ទីក្រុងហាណូយឆ្ពោះទៅរកខឿនកសិកម្មបៃតង ទំនើប និងតម្លាភាព
រដ្ឋធានីហាណូយកំពុងជំរុញការអភិវឌ្ឍខ្សែសង្វាក់ផលិតផលកសិកម្មសុវត្ថិភាព តភ្ជាប់ទៅនឹងស្តង់ដារផលិតកម្មជឿនលឿន តាមដានប្រភពដើម និងបរិវត្តកម្មឌីជីថល ឆ្ពោះទៅរកខឿនកសិកម្មទំនើប តម្លាភាព បំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។
នៅសហករណ៍ផលិតអាជីវកម្ម សេវាកម្មកសិផលវ៉ាន់ឌឹក (Van Duc) (ឃុំបាតត្រាង (Bat Trang) រដ្ឋធានី ហាណូយ (Ha Noi)) ដំណើរការផលិតកម្ម ត្រូវបានគ្រប់គ្រង ចាប់ពីការថែទាំ ប្រមូលផល រហូតដល់ការប្រើប្រាស់ រួមចំណែកលើកកម្ពស់គុណភាពកសិផល និងឆ្លើយតបនឹងតម្រូវការមួយថ្ងៃកាន់តែខ្ពស់របស់ទីផ្សារ។ ការបង្កើនតំណភ្ជាប់រវាងការផលិត និងបម្រើបម្រាស់ក៏ជួយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់កសិផលសុវត្ថិភាព និងស្ថិរភាពផងដែរ។
នៅក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាស្បៀងអាហារ វិញអាញ (Vinh Anh) (ឃុំធឿងទិន (Thuong Tin) ទីក្រុងហាណូយ (Ha Noi)) លោកនាយក ដាវ ក្វាង វិញ (Dao Quang Vinh) បានមានប្រសាសន៍ថា ក្រុមហ៊ុនបានវិនិយោគជិត ១០០ ពាន់លានដុង សាងសង់ខ្សែសង្វាក់ទំនើប សមត្ថភាពកែច្នៃជ្រូកប្រមាណ ៦០០ក្បាល/វេន លើផ្ទៃដី ១៦.០០០ម៉ែត្រការ៉េ។ ក្រុមហ៊ុនបានសហការជាមួយកសិដ្ឋានទ្រង់ទ្រាយធំ ដើម្បីបង្កើតជាខ្សែសង្វាក់ ចាប់ពីការចិញ្ចឹម ការកាប់សម្លាប់ រហូតដល់ការចែកចាយ។ ផលិតផលបន្ទាប់ពីការកាប់សម្លាប់ ត្រូវបានខ្ចប់ និងបិទកូដ QR ដើម្បីឱ្យអ្នកប្រើប្រាស់អាចតាមដានប្រភពដើម។
យោងតាមលោក តា វ៉ាន់តឿង (Ta Van Tuong) នាយករងមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយឲ្យដឹងថា ទីក្រុងហាណូយនឹងបន្តរៀបចំផែនការតំបន់ផលិតប្រមូលផ្តុំ ភ្ជាប់ទៅនឹងតម្រូវការទីផ្សារ លើកទឹកចិត្តអាជីវកម្ម សហករណ៍ផ្លាស់ប្តូរថ្មី បច្ចេកវិទ្យា ការកែច្នៃជ្រៅ និងបរិវត្តកម្មឌីជីថលក្នុងខ្សែសង្វាក់តម្លៃទាំងមូល។ ទីក្រុងព្រមទាំងបានគាំទ្រការតាមដានប្រភពដើម លេខកូដតំបន់ដាំដុះ តំបន់ចិញ្ចឹម និងវិញ្ញាបនបត្រគុណភាព បង្កើនតំណភ្ជាប់ការប្រើប្រាស់ តាមរយៈនោះបង្កើនតម្លៃ និងកម្លាំងប្រកួតប្រជែងនៃកសិផលរបស់រដ្ឋធានីហាណូយនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕
អត្ថបទ និងរូបថត៖ កុងដាត / VNP




