ទីក្រុងហូជីមិញ - បណ្តាតួលេខគួរឲ្យចំណាប់អារម្មណ៍
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ រដ្ឋសភាវៀតណាមបានសម្រេចចិត្តដាក់ឈ្មោះទីក្រុង ហូជីមិញ ជំនួសឲ្យក្រុងប្រវត្តិសាស្ត្រ សាយហ្គន យ៉ាឌិញ (Sai Gon - Gia Dinh)។ កន្លះសតវត្ស បន្ទាប់ពីព្រឹត្តិការណ៍សំខាន់នោះ ទីក្រុងនេះបានរីកចម្រើនយ៉ាងខ្លាំង ដោយក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចស្វាហាប់ និងជាចំណុចមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងជាតំបន់មួយឈានមុខគេក្នុងប្រទេសពីវិស័យនវានុវត្តន៍។
ឆ្នាំ២០២៤
* GRDP កើនឡើង ៧,១៧%
* ចំណូលថវិការដ្ឋជាង ៥០៨.៥៥៣ពាន់លានដុង ជាលើកដំបូងដែលលើសកម្រិត ៥០០.០០០ពាន់លានដុង ។
* ការលក់រាយទំនិញសរុប និងចំណូលពីសេវាកម្មប្រើប្រាស់ ជាង ១,២០៦ពាន់ពាន់លានដុង កើនឡើងប្រហែល ១០,៧%។
*វិស័យទេសចរណ៍ ទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៣៦លាននាក់ ចំណូលសរុប ១៩០.០០០ពាន់លានដុង។
* នៅឆ្នាំ២០២៤ ដីមួយគីឡូម៉ែត្រការ៉េ នៅក្នុងទីក្រុងហូជីមិញបង្កើតបាន ៨៤៨,៧ពាន់លានដុងតម្លៃបន្ថែម។
ឆ្នាំ២០២៥
* GRDP ឆ្នាំ២០២៥ របស់ទីក្រុងហូជីមិញកើន ៧,៥៣% បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយខេត្តប៊ិញយឿង (Binh Duong) និងបារៀ (Ba Ria) - វុងតាវ (Vung Tau)។
* GRDP មធ្យម ៨.៧៥៥USD/ម្នាក់ ខ្ពស់ជាង ១,៧ដង កម្រិតមធ្យមទូទាំងប្រទេស។
* ចំណូលថវិការដ្ឋប្រមាណ ៧៤៦.៤៣៨ពាន់លានដុង។
* អាជីវកម្មបង្កើតថ្មីចំនួន ៥៩.៧៥០។
* FDI ប្រមាណ ៨,១៦ - ៨,៩ ពាន់លាន USD ។
*វិស័យទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិជិត ៨,៦លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកជិត ៤៦លាននាក់ ប្រាក់ចំណូលសរុប ២៧៨.៥៦៦ពាន់លានដុង។
* ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ឆ្នាំ២០២៤ - ២០២៥ ទីក្រុងហូជីមិញបានបន្លាស់ប្តូរទៅជាគំរូកំណើនផ្អែកលើចំណេះដឹង។
* ដល់ឆ្នាំ២០២៥ទិន្នផលកត្តាសរុប (TFP) បានរួមចំណែក៥៩% ដល់កំណើន GRDP។គោលដៅកំណើន GRDP តួលេខពីរខ្ទង់របស់ទីក្រុងហូជីមិញ ក្នុងដំណាក់កាល ២០២៦ - ២០៣០
* ទីក្រុងហូជីមិញបានដាក់ចេញគោលដៅកំណើន GRDP ដំណាក់កាល ២០២៦ -២០៣០ មធ្យមពី ១០-១១% ក្នុង១ឆ្នាំ ។
* ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងរដ្ឋាភិបាលកម្រិតប្រាក់ចំណូល ១៥.០០០USD / ម្នាក់ នៅឆ្នាំ២០៣០។
*ទីក្រុង ហូជីមិញ បានបង្កើតសេណារីយ៉ូកំណើនខ្ពស់ក្នុង លក្ខខណ្ឌអំណោយផល និងយន្តការសេចក្តីសម្រេចលេខ ៩៨ វិសោធនកម្មពង្រីកប្រយោជន៍ឆាប់ៗ បានវិនិយោគិនយុទ្ធសាស្ត្រគាំទ្រ។ ជាក់ស្តែងគឺខិតខំកំណើន ១០%។
ក្រុមភារកិច្ច ដំណោះស្រាយឆ្នាំ ២០២៦
* ខិតខំចំណូលថវិការដ្ឋទទួលបានជាង ៨០៥.០០០ពាន់លានដុង នៅឆ្នាំ២០២៦។
* ពង្រាយគម្រោងអភិវឌ្ឍទីក្រុងតាមតម្រង់គមនាគមន៍ (TOD) និងឆ្លៀតយកធនធានដីធ្លី ដើម្បីបង្កើនចំណូលពីដីធ្លី។
* ពង្រាយការប្រមូលថ្លៃសេវាពិសេសមួយចំនួន តាមសេចក្តីសម្រេចលេខ ៩៨ ចេញផ្សាយមូលបត្ររដ្ឋបាលក្រុង និងមូលបត្រគម្រោង និងពង្រីកប្រភពជំនួយផ្សេងៗ...
* បង្កើនពង្រីតួនាទីជំរុញ ណែនាំទៅវិនិយោគប្រមាណ ១៤៨.០០០ពាន់លានដុង។
* ជំរុញការកៀរគរដើមទុនវិនិយោគសង្គមជាង ១,០៥លានពាន់លានដុង បង្កើនប្រសិទ្ធភាពទាក់ទាញការវិនិយោគពីបរទេស។
*អនុវត្តកំណែទម្រង់រដ្ឋបាលប្រកបដោយប្រសិទ្ធភាព កែលម្អបរិយាកាសវិនិយោគ និងកាត់បន្ថយ និងធ្វើឱ្យងាយស្រួវបែបបទរដ្ឋបាលមិនស្របច្បាប់។
* អភិវឌ្ឍសេដ្ឋកិច្ចរហ័ស ចីរភាព ផ្អែកលើបន្លាស់ប្ដូរថ្មីគំរូកំណើន និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក្នុងនោះផ្តោតទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងជំរុញចម្បង។
* រៀបចំរចនាសម្ព័ន្ធឡើងវិញ នូវលំហអភិវឌ្ឍន៍តាមទិសដៅពហុប៉ូល រួមបញ្ចូល តំណភ្ជាប់ អាទិភាពកៀរគរប្រភពធនធានវិនិយោគតំបន់សំខាន់ៗទាំងបី។
* ដោះស្រាយបញ្ហាកកស្ទះបីចំណុចគឺ ទឹកលិច កកស្ទះចរាចរណ៍ អនាម័យបរិស្ថាន បំពុលខ្យល់៕
អត្ថបទ៖ ង្វៀន ហុង ឌៀប រូបថត៖ ថុងញ៉ឹត/ VNA






