ទីក្រុងដាណាំង (Da Nang) - គោលដៅពិសោធន៍កម្រិតសកល

ទីក្រុងដាណាំង (Da Nang) - គោលដៅពិសោធន៍កម្រិតសកល

ផ្តើម​ពីទីក្រុងជាប់មាត់សមុទ្រដ៏​រស់រវើក នៃភាគកណ្តាលប្រទេសវៀតណាម ដាណាំងកំពុងឈានជើងក្លាយជាគោលដៅទេសចរណ៍ដែលប្រមូលផ្តុំនូវពិសោធន៍​កម្រិតសកល ជាទីកន្លែង​ធម្មជាតិ បេតិកភណ្ឌ និង​ហេដ្ឋារចនាសម្ព័ន្ធទំនើប សម្រប់​ក្នុងលំហទេសចរណ៍ដ៏មានតុល្យភាព ត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ​មកពីជុំវិញពិភពលោក។ល។

យោងតាមទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញ AFAR (សហរដ្ឋអាមេរិក) ឆ្នាំ២០២៦ បាន​ឃើញ​ផ្ទាល់​ភាព​ក្រោក​ឡើង​នៃ​​និន្នាការ "ពិសោធន៍មាន​តុល្យភាព" នៅពេលដែលភ្ញៀវទេសចរស្វែងរកគោលដៅ ដែលមានបរិយាកាសធម្មជាតិស្រស់ថ្លា ហេដ្ឋារចនាសម្ព័ន្ធល្អ មិនសូវអ៊ូអរខ្លាំងពេក ប៉ុន្តែ​ធានាបាននូវភាពងាយស្រួល។ ជាមួយនឹងលក្ខណៈ​ទាំងនេះ ទីក្រុង​ដាណាំងបានលេចធ្លោឡើងដូច​ជាជម្រើសគំរូមួយ​ ដោយ​សារមានឆ្នេរ​សមុទ្រវែង និងស្អាត ដែលក្នុងនោះមានឆ្នេរសមុទ្រ​មីខេ​ ល្បីល្បាញលើពិភពលោក រួមជាមួយ​ប្រព័ន្ធរមណីយដ្ឋាន​មាត់សមុទ្រសម្រេចស្តង់ដារអន្តរជាតិ

 

ភ្ញៀវទេសចរបរទេសដើរកម្សាន្ត​តាមតំបន់ព្រែក​ទន្លេ ក្នុង​ព្រៃដូង បី​ម៉ៅ​ នៅហូយ​អាន​ ទីក្រុង​ដាណាំង​។ រូបថត៖ ថាញ់ហ្វ័រ​/VNP

 

ពិធី​បុណ្យ​អន្តរជាតិ នៅលើកំពូលភ្នំបាណា។ រូបថត៖ ថាញ់ហ្វ័រ​/VNP
 

លំហទេសចរណ៍របស់ដាណាំង បានពង្រីកធំ​គួរសម​ បន្ទាប់ពីការរួមបញ្ចូល​ជាមួយខេត្តក្វាង​ណាម​ (ចាស់) ដែលអនុញ្ញាតឱ្យមានការទាញយកផលប្រយោជន៍ដំណាល​គ្នា​នូវតម្លៃធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌ។ ចាប់ពីប្រាសាទមីសឺន​ ទីក្រុងបុរាណ​ហូយ​អាន​ រហូតដល់ប្រព័ន្ធអេកូឡូស៊ី ព្រៃ សមុទ្រ ភ្នំ ដ៏​សម្បូរបែបដូចជា ឧបទ្វីបសឺន​ត្រា​ ភ្នំប្រាំ បាណា និងខ្នង​​ភ្នំហាយ​វឹន​ ភ្ញៀវទេសចរអាច​ពិសោធន៍​បាននៃ​ភាព​ចម្រុះ ក្នុងរយៈពេលដ៏ខ្លី។

ភ្ញៀវទេសចរសាកល្បងល្បែងកម្សាន្តបែបផ្សងព្រេង លោត​ឆ័ត្រយោង (Paragliding) នៅឧបទ្វីប សឺន​ត្រា​។ រូបថត៖ ថាញ់ហ្វ័រ​/VNP

ការដែលទស្សនាវដ្តីទេសចរណ៍អាមេរិក AFARបានដាក់បញ្ចូលដាណាំងទៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង២៦ ដែលគួរឱ្យទៅកម្សាន្តបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៦ មិនត្រឹមតែបញ្ជាក់ពីទីតាំងថ្មីរបស់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីដំណើរការផ្លាស់ប្តូរមុខមាត់រឹងមាំ នៃវិស័យទេសចរណ៍ភាគកណ្តាលប្រទេសវៀតណាមផងដែរ។

 
 

ទន្ទឹមនឹងធនធានទេសចរណ៍ គឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប ដោយមានព្រលានយន្តហោះ និងកំពង់ផែសមុទ្រអន្តរជាតិស្ថិតនៅក្បែរមជ្ឈមណ្ឌល​ ផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងធំៗជាច្រើនក្នុងតំបន់។ នេះគឺជាគុណសម្បត្តិ​សំខាន់ ដែលជួយឱ្យ​ដាណាំងទទួលបាន​លំហូរភ្ញៀវអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព។

ក្នុងឆ្នាំ២០២៥ ទេសចរណ៍នៅដាណាំងទទួលបានភ្ញៀវជាង ១៧,៣ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ,៦ លាននាក់។ សកម្មភាពដឹកជញ្ជូនទេសចរណ៍មានការកើន​ឡើង​ជា​ខ្លាំង ជាមួយនឹងជើងហោះហើរអន្តរជាតិរាប់ម៉ឺនជើង រួមទាំងផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវទឹកក្នុងដីគោក រក្សាបាននូវកំណើនស្ថេរភាព។

 

 
បេតិកភណ្ឌពិភពលោកទីក្រុងបុរាណហូយ​អាន ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ​របស់ទីក្រុង​ដាណាំង។ រូបថត៖ ថាញ់ហ្វ័រ​/VNP

 

សម្រាប់ឆ្នាំ២០២៦ ដាណាំងបានកំណត់គោលដៅទទួលភ្ញៀវ ឱ្យបានជាង ១៩ លាននាក់។ ដើម្បីរក្សាកំណើននេះ ទីក្រុងបានកំណត់មុខមាត់ថ្មីនៃគោលដៅទេសចរណ៍ តាមរយៈសារ "ដាណាំងថ្មី - ពិសោធន៍​ថ្មី" ដោយផ្តោតលើការអភិវឌ្ឍផលិតផលទេសចរណ៍ប្លែកៗដូចជា MICE (ទេសចរណ៍ដែលរួមបញ្ចូលការងារ អាជីវកម្ម និងការកម្សាន្ត) ទេសចរណ៍អាពាហ៍ពិពាហ៍ ទេសចរណ៍វាយកូនហ្គោល (Golf) និងទេសចរណ៍សុខាភិបាល តម្រង់ទៅរកក្រុមភ្ញៀវដែលមានលទ្ធភាពចំណាយខ្ពស់។ ហេតុនេះហើយ ដាណាំងមិនត្រឹមតែជាកន្លែងសម្រាប់មកកម្សាន្តប៉ុណ្ណោះទេ ថែមទាំង​ជាកន្លែងសម្រាប់ទទួលបានការពិសោធន៍ តាមបែប​​កាន់តែខិតជិតទៅនឹងចង្វាក់ទេសចរណ៍សកល៕

អត្ថបទនិងរូបថត៖ ថាញ់ហ្វ័រ/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង


top