ចំណាប់អារម្មណ៍នៃក្រុមហ៊ុន Simexco Daklak
មានទីតាំងក្នុងតំបន់ តីង្វៀន (Tay Nguyen) ដែលជាតំបន់ដាំកាហ្វេ Robusta ដ៏ធំនិងល្បីល្បាញបំផុតរបស់វៀតណាម ដូច្នេះក្រុមហ៊ុន Simexco Daklak មានមានប្រៀបឈានឡើងក្លាយជាក្រុមហ៊ុននាំចេញកាហ្វេដ៏ធំបំផុតក្នុងទូទាំងប្រទេស។ ជាមួយនឹងបច្ចេកវិទ្យាកែច្នៃទំនើប និងវត្ថុធាតុដើមដ៏សម្បូរបែប អាស្រ័យដោយសង្វាក់តភ្ជាប់កសិកម្មនិរន្តរភាពឡើងដល់ជាង ៤០០០០គ្រួសារកសិករ ជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុន Simexco Daklakអាចនាំចេញកាហ្វេរហូតដល់ ១២០.០០០ តោនទៅកាន់ ១០០ប្រទេស និងតំបន់នានាលើពិភពលោក។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកបុគ្គល នាំចេញ នាំចូល ២/៩ Dak Lak (Simexco Daklak) គឺជាសហគ្រាសរដ្ឋមានដើមទុន ១០០% របស់ខេត្ត ដាក់ឡាក់ (Dak Lak) ។ ដោយការចាប់យកនិន្នាការទីផ្សារកាហ្វេពិភពលោក ដូច្នេះក្រុមហ៊ុន Simexco Daklak បានបង្កើតយុទ្ធសាស្ត្ររយៈពេលវែង និងជាវិធីសាស្ត្រ ដើម្បីលក់ចេញបន្តិចម្តងៗ ពង្រីក និងរក្សាទីផ្សារនាំចេញកាហ្វេរបស់ខ្លួន។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Simexco Daklak បានពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ ១០០ ប្រទេស និងតំបន់ផ្សេងៗជុំវិញពិភពលោក រួមទាំងទីផ្សារពិបាក និងមានសក្តានុពលជាច្រើនដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង អ៊ីតាលី អង់គ្លេស ហូឡង់ ចិន ជាដើម។
ចំណុចខ្លាំងរបស់ក្រុមហ៊ុន Simexco Daklak មិនគ្រាន់តែពឹងផ្អែកលើវត្ថុធាតុដើមជាកាហ្វេដែលជាសម្បូរនិងមានស្រាប់នៃតំបន់ តីង្វៀន (Tay Nguyen) ប៉ុណ្ណោះទេ ប៉ុន្តែនេះជាយុទ្ធសាស្រ្តវិនិយោគដ៏ស៊ីជម្រៅនៅក្នុងបច្ចេកវិទ្យាផលិតកម្ម និងកែច្នៃតាមរបៀបទំនើប រួមជាមួយនឹងការកសាងប្រភពវត្ថុធាតុដើមឡើងវិញប្រកបដោយនិរន្តរភាព និងស្ថិរភាព និងមានគុណភាពល្អ ដោយការកសាងខ្សែសង្វាក់តភ្ជាប់ជាមួយគ្រួសារកសិករជាង ៤ម៉ឺនគ្រួសារដែលជាម្ចាស់ផ្ទៃដីជិត ៥ ម៉ឺនហិកតាសម្រាប់ការដាំកាហ្វេ Robusta មានគុណភាពខ្ពស់ និងកាហ្វេពិសេស។
ជាមួយនឹងយុទ្ធសាស្ត្រនោះ ក្រុមហ៊ុន Simexco Daklak បានភ្ជាប់ទំនាក់ទំនងជាមួយកសិករ ដើម្បីដាំ និងកែច្នៃកាហ្វេពិសេស និងកាហ្វេមានគុណភាពខ្ពស់ឆ្ពោះទៅរកការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ស្របគ្នាពីកសិដ្ឋានដល់អ្នកប្រើប្រាស់ ដោយណែនាំបងប្អូនកសិករឱ្យផ្លាស់ប្តូរការដាំដុះ គំនិតកែច្នៃ ការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិត។ ដោយប្តេជ្ញាទិញផលិតផលកាហ្វេពិសេស និងកាហ្វេដែលមានគុណភាពខ្ពស់ទាំងអស់របស់ប្រជាជន នាំយកផលិតផលចូលរួមក្នុងការប្រកួតប្រជែងកាហ្វេពិសេសរបស់វៀតណាម និងពិភពលោក... ដើម្បីនាំមកនូវតម្លៃ និងអត្ថប្រយោជន៍ខ្ពស់បំផុតដល់សមាសធាតុទាំងអស់នៅក្នុងខ្សែសង្វាក់។
ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០២៣ ក្រុមហ៊ុន Simexco Daklak ទទួលបានលទ្ធផលគួរអោយចាប់អារម្មណ៍ដូចជា៖ កសាងខ្សែសង្វាក់តភ្ជាប់ជាមួយកសិករជាង ៤០ គ្រួសារ ពង្រីកទីផ្សារនាំចេញទៅកាន់ជាង ១០០ ប្រទេស និងនិងតំបន់នានា ប្រាក់ចំណូលសរុបទទួលបាន ៨៣ពាន់លានដុង តម្លៃនាំចេញសរុបឈានដល់ ៣.៩០០លានដុល្លារ។ បរិមាណកាហ្វេនាំចេញសរុបសម្រេចបានជាង ២,២លានតោន រួមចំណែកជាង ៥៧០ពាន់លានដុងចូលជាថវិការដ្ឋ ...
គួរកត់សម្គាល់ថា ជាមួយនឹងតម្រូវការមួយថ្ងៃកាន់តែតឹងរ៉ឹងជាច្រើនពីអ្នកនាំចូល ជាពិសេសគឺការដែលអឺរ៉ុបបានដាក់ចេញបទបញ្ញត្តិបម្រាមហាមកាប់ព្រៃឈើ និងការប្រើប្រាស់ពលករជាកុមារក្នុងការដាំដុះ និងកែច្នៃកាហ្វេ ក្រុមហ៊ុន Simexco Daklak បានហ៊ាននិយាយថាអត់ចំពោះស្ថានភាពនេះតាំងពីដើមដំបូង។ តាមនោះ ក្រុមហ៊ុនបានលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ខណៈពេលដែលនៅតែការពារបរិស្ថានដោយឈរលើមូលដ្ឋាននៃការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាបណ្តើរៗ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Simexco Daklak បានដាំកូនឈើឡើងវិញចំនួន ៣,៥ លានដើម ដាំដើមឈើដែលមានម្លប់និងដើមឈើព្រៃក្នុងសួនកាហ្វេ ២,៨ លានដើម។ បង្កើតទេសភាពចីរភាពលើផ្ទៃដី ៧.៥០០ ហិកតា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់...
ទន្ទឹមនឹងនោះ ការវិនិយោគលើបច្ចេកវិទ្យាទំនើបក្នុងការផលិត និងកែច្នៃក៏ជួយក្រុមហ៊ុន Simexco Daklak បង្កើនទិន្នផល ប្រសិទ្ធភាព និងគុណភាពផលិតផល ឆ្លើយតបនឹងតម្រូវការកើនឡើងនៃក្រុមហ៊ុននាំចូល។ ជាធម្មតា សហគ្រាសបានសាងសង់ប្រព័ន្ធឃ្លាំង និងរោងចក្រកែច្នៃធំៗចំនួនបី ដែលមានផ្ទៃដីសរុបជិត ៨០.០០០ ម៉ែត្រការ៉េនៅខេត្ត ដាក់ឡាក់ (Dak Lak) និង ខេត្ត ប៊ិញយឿង (Binh Duong) ដោយមានសមត្ថភាពផលិតបានរាប់រយតោនក្នុងមួយថ្ងៃ។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនោះ ចាប់តាំងពីបានបង្កើតឡើង (១៩៩៣) រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊នុ Simexco Daklak សម្រេចបានសមិទ្ធិផលធំៗ ដូចជា៖ ប្រាក់ចំណូលសរុបសម្រេចបាន ៨៣.០០០ពាន់លានដុង តម្លៃនាំចេញសរុបសម្រេចបាន ៣.៩០០លានដុល្លារ បរិមាណកាហ្វេនាំចេញសរុបសម្រេចបានជាង ២,២លានតោន រួមចំណែកដល់ថវិការដ្ឋជាង ៥៧០ពាន់លានដុង...
