ចាហួយដូង Vinacoco៖ ដំណើរការកម្លាយទឹកដូងឲ្យទៅជាអាហារពិសេស
លើសពីបង្អែម ចាហួយដូង Vinacoco របស់ GC Food គឺជារឿងបំផុសគំនិតអំពីភាពច្នៃប្រឌិត និងបំណងប្រាថ្នារបស់ប្រជាជនវៀតណាម។ ពីធនធានដែលបានបំភ្លេចចោល ទឹកដូងវៀតណាមត្រូវបានក្រុមហ៊ុន GC Food ធ្វើឱ្យ "រស់ឡើងវិញ" ហើយក្លាយជាចាហួយដូង Vinacoco ជាម្ហូបដែលបញ្ជាក់ពីទីតាំងនៃផលិតផលកសិកម្មវៀតណាមនៅក្នុងទីផ្សារពិភពលោក។
លោក ង្វៀន វ៉ាន់ធឺ (Nguyen Van Thu) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនស្បៀងអាហារ G.C (GC Food) មានការព្រួយបារម្ភ ហើយលោកបានដាក់ចេញនូវគំនិតដ៏អង់អាចមួយ ពោលគឺការប្រែទឹកដូងក្លាយទៅជាផលិតផលចាហួយដូង ទាំងបង្កើតតម្លៃបន្ថែមផង រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជនបទផង និងទាំងបញ្ជាក់នូវទីតាំងរបស់កសិផលវៀតណាមលើទីផ្សារអន្តរជាតិទៀតផង។
ក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន GC Food បានចាប់ផ្តើមសាងសង់រោងចក្រទំនើប ដើម្បីផលិតចាហួយដូង Vinacoco ហើយបំពាក់បច្ចេកវិទ្យាទំនើប នៅខេត្ត ដុងណាយ (Dong Nai) ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់អនាគតពោរពេញដោយភាពជោគជ័យ។
ដើម្បីធានាបានប្រភពវត្ថុធាតុដើមប្រកបដោយនិរន្តរភាព Vinacoco មិនត្រឹមតែវិនិយោគលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបានសហការជាមួយគ្រួសារដាំដូងរាប់រយគ្រួសារ នៅខេត្ត បេនត្រែ (Ben Tre) ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ផ្ទាល់ពីកសិដ្ឋានមកកាន់រោងចក្រ។ ខេត្ត បេនត្រែ (Ben Tre) - ត្រូវបានគេស្គាល់ថាជា "កោះដូងទាំងបី" មានផ្ទៃដីដាំដូងជាង ៧២.០០០ ហិចតា ស្មើនឹង ៤២% នៃផ្ទៃដីដាំដូងទូទាំងប្រទេស ក្នុងនោះជាង ៨០%ផ្ទៃដីដាំដូង គេយកដូងស្ងួតមានបរិមាណជាមធ្យមច្រើនជាង ៦០០ លានផ្លែក្នុងមួយឆ្នាំ។

ដើម្បីឆ្លើយតបនឹងតម្រូវការផលិតកម្មដ៏ធំ និងធានាបាននូវគុណភាពខ្ពស់ ក្រុមហ៊ុន Vinacoco បានវិនិយោគ លើប្រព័ន្ធម៉ាស៊ីនទំនើបៗ មានស្តង់ដារ រួមទាំងឧបករណ៍នាំចូលពីអឺរ៉ុប និងម៉ាស៊ីនដែលផលិតដោយខ្លួនឯង ដើម្បីបង្កើតផលិតផលចាហួយដូង Vinacoco ឆ្ងាញ់ពិសេស។
Vinacocoបានបង្កើតដំណើរការបិទជិត រួមមាន ១៧ដំណាក់កាល។ ដំណាក់កាលនីមួយៗ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីផលិតចំណិតចាហួយនីមួយៗមានរសជាតិធម្មជាតិ ឆ្លើយតបនឹងស្តង់ដារអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ទទួលបានវិញ្ញាបនបត្រដ៏មានកិត្យានុភាពដូចជា FSSC ២២០០០ Halal និងសមស្របតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារជាច្រើនទៀត។
រហូតមកដល់បច្ចុប្បន្ន Vinacoco គឺជារោងចក្រផលិតចាហួយដូងធំបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតចាហួយដូងរហូតដល់ ១៥០០០តោនក្នុងមួយឆ្នាំ។ ជាពិសេស Vinacoco ក៏ជាក្រុមហ៊ុនតែមួយគត់ផលិតចាហួយដែលមានទំហំពិសេស ដូចជា ០៣០៣មីលីម៉ែត្រ និង ០៤០៤ មីលីម៉ែត្រ សមស្របនឹងតម្រូវការផ្សេងៗនៃឧស្សាហកម្មភេសជ្ជៈ។
ចាហួយដូងកំពុងពេញនិយមកាន់តែខ្លាំងពីអតិថិជនដែលចាប់អារម្មណ៍លើរបៀបរស់នៅដែលមានសុខភាពល្អ ចូលចិត្តអាហារដែលមានស្ករតិច គ្មានសារធាតុរក្សាទុក និងមានប្រភពដើមពីធម្មជាតិ។ ដូច្នេះហើយ ចាហួយដូង Viancoco បានឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារជាច្រើនលើពិភពលោក ជាពិសេសគឺទីផ្សារពិបាកបម្រើ ដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុបជាដើម។
ជាមួយនឹងវិញ្ញាបនប័ត្រ OCOP ផ្កាយ ៤ និងកិត្តិនាមនៃផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់ជាតិ ចាហួយ ដូង Vinacoco ត្រូវបាននាំចេញទៅកាន់ប្រទេសជាង ២០ប្រទេស ជុំវិញពិភពលោក។ ដំណើររបស់ចាហួយ ដង Vinacoco មិនត្រឹមតែឈប់ឈរដោយភាពជោគជ័យក្នុងអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងនេះជារឿងបំផុសគំនិតអំពីការគោរពតម្លៃប្រពៃណី បំណងប្រាថ្នាចង់លើកតម្កើងម៉ាកយីហោវៀតណាម និងនាំមកជូនពិភពលោកនូវផលិតផលធម្មជាតិរបស់វៀតណាមទៀតផង៕
អត្ថបទ៖ ថុងហាយ រូបថត៖ ថុងហាយ និងឯកសាររបស់ Vinacoco