ណាមស្វឹនឡាក (Nam Xuan Lac) សម្រស់ប្រវត្តិសាស្រ្ត ធនធាន និង ធម្មជាតិ

ណាមស្វឹនឡាក (Nam Xuan Lac) សម្រស់ប្រវត្តិសាស្រ្ត ធនធាន និង ធម្មជាតិ

តំបន់​អភិរក្ស​ប្រភេទ​សត្វ​ រុក្ខជាតិ​ ណាម​ស្វឹន​ឡាក (Nam Xuan Lac) មាន​ផ្ទៃដី​ជាង​៤.១០០ហិកតា​​ ស្ថិតនៅ​ទីតាំង​ខ្ពស់ជាង​៨០០ម៉ែត្រ​ បើប្រៀប​នឹង​នីវ៉ូទឹក​សមុទ្រ​ ដេក​បណ្តោយ​លើ​ភូមិសាស្រ្ត​ឃុំ​ដុង​ឡាក (Dong Lac) ស្វឹន​ឡាក​ (Xuan Lac) បាន​ធី (Ban Thi) អៀន​ថិញ​ (Yen Thinh) នៃស្រុក​ចើ​ដោន​ (Cho Don) ដោយ​មាន​ធាតុអាកាស​ត្រជាក់ដាច់ឆ្នាំ ធម្មជាតិ​ដ៏អស្ចារ្យ​ រួម​នឹង​ស្លាកស្នាម​ប្រវត្តិសាស្រ្ត​ វប្បធម៌​ពិសេស កំពុង​ជា​បុព្វបទ​​សម្រាប់​ខេត្ត​បាក់កាន (Bac Kan) ​អភិវឌ្ឍ​ទេសចរន៍​។​

ដង​ផ្លូ​វធ្វើ​ដំណើរទៅ​កាន់​តំបន់​អភិរក្ស​ប្រភេទ​សត្វ​ រុក្ខជាតិ​ ណាម​ស្វឹន​ឡាក​ (Nam Xuan Lac) ចេញ​ពី​ឃុំ​បាន​ធី​ (Ban Thi) ឡើង​ទៅកាន់​ភូមិ​ភាខៅ​ (Phia Khao) ភូមិ​ប៊ិញត្រាយ​ (Binh Trai) ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវព្រៃ​ជាង​១០គីឡូម៉ែត្រ​ ដង​ផ្លូវ​ក្រវិច​ក្រវៀន​ ទទឹង​ប្រហែល​៣ដល់​៥ម៉ែត្រ​ ល្មម​រថយន្ត​ដឹក​ជញ្ជូន​ធ្វើ​ដំណើរ​បាន​ ជាមួយ​នឹង​សណ្ឋាន​​ដង​ផ្លូវ​បត់កែង​ ច្បាមជាប់​ចង្កេះ​ភ្នំ​ចោត​។ ប្រហែល​ដូចនេះ ទើប​ជាង​មួយ​​សតវត្សរ៍កន្លង​ ស្លាកស្នាម​នៃ​សម័យកាល​ប្រវត្តិសាស្រ្ត​ បាន​​ផ្សារភ្ជាប់ជាមួយនឹង​រ៉ែ​សំណល់ ស័ង្កសី​ធំបំផុត​វៀតណាម​ និង ​ជំនាន់​កម្មករ​ជីក​រ៉ែ​នៅ​ឆ្នាំ​១៩០០ ធ្វើឱ្យ​ទីនេះ​នៅរក្សាបាន​ប្រហាក់ប្រហែល​សភាព​ដើម​។​


កញ្ចុំ​រចនាសម្ពន្ធ​ស្ពាន​កាប់ដែក​ថែប​ប៊ិញ​ត្រាយ​ (Binh Trai) ប្រព័ន្ធ​ផ្លូវ​រូង​ក្រោម​ដី​រត់កាត់​ភ្នំ​ថ្ម​ ដឹក​ជញ្ជូន​រ៉ែ​ ខ្ទម​ធ្វើ​ដោយ​ថ្ម​នាសម័យ​បារាំង​។ល។ ​ត្រូវ​សន្សើម​ភ្លៀ​ង​វាយ​ប្រហារ​ប្រឡាក់ដណ្តប់​ដោយ​ស្លែ​ ច្រែះ បង្កើត​បាន​ជា​លក្ខណៈ​បុរាណ​ ភ្ជាប់​ដោយ​ពណ៌នៃពេលវេលា។ ផ្លូវលំរាប់សិប​គីឡូម៉ែត្រ ​បម្រើការ​ជីក​រ៉ែ​ បាន​រៀប​ដាក់​ដោយ​តម្កល់​ផែន​ថ្ម​ ទោះបី​គ្មាន​បាយ​ម៉ាន តែរឹងមាំ​រាប់រយ​​ឆ្នាំ​ ជញ្ជាំង​ថ្មឈរ​រឹង​ជាទី​បន្តោង​នៃប្រភេទ​វល្លិ៍​ប្រទាក់ប្រទាម​លើគ្នា​។​