សម្រាប់ឆ្នាំបង្កបង្កើនផល ២០២២ - ២០២៣ ទោះបីជាស្ថានភាពសេដ្ឋកិច្ច និងផលិតកម្មនៅតែប្រឈមមុខនឹងការលំបាកជាច្រើន បន្ទាប់ពីរោគរាតត្បាតកូវីដ-១៩ និងការប្រែប្រួលយ៉ាងខ្លាំងនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកក៏ដោយ ក្រុមហ៊ុន Simexco Daklak នៅតែជាអង្គភាពឈានមុខគេទាក់ទងនឹងការនាំចេញកាហ្វេរបស់ខេត្តដាក់ឡាក់ (Dak Lak) សម្រេចបាន ១០៥.៦៦៧តោន ស្មើនឹង ២២៧លានដុល្លារ។
ត្រូវបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ទីក្រុង បួនម៉ាធួត (Buon Ma Thuot) ខេត្ត ដាក់ឡាក់ (Dak Lak) បានទទួលយន្តការលក្ខណៈពិសេសនៃទីក្រុងកណ្តាតំបន់ តីង្វៀន (Tay Nguyen) ជាផ្លូវការ ក្នុងនោះមានគោលនយោបាយជាក់ស្តែងទាក់ទងនឹងការជំរុញអភិវឌ្ឍឧស្សហកម្មកាហ្វេ ដើម្បីប្រែក្លាយទីក្រុង បួនម៉ាធួត (Buon Ma Thuot) ទៅជាទីក្រុងកាហ្វេរបស់ពិភពលោកក្នុងពេលឆាប់ៗនេះ។
ប្រឈមមុខនឹងឱកាសនេះ ថ្លែងសន្ទរកថានៅក្នុងមហោស្រពកាហ្វេ បួនម៉ាធួត (Buon Ma Thuot) លើកទី៨ ឆ្នាំ២០២៣ លោក លេឌឹកហ៊ុយ (Le Duc Huy) អគ្គនាយកក្រុមហ៊ុន Simexco Daklak មិនអាចលាក់បាំងនូវបំណងប្រាថ្នាដ៏ក្តៅគគុករបស់គាត់បាន ខណៈពេលនិយាយអំពីអនាគតនៃឧស្សាហកម្មកាហ្វេវៀតណាម ដែលមានការរួមចំណែកយ៉ាងសំខាន់ពី Simexco៖ “ថ្ងៃណាមួយ នៅពេលឆាប់ៗនេះ នៅពេលដែលពិភពលោកគិតអំពីកាហ្វេ robusta ពួកគេនឹងចងចាំប្រទេសវៀតណាម ហើយនឹងនឹកឃើញដល់ទីក្រុង បួនម៉ាធួត (Buon Ma Thuot) ដែលជាទីក្រុងកាហ្វេរបស់ពិភពលោក។ ស្រដៀងទៅនឹងស្រាក្រហម យើងនឹកឃើញដល់ Bordeaux នៃប្រទេសបារាំង ហើយភាពយន្តយើងនឹកឃើញអំពីហូលីវូដ Hollywood នៃសហរដ្ឋ អាមេរិក។"/.
អត្ថបទ៖ ថាញហ័រ
រូបថត៖ ថាញហ័រ ទ្រីញបូ /កាសែតរូបភាពវៀតណាម & ឯកសាររបស់ក្រុមហ៊ុន Simexco Daklak