ទីតាំងជនបទបដិវត្តន៍ គិញបាក់ (Kinh Bac)

ទីតាំងជនបទបដិវត្តន៍ គិញបាក់ (Kinh Bac)

មិនត្រឹមតែល្បីល្បាញដោយចម្រៀងប្រជាប្រិយ​ ក្វាន់ហុ (Quan ho) ភូមិសិប្បកម្មប្រពៃណី និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប​ប៉ុណ្ណោះ តំបន់ គិញបាក់ (Kinh Bac) (ឥឡូវនេះគឺ​ខេត្តបាក់និញ (Bac Ninh)) នៅតែរក្សាបាននូវ "អាសយដ្ឋាន​ក្រហម" ជាច្រើន​នៃបដិវត្តន៍​​វៀត​ណាម។ ដោយកសាងឡើងលើមូលដ្ឋានគ្រឹះ​ប្រវត្តិសាស្ត្រនោះ បច្ចុប្បន្ន​តំបន់នេះ​ កំពុង​មាន​មុខមាត់ថ្មី ជាទី​ប្រពៃណីក្លាយជា​កម្លាំង​ចលករ​​សម្រាប់ការអភិវឌ្ឍ។

ពង្រឹង និងពង្រីកប្រពៃណីបដិវត្តន៍

កន្លែងឈប់សម្រាកដំបូងបង្អស់របស់យើង គឺសង្កាត់​ភូខេ (Phu Khe) ដែលជាស្រុកកំណើតរបស់លោក អតីតអគ្គលេខាបក្ស ង្វៀន វ៉ាន់គឺ (Nguyen Van Cu) ជាអ្នកដឹកនាំគំរូម្នាក់នៃ​​បដិវត្តន៍វៀតណាម។ ក្នុងបរិយាកាសដ់៏សុខសាន្ត នៃតំបន់ជនបទ គិញបាក់ (Kinh Bac) មណ្ឌលអនុស្សាវរីយ៍​លោក​អតីតអគ្គលេខាបក្ស ង្វៀន វ៉ាន់គឺ (Nguyen Van Cu) ត្រូវបានសាងសង់លើផ្ទៃដីជិត ៥០០០ ម៉ែត្រការ៉េ ​ជាកម្មសិទ្ធិ​របស់​​គ្រួសារគាត់​។ រូបភាពផ្ទះដំបូលប្រក់ស្លឹក ជួរដើមម្លូ ចម្ការឫស្សី និងវត្ថុអនុស្សាវរីយ៍សាមញ្ញៗ នាំ​ភ្ញៀវទេសចរ​ត្រឡប់ទៅសម័យកាលពោរពេញដោយបម្រែបម្រួល​នៃ​ប្រវត្តិសាស្ត្រជាតិ។

មុខមាត់បច្ចុប្បន្នរបស់សង្កាត់ភូខេ (Phu Khe) ដែលជាស្រុកកំណើតរបស់លោកអតតីអគ្គលេខាបក្ស  ង្វៀន វ៉ាន់គឺ (Nguyen Van Cu)។ រូបថត៖ ខាញ់ឡុង / VNP
មណ្ឌលអនុស្សាវរីយ៍លោកអតីតអគ្គលេខាបក្ស ង្វៀន វ៉ាន់គឺ (Nguyen Van Cu) គឺជាអាសយដ្ឋានក្រហមមួយ សម្រាប់ប្រជាជនសិក្សាអំពីប្រពៃណីបដិវត្តន៍នៅសង្កាត់ភូខេ (Phu Khe)។ រូបថត៖ ខាញ់ឡុង / VNP