ធ្វើ​ដំណើរ​ចូល​ទីជម្រៅ​ខាងក្នុង​តំបន់​អភិរក្ស​ ជា​តំបន់​ទេសភាព​ធម្មជាតិ​ពិសេស និង ពិពិធ​។ ទីនេះ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើ​លើ​ភ្នំ​កំបោរ​ ព្រំរុក្ខជាតិ​សម្បូរបែប​ ជាពិសេស​ឈើ Burretiodendron hsienmu ឈើ​ Rose-wood។ល។ ឈើកល្បព្រឹក​រាប់រយ​ឆ្នាំ លូត​លាស់​ពាសពេញ​តំបន់​អភិរក្ស​។ នៅ​កណ្តាល​តំបន់​អភិរក្ស ​គឺ​ជ្រលង​ភ្នំពីរ​ ដែលមាន​ភូមិសណ្ឋាន​រាបស្មើ ផ្ទៃដី​ធំ​ មាន​ប្រភព​ទឹក​លំហូរ​ជុំឆ្នាំ​។​


នៅ​សម័យកាល​ប្រឆាំង​បារាំង​ ណាមស្វឹន​ឡាក​ (Nam Xuan Lac) ជា​ទីកន្លែង​បាន​ជ្រើស​សម្រាប់​ដាក់ទីតាំង​បម្រើ​សកម្មភាព​នៃ​រដ្ឋអំណាច​បដិវត្តន៍​។ មកដល់សព្វថ្ងៃ​ តំបន់នេះ ​មាន​កេរដំណែល​ប្រវត្តិសាស្រ្ត​ និង វប្បធម៌​ចំនួន​៧ គំរូ​ដូចជា​៖ វិហារ​ភាខៅ​ (Phia Khao) បានកសាង​នៅ​ឆ្នាំ១៩៣៣​ ជា​ទីកន្លែង​ប្រព្រឹត្ត​ទៅ​វប្បធម៌​ជំនឿ​នៃ​ប្រជាជន​​ឃុំ​បាន​ធី​ (Ban Thi) (ស្រុក​ចើ​ដោន - Cho Don) កេរដំណែល​គ្រឹះធា​រ​​កម្មន្តសាល​​យោធា​មជ្ឈិម​ បាន​កសាង​នៅ​ឆ្នាំ១៩៤៧ កេរដំណែល​ផ្ទះមតេយ្យ​មជ្ឈិម​នៅ​សម័យ​សង្គ្រាម​ប្រឆាំងចាប់ពី​ឆ្នាំ​១៩៤៨ - ១៩៥៤​ ហើយ​ទីនេះ​ក៏ជា​ទីកន្លែង​ដាក់​រោង​ចក្រ​បោះពុម្ព​ប្រាក់​វៀតណាម​ដំបូង​បង្អស់​ដែរ។​


ណាម​ស្វឹន​ឡាក​ (Nam Xuan Lac) មាន​ប្រភព​ធនធាន​ជីវចម្រុះ​សម្បូរបែប​ អាកាសធាតុ​ត្រជាក់ ទេសភា​ពរហោស្ថាន ​ជាយតំបន់​អភិរក្ស​រំលេច​លក្ខណៈ​វប្បធម៌​នៃបងប្អូន​ជនជាតិ​ សន្យា​នឹង​ជា​ទីកន្លែង​សក្តានុពល ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ទម្រង់​រូបភាព​​ទេសចរណ៍​អេកូឡូស៊ី​ សម្រាកលំហែ​កាយ​ លេង​កម្សាន្ត​តាម​ដង​ព្រៃព្រឹក្ស​។ ដើម្បី​ដាស់​សក្តានុពល​ដែល​មានស្រាប់​ នៃ​ណាម​ស្វឹន​ឡាក (Nam Xuan Lac) ខេត្ត​មករា ឆ្នាំ​២០២៤ គណៈ​កម្មាធិការ​ប្រជា​ជន​ ខេត្ត​បាក់កាន​ (Bac Kan) ​បាន​ចេញ​ប្រកាស​សេចក្តី​សម្រេចចិត្ត​​អនុម័ត​គម្រោង​ទេសចរណ៍​អេកូឡូស៊ី​ សម្រាកលំហែ​កាយ​ លេង​កម្សាន្ត​​នៅក្នុង​តំបន់អភិរក្ស​ប្រភេទសត្វ​ រុក្ខជាតិ ​ណាម​ស្វឹន​ឡាក​ (Nam Xuan Lac) ដំណាក់កាល​២០២១ - ២០៣០។ តាម​នោះ ទីនេះ បាន​ឡើង​ផែនការ​ឱ្យ​ទីតាំងទេសចរណ៍​អេកូឡូស៊ី​ចំនួន​៤កន្លែង និង ជើង​ដំណើរ​ទេសចរណ៍​អេកូឡូស៊ី​ចំនួន​០៩ផង​ដែរ​។

