ចិញ្ចឹមសត្វកន្ទាទូក៖ ទម្រង់ថ្មីនៃប្រជាកសិករហាណូយ

ចិញ្ចឹមសត្វកន្ទាទូក៖ ទម្រង់ថ្មីនៃប្រជាកសិករហាណូយ

បច្ចុប្បន្ន​ ដោយសារ​ឃើញ​បាន​តម្លៃ ក៏ដូចជា​ទីផ្សារ​ប្រើប្រាស់​ធំទូលាយ​ នៃ​សត្វ​កន្ទាទូក​ គ្រួសារ​ជា​ច្រើន​នៅ​រដ្ឋធានីហាណូយ​ (Ha Noi) បាន​ជំរុញ​ការ​វិនិយោគ​អាង​ចិញ្ចឹម​សត្វ​កន្ទាទូកយ៉ាងខ្លាំង រកបាន​ប្រាក់ចំណូលយ៉ាង​ច្រើន​។​

សត្វកន្ទាទូក​ នៅ​ហៅថា​កណ្តូប​សេះ​ទឹក​ ជា​ប្រភេទ​សត្វ​មួយ​អំបូរ​ (Hemiptera)។ ពួកវា​តែង​មាននៅតាមតំបន់​ទឹក​សាប​លើពិភពលោក​។ សត្វ​កន្ទាទូក​មានរាង​វែង​ ខ្លួន​ស្តើង​ ពណ៌ត្នោត​ ឬ​ខ្មៅ​។ វា​មាន​គូ​ស្លាប​មុខ​ខ្លី​ គូ​ស្លាប​ខាងក្រោយ​ធំ​ សម្រាប់​ហែល​ទឹក​។ សត្វកន្ទាទូក​មាន​ក្បាល​ធំ​ ផ្នែក​ធំ​ ប្រ​មោយ​វែង​ និង​ស្រួច​។ វា​ប្រើប្រមោយ​បឺតទឹក​ និង ស៊ីចំណី។​

សត្វ​កន្ទាទូក​ត្រូវបានមនុស្ស​ជាច្រើន​ពេញនិយម​ពិសា​។ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម​

សត្វកន្ទាទូក​ជា​ប្រភេទ​សត្វ​ស៊ី​សាច់ វា​ស៊ី​សត្វ​ល្អិត​តូច​ រួមមាន​សត្វល្អិត​ ដឹកដឿ​​ និងកូន​ត្រីតូច​។ វា​ជា​ប្រភេទសត្វ​ប្រមាញ់​ចំណី​ខ្លាំង​ នៅក្នុងប្រព័ន្ធ​អេកូឡូស៊ី​ទឹក​សាប​ ហើយ​វា​មានតួនាទី​សំខាន់​​ក្នុង​ការ​ងារ​គ្រប់គ្រងសហគមន៍​​សត្វចំណី​។​

អាងចិញ្ចឹម​សត្វកន្ទាទូក​ អាច​ធ្វើ​ដោយ​ស៊ី​ម៉ង ជ័រ​ប្លាស្ទិក​ ឬសង្គសី​។ អាង​​មានទំហំ​សមស្រប់នឹង​​ចំនួន​សត្វកន្ទាទូក​រស់នៅ​។ រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​

សត្វកន្ទាទូក ​ក៏ជា​ប្រភព​ស្បៀង​អាហារ​សំខាន់​ចំពោះមនុស្ស​។ នៅ​ខឿន​វប្បធម៌មួយ​ចំនួន​ វា​អាច​បានចម្អិន​ដោយ​របៀប​ផ្សេង​ៗ រួមមាន​ចៀន​ អាំង និងចំហុយ​។ នៅវៀតណាម​ សត្វកន្ទាទូក​បាន​ស្គាល់​ច្រើន​បំផុត​ គឺប្រើ​​ធ្វើជា​​គ្រឿង​ទេស​សម្រាប់​គុយ​ទាវកាត់​ នំបញ្ចុក​ប្រហិត​។​​ល។