ឈរនៅពីមុខមណ្ឌលអនុស្សាវរីយ៍នេះ លោកស្រី ដាម ធីទឺ (Dam Thi Tu) (អាយុ ៧៣ឆ្នាំ) ប្រជាជន​សង្កាត់ ភូខេ (Phu Khe) បាន​ចែករំលែកដោយរំភើប​ថា៖ «ខ្ញុំពិតជារីករាយណាស់ ដែល​ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មាធិការ​បក្ស អាជ្ញាធរ និងប្រជាជនសង្កាត់ ភូខេ (Phu Khe)  តែងយកចិត្ត​ទុកដាក់ ចំពោះការអប់រំប្រពៃណី​បដិវត្តន៍​ ប្រវត្តិសាស្ត្រ និង​វប្បធម៌​​ក្នុងស្រុក។ សកម្មភាព ធ្វើបទបង្ហាញ​តាមប្រធានបទ ការជួបសំណេះសំណាល​ជាមួយ​សាក្សី​ប្រវត្តិសាស្ត្រ ឬទៅសួរសុខទុក្ខគ្រួសារទទួលរបប​ឧបត្ថម្ភ​គោលនយោបាយ បានជួយយុវជន​ជំនាន់​​ក្រោយ​​យល់​កាន់តែច្បាស់អំពី មាតុភូមិ និងមាន​មោទនភាពជាងអំពី​ប្រពៃណី​របស់ខ្លួន»

យោងតាមលោកស្រី ង្វៀន ធីង៉ា (Nguyen Thi Nga) អនុប្រធានការិយាល័យគណៈកម្មការបក្សសង្កាត់ភូខេ (Phu Khe) ក្តីមោទនៈចំពោះស្រុក​កំណើតរបស់លោកអតីត​អគ្គ​លេខា​បក្ស ង្វៀន វ៉ាន់គឺ (Nguyen Van Cu) បានក្លាយជា​កម្លាំង​ចលករ ​សម្រាប់តំបន់​អភិវឌ្ឍដោយ​ឥត​ឈប់ឈរ​។ រួម​ជាមួយ​នឹង​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការលើក​កម្ពស់​គុណភាពជីវិត អាជ្ញាធរ​តែងតែ​ផ្តោត​លើ​ការ​រក្សាតម្លៃ​វប្បធម៌ និងអប់រំ​​ប្រពៃណី​បដិវត្តន៍ ជូនយុវជនជំនាន់​ក្រោយ​។

ការងាររដ្ឋបាលសាធារណៈនៅក្នុងសង្កាត់ ភូខេ (Phu Khe) ត្រូវបានអនុវត្តយ៉ាងព្រមៗគ្នា ដែលបង្កើតភាព​ងាយស្រួល សម្រាប់ប្រជាជន នៅពេលបំពេញនីតិវិធីរដ្ឋបាល។ រូបថត៖ ខាញ់ឡុង /VNP

ចាកចេញពីសង្កាត់ ភូខេ (Phu Khe) យើងបាន​ទៅ​ទស្សនា​ប្រាសាទ និងវត្តអារាមដុងគី (Dong Ky)  ទីដែលធ្លាប់​ជា​មូលដ្ឋានសកម្មភាពសម្ងាត់របស់ថ្នាក់ដឹកនាំ​បដិវត្តន៍​ជាច្រើនរូប មុនពេល​តស៊ូ​ដណ្តើម​ឯករាជ្យ​។ លោក យឿង វ៉ាន់គឺ (Duong Van Cu) ប្រធានគណៈកម្មការគ្រប់គ្រងតំបន់កេរដំណែល​ប្រវត្តិសាស្ត្រ បាន​និយាយថា មូលដ្ឋាន​មិនត្រឹមតែអភិរក្ស​កេរដំណែល​​ប្រវត្តិសាស្ត្រប៉ុណ្ណោះ ថែមទាំង​មាន​គោលបំណង​សាងសង់ផ្លូវទេសចរណ៍ តំណភ្ជាប់បណ្ដា អាសយដ្ឋាន​ក្រហម  ​ជួយភ្ញៀវ​ទេសចរ ​យល់កាន់តែច្បាស់អំពី ប្រវត្តិសាស្ត្រ​​បដិវត្តន៍​​ជាប់​ទាក់ទង​នឹងវប្បធម៌​នៃ​តំបន់​ គិញ​បាក់ (Kinh Bac)។  

