ទីតាំងណែនាំសិប្បកម្មធ្វើក្រដាសយ៉ (do) នៅភូមិអៀនថាយ (Yen Thai)
ស្ថិតក្នុងការរស់នៅដ៏មមាញឹកនៃទីក្រុង ភូមិ អៀនថាយ (Yen Thai) (គេតែងតែហៅថា ភូមិ បឿយ (Buoi)) សង្កាត់ តីហូ (Tay Ho) រដ្ឋធានី ហាណូយ (Ha Noi)) ជាកន្លែងធ្លាប់មានសំឡេងត្បាល់បុកក្រដាសយ៉ (do) ពីអតីតកាល។ ឥឡូវនេះត្រូវបានពញ្ញាក់ឡើង ក្នុងលំហវប្បធម៌ពិសេស ណែនាំនូវសិប្បកម្មប្រពៃណីនៃការធ្វើក្រដាសយ៉ (do)។
កន្លែងតាំងពិព័រណ៌ស្តីពីការបង្កើតភូមិសិប្បកម្មក្រដាសយ៉ អៀនថាយ (Yen Thai) ភូមិ បឿយ (Buoi)) សង្កាត់ តីហូ (Tay Ho) រដ្ឋធានី ហាណូយ (Ha Noi))។ រូបថត៖ ខាញ់ឡុង / VNP
សំឡេងត្បាល់បុកសំបកឈើយ៉ (do) សំឡេងទឹកហូរ ជាសំឡេងធ្លាប់ស្គាល់ ទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជនហាណូយ (Ha Noi) ជាច្រើនជំនាន់។ ទោះជាយ៉ាងណាក៏ដោយ រហូតដល់ទសវត្សឆ្នាំ២០០០ នៅពេលដែលសហករណ៍ធ្វើក្រដាស ត្រូវបានរំលាយ សិប្បកម្មនេះបានបាត់បង់បន្តិចម្តងៗ។ សិប្បករចុងក្រោយនៃ ភូមិ អៀនថាយ (Yen Thai) ក៏ចាស់ជរាទៅ សំឡេងត្បាល់បុកក៏ស្ងាត់ ក្រដាសយ៉ (do) ស្ទើរតែបាត់ពីជីវិតក្នុងទីក្រុង។
នៅឆ្នាំ២០២៤ នៅលេខ១៨៩ ផ្លូវ ទ្រីចសាយ (Trich Sai) គណៈកម្មការប្រជាជនសង្កាត់ បឿយ (Buoi) (ឥឡូវនេះជាសង្កាត់ តីហូ (Tay Ho)) បានដាក់ឲ្យដំណើរការជាជាផ្លូវការ ”ទីតាំងសេវាកម្ម ទេសចរណ៍វប្បធម៌ និងណែនាំអំពី សិប្បកម្មប្រពៃណីធ្វើក្រដាសយ៉ (do) "។ កន្លែងនេះពិតជា "សារមន្ទីរមួយ" ដែលជាកន្លែងផ្សារភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្ន និងជាកន្លែង ដែលភ្ញៀវបានស្វែងយល់ ទស្សនា និងទទួលបទពិសោធន៍ពីដំណើរការធ្វើក្រដាសយ៉ (do) ជាមួយសិប្បករនៃភូមិសិប្បកម្ម ។
ក្រដាសយ៉ (Do) មិនត្រឹមតែប្រើក្នុងការសរសេរអក្សរក្បាច់ ឬគូរគំនូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ ក្នុងជីវិតសម័យទំនើបផងដែរ ដូចជាធ្វើសៀវភៅកត់ត្រា ផ្លិត គ្រឿងអលង្ការ ឬគ្រាន់តែសរសេរសំបុត្រដោយដៃមួយ ដែលជាអ្វីហាក់ដូចជាសាបសូន្យទៅក្នុងយុគសម័យឌីជីថល។
