះ ទ្រឿងសា (Truong Sa) ដល់ ហាទៀន (Ha Tien) ជាកន្លែងនេសាទប្រពៃណីរបស់ពួកគេ។
លោក លេហុងឡើយ (Le Hong Loi) អនុលេខាគណៈកម្មាធិការបក្សស្រុក ភូគ្វី (Phu Quy) បានមានប្រសាសន៍ថា ស្រុកកោះកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងសសរស្តម្ភដែលគឺជាការនេសាទ ភស្តុភារបរត្រី ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍។ ដើម្បីជំរុញការនេសាទនៅលហំសមុទ្រ ភូគ្វី (Phu Quy) បានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវប្រភេទនាវាដែលភស្តុភារបរត្រី ដើម្បីទិញគ្រឿងសមុទ្រ ផ្គត់ផ្គង់វត្ថុធាតុដើម និងឧបករណ៍ប្រើប្រាស់សម្រាប់អ្នកនេសាទនៅសមុទ្រ ដើម្បីជួយឱ្យក្រុមនាវានេសាទក្នុងរយៈពេលច្រើនថ្ងៃ។
ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូគី (Phu Quy) ក៏បានអនុវត្តបានយ៉ាងល្អនូវការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) យោងតាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)។ "ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កោះ ភូគី (Phu Quy) គ្មាននាវានេសាទណារំលោភលើដែនទឹកបរទេសដទៃ ដោយសារអាជ្ញាធរផ្សព្វផ្សាយច្បាប់បានល្អ និងធ្វើចលនាប្រជាជនឱ្យគោរពបទប្បញ្ញត្តិស្តីពីការនេសាទនៅដែនសមុទ្រសុវត្ថិភាព។" លោក លេហុងឡើយ (Le Hong Loi)បាននិយាយថា
ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង មានពន្លឺថ្ងៃច្រើន ខ្យល់ ផ្កាថ្ម ឆ្នេរដ៏ស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ និងជាពិសេសគឺប្រជាជនសុភាពរាបសា និងរាក់ទាក់ ភូគី (Phu Quy) កំពុងប្រឹងប្រែងកសាងម៉ាកយីហោទេសចរណ៍ដែលភ្ជាប់ជាមួយនឹងលក្ខណៈប្លែកពីគេ ដោយផ្អែកលើភាពខ្លាំងនៃសមុទ្រ និងកោះដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីនិងចាប់ចិត្តដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេស។/.
អត្ថបទ៖ ថុងធៀន - រូបថត៖ ថុងហាយ កុងដាត ង្វៀនដាំងឡឹម , VNP, VNA Blueocean...
ប្រែសម្រួលដោយង្វៀនយ៉ាង