គម្រោង​ពិសេស​ផ្តោត​លើការ​លើកម្ពស់​តួនាទី​អភិរក្ស​ ពង្រីក​តម្លៃ​ទេសភាព​ធម្មជាតិ​ ធ្វើ​អាជីវកម្ម​ប្រសិទ្ធភាព​សក្តានុពល​ទេសភាព​ បរិស្ថាន​អេកូឡូស៊ី​ធម្មជាតិ ​នៃព្រៃ​ប្រើប្រាស់ពិសេស​ នៅក្នុង​តំបន់​អភិរក្ស​ប្រភេទសត្វ​ រុក្ខជាតិ​ណាមស្វឹន​ឡាក​ (Nam Xuan Lac) ដើម្បី​អាជីវកម្ម​សេវា​ទេសចរណ៍​​អេកូឡូស៊ី​ ផ្សារភ្ជាប់​នឹង​ការ​ងារ​ការពារ​ព្រៃ​ឈើ​ អភិរក្ស​ជីវចម្រុះ​។ គោលដៅ​កសាង​តំបន់​អភិរក្ស​ប្រភេទ​សត្វ - រុក្ខជាតិ​ណាម​ស្វឹន​ឡាក​ (Nam Xuan Lac) ក្លាយ​ជា​ទីតាំង​ទេសចរណ៍​មួយ​ក្នុង​ចំណោមទីតាំង​ទេសចរណ៍​ទាក់ទាញ​នៃតំបន់​ និង ស្ថិតនៅ​ក្នុង​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​នៃខេត្ត​បាក់កាន​ (Bac Kan)។ បង្កើត​ការ​ងារ​រកស៊ី​ បង្កើន​ប្រាក់ចំណូល​ លើកកម្ពស់​ជីវភាព​រស់នៅ​សម្ភារៈ​​ ស្មារតី​សម្រាប់​ប្រជាជន​នៅមូលដ្ឋាន​។​

ដើម Oxyspora paniculata - ប្រភេទ​ឈើ​​ពិសេស​នៅលើ​កំពូល​ភ្នំ​ភាខៅ​ (Phia Khao) ចំណុះ​តំបន់​អភិរក្ស​ណាម​ស្វឹន​ឡាក (Nam Xuan Lac)។ រូបថត៖ ហៀនទូ​

Troក្នុង​ដំណាក់កាល​នេះ ខេត្ត​បាក់កាន​ (Bac Kan) ​កំពុង​ស្វែងរក​អង្គការ​ ឯកជនដែល​​មាន​តម្រូវការ​វិនិយោគ​ទេសចរណ៍​អេកូឡូស៊ី​ សម្រាកលំហែកាយ​ លេងកម្សាន្ត​ក្នុង​ព្រៃប្រើប្រាស់ពិសេស​​ ផ្សារភ្ជាប់នឹង​អភិវឌ្ឍ​ព្រៃចីរកាល​។ ទន្ទឹមនោះ ទីនេះ​នៅតែ​ទទួល​ភ្ញៀវ​ចូល​មក​ទស្សនា​ ពិសោធជាមួយទេសភាព​ធម្មជាតិ​ កេរដំណែល​ប្រវត្តិសាស្រ្ត​ វប្បធម៌៕

អត្ថបទ៖ ហៀនទូ រូបថត៖ ហៀន​ទូ​ ឯកសារ​

ប្រែសម្រួល៖ រីកើង​


top