ដោយ​សារ​បរិស្ថាន​រស់នៅ​មានការ​ផ្លាស់ប្តូរ​ច្រើន​ សត្វកន្ទាទូក​ធម្មជាតិ​ត្រូវ​ផុត​ពូជ​​ជាសន្សឹមៗក្នុង​ធម្មជាតិ​។ នៅរយៈ​ពេលមួយ​យ៉ាង​យូរ​ ប្រជាជន​ហាក់ដូចជា​មិនបាន​ឃើញ​សត្វកន្ទាទូក​រស់បែបធម្មជាតិនៅវៀតណាម​ឡើយ​។ ក៏ប៉ុន្តែ​ វា​ជាប្រភេទសត្វល្អិត​នៅ​​ចំណោម​ ម្ហូប​ភ្នំ គ្រឿងសមុទ្រ របស់​ជនជាតិវៀតណាម​ ឥឡូវ​នេះ​កំពុងតែ​លូតលាស់​ បង្កាត់ពូជ​ល្អ​នៅតាម​កសិដ្ឋាន​ចិញ្ចឹម​សត្វកន្ទាទូក ​របស់​បង​ហ្វាង​ អាញ (Hoang Anh) (ភូមិ​មិត​ (Mit) ឃុំ​ដុង​ង៉ាន (Dong Ngan) ស្រុក​ដុង​អាញ​ (Dong Anh) ហាណូយ​)។​


បងហ្វាងអាញ (Hoang Anh) ​អនុវត្ត​ទម្រង់​ចិញ្ចឹម​សត្វកន្ទាទូក​គ្មាន​ចន្លោះ​ តាំងពី​វគ្គ​​ផលិត​​កូនពូជរហូតដល់​ប្រើប្រាស់​ផលិតផល​។ កូនពូជ​​បាន​បង្កាត់​ដោយធានា​គុណភាព​ល្អ។ សត្វកន្ទាទូក​បាន​ចិញ្ចឹមក្នុង​អាង​ស៊ីម៉ង ជាមួយ​ប្រព័ន្ធ​ទឹក​ស្អាត​ និង ចំណី​គ្រប់គ្រាន់។​

ផលិតផលចម្បង​នៃ​កសិដ្ឋាន​សត្វកន្ទាទូកហ្វាងអាញ (Hoang Anh) គឺ​សត្វកន្ទាទូក​ និង ប្រេង​សត្វកន្ទាទូក​។ សត្វកន្ទាទូក​ផលិតផល​ លក់សម្រាប់ភោជនីយដ្ឋាន​ ហាង​ និង​អ្នក​ពិសា​។ ប្រេង​កន្ទាទូក​ បាន​ប្រើប្រាស់​នៅក្នុង​​វេជ្ជសាស្រ្ត​បុរាណ​ កែសម្ផស្ស​។​

កសិដ្ឋាន​សត្វ​កន្ទាទូក​របស់​ហ្វាងអាញ ​(Hoang Anh) ជា​ទម្រង់​គំរូ​សម្រាប់ការ​ចិញ្ចឹម​សត្វ​កន្ទាទូក​មានប្រសិទ្ធភាព​។ ទម្រង់​របស់បង​បានអ្នក​​សិក្សា​ជាច្រើន​យក​អនុវត្ត​ ចូល​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ​​កន្ទាទូក​នៅវៀតណាម​។​

អាង​ចិញ្ចឹម​សត្វ​កន្ទាទូក​អាច​ធ្វើ​ដោយ​ស៊ីម៉ង​ ជ័រ ឬសង្គសី​។ អាង​មានទំហំ​សមស្រប់នឹង​ចំនួន​សត្វកន្ទាទូក​រស់នៅ។ ទឹក​ចិញ្ចឹម​កន្ទាទូក​ត្រូវ​ជា​ទឹក​ស្អាត​ គ្មានជាតិ​បំពុល។ ដើម្បីធានាបាន​ប្រភពទឹក​ស្អាត​​ចិញ្ចឹម​ អ្នក​ចិញ្ចឹម​ត្រូវ​ផ្លាស់​ទឹក​ សម្អាត​អាង​ជាប្រចាំ។​