វិចិត្រករ និងអ្នកសរសេរអក្សរក្បាច់ ង្វៀន យុយឌឹក (Nguyen Duy Duc) បានចែករំលែកថា៖ “ការបង្កើតឡើងវិញនូវលំហសិប្បកម្ម ភូមិ បឿយ (Buoi) មិនត្រឹមតែរក្សាសិប្បកម្មបុរាណប៉ុណ្ណោះទេ ថែមទាំងរំលឹកឡើងវិញនូវការចងចាំផ្នែកវប្បធម៌មួយ របស់ប្រជាជនទៀតផង។ ខ្ញុំមកទីនេះ ដោយសារខ្ញុំមានចំណង់ចំណូលចិត្តចំពោះអក្សរក្បាច់ និងដោយសារក្រដាងយ៉ (do) គឺជាសម្ភារៈមិនអាចជំនួសបាន ក្នុងដំណើរការច្នៃប្រតិដ្ឋ។
លើសពីនេះ កន្លែងតាំងពិព័រណ៌ក៏ផ្តល់នូវបទពិសោធន៍ចំណាប់អារម្មណ៍សម្រាប់ភ្ញៀវទស្សនា ដូចជា ការវាយសំបកដើមយ៉ (Do) កិនសំបកឈើ និងការបង្តើតរាងក្រដាសក្នុងទឹក ក្រោមការណែនាំរបស់សមាជិកនៃសហគ្រាសសង្គម Zo Project ។នេះក៏ជាកន្លែងសម្រាប់រៀបចំសកម្មភាពអប់រំវប្បធម៌សម្រាប់យុវជនជំនាន់ក្រោយ ដូចជាថ្នាក់សរសេរអក្សរក្បាច់ ពន្លានិពន្ធ ការតាំងពិពណ៌គំនូរ ដែលគូរលើក្រដាសយ៉ (do)... ដែលប្រារព្ធឡើងជាទៀងទាត់ រួមចំណែកចិញ្ចឹមបីបាច់ ថែរក្សាជីវិតវប្បធម៌របស់យុវជន។
យុវនារី ង្វៀន កឹមលី (Nguyen Cam Ly) ជានិស្សិតសិក្សានៅប្រទេសកាណាដា ជាអ្នកចូលចិត្តវប្បធម៌ប្រពៃណីបានឲ្យដឹងថា៖ “ខ្ញុំបានរៀនសរសេរអក្សរក្បាច់នៅទីនេះ ចាប់ពីមូលដ្ឋាន ដល់ថ្នាក់ខ្ពស់។ ក្រដាសយ៉ (do) មិនងាយស្រួលសរសេរទេ ប៉ុន្តែនៅពេលដែលអ្នកសរសេរលើក្រដាសនេះបាន អ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងយល់ដឹងយ៉ាងច្បាស់នូវអក្សរវៀតណាម។ មេរៀននីមួយៗ នៅទីនេះធ្វើឱ្យខ្ញុំយល់ និងស្រឡាញ់វប្បធម៌ជាតិកាន់តែស៊ីជម្រៅថែមទៀត។"
ភ្ញៀវទេសចរជាច្រើនបានសរសេរចំណាប់ អារម្មណ៍របស់ពួកគេ បន្ទាប់ពីបានមកទស្សនា “”ទីតាំងសេវាកម្ម ទេសចរណ៍វប្បធម៌ និងណែនាំអំពី សិប្បកម្មប្រពៃណីធ្វើក្រដាសយ៉ (do) "”។ រូបថត៖ ខាញ់ឡុង / VNP
ក្នុងជីវភាពរស់នៅដ៏ទំនើប "សារមន្ទីរក្រដាសយ៉ (Do)" នៅផ្លូវ ទ្រីចសាយ (Trich Sai) គឺជាការទីពឹងផ្អែកខាងស្មារតីសម្រាប់នរណា ដែលចង់ស្វែងរកឫសគល់ ស្វែងរកភាពល្អិតល្អន់ និងយឺតយ៉ាវ ក្នុងរាល់ចង្វាក់នៃជីវិត៕
អត្ថបទ៖ ងឹនហា - រូបថត៖ ខាញឡុង / VNP និង ឯកសារ
ប្រែសម្រួលដោយង្វៀនយ៉ាង