មិនឆ្ងាយពីនោះប៉ុន្មាន គឺសាលាឃុំឌិញបាង (Dinh Bang) ដែលជាសំណង់ស្ថាបត្យកម្មឈើដ៏គំរូមួយ របស់​ប្រទេស​វៀតណាម។ ឆ្លងកាត់​ជិតបីសតវត្ស និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន សាលាឃុំ​នេះនៅតែរក្សា​បាន​​ភាព​បុរាណ​របស់ខ្លួន ហើយមាន​កិត្តយសបាន​ទទួល​ស្វាគមន៍​​​លោក​ប្រធាន​ហូជីមិញ​​បួនលើក។ សព្វថ្ងៃនេះ ទីនេះមិនត្រឹមតែជា​ក្តី​មោទនភាព​​ របស់​ប្រជាជន​ខេត្តបាក់និញ (Bac Ninh) ប៉ុណ្ណោះ ប៉ុន្តែ​ក៏ជា​គោលដៅដ៏ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និង​អន្តរជាតិ​​ផងដែរ។

ប្រជាជនទស្សនាផ្ទះអនុស្សាវរីយ៍របស់អតីតអគ្គលេខាបក្ស ទ្រឿងជិញ (Truong Chinh) ។ រូបថត៖ ខាញ់ឡុង /VNP
ផ្ទះអនុស្សាវរីយ៍របស់អតីតអគ្គលេខាបក្ស ទ្រឿងជិញ (Truong Chinh) បាន​ស្ថិត​ក្នុង​តំបន់កេរដំណែល​ប្រវត្តិសាស្ត្រវត្ត ដុង​គី (Dong Ky) (សង្កាត់ ដុង​ង្វៀន (Dong Nguyen))។ រូបថត៖ ខាញ់ឡុង /VNP

មិនឆ្ងាយពីនោះប៉ុន្មាន គឺសាលាឃុំឌិញបាង (Dinh Bang) ដែលជាសំណង់ស្ថាបត្យកម្មឈើដ៏គំរូមួយ របស់​ប្រទេស​វៀតណាម។ ឆ្លងកាត់​ជិតបីសតវត្ស និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន សាលាឃុំ​នេះនៅតែរក្សា​បាន​​ភាព​បុរាណ​របស់ខ្លួន ហើយមាន​កិត្តយសបាន​ទទួល​ស្វាគមន៍​​​លោក​ប្រធាន​ហូជីមិញ​​បួនលើក។ សព្វថ្ងៃនេះ ទីនេះមិនត្រឹមតែជា​ក្តី​មោទនភាព​​ របស់​ប្រជាជន​ខេត្តបាក់និញ (Bac Ninh) ប៉ុណ្ណោះ ប៉ុន្តែ​ក៏ជា​គោលដៅដ៏ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និង​អន្តរជាតិ​​ផងដែរ។

កិច្ចការអប់រំអំពីប្រពៃណីស្នេហាជាតិ ត្រូវបាន អនុវត្ត ជាប្រចាំ នៅបណ្តាសាលារៀន ស្ថិតក្នុងនៅតំបន់គិញបាក់ (Kinh Bac) ដែលរួមចំណែកលើកកម្ពស់ក្តីមោទនភាពជាតិ ដល់យុវជនជំនាន់ក្រោយ។ រូបថត៖ ខាញ់ឡុង /VNP
 

កសាងមុខមាត់ថ្មីនៅតំបន់ជនបទ គិញបាក់ (Kinh Bac)