តាម​ហ្វាង​អាញ​ (Hoang Anh) ​ចិញ្ចឹម​សត្វកន្ទាទូក​ មិនពិបាក​ ឬលំបាកអ្វីទេ ក៏​​ប៉ុន្តែ​ត្រូវមាន​​ការ​ព្យាយាម​ ដោយ​សារ​ប្រភេទសត្វ​នេះ វា​រស់នៅ​បែបធម្មជាតិ​។ ហេតុនេះ​ អ្នក​ចិញ្ចឹម​​មិនចាំបាច់​​ប៉ះពាល់ដល់​អាង​ចិញ្ចឹម​​ច្រើន​នោះទេ ប៉ុន្តែ​​ត្រូវ​សង្កេត​ជាប្រចាំ​ ជៀសវាង​​ស្ថានភាព​ស៊ី​គ្នា​ ឬត្រីនៅ​ក្នុង​អាងទឹក​​ងាប់​។ ពីព្រោះ​សត្វ​កន្ទាទូក​មិន​ស៊ី​ចំណី​​ងាប់​ ស៊ីតែចំណី​ស្រស់ៗ។​

 


ដឹកដឿ​សត្វ​កន្ទាទូក​បានញាស់​​​ចេញពីស៊ុត​ ក្រោយ​មក​បានចិញ្ចឹម​ក្នុង​អាង​ទឹក​ស្អាត​ ជាមួយ​ចំណី​គឺ​កន្ទុក​។ ក្រោយ​ពេល​លូតលាស់​​ដល់​ទំហំ​កំណត់មួយ​ កូនដឹកដឿ​នេះ នឹង​​ក្លាយជា​ដង្កូវទឹក​​។ សត្វកន្ទាទូកក្រោយពេល​ធំពេញ​វ័យ​ នឹង​បាន​យកទៅ​ចិញ្ចឹម​ក្នុងអាង​ដោយ​ឡែក​ ជាមួយនឹង​ចំណី​គឺត្រីតូច​ បង្គា និងសត្វល្អិត​។​

បច្ចុប្បន្ន​ អ្នក​ប្រើប្រាស់​ដឹងតែ​ផលិតផល​ដែល​បាន​ចម្អិន​ មកពី​សាច់​កន្ទាទូក​ដូចជា​ចៀន អាំង និង​ចំហុយ​។ល។ ដោយសារ​សាច់ និង ពងសត្វ​​កន្ទាទូក​មាន protein, lipid ច្រើន​។ ក៏ប៉ុន្តែ​មាន​តម្លៃ​បំផុត​នៃសត្វ​កន្ទាទូក​ គឺ​​ថង់ប្រេង​ (នៅត្រង់ខ្នែង​ពោះវៀន​​​កូន​ឈ្មោល)។​

នៅ​ខ្នង​​កន្ទាទូក​ឈ្មោល​​មានខ្នែង​ពោះវៀន​២​ ហៅថា​​ថង់​ប្រេង​ ពណ៌ស ក្លិន​ក្រអូប​។ ហេតុនេះ មនុស្ស​ជាច្រើន ​​ផ្ចិត​ផ្ចង់​ចម្រាញ់យក​​ប្រេង​ ដាក់ទុក​​ក្នុង​ដប រាល់​ពេល​​ពិសា​គ្រាន់តែ​ដាក់ ១ ដល់២តំណក់​ ចូល​ចាន​ទឹក​ជ្រលក់​ ដើម្បី​បន្ថែមរសជាតិ​។​


ចិញ្ចឹមសត្វ​​កន្ទាទូក​នៅ​ហាណូយ​កំពុងរីកចម្រើនខ្លាំង​​ ពីព្រោះ​នេះជាទម្រង់សេដ្ឋកិច្ច​មាន​ប្រសិទ្ធភាពមួយ​ នាំមក​ប្រាក់ចំណូល​ខ្ពស់​ជូន​អ្នក​ចិញ្ចឹម​។ ក៏ប៉ុន្តែ​ដើម្បី​ចិញ្ចឹមសត្វ​​កន្ទាទូក​​ជោគជ័យ​ អ្នក​ចិញ្ចឹម​ត្រូវ​​ស្វែងយល់​ច្បាស់ពីបច្ចេកទេស​ចិញ្ចឹម​ និងមានបទពិសោធន៍​ថែទាំផង​៕

បទនិង​រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top