ប្រសិនបើប្រវត្តិសាស្ត្របានបង្កើតជម្រៅនៃតំបន់​ គិញបាក់ (Kinh Bac) ចង្វាក់​ជីវិតសព្វថ្ងៃនេះ​ បង្ហាញពីកម្លាំងនៃជីវភាព​ថ្មី​របស់តំបន់នេះដែរ។ បន្ទាប់​ពី​ការរួមបញ្ចូលអង្គភាពរដ្ឋបាល សង្កាត់ ភូខេ (Phu Khe) កំពុង​បង្កើតរូបរាង​ថ្មីជាបណ្តើរៗ នៃតំបន់ទីក្រុងទំនើប។ ខ្សែផ្លូវបើកធំទូលាយ តំបន់​ប្រជាជន​ស្រស់ស្អាត និងសេវាកម្មសាធារណៈ​កាន់តែ​ងាយស្រួល រួម​ចំណែកកែលម្អ​គុណភាព​ជីវភាពរស់នៅ ​ជូនប្រជាជន​ក្នុង​តំបន់។ ការ​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល ក្នុងការគ្រប់គ្រង និង​នីតិវិធីរដ្ឋបាល​ក៏​ជួយ​អាជ្ញាធរ បម្រើប្រជាជន​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង។

ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ​នូវការ​នាំចេញគ្រឿងសង្ហរឹម គ្រឿងឈើ សិប្បករនៅក្នុងតំបន់ គិញបាក់ (Kinh Bac) បានបង្កើនជំនាញ​របស់​ពួកគេជាបន្តបន្ទាប់។ រូបថត៖ ខាញ់ឡុង /VNP
 

នៅក្នុង​សង្កាត់ ដុង​ង្វៀន (Dong Nguyen) សិប្បកម្ម​ធ្វើគ្រឿង​សង្ហរឹមពីឈើ ​ដុង​គី (Dong Ky) នៅតែជា​ក្តីមោទនៈក្នុងស្រុក។ នៅក្នុង​រោងជាង​ផលិត សំឡេង​គ្រឿងចក្រ​ទំនើប​ គួបផ្សំ​ជាមួយ​នឹង​ដៃជំនាញរបស់សិប្បករមាន​បទពិសោធន៍​ ដែលបង្កើត​ផលិតផល​ដ៏​ប្រណិត​តាម​បែបប្រពៃណី និង​បំពេញតម្រូវការ​របស់​ទីផ្សារ​អន្តរជាតិ​​។

លោក ជឺ វ៉ាន់ហឿង (Chu Van Huong) នាយក​សហគ្រាសផលិតគ្រឿងសង្ហរឹម ហឿងម៉ាយ (Huong Mai) បានមាន​ប្រសាសន៍ថា៖ បណ្ដារោងជាងផលិត កំពុងវិនិយោគ​យ៉ាងក្លាហាន​​លើ​បច្ចេកវិទ្យា​ ដើម្បី​បង្កើនផលិតភាព ​ក៏​នៅតែ​រក្សាបាន​បច្ចេកទេសសិប្បកម្ម​បង្កើតតម្លៃពិសេសនៃ គ្រឿង​សង្ហរឹម​​ ដុង​គី (Dong Ky)

ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច បណ្តាមូលដ្ឋាន​នៅ​តែយកចិត្តទុក​ដាក់​យ៉ាងខ្លាំង​ លើ​ការអភិរក្ស​កេរ​ដំ​ណែល​។ ចម្រៀង​ប្រជាប្រិយ ក្វាន់ហុ (Quan ho) នៅតែបន្លឺឡើង ក្នុងពិធីបុណ្យ​នានា និងក្នុងបណ្តាក្លិប ខណៈពេលដែលសិល្បៈល្ខោន  បានបន្ត​​រក្សា​ ដូចជា​ផ្នែកមួយនៃជីវភាព​វប្បធម៌​របស់​សហគមន៍​។

មុខ​មាត់ថ្មី នាបច្ចុប្បន្ននេះរបស់សង្កាត់ ដុង​ង្វៀន (Dong Nguyen)។ រូបថត៖ ខាញ់ឡុង /VNP
តំបន់បុរីថ្មីៗច្រើន ត្រូវបានសាងសង់នៅក្នុងសង្កាត់ ដុងង្វៀន (Dong Nguyen) ដែលរួមចំណែកផ្លាស់​ប្តូរ​មុខមាត់ក្រុងក្នុងតំបន់។ រូបថត៖ ខាញ់ឡុង /VNP

លោក ត្រឹន​ ទ្រុងសើន (Tran Trung Son) លេខាសាខាបក្ស និងជាប្រធានភូមិផ្លូវ ដាហុយ ( Da Hoi) (សង្កាត់ ភូខេ (Phu Khe)) បានឱ្យដឹងថា៖ «មូលដ្ឋានតែងតែបង្កលក្ខណៈ​ងាយស្រួល ដើម្បីសកម្មភាពវប្បធម៌ប្រពៃណី បានបន្តរក្សាជា​ប្រចាំ ជួយជំនាន់យុវជនកាន់តែស្រឡាញ់ និងផ្សារ​ភ្ជាប់​​ជាមួយកេរដំណែលរបស់មាតុភូមិ»

ក្លឹបល្ខោនប្រពៃណី ដែលមានអាយុកាលយូរអង្វែងនៅ ភូខេ (Phu Khe) នៅតែបន្តត្រូវបានអភិរក្ស និងអភិវឌ្ឍ ដោយរៀបចំការសម្តែងក្នុង ពិធីបុណ្យនានាក្នុងសង្កាត់ និងទទួលបានការអញ្ជើញឱ្យទៅសម្តែង នៅកន្លែងផ្សេងទៀត។ រូបថត៖ ខាញ់ឡុង /VNP
រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ប្រជាជនក៏លើកកម្ពស់ វប្បធម៌ប្រពៃណី ដោយបើកដំណើរទេសចរណ៍ និងស្វាគមន៍ ភ្ញៀវទេសចរមកស្វែងយល់នូវចម្រៀងប្រជាប្រិយក្វានហុ (Quan ho)។ រូបថត៖ ខាញ់ឡុង /VNP
 

ធ្វើដំណើរឆ្លងកាត់តំបន់ជនបទបដិវត្តន៍ នៃ​ភូមិសាស្ត្រ គិញបាក់ (Kinh Bac) នាពេលបច្ចុប្បន្ននេះ អ្វីដែលងាយមើលឃើញ​បំផុត មិនត្រឹមតែជាផ្លូវថ្នល់​ថ្មីៗ​ ឬទីប្រជុំជនស្កឹមស្កៃ​ប៉ុណ្ណោះ​ ​ថែមទាំងជាវិធី ដែលប្រជាជនរក្សាទុក​អនុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​ក្នុងចង្វាក់ជីវិតទំនើបផង។

កេរដំណែលប្រវត្តិសាស្ត្រ នៅក្នុងតំបន់ គីញបាក់ (Kinh Bac ) បានក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។
ភ្ញៀវទេសចរបរទេសមកទស្សនាកេរដំណែល ប្រវត្តិសាស្ត្រ នៅក្នុងតំបន់គិញបាក់។ រូបថត៖ ខាញ់ឡុង /VNP

ចាប់ពីមណ្ឌលអនុស្សាវរីយ៍ កេរដំណែលបដិវត្តន៍ រហូតដល់​ភូមិសិប្បកម្ម  ចម្រៀង​ប្រជាប្រិយ ក្វាន់ហុ (Quan ho) និងបណ្ដា​គំរូ​អភិវឌ្ឍន៍ថ្មីៗ ប្រពៃណី​នៅតែបន្តផ្តល់កម្លាំងចិត្ត​យ៉ាងស្ងៀម​ស្ងាត់ សម្រាប់​ដំណើរការឆ្ពោះទៅអនាគត​នៃតំបន់ពោពេញទៅដោយ​អត្តសញ្ញាណ​​នេះ៕

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ់ឡុង / VNP


top